
ប្រជ្រុយ ៥ ទីតាំង បើអ្នកស្ថិតនៅចំណុចទី ៣ ដូចសល់កំណប់ទ្រព្យគេកប់ទុកពីជាតិមុន
តាមរយៈការទស្សន៍ទាយ ដោយមើលតាមទីតាំងប្រជ្រុយទាំង ៥ ខាងក្រោម។ តើអ្នកស្ថិតនៅចំណុចណាមួយ តុះទៅផ្ទៀងផ្ទាត់ជោគវាសនានិងអត្តចរិតរបស់អ្នកទាំងអស់គ្នា៖ ១) ខួចថ្ពាល់ខាងស្តាំ មនុស្សស្រីដែលមានខួចថ្ពាល់ផ្នែកខាងស្តាំ ត្រូវបានគេចាត់ទុកជានារីរួសរាយរាក់ទាក់ មានចរិតល្អ ក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្សជុំវិញខ្លួន។ ជាទូទៅនៅក្នុងសង្គមការងារ មិត្តភក្តិក្តី គឺតែងតែចូលចិត្ត និងឲ្យតម្លៃមនុស្សប្រភេទនេះខ្លាំងណាស់។ ជីវិតរបស់ពួកគេ នឹងទទួលបានជោគជ័យជាបន្តបន្ទាប់ក្នុងជីវិត មានភាពរុងរឿងទាំងផ្នែកទ្រព្យសម្បត្តិ សម្បូរសប្បាយលុយចាយមិនខ្វះ។ ថ្ពាល់ខួចខាងស្តាំនេះសោត ក៏ប្រមាញ់យកបេះដូងបុរសៗជាច្រើនផងដែរ។ ២) ខួចថ្ពាល់ខាងឆ្វេង មនុស្សស្រីដែលមានខួចនៅផ្នែកថ្ពាល់ខាងឆ្វេង គឺជាមនុស្សរាយមន្តស្នេហ៍ មានទេពកោសល្យក្នុងការទំនាក់ទំនង ហើយទៅណាមកណារមែងមានគេអាណិតអាសូរ ព្រោះមើលទៅមនុស្សនេះច្រើនតែទន់ភ្លន់មិនចេះឆ្មើងឆ្មៃ។ ក្នុងទំនាក់ទំណងស្នេហាវិញ មានគេតាមស្រលាញ់ច្រើន ដែលរមែងធ្វើឲ្យនាងពិបាកសម្រេចចិត្តថាជ្រើសយកនរណាម្នាក់ជាខ្លាំង។…




















