
លាតដៃឡើង ម្រាមដៃអ្នកសល់ប្រឡោះប៉ុន្មាន អាចទាយដឹងពីផ្នែកទ្រព្យនៅពេលទៅមុខ
អ្នកសាកល្បងលាតដៃរបស់អ្នកឡើង ហើយផ្ទឹមម្រាមទាំងអស់ចូលគ្នា ដើម្បីឲ្យពួកយើងអាចទាយដឹងអំពីចរិតលក្ខណៈ និងទ្រព្យសម្បត្តិពេលទៅមុខរបស់អ្នក។ តុះទៅស្វែងយល់ទាំងអស់គ្នានៅខាងក្រោម៖ ១) គ្មានចន្លោះ ម្រាមបិទជិត ប្រសិនដៃរបស់អ្នក មានម្រាមបិទជិត មិនឃើញចន្លោះណាមួយ នោះអ្នករមែងជាមនុស្សប្រើប្រាស់អារម្មណ៍ខ្ពស់ មានភាពចាស់ទុំមុនវ័យ មានភាពម៉ត់ចត់ ធ្វើអ្វីដោយប្រុងប្រយ័ត្នបំផុត។ អ្នកក៏តែងតែមើលថែ និងគិតគូរដល់អ្នកផ្ទះជាអាទិភាព។ និយាយអំពីទ្រព្យ អ្នកជាមនុស្សដែលនៅមិនស្ងៀមមួយកន្លែងឡើយ ពោលគឺពូកែខាងរកលុយ ហើយមិនថាបរិយាកាសប្រែប្រួលបែបណា គឺតែងតែរក្សាជំហររឹងមាំ និងមិនងាយបោះបង់អ្វីមួយចោលឡើយ។ ២) ឃើញមានប្រឡោះមួយ ប្រសិនបាតដៃនោះ មើលឃើញប្រឡោះមួយរំលេចឡើង ឬចំហ នោះអ្នករមែងជាមនុស្សស្វាហាប់ ហើយតែងតែស្រលាញ់សេរីភាព ឯករាជ្យ ការរស់នៅភាពជាខ្លួនឯង។…



















