
មនុស្សស្រី បើផ្នែកទាំង៣នៃរាងកាយមានរាងមូល នោះជីវិតអ្នកប្រមូលផ្ដុំទៅដោយសំណាងលើសគេឯង
ចង់ដឹងថា មនុស្សស្រីម្នាក់អាចមានសំណាងច្រើនប៉ុនណានៅក្នុងជីវិត អាចក្រឡេកមើលផ្នែកទាំង៣នេះនៃរាងកាយរបស់គាត់ ប្រសិនបើផ្នែកទាំង៣នេះ មានរាងមូលក្លំ នោះបញ្ជាក់ថា នាងជាមនុស្សស្រីដែលកើតមកនាំយកសំណាងជាច្រើនតាមមកជាមួយ។ លើសពីនេះ ជីវិតនាងក៏តែងតែមានទេវតានាំលាភ នាំទ្រព្យសំណាងមកឱ្យនាងផងដែរ ជីវិតរបស់នឹងមានតែភាពរុងរឿង ត្រចះត្រចង់ ជោគជ័យគ្រប់ភារកិច្ចការងារដែលនាងបានធ្វើ។ ១. កែវភ្នែកធំៗ មូលក្រឡង់ៗ ស្ត្រីដែលមានភ្នែកធំ និងពណ៌សខ្មៅច្បាស់ ភ្នែកមូលដោយគ្មានការតុបតែងមុខ ភ្នែកដែលមូល និងមើលទៅគួរឱ្យស្រឡាញ់ គឺជាស្តង់ដារសម្រាប់ភ្នែកដ៏មុះមុត ស្រស់ស្អាត។ មនុស្សស្រីបែបនេះនឹងផ្តល់កំណើតឱ្យកូនដ៏ស្រស់ស្អាត និងឆ្លាតវៃ ធម្មជាតិរបស់ពួកគេតែងតែមានចិត្តសប្បុរស និងពោរពេញដោយភាពអំណត់ អត់ធ្មត់ខ្ពស់។ មនុស្សប្រុសណា បានរៀបការជាមួយប្រពន្ធបែបនេះ គឺជាក្តីសុខរបស់ស្វាមី ព្រោះនាងបំពេញតាមស្តង់ដារនៃភាពរុងរឿង…




















