
វិថីសុភមង្គល តើយកប្រពន្ធមកដើម្បីអ្វី?
អត្ថបទអ្នកលេង Facebook ៖ “តើយកប្រពន្ធមកដើម្បីអ្វី? គ្រួសារមួយមានភាពចុះសំរុងនឹងគ្នា គោលជំហររបស់ប្ដីគឺសំខាន់បំផុត!!! ម្ដាយខ្ញុំគឺជានារីជនបទដែលបានទទួលការសិក្សាដែរ បើនិយាយពីររូបរាង គឺមិនអាចចាត់ទុកថានារីស្អាតទេ។ ចឹងហើយប្អូនស្រីបង្កើតរបស់ប៉ាខ្ញុំតែងនិយាយចាក់រុកដាក់ត្រចៀកយាយរបស់ខ្ញុំថា “មើលទៅបងថ្លៃមានរូបរាងទាប ទន់ខ្សោយប្រហែលមិនអាចកើតកូនបានទេមើលទៅ!”។ ពេលប៉ាខ្ញុំស្ដាប់ឮហើយខឹងណាស់តបវិញថា ” ខ្ញុំស្រលាញ់រូបរាងនាងបែបនឹងទើបសមជាអ្នករៀនសូត្រ អ្នកដៃជើងធំបានតែធ្វើការងារធ្ងន់ដូចឯងហ្នឹង!”។ ប៉ាខ្ញុំគឺជាមន្ត្រីរាជការក្នុងភូមិ យាយខ្ញុំគិតថាម្ដាយខ្ញុំបានការជាមួយកូនគាត់គឺសំណាងធ្លាក់ពីលើមេឃហើយ ចឹងម្ដាយខ្ញុំត្រូវធ្វើគោធ្វើសេះ គឺជារឿងសមហេតុផលណាស់។ ដូច្នេះហើយមានថ្ងៃមួយ ប៉ាខ្ញុំមកដល់ផ្ទះទាំងស្រវឹងស្រែកឡូឡានិយាយថា ” មួយជីវិតខ្ញុំនេះបាននាងមកធ្វើជាប្រពន្ធរបស់ខ្ញុំ គឺជាសំណាងខ្ញុំណាស់ កាលឆ្នាំណោះអ្នកតាមនាងមានច្រើនគរគោក មានឋានៈធំមានលុយច្រើនជាងខ្ញុំទៀត តែនាងបែរជាជ្រើសរើសមកតាមខ្ញុំវិញ។ ខ្ញុំសន្យាថាក្រៅពីម្តាយចេញ អ្នកណាក៏មិនអាចធ្វើឲ្យនាងខូចចិត្តបានដែរ ខ្ញុំនឹងការពារនាងទោះត្រូវដាច់ក្បាលក៏ដោយ។” អ្នកក្នុងផ្ទះបើកភ្នែកធំមើលមុខគ្នា…











