ទស្សន៍ទាយ

Untitled 1ttt
សង្គម

ចង់មានគេស្រលាញ់ចូលចិត្ត មានប្រាក់ហូរចូលច្រើន តើត្រូវពាក់ចិញ្ចៀមម្រាមដៃណា?

ការពាក់ចិញ្ចៀននោះបើអ្នកនៅលីវឬក៏មានដៃគូស្នេហាក្តីគេជឿថាអាចនាំមកនូវជោគសំណាងខាងគូគាប់យ៉ាងល្អ។ ទោះបីយ៉ាងណាការពាក់ចិញ្ចៀនទទួលជោគសំណាងឬអត់ក៏អាស្រ័យអ្នកជ្រើសរើសម្រាមដៃពាក់ផងដែរ។ តើពាក់ចិញ្ចៀនម្រាមដៃមួយណានាំមកនូវជោគសំណាងនេះដល់អ្នក? បើចង់ឲ្យសេចក្តីស្នេហាជាប់គង់វង្សនិងមិនងាយបាក់បែកគួរពាក់ចិញ្ចៀនត្រង់ៗម្រាមនាងដៃឆ្វេង”។ ចង់ឲ្យមានជោគសំណាងក្នុងសេចក្តីស្នេហាឲ្យពាក់ចិញ្ចៀនត្រង់ៗម្រាមកូនដៃខាងឆ្វេង”។ ចង់ឲ្យនរណាម្នាក់ចាប់អារម្មណ៍គួរពាក់ចិញ្ចៀនត្រង់”ម្រាមចង្អុរដៃខាងឆ្វេង”។ ចង់ឲ្យមានជោគសំណាងនិងជីវិតមានភាពរលូនល្អក្នុងផ្នែកផ្សេងៗទៀតឲ្យពាក់ចិញ្ចៀនត្រង់”ម្រាមនាងដៃខាងស្តាំ”។ ចង់ឲ្យមានមន្តស្នេហ៍ក្នុងខ្លួននិងមនុស្សចូលចិត្តច្រើនគួរពាក់ចិញ្ចៀនត្រង់ៗម្រាមមេដៃ”(ខាងណាក៏បាន)។ ចង់ឲ្យមានមន្តស្នេហ៍ក្នុងខ្លួននិងមនុស្សចូលចិត្តច្រើនគួរពាក់ចិញ្ចៀនត្រង់ម្រាមមេដៃ”(ខាងណាក៏បាន)។ ចង់ឲ្យចៀសផុតពីរាល់ឧបទ្រពចង្រៃឲ្យពាក់ចិញ្ចៀននៅត្រង់ម្រាមកណ្តាល”(ខាងណាក៏បាន)។ ចង់មានប្រាក់កាសហូរចូលឲ្យពាក់ចិញ្ចៀន(ម្រាមកណ្តាលខាងស្តាំ”។ ចង់មានមន្តស្នេហ៍ឲ្យពាក់ចិញ្ចៀនត្រង់ៗម្រាមកូនដៃខាងស្តាំ”។ ទោះបីយ៉ាងណាតាមជំនឿនិងក្បួននោះគេជឿថាការពាក់ចិញ្ចៀនគ្រប់ម្រាមមិនល្អទៅវិញទេនាំឲ្យច្របូកច្របល់និងនាំអាប់ជោគលាភផង ៕ ប្រភព៖ KhmerHoroscope

Ghhghg
សង្គម

បើក​ទ្វារ​ផ្ទះ​មក​ឃើញ​របស់ ៣ យីអ៊ុន​ម្ចាស់​ផ្ទះ​នឹង​ដាំ​ក្បាល​ចុះ រី​ឯ​ប្តីប្រពន្ធ​ក៏​ទាស់​សម្តី​គ្នា​ច្រើន

តាម​ក្បួន​ហុងស៊ុយ​នៅ​ទ្វារ​មេ​នៃ​ផ្ទះ​របស់​អ្នក គេ​មិន​ឲ្យ​បើក​មក​ឃើញ​របស់​ទាំង ៣ នេះ​នៅ​នឹង​មុខ​នោះ​ទេ ព្រោះ​តាម​ក្បួន​គឺ​វា​ងាយ​នឹង​នាំ​ឲ្យ​អ្នក​ក៏​ដូច​ជា​សមាជិក​គ្រួសារ​ជួប​បញ្ហា​នានា​ជា​បន្តបន្ទាប់៖ ៣) បើក​ទ្វារ​មក​ឃើញ​ផ្ទះ​បាយ ក្នុង​ក្បួន​ហុងស៊ុយ ចង្រ្កាន​បាយ​តំណាង​ឲ្យ​អគ្គីភ័យ (ការ​ឆេះ)។ ប្រសិន​អ្នក​ដាក់​ទីតាំង​ផ្ទះ​បាយ​នៅ​ចំ​ពី​មុខ​ទ្វារ​ចូល​ផ្ទះ វា​ជា​ហេតុ​មិន​ល្អ ដែល​ងាយ​ឲ្យ​ម្ចាស់​ផ្ទះ​របូត​ទ្រព្យ និង​មាន​ការ​ខាតបង់។ ដូច​គ្នា​ទៅ​នឹង​ទូ​ទឹកកក ក៏​មិន​ណែនាំ​ឲ្យ​ដាក់​ក្បែរ​មាត់​ទ្វារ​ចូល​ផ្ទះ​ដែរ ព្រោះ​វា​អាច​បង្ក​ការ​លំបាក​ដល់​ផ្លូវ​រកស៊ី រាំងស្ទះ​មិន​ឲ្យ​ទទួល​បាន​ជោគជ័យ។ ២) បើក​ទ្វារ​មក​ឃើញ​បង្គន់ រចនាបថ​នៃ​ផ្ទះ​របស់​អ្នក ហាម​ដាច់​ខាត​មិន​ត្រូវ​បើក​ទ្វារ​មក​ឃើញ​បង្គន់​នៅ​ចំ​ពី​មុខ​នោះ​ទេ។ ក្រៅ​ពី​ការ​សាយភាយ​នៅ​បាក់តេរី ដែល​តាម​បែបបទ​វិទ្យាសាស្រ្ត មក​មើល​បែបបទ​ក្បួន​ហុងស៊ុយ ​ធម្មតា​ទ្វារ​មេ​ជា​កន្លែង​ស្វាគមន៍​ទ្រព្យ ស្វាគមន៍​សំណាង​ចូល​ផ្ទះ ដល់​តែ​បើក​មក​ឃើញ​បង្គន់ វា​នឹង​ផ្ទុយ​ពី​លាភ​មក​ក្លាយ​ជា​គ្រោះ​វិញ។ ១) បើក​ទ្វារ​មក​ឃើញ​អាសនៈ កន្លែង​ថ្វាយ​បង្គំ…

Cvcv
សង្គម

ចំណាំទុកទៅ! បើ​សុខៗចេញសញ្ញា​ចម្លែក ៥ នេះ​លើ​រាងកាយ នោះ​អ្នក​ជិតមានលាភហើយ

តាម​ក្បួន​តំណាល​ចាស់ៗ​ពី​បុរាណ​និយាយ​ត​គ្នា ប្រសិន​មនុស្ស​យើង​មាន​លេច​សញ្ញា​ចម្លែក ៥ នេះ​លើ​រាងកាយ នោះ​គឺ​ជា​សញ្ញា​បង្ហាញ​ថា​អ្នក​ត្រៀម​នឹង​ជួប​សំណាង​ល្អ ឬ​មាន​លាភ​ត្រៀម​ចូល​មក​ដល់ ហើយ​ត្រូវ​ចាប់​ឲ្យ​ជាប់​កុំ​ឲ្យ​វា​របូត​ទៅ​បាន​ឲ្យ​សោះ៖ ៥) ដៃ​ឆ្វេង​ឬ​ស្តាំ​ញ័រ ប្រសិន​សុខភាព​របស់​អ្នក​ល្អ​ជា​ធម្មតា ហើយ​គ្មាន​ជំងឺ​អ្វី​ទាល់​តែ​សោះ តែ​បាត​ដៃ​ទាំង​សង​ខាង​ចេះ​តែ​ញ័រ ឬ​សុខៗ​ញ័រ​ញាក់ នោះ​គឺ​ជា​សញ្ញា​បង្ហាញ​ច្បាស់​ណាស់​ថា​អ្នក​ត្រៀម​នឹង​មាន​លាភ។ បើ​ស្តាំ​ឆ្វេង​ញ័រ គឺ​មាន​ឱកាស​ឈ្នះ​រង្វាន់​ពី​កម្មវិធី ឬ​ពី​របស់​ណា​មួយ ហើយ​បើ​ដៃ​ស្តាំ​ញ័រ គឺ​មាន​ន័យ​ថា​អ្នក​ត្រៀម​នឹង​ទទួល​បាន​ផល​ចំណេញ​ធំ ពី​ការ​ខិតខំ​ប្រឹងប្រែង ឬ​ក្នុង​អាជីវកម្ម​ណា​មួយ​របស់​អ្នក។ ៤) ញាក់​ភ្នែក​ឆ្វេង មិន​កំណត់​ថា​ម៉ោង​ណា​នោះ​ទេ ដោយ​នៅ​សុខៗ​ចេះ​តែ​ញាក់​ភ្នែក​ឆ្វេង នោះ​តាម​ក្បួន​ចាស់​ពី​បុរាណ​ថា​មក​ពី​អ្នក​ជិត​បាន​ឡើង​តំណែង ជិត​បាន​ឡើង​មុខងារ​បុណ្យស័ក្ដិ​ខ្ពស់​ជាង​មុន។ ក្នុង​ន័យ​ស្នេហា​វិញ សម្រាប់​មនុស្ស​អត់​គូ ក៏​ត្រៀម​នឹង​ជួប​គូ​ព្រេង ដែល​អាច​បង្កើត​ក្តី​សុខ​ពិត​ប្រាកដ​សម្រាប់​អ្នក។ ៣)…

Gffggf
សង្គម

កុំ​ឆ្ងល់​ថា​ចេះ​តែ​លឺ​មាត់​ក្នុង​ផ្ទះ ខំ​រក​ក៏​មិន​សល់ តាម​ក្បួនគេ​មិន​ឲ្យ​រក្សា​ទុក​របស់ ៤ នេះ​ទេ

តាម​ក្បួន​ហុងស៊ុយ គេ​ណែនាំ​ឲ្យ​បញ្ចៀស​ការ​រក្សា​ទុក​របស់ ៤ នេះ​នៅ​ខាង​ក្នុង​ផ្ទះ ព្រោះ​អី​វា​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុភមង្គល​គ្រួសារ និង​ផ្នែក​ទ្រព្យ៖ ៤) កាបូប​រហែក កាបូប​លុយ​ដែល​ខូច រហែក លែង​ប្រើប្រាស់ អ្នក​ត្រូវ​តែ​បោះ​វា​ចោល រួច​ទិញ​ថ្មី។ ជា​ទូទៅ​តាម​ក្បួន​គេ​មិន​ឲ្យ​ប្រើ​កាបូប​លុយ​ដដែល​លើស​ពី ៣ ឆ្នាំ​នោះ​ទេ ព្រោះ​វា​ងាយ​ធ្វើ​ឲ្យ​ម្ចាស់​ទ្រព្យ​ពិបាក​ក្នុង​ការ​អភិវឌ្ឍ​ខ្លួន​បោះ​ជំហាន​ទៅ​មុខ។ ដូច្នេះ​បើ​ចង់​ទទួល​បាន​សំណាង ប្រសិន​មាន​កាបូប​ចាស់​រហែក ត្រូវ​បោះ​វា​ចោល ហើយ​ហាម​បន្ត​ប្រគល់​ឲ្យ​អ្នក​ដទៃ រួច​ប្តូរ​កាបូប​ថ្មី​ដើម្បី​លើក​យីអ៊ុន។ ៣) នាឡិកា​ខូច នាឡិកា​គឺ​ជា​និមិត្តសញ្ញា​នៃ​ពេលវេលា​ជីវិត ហើយ​ប្រសិន​វា​ខូច​ឬ​អស់​ថ្ម អ្នក​ត្រូវ​តែ​យក​វា​ទៅ​ជួសជុល ឬ​ដាក់​ថ្ម​ឲ្យ​វា​ដំណើរការ​វិញ។ បើ​ស៊ូ​ថា​អស់​ថ្ម មិន​ប្រើ ក៏​ដោះ​វា​មក​ទុក កុំ​ដាក់​តាំង​ឲ្យ​សោះ​នៅ​ខាង​ក្នុង​ផ្ទះ។…

Vn_15bbed40f97f89cb19ce9788t08fafaff 0913
សង្គម

កុំ​ទៅ​កែកុន! ទាំង​ស្រី/ប្រុស ដែល​មាន​ទម្រង់​ច្រមុះ​បែប​នេះ ជា​មនុស្ស​សំណាង​ទៅ​វិញ​ទេ

ទម្រង់​ច្រមុះ​រាង​ខ្ទឹម មើល​ទៅ​រាង​ធំ មិន​សូវ​ស្អាត តែ​ការ​ពិត​តាម​ក្បួន​វា​ជា​ទម្រង់​ច្រមុះ មនុស្ស​ដែល​មាន​សំណាង​ទៅ​វិញ​ទេ។ ដូច្នេះ​បើ​អ្នក​មាន​ហើយ ចូរ​ថែ​រក្សា​វា​ទៅ មិន​ចាំ​បាច់​ទៅ​កែកុន​អ្វី​នោះ​ទេ៖ ១) មនុស្ស​ប្រុស​មាន​ទម្រង់​ច្រមុះ​រាង​ខ្ទឹម បុរស​ដែល​មាន​ទម្រង់​ច្រមុះ​រាង​ខ្ទឹម ច្រើន​តែ​មាន​បុគ្គលិកលក្ខណៈ​ជា​មនុស្ស​មាន​ភាព​ស្ងប់ស្ងាត់ មិន​សូវ​ចេះ​ខ្វល់ខ្វាយ​នៃ​រឿង​ជុំវិញ​ខ្លួន ហើយ​មើល​ឃើញ​ពី​ភាព​វិជ្ជមាន​ក្នុង​ជីវិត​ជានិច្ច។ ពួក​គេ​ក៏​ឆាប់​ចុះ​សម្រុង​នឹង​មនុស្ស​ជុំវិញ​ខ្លួន​ផង​ដែរ ហើយ​មាន​ភាព​ឈ្លាសវៃ រហ័សរហួន​ខ្លាំង​ណាស់។ បើ​តាម​ក្បួន​ចាស់​ពី​បុរាណ មនុស្ស​នេះ​ខិតខំ​ណាស់ ស៊ូ​សស្រាក់សស្រាំ​ឲ្យ​តែ​បាន​លុយ ​បាន​ចំណូល​ចូល​គ្រួសារ ហើយ​ក៏​យល់​ដឹង​ពី​វិធី​ចាយវាយ​សន្សំសំចៃ​បាន​យ៉ាង​ល្អ​ផ​ដែរ។ យ៉ាង​ណា​សំណាង​របស់​ពួក​គេ លុះត្រា​តែ​ឈាន​ចូល​អាយុ​រាង​ចំណាស់​បន្តិច តែ​គង់​តែ​រក​ឃើញ​ក្តីសុខ​ក្នុង​ជីវិត គ្រាន់​ត្រូវ​ការ​ពេលវេលា​ប៉ុណ្ណោះ។ ២) មនុស្ស​ស្រី​មាន​ទម្រង់​ច្រមុះ​រាង​ខ្ទឹម សម្រាប់​ប្រភេទ​មនុស្ស​ស្រី​វិញ ពួក​នាង​ច្រើន​តែ​ជា​មនុស្ស​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ ឧស្សាហ៍​ព្យាយាម ប៉ុន្តែ​នៅ​ខាង​ក្រៅ​ជា​មនុស្ស​ស្ងប់ស្ងាត់​មិន​សូវ​ចេះ​និយាយ​មាត់​ក​ច្រើន​ឡើយ។…

Xem Tuong Mat Nguoi Khong Giu Duoc Tien, Lam Bao Nhieu Cung Chang Du Tieu
សង្គម

ទម្រង់​លើ​មុខ ៤ សម្គាល់​ថា​អ្នក​ជា​មនុស្ស​ដែល​ចាយ​មិន​សូវ​គិត មាន​ប៉ុណ្ណា​ក៏​មិន​សល់

តាម​រយៈ​លក្ខណៈ​សម្គាល់​ ៤ នៅ​លើ​មុខ​របស់​មនុស្ស យើង​ក៏​អាច​ទស្សន៍ទាយ​ដឹង​ពី​របៀប​ដែល​ពួក​គេ​ចាយវាយ ដែល​ក្នុង​ការ​សម្គាល់​ខាង​ក្រោម គឺ​មាន​លុយ​ច្រើន​ប៉ុណ្ណា​ក៏​ចាយ​មិន​គ្រប់​ដែរ ហើយ​ងាយ​នឹង​ធ្លាក់​ទៅ​ក្នុង​ភាព​ខ្វះខាត​នៅ​ពេល​ខាង​មុខ៖ ១) ថ្ងាស​ទាប​មិន​ពេញ យោង​តាម​ក្បួន​នរវិទ្យា​បាន​បង្ហាញ​មក​ថា អ្នក​ដែល​មាន​ថ្ងាស​ទាប ភាគ​ច្រើន​តែងតែ​ជា​មនុស្ស​លោភលន់ សម្លឹង​ឃើញ​ចង់​បាន​ផល​ភ្លាមៗ និង​មិន​មាន​ចក្ខុវិស័យ​ឆ្ងាយ។ ដូច្នេះ​ហើយ​នៅ​ពេល​ដែល​ពួក​គេ​មាន​លុយ គឺ​ពួក​គេ​រមែង​ប្រញាប់​យក​លុយ​ទៅ​បង្កើត​លុយ​ ចង់​បាន​ផល​ភ្លាមៗ​បន្ថែម​ទៀត ទើប​នាំ​ឲ្យ​ពេលខ្លះ​គិត​ខុស ដើរ​ផ្លូវ​ខុស ធ្វើ​ឲ្យ​ខាតបង់​ដោយ​ងាយ។ ២) មាន​ស្នាម​ជ្រួញ​ច្រើន​នៅ​ចន្លោះ​ចិញ្ចឹម​ទាំង​ពីរ នៅ​ចន្លោះ​ចិញ្ចឹម​ទាំង​ពីរ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​កន្លែង​ទាក់ទាញ​ប្រាក់ ជា​បង្អួច​ទាញ​ទ្រព្យ។ ប្រសិន​អ្នក​កើត​មាន​ស្នាម​ជ្រីវជ្រួញ​ច្រើន​នៅ​ចន្លោះ​ទីតាំង​នោះ វា​ប្រៀប​ដូច​ជា​ឧបសគ្គ​ដែល​ធ្វើ​ឲ្យ​ម្ចាស់​ពិបាក​នឹង​កើប​លាភ​ចូល​មក​ក្នុង​ជីវិត​អ៊ីចឹង​ដែរ។ មនុស្ស​ទាំង​នេះ ពិបាក​នឹង​រក្សា​ទ្រព្យ​ឲ្យ​គង់វង្ស​ណាស់ ដ្បិត​បើ​រក​បាន​ច្រើន​ប៉ុណ្ណា​ក៏​ដោយ​នៅ​ពេល​អនាគត ក៏​ងាយ​នឹង​រង​ការ​បាត់បង់​ទៅ​វិញ។…

Dffd
សង្គម

មនុស្សមានម្រាមដៃ ៣ នេះវែង ច្រើនតែសំណាង បណ្តុំទៅដោយលាភ ចាស់ទៅគ្មានទេពាក្យថា លំបាក

តាម​ក្បួន​ពី​ចាស់​បុរាណ ការ​ដែល​គេ​សម្លឹង​មើល​ទម្រង់​ម្រាម​ដៃ ក៏​ពួក​គេ​អាច​ទស្សន៍ទាយ​ដឹង​ពី​លក្ខណៈ​សំណាង និង​ជោគវាសនា​របស់​មនុស្ស​ម្នាក់ៗ​បាន​ផង​ដែរ។ ចង់​លម្អិត​ច្បាស់ ទៅ​តាមដាន​នៅ​ខាង​ក្រោម​ទាំង​អស់​គ្នា៖ ១) មេ​ដៃ​វែង មនុស្ស​ដែល​មាន​មេដៃ​វែង​ជា​ទូទៅ ច្រើន​ជា​មនុស្ស​ឈ្លាសវៃ មាន​ទេពកោសល្យ ហើយ​នៅ​កន្លែង​ធ្វើ​ការ គឺ​ពួក​គេ​រមែង​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ និង​ស្មោះត្រង់ ក៏​ដូច​ជា​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​ខ្លាំង​ណាស់។ មនុស្ស​នេះ​ដ្បិត​បើ​កើត​មក​ក្នុង​គ្រួសារ​មិន​សូវ​ជា​ធូរធារ តែ​ពួក​គេ​រមែង​ដុសខាត់​ខ្លួន​ឯង តាម​រយៈ​មហិច្ឆតា​និង​ឆន្ទៈ​ដល់​ក្រោក​ឡើង​ក្លាយ​ជា​អ្នក​មាន​បាន ទៅ​តាម​ជំហាន​បន្តបន្ទាប់​នៃ​ជីវិត។ តាម​ការ​ទស្សន៍ទាយ​មនុស្ស​មាន​មេដៃ​វែង​ប្លែក ពួក​គេ​រមែង​ជួប​លាភ​ធំ​ក្រោយ​អាយុ ៣៥ ឆ្នាំ ដល់​ពេល​ដេក​លើ​គំនរ​ទ្រព្យ​ដែល​ខិតខំ​រក​ពី​ក្មេង​វ័យ។ ២) ម្រាម​ដៃ​កូន​វែង​ជាង​មេ​ដៃ ប្រសិន​ម្រាម​ដៃ​កូន​របស់​អ្នក​វែង​ជាង​មេ​ដៃ នោះ​អ្នក​ជា​មនុស្ស​ដែល​មាន​សំណាង​ក្នុង​ជីវិត អ្នក​ងាយ​នឹង​សម្រប​ខ្លួន​ទៅ​គ្រប់​មជ្ឈដ្ឋាន​មិន​ថា​ទៅ​ដល់​ទី​ណា កន្លែង​ណា ជាមួយ​មនុស្ស​ចាស់​ថ្មី​បែប​ម៉េច​ក៏​ដោយ។ មនុស្ស​នេះ​បន្ទាប់​ពី​រៀបការ…

Bvb
សង្គម

របស់​មិន​ល្អ ៣ ពោរពេញ​ដោយ​វិញ្ញាណ​អាក្រក់ បើ​មាន​ក្នុង​ផ្ទះ ត្រូវ​តែ​ប្រញាប់​យក​ចេញ​ជា​បន្ទាន់

ការ​ដែល​រក្សា​ទុក​វត្ថុ​ឬ​របស់របរ​ទាំង ៣ នេះ​ក្នុង​ផ្ទះ គឺ​ប្រៀប​បាន​នឹង​ការ​នាំ​យក​វិញ្ញាណ​អាក្រក់​ចូល​ក្នុង​ផ្ទះ​របស់​អ្នក​អ៊ីចឹង​ដែរ។ បែប​នេះ​ប្រសិន​ជា​មាន ឬ​រក្សា​ទុក​ដោយ​មិន​ដឹង​ គួរ​តែ​យក​វា​ចេញ​ជា​បន្ទាន់៖ ៣) របស់របរ​ពី​ដើម ដែល​គ្មាន​ប្រភព​ច្បាស់លាស់ អ្នក​ខ្លះ​ចូលចិត្ត​ទិញ​របស់​ជជុះ​ពី​ហាង​លក់​ទំនិញ​ថោកៗ ដែល​សល់​ពី​ប្រទេស​គេ។ មើល​ពី​សំបក​ឃើញ​រូបរាង​ប្លែក ស្អាត តែ​បើ​តាម​ក្បួន​ហុងស៊ុយ មិន​សុទ្ធ​តែ​របស់​ទាំង​នោះ គ្មាន​បញ្ហា​សម្រាប់​ម្ចាស់ផ្ទះ​នោះ​ទេ។ ប្រសិន​ម្ចាស់​ដើម​នៃ​របស់​នោះ គេ​រស់នៅ​ធូរ គេ​គ្មាន​បញ្ហា​ជីវិត​អ្វី គឺ​មិន​អី​ទេ តែ​បើ​យើង​យក​របស់របរ​មួយ​តឹក​ត​ពី​ម្ចាស់ ដែល​កើត​ជំងឺ ម្ចាស់​ដែល​បាត់បង់​ជីវិត​ដោយសារ​រឿង​អ្វី​មួយ ឬ​អ្នក​ខាត​បង់​ក្នុង​អាជីវកម្ម​ណា​មួយ ​នោះ​វា​ក៏​នឹង​ទាញ​អ្នក​ធ្លាក់​ខ្លាំង​ដូច​គ្នា។ ២) វត្ថុ​បុរាណ​និង​របស់របរ​សល់​ពី​បុណ្យ​សព របស់របរ​ដែល​សល់​ពី​ពិធី​បុណ្យ​សព យោង​ទៅ​តាម​ក្បួន​ហុងស៊ុយ គឺ​វា​ធ្វើ​ឲ្យ​យីអ៊ុន​អ្នក​ដាក់​ខ្លាំង​បំផុត។ វត្ថុ​បុរាណ​ក៏​ដូច​គ្នា…

Tt4
សង្គម

ការងារមិនចម្រើន មកដល់ផ្ទះមានតែរឿងឈ្លោះ ចូរមកសាកវិធីបំបាត់ឧបទ្រពចង្រៃទាំង ១០ នេះ

ក្នុងផ្ទះសម្បែងបើរស់នៅមិនមានក្តីចម្រុងចម្រើនឬមានបញ្ហាជាប់ជានិច្ចលោកអ្នកគប្បីធ្វើការបំបាត់រាល់ ឧបទ្រពចង្រៃដូចខាងក្រោមៈ ១. ស្វាមីភរិយាតែងឈ្លោះទាស់ទែងគ្នា ឱ្យរកគ្រែដែលមានទម្រង់គែមរាងមូលមកប្រើប្រាស់ហើយហាមប្រើគ្រែរាងបួនជ្រុងដែលមានតែមជ្រុងស្រួចៗ។បើករណីគ្រែដែលមានទំហំធំក៏ត្រូវមានកន្លែងដេកធំដូចនេះកុំប្រើពូកឬក្រាលកន្លែងដេកដែលមាន ២ បំណែកមកដាក់ជិតគ្នាព្រោះថាអាចនាំឱ្យប្ដីប្រពន្ធកើតការប៉ះទង្គិចគ្នារស់នៅមិនសូវសុខសាន្ត។ ត្រូវចងចាំថាការប្រើគ្រែរូបទម្រង់មូលឬគ្រែដែលមានគែមរាងមូលតែងជួយកម្ចាត់រាល់ការប៉ះទង្គិចដោយជួយឱ្យជីវិតគ្រួសារមានការស្រឡាញ់គ្នាកាន់តែស្អិតរមួតឡើង។ ២. ទំនាក់ទំនងមិនលូតលាស់ គ្រួសារខ្លះរួមរស់នៅជាមួយគ្នារាប់ឆ្នាំមិនចេះយល់ចិត្តគ្នា ចំណងគ្រួសារមានភាពស្រពេចស្រពិលមិនស្អិតរមួត។ដូចនេះបើឃើញមានដើមឈើងាប់នៅបរិវេណមុខផ្ទះឬត្រង់ក្បែរមាត់បង្អួចគួរកាប់ចោល។ត្រូវដាំដើមឈើដែលមានស្លឹកលាស់និងចេញផ្កាល្អព្រោះថានឹងជួយឱ្យស្វាមីភរិយាកើតមានក្តីស្រឡាញ់ហើយយល់ចិត្តយល់ថ្លើមគ្នាកាន់តែច្រើនវិញ។ ៣.ការងារមិនរីកចម្រើន ឱ្យដាក់តុធ្វើការចំកន្លែងដែលមានជោគសំណាងល្អគឺចំណុចខ្សែបញៀងជ្រុងជាមួយទ្វារផ្ទះ។ដាក់តុឱ្យស្ថិតនៅចំជ្រុងផ្នែកខាងក្នុងនៅពេលកំពុងបំពេញការងារអាចសម្លឹងឃើញទ្វារផ្ទះនិងមនុស្សចេញចូលបានស្រួល។កៅអីឬទូរឯកសារត្រូវដាក់ផ្អែកទៅជញ្ជាំងនឹងជួយឱ្យតំណែងជាប់គង់វង្សបានល្អមានអំណាចមានបារមីនិងមានតែការរីកចម្រើនលូតលាស់ទៅមុខ។ ៤.ខ្វះកិត្តិយសគ្មានឈ្មោះបោះសម្លេង ឱ្យបែរក្បាលគ្រែទៅទិសខាងត្បូង។ចំណែក តុឱ្យដាក់នៅចំណុចទិសខាងត្បូងហើយបែរមុខទៅទិសខាងជើងឬទិសខាងកើតក៏បាន។ការដាក់តុទៅទិសខាងត្បូងឬបែរក្បាលគ្រែទៅទិសខាងត្បូងនឹងជួយឱ្យទទួលជោគជ័យក្នុងតួនាទីការងារកាន់តែប្រសើរឡើងហើយក្រៅពីនេះនៅសម្បូរទៅដោយកិត្តិយស និងកេរ្តិ៍ឈ្មោះផង។ ៥. សេចក្តីស្នេហារង្គោះរង្គើ ឱ្យដាំឬស្សីឬដើមឈើផ្សេងៗដែលមានស្លឹកបៃតងស្រស់។ដាំជាជួរត្រង់មាត់របងមុខផ្ទះនិងក្បែរផ្ទះឱ្យខៀវស្រងាត់។ការដាំបើមានសភាពក្រាសឃ្មឹកហើយមើលពីខាងក្រៅមកមិនឃើញផ្ទះផងកាន់តែល្អព្រោះនឹងជួយឱ្យចំណងស្នេហារវាងប្តីប្រពន្ធកាន់តែស្អិតរមួតនិងសេចក្តីសុខកាន់តែហូរចូលច្រើនទ្វេរឡើង។ ៦.គូស្វាមីភរិយាមិនមានទ្រព្យ ឱ្យរកផ្ទះដែលមានលក្ខណៈនៅលើទួលឬនៅលើទីកន្លែងមានទីខ្ពស់ជាងផ្លូវថ្នល់។បើរស់នៅក្នុងផ្ទះបែបនេះនឹងធ្វើឱ្យដួងជតារាសីល្អ មានឋានៈល្អ មានភាពស្តុកស្តម្ភ ទោះធ្វើកិច្ចការអ្វីក៏រលូនល្អនិងទំនាក់ទំនងនៃគូស្វាមីភរិយារឹងមាំ។ បើករណីរកផ្ទះលក្ខណៈបែបនេះមិនបានឱ្យជីកស្រះដាំដើមឈូកនៅខាងឆ្វេងដៃផ្ទះ(ឈរនៅក្នុងផ្ទះបែរមុខចេញទៅខាងមុខផ្ទះ)។ ៧.ជីវិតសោះកក្រោះ ជីវភាពរស់នៅក្នុងផ្ទះសម្បែងមិនលំបាកណាស់ណាតែអារម្មណ៍មានភាពសោះកក្រោះ គ្មានដំណើរជីវិតស្រស់ស្រាយពេលខ្លះប្រាក់កាសក៏មានការរាំងស្ទះមិនរលូនល្អមនុស្សរស់នៅក្នុងផ្ទះសម្បែងមិនមានភាពភ្លឺថ្លាខ្វះភាពស្ទុះស្ទា។ បើជួបបញ្ហាបែបនេះឱ្យរកទូរចិញ្ចឹមត្រីកន្ទុយបីឬត្រីលម្អរនានាដាក់ផងកាន់តែល្អ។ចំនួនត្រីដែលចិញ្ចឹមគួរ៦ទៅ៨ឬ៩ក្បាលចាត់ទុកថាមង្គល។មនុស្សរស់នៅក្នុងផ្ទះនឹងមានភាពស្រស់ស្រាយមាសប្រាក់នឹងគាប់ប្រសើរឡើងវិញមានជោគមានលាភមិនបាត់បង់ទៅណាតែយ៉ាងណាត្រូវចេះមើលថែទាំទូតិ៍ឱ្យស្អាតល្អទើបប្រសើរ។ ៨.មានបញ្ហាខ្លះទាញទម្លាក់ការរីកចម្រើន…

Dffddf
សង្គម

ប្រយ័ត្ន​ស្រុត​លាភ ផ្នែក​​ឆ្វេង​ស្តាំនៃ​ទីតាំង​អាសនៈ​មាន​បម្រាម ២ ហាម​ប្រមាថ​ដាច់​ខាត

ការ​ជ្រើសរើស​ទីតាំង​និង​ការ​រៀបចំ​អាសនៈ​ខាង​ក្នុង​ផ្ទះ គឺ​ជា​រឿង​សំខាន់​ដែល​អ្នក​មិន​អាច​មើល​ស្រាល​បាន​ឡើយ។ តាម​ក្បួន​ហុងស៊ុយ មាន​ការ​ផ្សារភ្ជាប់​សំខាន់​ជា​ច្រើន ដែល​អាច​នាំ​ឲ្យ​ម្ចាស់ផ្ទះ​ស្រុត និង​ឡើង​យីអ៊ុន ដោយសារ​តែ​រឿង​អាសនៈ​នេះ​បាន។ ខាង​ក្រោម Knongsrok បង្ហាញ​បម្រាម ៥ ត្រូវ​ជៀស​ដាច់​ខាត៖ ៥) កុំ​ដាក់​អាសនៈ​នៅ​ជិត​ជញ្ជាំង​ពេក តាម​ក្បួន​គេ​មាន​បម្រាម​មួយ​ដែល​អ្នក​គួរ​តែ​ចងចាំ នោះ​គឺ​កុំ​ដាក់​អាសនៈ​នៅ​ក្បែរ​ឬ​ជញ្ជាំង​ពេក ពោល​គួរ​តែ​រក្សា​គម្លាត ឬ​ចម្ងាយ​បន្តិច។ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព និង​ធ្វើ​ឲ្យ​ម្ចាស់ផ្ទះ​ជួប​សំណាង​មិន​ល្អ។ ៤) ផ្នែក​ខាង​ស្តាំ​នៃ​អាសនៈ ហាម​មាន​គ្រឿង​អគ្គិសនី ការ​ដាប់​ឧបករណ៍​អេឡិចត្រូនិក គ្រឿង​អគ្គិសនី​នៅ​ខាង​ស្តាំ​អាសនៈ ជា​ដើមចម​អាច​នាំ​ឲ្យ​ម្ចាស់​ផ្ទះ​អាប់​លាភ ផ្ទុយ​ទៅ​វិញ​បើ​ចង់​បាន​សំណាង​ល្អ ត្រូវ​ដាក់​រូប​តាំង​ដូច​ជា​នាគ​ឬ​អណ្តើក​មាស នោះ​នឹង​អាច​ជួយ​លើក​យីអ៊ុន​ម្ចាស់ផ្ទះ​បាន។ ៣) ផ្នែក​ខាង​ឆ្វេង​នៃ​អាសនៈ​ហាម​មាន​របស់​កខ្វក់ ហាម​ផ្តាច់​មិន​ត្រូវ​មាន​សំរាម…

Gg
សង្គម

ត្រូវ​ចាំ! ទោះ​គេ​លក់​តម្លៃ​ថោក​ប៉ុណ្ណា បើ​ចូល​ទៅ​ក្នុង​ផ្ទះ​មាន​សញ្ញា ៨ នេះ ​ហាម​ទិញ​ដាច់​ខាត

អប្បិយជំនឿ​នៅ​ពេល​បច្ចុប្បន្ន​នេះ នៅ​តំបន់​ខ្លះ​ក៏​បន្ត​កើត​មាន ហើយ​បើ​អ្នក​មិន​ជឿ ក៏​មិន​ត្រូវ​ប្រមាថ​នោះ​ដែរ។ តាម​ចាស់​បុរាណ​ដំណាល​ត​គ្នា​មក ប្រសិន​អ្នក​ចង់​ទិញ​ផ្ទះ​ថ្មី គឺ​ហាម​ដាច់​ខាត​ទិញ​ផ្ទះ​ប្រភេទ​នេះ ដែល​មាន​សញ្ញា​គួរ​ឲ្យ​សង្ស័យ​ទាំង ៨ ដូច​ខាង​ក្រោម៖ ៨) មាន​សំឡេង​រំខាន​ប្លែកៗ​នៅ​ខាង​ក្នុង​ផ្ទះ សុខៗ​ចេះ​តែ​លឺ​សំឡេង​បែប​បន្លាច សំឡេង​ប្លែក​ដែល​មិន​ធ្លាប់​លឺ កើត​មាន​ជា​រឿយៗ​នៅ​ខាង​ក្នុង​បរិវេណ​ផ្ទះ នោះ​មិន​ជា​រឿង​ល្អ​ទេ។ តួ​យ៉ាង​ដូច​ជា​សំឡេង​មនុស្ស​បោះ​ជំហាន​ដើរ ក្មេង​សើច ក្មេង​យំ ឬ​សំឡេង​ស្រទន់​ណា​មួយ។ ៧) តែងតែ​មាន​អារម្មណ៍​ថា​នរណា​ម្នាក់​នៅ​ក្បែរ តែ​យើង​មើល​មិន​ឃើញ មនុស្ស​យើង​ ខ្លះ​មាន​ញាណ​ពិសេស គឺ​អាច​ទទួល​អារម្មណ៍​ថា​មាន​នរណា​ម្នាក់​នៅ​ក្បែរ តែ​គេ​មិន​បង្ហាញ​នៅ​នឹង​មុខ​យើង​ចំៗ​នោះ​ទេ។ ពេល​ខ្លះ​យើង​អង្គុយ ក៏​ព្រឺ​ខ្នង​ប្រៀប​ដូច​មាន​គេ​អង្គុយ​ក្បែរ ឬ​នៅ​ខាង​លើ​យើង។ ៦) ទ្វារ​បិទ​បើក​ដោយ​គ្មាន​មនុស្ស​ប៉ះ…

7
ទស្សនៈ

សញ្ញាមិនប្រក្រតី ១០ យ៉ាង ដែលបង្ហាញថា ផ្ទះរបស់អ្នកមានវិញ្ញាណអាក្រក់ចូលយូរ វាកាន់តែគ្រោះថ្នាក់

ប្រសិនបើអ្នកសង្កេតឃើញថា នៅក្នុងផ្ទះរបស់អ្នកមានសញ្ញាមិនប្រក្រតីទាំង១០ខាងក្រោមនេះ សូមប្រយ័ត្ន ព្រោះនេះជាសញ្ញាចង់ប្រាប់អ្នកថា​ នៅក្នុងផ្ទះរបស់អ្នក កំពុងតែមានវិញ្ញាណមិនល្អស្ថិតនៅហើយ ដូច្នេះអ្នកគួរតែរកវិធីដើម្បីបណ្ដេញវិញ្ញាណអាក្រក់ទាំងនោះចេញឱ្យបានកាន់តែឆាប់ កាន់តែល្អ។ ១. សត្វចិញ្ចឹមមានសកម្មភាពចម្លែក សញ្ញាមួយក្នុងចំណោមវិញ្ញាណអាក្រក់នៅក្នុងផ្ទះ គឺសង្កេតមើលសកម្មភាពរបស់សត្វចិញ្ចឹម។ អារម្មណ៍សត្វត្រូវបានគេនិយាយថា មានភាពរសើបជាងយើង ជាពិសេសចំពោះកម្លាំងជំនឿអរូបី ឬបាតុភូតចម្លែកដូចជាវិញ្ញាណអាក្រក់នៅក្នុងផ្ទះរបស់អ្នក។ អ្នកត្រូវតែឧស្សាហ៍យកចិត្តទុកដាក់ ប្រសិនបើឆ្កែស្រាប់តែព្រុសខ្លាំងៗ យំយូរ ឬឆ្មាគ្រាន់តែសម្លឹងមើលទៅក្នុងចន្លោះនោះ។ អាកប្បកិរិយាចម្លែកនេះ មានន័យថា ពួកគេប្រហែលជាបានឃើញអ្វីមួយ ឬនរណាម្នាក់នៅក្នុងផ្ទះរបស់អ្នកដែលអ្នកមិនឃើញ…។ ២. ការផ្លាស់ប្តូរសីតុណ្ហភាពមិនធម្មតា មនុស្សដែលធ្លាប់ឆ្លងកាត់ស្ថានការណ៍ខ្មោច បាននិយាយថា មានបាតុភូតធម្មតានៅពេលមាន “ស្រមោល” ជាក់លាក់មួយដែលសីតុណ្ហភាពក្នុងបន្ទប់នឹងធ្លាក់ចុះយ៉ាងខ្លាំង បណ្តាលឱ្យមានអារម្មណ៍ត្រជាក់…

7
ប្លែកៗ

វិធីដ៏ល្អទាំង ៣ ដើម្បីប្រមូលលាភសំណាង ចូលមកក្នុងជីវិតរបស់អ្នក

ប្រសិនបើថ្មីៗនេះអ្នកមានអារម្មណ៍ថាការងារ និងជីវិតរបស់អ្នកមិនមានសំណាង និងរលូនដូចអ្នកចង់បានទេ។ ចូរគិតដោយស្ងប់ចិត្ត ហើយរកមើល ថាតើមូលហេតុមកពីអ្វី? ជំនួសឱ្យការខឹង និងការជម្រុញចិត្ត សូមប្រយ័ត្នមានការគ្រប់គ្រងខ្លួនឯងឱ្យបានច្រើន ហើយចាត់វិធានការខ្លះដើម្បីកែលម្អសំណាង និងប្រមូលយកសំណាងចូលមកក្នុងជីវិតរបស់អ្នកវិញ។ ១. ផ្លាស់ប្ដូរម៉ូដសក់ ម៉ូដសក់ ពិតជាមានឥទ្ធិពលយ៉ាងសំខាន់ទៅលើរូបភាពរបស់មនុស្សម្នាក់ៗ។ ម៉ូដសក់ក៏ជាការបង្ហាញដ៏សំខាន់នៃសំណាង និងហុងស៊ុយរបស់មនុស្សម្នាក់ៗផងដែរ។ មនុស្សដែលគ្មានសំណាង ច្រើនតែមិនខ្វល់ពីម៉ូដសក់របស់ពួកគេឡើយ។ ដោយសារតែម៉ូដសក់មិនស្រស់ស្អាត និងមិនសមរម្យ ពួកគេមើលទៅចាស់ និងមិនសូវទាក់ទាញន៉ឡើយ។ ទោះយ៉ាងណាក៏ដោយ មនុស្សសំណាងតែងតែយកចិត្តទុកដាក់លើរូបភាព និងម៉ូដសក់របស់ពួកគេ។ ដូច្នេះ ប្រសិនបើអ្នកជួបសំណាងអាក្រក់ ហើយចង់ផ្លាស់ប្តូរសំណាងរបស់អ្នក អ្នកគួរតែប្តូរម៉ូដសក់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ការផ្លាស់ប្តូរម៉ូដសក់ដែលសក្តិសមជាងមុន ការធ្វើឱ្យកាន់តែស្រស់ស្អាត…

Gfgfgf
សង្គម

តំណម ៥ មាន​តាំង​ពី​បុរាណ នៅ​ថ្ងៃ​សែន​ព្រះ​ខែ ដែល​គ្រប់​គ្នា​មិន​អាច​ប្រមាថ​ដាច់​ខាត

​ថ្ងៃ​ទី ២១ ​កញ្ញា ឆ្នាំ ២០២១ គឺ​ចំ​ថ្ងៃ​សែន​ព្រះ​ខែ ដែល​តាម​ដំណាល​ចាស់​ពី​បុរាណ​តែងតែ​និយាយ​ថា ​ថ្ងៃ​នោះ​គឺ​ជា​ថ្ងៃ​ព្រះចន្ទ​ពេញ​វង់ ភ្លឺ​ជាង​ថ្ងៃ​ណាៗ​ទាំង​អស់។ យ៉ាង​ណា​វា​ក៏​ជា​ថ្ងៃ​ដែល​អាច​នាំ​សំណាង​ល្អ​ដល់​យើង ហើយ​ក៏​អាច​នាំ​សំណាង​អាក្រក់​ដល់​យើង​បាន​ដូច​គ្នា ប្រសិន​យើង​ដើរ​ខុស​តំណម ៥ ខាង​ក្រោម៖ ៥) មនុស្ស​ដែល​ឈឺ​និង​ខ្សោយ​មិន​ត្រូវ​ចេញ​ក្រៅ​ទេ ​នៅ​ថ្ងៃ​សែន​ព្រះ​ខែ តាម​តំណម​គេ​មិន​អនុញ្ញាត​ឲ្យ​មនុស្ស​មាន​រាងកាយ​ទន់​ខ្សោយ មនុស្ស​មាន​ជំងឺ​ដើរ​ចេញ​ទៅ​ខាង​ក្រៅ​ផ្ទះ​នៅ​ពេល​យប់​ទេ ព្រោះ​វា​អាច​នាំ​ឲ្យ​ពួក​គេ​ជួប​សំណាង​អាក្រក់ អាច​បាត់បង់​លុយកាក់។ ជា​រួម​គឺ​មិន​ត្រូវ​ទៅ​អបអរ​ជាមួយ​គេ​នៅ​ខាង​ក្រៅ ឬ​នៅ​កម្មវិធី​ណា​ក្រៅ​ផ្ទះ​ឡើយ ល្អ​បំផុត​គួរ​នៅ​ក្នុង​ផ្ទះ​ជួបជុំ​សមាជិក​គ្រួសារ។ ៤) កុំ​ស្លៀកពាក់​ពណ៌​ងងឹត នៅ​ថ្ងៃ​សែន​ព្រះ​ខែ​ គេ​ហាម​ផ្តាច់​មិន​ឲ្យ​ស្លៀកពាក់​ពណ៌​ងងឹត​ទេ ព្រោះ​ពណ៌​ងងឹត​ឬ​ពណ៌​ខ្មៅ តំណាង​ឲ្យ​សំណាង​អាក្រក់។ ពណ៌​ដែល​គេ​ពេញ​និយម​នៅ​ថ្ងៃ​នោះ គឺ​ពណ៌​ក្រហម…

Hgh
សង្គម

ហាម​ផ្ដាច់ កុំ​ដាក់​របស់ ៤ នេះ​នៅ​ជាប់​ក្បាល​ដំណេក តាម​ជំនឿ​គឺ​អាច​នាំ​រឿង​អាក្រក់​ដល់​ជីវិត

តាម​ក្បួន​ហុងស៊ុយ​និង​ជំនឿ​ចាស់ៗ​ពី​បុរាណ តែងតែ​និយាយ​ថា មនុស្ស​ទាំង​ឡាយ​មិន​គួរ​ទុក​របស់ ៤ ខាង​ក្រោម​នេះ នៅ​លើ​ក្បាល​ដំណេក ឬ​ជាប់​ក្បាល​ដំណេក​នោះ​ទេ ព្រោះ​អាច​នាំ​សំណាង​មិន​ល្អ និង​រឿង​អាក្រក់​ចូល​មក​ក្នុង​ជីវិត៖ ៤) ដាក់​រូបថត​អ្នក​ស្លាប់ មនុស្ស​ជា​ច្រើន​យល់​ឃើញ​ថា ការ​ដាក់​រូប​ថត​របស់​អ្នក​ស្លាប់​ឬ​សមាជិក​គ្រួសារ​ដែល​បាន​ចែកឋាន​ទៅ​នៅ​ក្បាល​ដំណេក គឺ​បង្ហាញ​ពី​ការ​គោរព។ តែ​តាម​ជំនឿ​គឺ​មិន​ល្អ​ទេ នោះ​អាច​នាំ​ឲ្យ​អ្នក​គេង​មិន​សូវ​លក់ ហើយ​នាំ​រឿង​អាក្រក់​ទៅ​វិញ។ ល្អ​បំផុត​ត្រូវ​យក​រូប​ថត​នោះ​ទៅ​ដាក់​នៅ​បន្ទប់​ដាច់​ដោយឡែក​មួយ ឬ​ទីតាំង​ធ្នើរ​អាសនៈ​ដ៏​សមរម្យ​ណា​មួយ​ខុស​ពី​កន្លែង​គេង។ ៣) កញ្ចក់ គិត​ថា​ការ​ដាក់​កញ្ចក់​នៅ​ក្នុង​បន្ទប់​គេង​គឺ​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់ តែ​យ៉ាង​ណា​មិនមែន​ល្អ​ទាំង​ស្រុង​នោះ​ទេ។ ដោយ​តាម​ក្បួន​ហុងស៊ុយ ការ​ដែល​ដាក់​កញ្ចក់​នៅ​ក្បាល​ដំណេក គឺ​នឹង​នាំ​ភាព​ខ្សោយ​ឬ​សុខភាព​មិន​ល្អ​មក​ដល់​អ្នក ហើយ​នៅ​ពេល​យប់​ងើប​មក​ឃើញ​ខ្លួន​ឯង​ក្នុង​កញ្ចក់​ក៏​អាច​នាំ​ឲ្យ​ខ្លួន​ឯង​ភ្ញាក់​ខ្លួន​ឯង​ដែរ យូរ​ទៅ​មាន​បញ្ហា​ផ្លូវ​ចិត្ត​ក៏​ថា​បាន។ ២) រូប​ព្រះ​ពុទ្ធ អ្នក​គិត​ថា​ដាក់​រូប​សំណាក​ព្រះ​ពុទ្ធ​ក្នុង​បន្ទប់​គេង ដើម្បី​លើក​លាភ​លើក​ហុងស៊ុយ​ក្នុង​ការ​រកស៊ី…

P=112281
ប្លែកៗ

ចុងឆ្នាំនេះឆ្នាំទាំង ៣ កើបលាភធំ ទាំងស្នេហានិងការងារ រីកចំរើនទទួលបានលាភសំណាងគ្រប់ទឹកតែម្តង

ចាប់ពីខែកញ្ញានេះតទៅមានសំណាងណាស់ ហើយក៏មាន “ ដំណើរកំសាន្ត” ផងដែរឆ្នាំផ្សេងៗទៀតអាចនឹងមានបញ្ហាចំពោះការដើរឆ្ងាយ ប៉ុន្តែឆ្នាំទាំង ៣ នេះនឹងជួបតែសេចក្តីសុខ ការងាររលូន ព្រមទាំងក៏ទទួលបានឱកាសអភិវឌ្ឍទ្រព្យសម្បត្តិផងដែរចាប់ពីខែនេះតទៅ។ ឆ្នាំទាំង ៣ នេះគឺពោរពេញទៅដោយរឿងល្អៗ។ ១. អ្នកកើតក្នុងឆ្នាំខាល មនុស្សដែលកើតក្នុងឆ្នាំខាល គឺជាមនុស្សដែលមានបុគ្គលិកលក្ខណៈរឹងមាំ ឯករាជ្យ និងត្រៀមខ្លួនប្រឈមមុខនឹងការលំបាក និងឧបសគ្គដើម្បីកសាងជីវិតពោរពេញដោយជោគជ័យ។ បើប្រៀបធៀបទៅនឹងឆ្នាំដទៃទៀតមនុស្សដែលកើតក្នុងឆ្នាំខាលមានមហិច្ឆតាច្រើន ពួកគេមិនដែលចុះចាញ់វាសនាទេ ងើបឡើងឥតឈប់ឈរបន្ទាប់ពីជួបការលំបាក និងឧបសគ្គ។ ក្រៅពីនេះក៏ជាមនុស្សដែលព្យាយាមរិះរក និងអភិវឌ្ឍចំណេះដឹងដើម្បីសម្រេចនូវអ្វីដែលខ្លួនចង់បាន។ ឈានដល់ដំណាក់កាលជាក់លាក់មួយមនុស្សដែលកើតក្នុងឆ្នាំខាលនេះនឹងប្រាកដជាទទួលជោគជ័យ យ៉ាងហោចណាស់ក៏នឹងក្លាយជាអ្នកមាន និងទទួលបានភាពរុងរឿង។ យោងតាមហោរាសាស្រ្តក៏បានបង្ហាញដែលថាក្នុងឆ្នាំថ្មី ២០២១ នេះមនុស្សដែលក្នុងឆ្នាំខាលនឹងផ្លាស់ប្តូរទៅរកទិសដៅវិជ្ជមាន…

PicsArt_09 09 05.34.10
មិត្តអ្នកអាន

លក្ខណៈទម្រង់មុខ នារីមានហុងស៊ុយ! បុរសៗណាបានមកធ្វើជាភរិយា ដឹងតែសំណាងធំ

ថ្ងៃនេះគេហទំព័រ Knongsrok នឹងនាំអារម្មណ៍ប្រិយមិត្ត ទៅមើលទម្រង់មុខនារីៗដែលមានហុងស៊ុយ ស័ក្តិសមនឹងដណ្តឹងមកធ្វើជាភរិយា តោះទៅមើលទាំងអស់គ្នា ថាតើពួកគាត់មានទម្រង់មុខបែបណា ។ ថ្ងាសខ្ពស់ស្រឡះ ស្ត្រីដែលមានថ្ងាសខ្ពស់ នឹងជាមនុស្សម្នាក់ដែលមិនចេះនៅស្ងៀម តែងតែស្វែងរកចំណេះដឹងសម្រាប់ខ្លួនឯង ហើយក៏ជាមនុស្សម្នាក់ដែលចេះគិតបានវែងឆ្ងាយ។ ប្រសិនបើបុរសៗណា ដែលកំពុងទាក់ទង់ជាមួយនារី ដែលមានមុខទម្រង់ថ្ងាសបែបនេះ អាចប្រាប់បានថា អ្នកពិតជាសំណាងណាស់ នាងប្រាកដជានាំមកនូវភាពរុងរឿងជាមិនខាន។ ថ្ងាសធំទូលាយ ស្ត្រីដែលមានថ្ងាសធំទូលាយ គឺជាចរិតលក្ខណៈដែលមិនខ្សត់ពិបាក មានប្រវត្តិគ្រួសារសម្បូរបែប និងធូធារ ។ មុខ​មូលក្រឡង់ នារីភាគច្រើនមិនចូលចិត្តទម្រង់មុខមូលទេ តែបើតាមក្បួនហុងស៊ុយ វាគឺជាទម្រង់មុខល្អបំផុត ព្រោះនារីមានទម្រង់មុខមូលរមែងទទួលបានស្វាមីផ្គាប់ផ្គុនចិត្ត ផ្តល់នូវជីវិតសុខស្រួលឲ្យនាង ។…

Cover Tiger
Inspiration

ច្បាស់ៗ ! បកស្រាយជំនឿដែលហាមមិនឱ្យយកកូនស្រី ឬយកប្រពន្ធឆ្នាំខាល ល្បីថាកាច់ប្តីខ្លាំង

ចាស់ៗជំនាន់មុន និងមានការល្បីពីមាត់មួយទៅមាត់មួយ តែងតែនិយាយថា កុំយកកូនស្រីឆ្នាំខាលឱ្យសោះ ពិសេសប្រុសៗកុំយកប្រពន្ធឆ្នាំខាលអី ព្រោះស្រីដែលកើតឆ្នាំខាល ឬខ្លានេះ គេនិយាយតៗគ្នាថា ជាមនុុស្សស្រីស៊ីប្តី។ រហូតមានអ្នកខ្លះបែរជានិយាយធ្ងន់ធ្ងររហូតថា កុំយកកូនក្នុងឆ្នាំខាល ជាពិសេសបើជាកូនស្រី បើជ្រុលជាមានហើយ ល្មមៗអាចយកចេញបាន យកចេញទៅកុំទុក ។ ហើយសម្រាប់អ្នកដែលយកប្រពន្ធឆ្នាំខាល នឹងរកស៊ីដាក់ មិនទៅមុខ ខាតធ្ងន់ ជួនកាលស៊ីកូនស៊ីប្តី រហូតស្លាប់ក៏មាន។ ជំនឿបែបនេះការពិតមិនគួរជឿ ឬមានបន្តទៀតនោះឡើយ ព្រោះគ្មានអ្វីជាសម្អាងនោះទេ ហើយការមានជំនឿបែបនេះ ហើយធ្វើតាមមិនខុសអីពីការសម្លាប់ និងប្រមាថជីវិតអ្នកដទៃនោះទេ។  ហើយក៏អាចនាំឱ្យស្រីៗដែលកើតឆ្នាំខាលហើយ អាចនឹងអន់ចិត្តខ្លួនឯងក៏មាន។ យ៉ាងណាមិញ ក្រៅពីកុំមានជំនឿហួសហេតុ…

P=110589
ប្លែកៗ

លក្ខណៈពិសេស ៤ យ៉ាងរបស់ស្រ្តី ដើម្បីកំណត់អត្តសញ្ញាណជីវិតពោរពេញដោយសំណាង និងសុភមង្គល

ក្រៅពីហោរាសាស្ត្រប្រចាំថ្ងៃខែឆ្នាំកំណើត ការសិក្សាផ្នែកនរវិទ្យាក៏ដើរតួយ៉ាងសំខាន់ក្នុងការទស្សន៍ទាយពីជោគវាសនារបស់មនុស្សផងដែរ ព្យាយាមស្វែងយល់ថាតើអ្នកមានសំណាងយ៉ាងណាក្នុងចំណោមទំនាយហោរាសាស្ត្រដែរឬទេ។ ដូច្នោះហើយស្ត្រីដែលមានចិញ្ចើមកោង ចង្កាពេញ បបូរមាត់កោង និងមាត់ផតជ្រៅនឹងមានជីវិតពោរពេញដោយសំណាង និងសុភមង្គល។ មិនថាទិដ្ឋភាពការងារ ឬស្នេហាមានភាពរលូននិងអំណោយផលល្អណាស់។ ១. ចិញ្ចើមកោង យោងតាមការសិក្សាផ្នែកនរវិទ្យា លក្ខណៈនៃរោមចិញ្ចើមអាចឆ្លុះបញ្ចាំងពីជោគវាសនានាពេលអនាគត ដែលទាក់ទងនឹងបុគ្គលិកលក្ខណៈ ស្នេហា និងអាជីពការងារ។ ដូច្នោះហើយស្ត្រីដែលមានរោមចិញ្ចើមកោងពីធម្មជាតិ ដែលមានរាងកោងនៅចំកណ្តាលតែងតែមានភាពវៃឆ្លាត និងពូកែទំនាក់ទំនង ដូច្នេះនាងត្រូវបានមនុស្សគ្រប់គ្នាមានទំនុកចិត្ត។ ជាលទ្ធផលឱកាសជោគជ័យក្នុងជីវិតរបស់ពួកគេនឹងខ្ពស់ជាង ជាពិសេសក្នុងអំឡុងក្រោយពេលរៀបការ។ ក្រៅពីនេះរោមចិញ្ចើមដែលមានរាងកោងក៏បង្ហាញថានេះគឺជាប្រភេទមនុស្សដែលនាំជោគវាសនានៃភាពរុងរឿង និងទ្រព្យសម្បត្តិ។ ជួយកិច្ចការងារស្វាមីរបស់នាងឱ្យកាន់តែរីកចម្រើន ចេះស្តាប់បង្គាប់ និងមើលថែគ្រួសារបានល្អ។ ក្នុងឆ្នាំ ២០២១ បង្ហាញថាជាឆ្នាំដែលមានសំណាងល្អសម្រាប់ពួកគេ។ ២.…

7
សេដ្ឋកិច្ច

សូមប្រយ័ត្ន! ផ្ទះដែលមានសញ្ញាសម្គាល់ទាំង ៣ នេះ រស់នៅយូរៗទៅម្ចាស់ផ្ទះនឹងឈឺ ហើយការរកស៊ីធ្លាក់ដុនដាបទៀតផង

ប្រាកដណាស់ថាមនុស្សម្នាក់ៗតែងតែមានបំណងប្រថ្នាចង់មានផ្ទះផ្ទាល់ខ្លួន ចង់មានផ្ទះស្អាត ដើម្បីបំពេញបំណងនិងសេចក្ដីត្រូវការ ប៉ុន្តែមុននឹងធ្វើមនុស្សគ្រប់គ្នាតែងឈ្វេងយល់ពីទីតាំង ប្រភេទផ្ទះបែបណាទើបសាកសម និងមានហុងស៊ុយ ព្រោះនៅពេលខ្លះផ្ទះដែលធ្វើរួចក៏ដាក់ឲ្យម្ចាស់ផ្ទះមិនអាចរកស៊ីមានបាន និងមានសភាពដុនដាបលើសដើម។ ហេតុដូចនេះ ប្រសិនបើសង្កេតឃើញថា មានសញ្ញាបញ្ហានៅក្នុងផ្ទះ ដូចខាងក្រោមនេះ អ្នកគួរតែរកវិធីបន្សាបជាបន្ទាន់ដើម្បីពង្រឹងដល់ផ្ទះរបស់អ្នក។ ១.ផ្ទះនៅក្នុងអក្សរ L នៅក្នុងហុងស៊ុយ ផ្ទះដែលបាត់បង់ចំណុចខ្លះឬទុកនៅទទេនៃជ្រុងណាមួយ ក៏អាចកំណត់នូវប្រភពនៃភាពរុងរឿងនិងឱកាសសម្រាប់ភាពរុងរឿងដល់ម្ចាស់ដែរ។ ផ្ទះដែលគ្មានជ្រុងត្រូវបានគេហៅថា “ជាផ្ទះកាំបិត” ព្រោះផ្ទះប្រភេទនេះត្រូវបានកាត់ផ្តាច់ឱកាសរបស់ម្ចាស់ផ្ទះក្នុងការអភិវឌ្ឍសំណាងនិងភាពរុងរឿង។ យ៉ាងណាចាំបាច់ណាស់ដែលម្ចាស់ផ្ទះគួរតែជួសជុលផ្ទះប្រភេទនេះ។ ម្ចាស់ផ្ទះអាចបំពេញបន្ថែមផ្នែកដែលបាត់ដូចជា សួនច្បារ អាងហែលទឹកជាដើមដើម្បីបំពេញចន្លោះនៅម្ខាងនៃផ្ទះ។ ទោះជាយ៉ាណា សូមប្រយ័ត្ចំពោះផ្ទះដែលមានគម្លាតពីទិសខ្សាច់ព្រោះអាចធ្វើឱ្យផ្ទះនាំមកនូវខ្យល់អាកាសអាក្រក់ប៉ះពាល់ដល់សុខភាពនិងបំផ្លាញទ្រព្យសម្បត្តិ។ ដោយឡែកម្ចាស់ផ្ទះអាចយកឈ្នះចំណុចនេះបានដោយមានការរៀបចំដាក់ដូចជាអាងចិញ្ចឹមត្រីនិងរូបចម្លាក់ហុងស៊ុយ។ ២.ផ្ទះមានជម្រាលនៅខាងក្រោយ ផ្ទះមួយដែលមានជម្រាលនៅខាងក្រោយ អាចនាំយករបស់របរទាំងអស់នៅក្នុងផ្ទះ ដូចជា…

Jhjh
សង្គម

ប្រមាថមិនបានទេ! បើសុខៗឃើញប្រផ្នូល ៤ នេះចេញមក អ្នកត្រូវតែប្រយ័ត្នរឿងលុយកាក់/សុខភាព

តាមក្បួនដែលចាស់ៗពីបុរាណដំណាលតគ្នាមកថា បុគ្គលទាំងឡាយដែលប្រទះឃើញរឿងទាំង ៤ នេះកើតឡើងក្នុងផ្ទះ នោះវាអាចជាសញ្ញាឲ្យប្រផ្នូលថាអ្នកត្រៀមនឹងជួបសំណាងមិនល្អក្នុងជីវិត។ អ៊ីចឹងអ្នកត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ នៅការគ្រប់គ្រងហិរញ្ញវត្ថុ និងការមើលថែទាំសុខភាពខ្លួនឯង៖ ៤) សត្វព្រាបចូលក្នុងផ្ទះ បើវាជាទម្លាប់ដែលរៀងរាល់ព្រឹកព្រលឹម អ្នកមានបាចអង្ករ ឬបាចចំណីឲ្យសត្វព្រាបហោះមកស៊ីចំណីទាំងនោះ វាជារឿងល្អទៅវិញ តែបើសុខៗ ព្រាបពណ៌សវាស្រាប់តែហោះចូលមកក្នុងផ្ទះ នោះគឺជាប្រផ្នូលអាក្រក់។ ក្នុងកំឡុងពេលនេះអ្នកគួរតែប្រយ័ត្ននៅគ្រប់សកម្មភាព ទាំងការធ្វើដំណើរទៅទីជិតឆ្ងាយ ព្រោះវាអាចជួបបញ្ហាណាមួយជាយថាហេតុ។ ៣) ត្រីក្នុងអាងងាប់ ត្រីក្នុងអាងដែលយើងចិញ្ចឹម សុខៗវាបាត់បង់ជីវិត នោះជាប្រផ្នូលដែលមិនល្អនៅខាងក្នុងផ្ទះ។ ដើម្បីដោះវា អ្នកត្រូវតែបម្លាស់ទី ទីតាំងដាក់អាងចិញ្ចឹមត្រី ឬដាក់រុក្ខជាតិស្រស់ៗមួយចំនួនទៅក្នុងអាង ដើម្បីឲ្យវាស្រស់ស្រាយមកវិញ។ ២) សត្វចិញ្ចឹមចេញសកម្មភាពចម្លែក…