
ប្រយ័ត្នប្រេះឆា! រូបថតអាពាហ៍ពិពាហ៍ ដាច់ខាត កុំព្យួរតាំង ក្នុងទីតាំងទាំង៣នេះឱ្យសោះ
ពេលព្យួររូបថតមង្គលការ រើសកន្លែងដែលល្អ និងសក្តិសមសម្រាប់តាំងព្យួរ ព្រោះមានទីតាំងខ្លាំង មិនត្រឹមតែមិនសមប៉ុណ្ណោះទេ តែវាថែមទាំងបង្កគ្រោះមហន្តរាយ នាំឱ្យជីវិតគូរបស់អ្នក បែកបាក់ប្រេះឆាថែមទៀតផង។ ដូច្នេះ សម្រាប់ទីតាំងទាំង៣ខាងក្រោមនេះ អ្នកគួរតែចៀសវាងជាដាច់ខាត ដើម្បីកុំឱ្យជីវិតគូស្នេហារបស់អ្នកត្រូវជួបការបែកបាក់ ដោយមិនដឹងខ្លួន។ ១. នៅលើក្បាលគ្រែ ក្នុងជីវិតគូស្វាមីភរិយាជាច្រើន មានទម្លាប់ព្យួររូបថតអាពាហ៍ពិពាហ៍នៅលើក្បាលគ្រែ ព្រោះពួកគេគិតថា ព្យួររូបថតអាពាហ៍ពិពាហ៍នៅត្រង់នេះ ដើម្បីជួយអ្នកទាំងពីរឱ្យមានភាពស្និទ្ធស្នាលជាមួយគ្នា។ ទោះយ៉ាងណាក៏ដោយ យោងទៅតាមហុងស៊ុយរឿងនេះមិនល្អទាល់តែសោះ។ ក្បាលគ្រែជាជំហរមួយដែលនឹងធ្វើឱ្យម្ចាស់ផ្ទះមានការភ័យខ្លាចជានិច្ច ព្រោះមានរបស់របរដែលអាចដួលរលំបង្កគ្រោះថ្នាក់បានគ្រប់ពេល។ លើសពីនេះទៀត ការព្យួររូបថតអាពាហ៍ពិពាហ៍នៅក្បាលគ្រែ ក៏បង្កើតឱ្យមានអារម្មណ៍តានតឹងខាងផ្លូវចិត្ត ដែលងាយបង្កឱ្យមានអារម្មណ៍នឿយហត់ និងសង្ស័យ ធ្វើឱ្យអារម្មណ៍របស់គូស្នេហ៍ងាយនឹងឈ្លោះប្រកែកគ្នា ដែលជាកត្តាជម្រុញឱ្យមានកឬលែងលះ ឬបែកបាក់គ្នា។…



















