
តេស្តអនាគត! តើថ្ងៃមុខ អ្នកនឹងក្លាយជាអ្នកម៉ាក់បែបណា?
តើអ្នកគិតថា អ្នកម៉ាក់មួយណា ដែលផ្ដល់នូវភាពកក់ក្ដៅដល់កូនខ្លាំងជាងគេ នោះវានឹងបង្ហាញឱ្យឃើញថា អនាគតទៅ អ្នកនឹងក្លាយជាអ្នកម៉ាក់បែបណា? 1. អ្នកម៉ាក់ទី 1 បើទោះបីជាអ្នកពេលនៅលីវ មិនទាន់មានប្ដីមានកូន អ្នកប្រៀបដូចជាសេះមួយក្បាលដែលចេះតែបោលមិនឈប់ក៏ពិតមែន តែជាក់ស្ដែង អ្នកក៏បានត្រៀមខ្លួនរួចជាស្រេច ក្នុងការលះបង់ចោលគ្រប់យ៉ាង ដើម្បីបង្កើតនូវពិភពលោកដ៏តូចមួយសម្រាប់ជីវិតរបស់អ្នក។ អ្នកនឹងក្លាយជាស្ត្រីមេផ្ទះដ៏ល្អ និងពូកែក្នុងការចម្អិនម្ហូបអាហារ ជាអ្នកម៉ាក់ និងប្រពន្ធដ៏ល្អ ដែលអាចមើលថែ និងរៀបចំផ្ទះសម្បែងបានយ៉ាងប្រណិត។ អ្នកចង់ឱ្យមនុស្សជាទីស្រឡាញ់របស់អ្នក មានសុភមង្គល រីករាយ និងសន្តិភាពនៅក្នុងដៃ ដោយការយកចិត្តទុកដាក់របស់អ្នក។ 2. អ្នកម៉ាក់ទី 2 អ្នកប្រាកដជាក្លាយជាម្តាយដ៏ល្អម្នាក់ នៅពេលអ្នកតែងតែមើលថែរក្សាកូនដោយដៃផ្ទាល់របស់អ្នក…




















