ទំនាយជោគជតារាសី ឆ្នាំទាំង ១២ សម្រាប់ឆ្នាំម្សាញ់ ២០២៥
ឆ្នាំថ្មី ឆ្នាំម្សាញ់ ២០២៥ ចូលមកដល់ សូមជូននូវក្បួនហោរាទស្សន៍ទាយជោគជតារាសីសម្រាប់អស់លោកអ្នកតាមឆ្នាំកំណើតទាំង ១២។ ១. ឆ្នាំជូត ៖ សម្រាប់មនុស្សប្រុសដែលកើតក្នុងឆ្នាំជូត ក្នុងឆ្នាំម្សាញ់ ២០២៥ នេះ លោកអ្នកនឹងមានចិត្តខ្វល់ខ្វាយច្រើន តែក៏នឹងមានអ្នកជួយលោកអ្នឱ្យឆ្លងផុតពីឧបសគ្គ ការលំបាកទាំងពួង យ៉ាងណាក៏ដោយ សូមប្រុងប្រយ័ត្នឱ្យបានខ្ពស់ ព្រោះអ្នកនឹងមានគ្រោះខាតបង់ប្រយោជន៍មួយចំនួន។ ចំណែកមនុស្សស្រីឆ្នាំជូតនេះវិញ ឆ្នាំនេះអ្នកក៏មិនសូវមានពេលរីករាយដែរ កុំទុកចិត្តមនុស្សណាងាយៗពេក ចៀសវាងការធ្វើដំណើរផ្លូវឆ្ងាយ បើរកស៊ីជួញដូរ កុំធ្វេសប្រហែសឱ្យសោះ។ ២. ឆ្នាំឆ្លូវ ៖ សម្រាប់មនុស្សប្រុសដែលកើតក្នុងឆ្នាំឆ្លូវ កុំសូវទុកចិត្តមនុស្សជុំវិញខ្លួនពេក ឆ្នាំនេះមិនសូវអំណោយផលសម្រាប់អ្នកនោះឡើយ ពុំគួរធ្វើដំណើរផ្លូវឆ្ងាយ…


















