
អ្នកដែលមានប្រជ្រុយនៅលើទីតាំងទាំង៥ មានតែមួយក៏ជាលាភសំណាងល្អដែរ
ក្នុងចំណោមប្រជ្រុយទាំង៥ខាងក្រោមនេះ បើទោះជាអ្នកមានតែមួយក៏ជាសញ្ញាល្អសម្រាប់ម្ចាស់ផងដែរ ព្រោះប្រជ្រុយទាំងនេះ គឺជាប្រជ្រុយនាំលាភសំណាងពេញមួយជីវិតតែម្ដង។ ១. ប្រជ្រុយនៅលើកែងដៃ នៅក្នុងហោរាសាស្ត្រ មនុស្សម្នាក់ដែលមានប្រជ្រុយនៅលើកែងដៃ យោងទៅតាមរូបវិទ្យា គឺជាមនុស្សម្នាក់ដែលមានមហិច្ឆតា និងការប្ដេជ្ញាចិត្តខ្ពស់ ចំពោះកិច្ចការងារផ្សេងៗ។ នៅក្នុងបុគ្គលិកលក្ខណៈរបស់ពួកគេ ក៏មានភាពរឹងមាំ ក្លាហាន ហ៊ាននិយាយហ៊ានធ្វើ។ ដូច្នេះនៅពេលចាប់ផ្តើមការងារ ពួកគេតែងតែដាក់ការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន ២០០%តែម្ដង។ ដូច្នេះបើនិយាយពីទ្រព្យសម្បត្តិវិញ ពួកគេទទួលបានជោគជ័យគួរឱ្យកោតសរសើរទាំងក្នុងគ្រួសារ និងសង្គម ទ្រព្យសម្បត្តិមានកាន់តែច្រើនឡើងៗ ។ ២. ប្រជ្រុយនៅពីក្រោយស្មា នៅក្នុងនរវិទ្យា មនុស្សដែលមានប្រជ្រុយនៅពីក្រោយស្មារបស់ពួកគេ ភាគច្រើនជាមនុស្សឯករាជ្យ មានចិត្តនឹងន និងមានទំនួលខុសត្រូវ។ ចំពោះបុគ្គលិកលក្ខណៈបុគ្គលនេះ…




















