
៥ខែជាប់គ្នា! ចាប់ពីខែនេះរហូតដល់ខែតុលា អ្នកឆ្នាំទាំង ៣ កាន់តែមានភាពចម្រុងចម្រើន រុងរឿង ស្នេហា ការស្រឡាញ់កាន់តែអំណោយផល
ក្នុងរយៈពេល ៥ ខែជាប់គ្នា គិតចាប់ពីនេះរហូតដល់ខែតុលា សម្រាប់ម្ចាស់ឆ្នាំទាំង ៣ នេះ រាសីនឹងស្ទុះឡើងខ្លាំង កាន់តែចម្រុងចម្រើនរុងរឿង មិនថាក្នុងរឿងស្នេហា អាជីពការងារ សុទ្ធតែកាក់កប អំណោយផល លុយកាក់ក៏ហូរចូលជាបន្តបន្ទាប់។ ១. ឆ្នាំរោង ៖ យោងតាមហោរាសាស្ត្រឆ្នាំទាំង ១២ សម្រាប់ឆ្នាំ ២០២៤ អ្នកដែលកើតក្នុងឆ្នាំរោងនឹងជួបប្រទះនូវលាភសំណាងខ្លាំងចាប់ពីខែមិថុនារហូតដល់ខែតុលា។ ក្នុងរយៈពេលនេះ ការងាររបស់អ្នកកើតឆ្នាំរោង នឹងមានភាពរីកចម្រើនទៅមុខ ការងារប្រព្រឹត្តទៅដោយរលូន ហើយនឹងឈានដល់កម្រិតកំពូល។ ដោយភាពវៃឆ្លាត ភាពប៉ិនប្រសប់ និងការខិតខំប្រឹងប្រែងឥតឈប់ឈរ អ្នកឆ្នាំរោងនឹងត្រូវបានទទួលស្គាល់ដោយចៅហ្វាយនាយ និងមិត្តរួមការងារ…




















