
តើវិធីអ្វីដែលល្អបំផុត ក្នុងការជម្រុញឱ្យអាជីពរបស់អ្នក កាន់តែស្ទុះលឿនទៅមុខ?
ជ្រើសរើសរូបតំណាងណាមួយ ដើម្បីដឹងពីគំនិត ឬវិធី ដើម្បីជួយជម្រុញដល់អាជីពរបស់អ្នក ឱ្យកាន់តែជឿនលឿនទៅមុខ។ 1. ធ្វើកូដកម្មជួរមុខ អ្នកគឺជាមនុស្សម្នាក់ដែលមានទំនុកចិត្តមុតមាំ បូករួមនឹងទេពកោសល្យឆ្នើម ក្នុងការនិយាយជាមួយមនុស្សក្បែរខ្លួន ដូច្នេះអ្នកគួរតែជាមនុស្សដែលឈរនៅពីមុខគេដើម្បីដឹកនាំ និងបង្ហាញឱ្យគេបានដឹង មិនមែនត្រូវឈរនៅក្រោយគេនោះឡើយ។ ការលាក់បាំងទេពកោសល្យរបស់អ្នក ក៏កំពុងបិទផ្លូវអាជីពរបស់អ្នកដែរ។ ដូច្នេះចាប់ពីថ្ងៃនេះទៅ អ្នកគួរតែបោះជំហានចេញពីភាពងងឹតដោយក្លាហាន បញ្ចេញនូវទេពកោសល្យ និងភាពរីករាយរបស់អ្នក ដើម្បីបញ្ជាក់ពីភាពខ្លាំងរបស់អ្នកឱ្យគេបានដឹង មិនត្រូវកំសាក ឬលាក់បាំងការពិតទៀតនោះឡើយ។ 2. ចូលទៅក្នុងចំណោមមនុស្ស ឬទីកន្លែងអភិវឌ្ឍន៍ ការដែលយើងមិនដើរចេញពីទីកន្លែងចាស់ ឬគ្រួសារ គឺស្មើនឹងអ្នកកំពុងតែកប់នូវអនាគតខ្លួនឯងអ៊ីចឹង។ ការរស់នៅក្នុងបរិស្ថានដែលធ្លាប់ស្គាល់ នឹងធ្វើឱ្យអ្នកធុញទ្រាន់ និងមិនមានអ្វីថ្មីៗឡើយ វាធ្វើឱ្យអ្នកបាត់បង់នូវឆន្ទៈក្នុងការចេញប្រយុទ្ធ។…




















