
បើកបៀស្នេហា៖ តើសកម្មភាពនិងពាក្យសម្តីរបស់ដៃគូដូចគ្នាឬអត់? ទំនាក់ទំនងនេះអាចនៅជឿបានទេ?
ថ្ងៃនេះយើងមកជ្រើសរើសសន្លឹកបៀមួយ ដើម្បីមើលថា តើសកម្មភាពនិងពាក្យសម្តីរបស់ដៃគូដូចគ្នាឬអត់? តោះទៅដោះស្រាយការសង្ស័យអំពីទំនាក់ទំនងមិនច្បាស់លាស់របស់អ្នក ។ សន្លឹកបៀទី ១ សកម្មភាពនិងពាក្យសម្តីដូចគ្នា គេជាមនុស្សនិយាយត្រង់ ទំនាក់ទំនងនេះភាគច្រើនមានបញ្ហាបន្តិចដែរ តែត្រូវចាំថាត្បិតសកម្មភាពរបស់គេអាចទឹងមឹងធ្មឹងៗបន្តិចមែន រហូតពេលខ្លះវាធ្វើឱ្យអ្នកអស់កម្លាំងចិត្ត ម្ល៉ោះហើយអ្នកប្រហែលជាត្រូវចំណាយពេលយល់ពីគេឲ្យបានច្រើនជាងនេះ ។ សន្លឹកបៀទី ២ ចំពោះសកម្មភាពគេធ្វើដូចជាចង់នៅក្បែរអ្នក តែក្នុងចិត្តផ្តោតលើសុភមង្គលផ្ទាល់ខ្លួន បើត្រូវរួមទុក្ខជាមួយគ្នាអាចពិបាកបន្តិច និយាយឲ្យចំទៅគឺគេរៀបចំពេលវេលានៅជាមួយយើង តែក៏មានពេលគេនៅតែចង់នៅម្នាក់ឯងដែរ ។ ចំពោះពាក្យសម្តីនៅអាចជឿបាន ត្បិតគេមិនសូវជាចេះមើលថែនរណាម្នាក់មែន តែគេនៅតែមានអារម្មណ៍ល្អពេលដែលនៅជាមួយអ្នក ។ សន្លឹកបៀទី ៣ គេស្រឡាញ់អ្នកណាស់ តែចូលចិត្តធ្វើដូចលេងតិចពិតតិចរកច្បាស់លាស់មិនឃើញមិនព្រមនិយាយឱ្យច្បាស់ ធ្វើឲ្យអ្នកត្រូវមកអង្គុយខឹងពេលគេនិយាយលេងសើចច្រើន ម្ល៉ោះហើយចូលកុំខ្វល់អី…




















