
Kuno ទាហានឆ្កែទទួលបានសក្តិខ្ពស់បំផុតក្រោយចូលបេសកកម្មនៅអាហ្វហ្គានីស្ថានប្រឆាំងឧទ្ទាម អាល់កៃដា
Kuno ជាឆ្កែពូជ Belgian Malinois មានអាយុ៣ឆ្នាំបានចូលនិវត្តន៍ពីការបម្រើកងទ័ពក្រោយចូលធ្វើការជាមួយក្រុមកងទូកពិសេសអង់គ្លេស (Special Boat Service) ។វាបានចូលនិវត្តន៍បន្ទាប់រង់របួសក្នុងឆាកប្រយុទ្ធជាមួយក្រុមឧទ្ទាម អាល់កៃដាក្នុងប្រទេសអាហ្វហ្គានីស្ថានក្នុងឆ្នាំ២០១៩។ ពេលនេះ Kuno បានក្លាយជាអតីតទាហានឆ្កែទី៧២ដែលទទួលមេដាយកិត្តិយស PDSA Dickin Medal ជាមេដាយមានតម្លៃស្មើ Victoria Cross ដែលធ្វើឡើងសម្រាប់សត្វមានស្នាដៃ។វាជាមេដាយមានសក្ដិខ្ពស់បំផុតដែលទាហានឆ្កែអាចទទួលបាន។ ក្នុងខែឧសភាឆ្នាំ២០១៩ អង្គភាពរបស់ Kuno បានចេញទៅបំពេញបេសកកម្មដាក់ពង្រាយប្រតិបត្តិការទប់ទល់ជាមួយក្រុម al Qaeda ក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ភ្លាមៗនោះ! ពួកគេបានជួបជាមួយឆាកប្រយុទ្ធគ្នាជាមួយកាំភ្លើងទល់កាំភ្លើង ពេលពួកគេចុះឧទ្ធម្ភាគចក្រ។ អង្គភាពរបស់ Kuno…




















