
ស្ទាបស្ទង់មើលកម្រិតនៃគំនិត និងអារម្មណ៍របស់អ្នក តើស្ងប់ស្ងាត់ដែរទេ?
ជ្រើសរើសនិមិត្តសញ្ញាមួយ ដើម្បីតេស្តមើលស្ថានភាពផ្លូវចិត្ត និងអារម្មណ៍របស់អ្នក អាចរក្សាបានស្ងប់ស្ងាត់ប៉ុនណា? 1. និមិត្តសញ្ញាទី 1 អ្នកមិនមែនជាមនុស្សស្ងប់ស្ងាត់ខ្លាំងទេ តែផ្ទុយទៅវិញ អ្នកមានអារម្មណ៍ងាយឆាប់រំជួលចិត្តណាស់។ អ្នកតែងតែអាចផ្តល់ឱ្យមនុស្សម្នាក់ទៀតនូវអារម្មណ៍កក់ក្តៅនៅពេលមានទំនាក់ទំនងជាមួយគ្នា។ អ្នកក៏អាចឈរពីទស្សនៈរបស់មនុស្សម្នាក់ទៀត ដើម្បីយល់ពីពួកគេដែរ សម្រាប់ជាប្រយោជន៍របស់ពួកគេ អ្នកត្រូវរងទុក្ខបន្តិចបន្តួចសម្រាប់ខ្លួនអ្នក។ អ្នកជាមនុស្សពូកែ ឬយកចិត្តទុកដាក់ចំពោះអារម្មណ៍របស់មនុស្សជុំវិញ ប្រសិនបើអ្នកដទៃសប្បាយចិត្ត អ្នកក៏នឹងមានអារម្មណ៍សប្បាយចិត្តដែរ បើអ្នកផ្សេងពិបាកចិត្ត អ្នកនឹងមិនសប្បាយចិត្តដូចគ្នា។ អ្នកមានការយោគយល់ល្អ ដូច្នេះអ្នកត្រូវបានមិត្តភក្តិរបស់អ្នកទទួលស្គាល់ និងរាប់អាន។ មិត្តភក្តិនៅជុំវិញអ្នកចូលចិត្តនិយាយជាមួយអ្នកអំពីអ្វីៗគ្រប់យ៉ាង ពីព្រោះអ្នកតែងតែស្តាប់ពួកគេ ហើយក៏ជាមនុស្សដែលអាចជឿជាក់ និងទុកចិត្តអ្នកផងដែរ។ 2. និមិត្តសញ្ញាទី 2 អ្នកមិនមែនជាមនុស្សស្ងប់ស្ងាត់ឡើយ…











