កីទ្បាក្រៅស្រុក

Pogba ​ទម្លាយរឿង​មួយរបស់ N’Golo Kante ដឹង​ហើយអ្នកកាន់​តែ​ស្រឡាញ់គាត់​ទ្វេឡើង
កីទ្បា

Pogba ​ទម្លាយរឿង​មួយរបស់ N’Golo Kante ដឹង​ហើយអ្នកកាន់​តែ​ស្រឡាញ់គាត់​ទ្វេឡើង

Kante គឺ​ជា​មនុស្ស​ម្នាក់ដែលចង់ឈ្នះអ្វីគ្រប់យ៉ាងនូវ​អ្វីដែលគាត់ធ្វើ​ហើយ Pogba រីករាយនឹងលេងជាមួយខ្សែបម្រើរបស់តោខៀវ Chelsea ក្នុង​ក្រុម​ជម្រើស​ជាតិ​បារាំង។ និយាយ​ក្នុង​វេបសាយ beIN SPORTS ថា៖”N’Golo Kante ពូកែបោកប្រាស់ច្រើនណាស់។ ពិសេស​ពេល​លេងបៀ​មួយក្ដាៗ​បោកខ្ញុំរហូត។  និយាយដោយស្មោះត្រង់ទៅ! ខ្ញុំនិយាយការពិត។ គាត់ពូកែបន្លំ។ គាត់និយាយថាគាត់មិនបោកប្រាស់ទេ ប៉ុន្តែគាត់ គាត់ប្រើល្បិចកល។ គាត់ជាក្មេងឆ្លាត ម្នាក់នោះគឺឈ្មោះ N’Golo ហ្នឹង​ហើយ”។ “ប៉ុន្តែវាមិនអីទេ។ អ្នកត្រូវតែស្រឡាញ់គាត់។ គាត់ជាកីឡាករដែលជាទីស្រឡាញ់បំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់។ អ្នកត្រូវតែស្រឡាញ់គាត់អ្នកមិនអាចស្អប់គាត់ទេ វាមិនអាចទៅរួចទេដែល​អ្នក​ស្អប់គាត់។ គាត់មានចិត្ដរាបទាប ជាកីឡាករមានជំនាញវិជ្ជាជីវៈ។ គាត់មិនដែលត្អូញត្អែរគាត់តែងតែប្រឹងប្រែង”។ “គាត់មានអ្វីៗគ្រប់យ៉ាង…

បើកបង្ហាញអ្នក​ចាំទី​១០​រូប​ក្នុង​ពិភពលោកប្រចាំ​ឆ្នាំ២០២០/២០២១​ គ្មាន​អ្នក​ចាំ​ទី​មក​ពី​ Man Utd ឡើយ
កីទ្បា

បើកបង្ហាញអ្នក​ចាំទី​១០​រូប​ក្នុង​ពិភពលោកប្រចាំ​ឆ្នាំ២០២០/២០២១​ គ្មាន​អ្នក​ចាំ​ទី​មក​ពី​ Man Utd ឡើយ

គេហទំព័តឲរបែងចែកចំណាត់​ថ្នាក់​កីឡាករ​ល្បី​មួយ​ក្នុង​ពិភពលោក​បាន​រៀប​ចំ​ចំណាត់​ថ្នាក់ថ្មីនៃអ្នក​ចាំទី​ល្អបំផុត​ក្នុង​ពិភពលោក ហើយ​អ្នក​ចាំ​ទី​ក្លិបរបស់ Manchester United គ្មានវត្តមាន​ក្នុង​បញ្ជី​ Top 10 នោះ​ទេ។ Thibaut Courtois របស់ Real Madrid ឈរ​ក្នុង​តំណែង​លេខ​៤​ ខណៈដែល Manuel Neuer, Ederson និង Jan Oblakនៅ​ចំណាត់​ថ្នាក់​ល្អជាង​គាត់។ Keylor Navas អតីតអ្នក​ចាំ​ទី Real Madrid ដែល​លេង​នៅ PSG បច្ចុប្បន្ន​ឈរលេខ៨។ ខាងក្រោម​ជាជសបញ្ជី​ឈ្មោះ​កីឡាករទាំង១០​នាក់។ 10. Peter…

ផ្លូវការ៖AFC សម្រេច​ដកជម្រើស​ជាតិកូរ៉េខាងជើងចេញ​ពីការ​ប្រកួតជម្រុះ AFC Asian Cup 2023
កីទ្បា

ផ្លូវការ៖AFC សម្រេច​ដកជម្រើស​ជាតិកូរ៉េខាងជើងចេញ​ពីការ​ប្រកួតជម្រុះ AFC Asian Cup 2023

គូឡាឡាំពួ៖ សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) នៅថ្ងៃនេះបានបញ្ជាក់ពីការដកខ្លួនចេញរបស់សមាគមបាល់ទាត់កូរ៉េខាងជើងពីការ​ប្រកួត​ប្រជែងពានរង្វាន់ FIFA World Cup កាតា ២០២២ និង AFC Asian Cup ចិន ២០២៣ ™។ បញ្ហានេះនឹងត្រូវបញ្ជូនទៅគណៈកម្មាធិការរៀបចំសំរាប់ការប្រកួតប្រជែងរបស់ FIFA និងព័ត៌មានលម្អិតបន្ថែមទៀតអំពីជំហរក្នុងពូល H ដែលរួមមានក្រុមកំពូលតារាងតូមិននីស្ថាន ម្ចាស់​ផ្ទះសាធារណរដ្ឋកូរ៉េខាងត្បូងដែល​ទទួល​ធ្វើ​ជា​ទីលាន​ទឹក​ដី​កណ្ដាល លីបង់ និងស្រីលង្កានឹងត្រូវប្រកាសជាផ្លូវការនៅ​ពេល​ក្រោយ។ មូលហេតុនៃ​ការ​ដកខ្លួន​របស់​សមាគមកីឡាបាល់​ទាត់​កូរ៉េខាងជើង​គឺ​ដោយ​សារ​ពួកគេមិន​ទុក​ចិត្ត ខ្លាច​ឆ្លង​រីករាលដាល​នៃ​ជំងឺ​កូវីដ១៩ដល់​ក្រុម​កីឡាករ​របស់​ពួក​គេ៕

បួន​ចំណុច​រក​ឃើញ​ថ្មី​ក្នុងជំនួប Leicester City លើក​ពាន FA Cup យប់មិញ
កីទ្បា

បួន​ចំណុច​រក​ឃើញ​ថ្មី​ក្នុងជំនួប Leicester City លើក​ពាន FA Cup យប់មិញ

Leicester City បានឈ្នះពាន​រង្វាន់ FA Cup លើក​ដំបូង​ក្នុង​ប្រវត្តិសាស្រ្តរបស់​ខ្លួន​បន្ទាប់​ពី​យក​ឈ្នះ​ក្រុម Chelseaក្នុង​លទ្ធផល​១​ទល់​០​ដែល​មួយ​គ្រាប់​នេះ​រក​បាន​ដោយ​ខ្សែ​បម្រើសញ្ជាតិ​បែលហ្សិក Youri Tielemans។ ទន្ទឹម​នឹង​ជ័យជម្នះ​នេះ យើង​បាន​រក​ឃើញ​ចំណុចសំខាន់៤​ដែល​កើត​ក្នុង​ក្នុង​ការ​ប្រកួត ដែល​ Knongsrok Sport នឹង​លើកមក​អត្ថាធិប្បាយ​ដូចខាងក្រោម៖ Leicester City ​បង្កើតសៀវភៅកត់​ត្រាជ័យជម្នះ Leicester City បានឈ្នះពានរង្វាន់ FA Cup ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ។ នេះ​អាចនិយាយបាន​ថា កញ្ជ្រោងខៀវ​មួយនេះកំពុងស្ថិតនៅក្នុងកំឡុងពេលវេលាជោគជ័យបំផុតក្នុងរយៈពេល ១៣៧ ឆ្នាំរបស់ពួកគេក្នុងនាមជាក្លឹបបាល់ទាត់អាជីព។ ការឈ្នះពានរង្វាន់លីគ​កំពូលអង់គ្លេសដ៏មិនគួរឱ្យជឿ និងគួរឱ្យភ្ញាក់ផ្អើលនៃឆ្នាំ ២០១៥-១៦ បាន​បង្ហាញថា​ពួក​គេ​កំពុងកែប្រែប្រវត្តិសាស្រ្តនិង​បង្ហាញភាពខ្លាំងរបស់​ខ្លួន…

siamsport ផ្សាយ​ថា​ Trat FC អាចនឹងរំលាយក្លិបចោលដោយសារ​បញ្ហាហិរញ្ញវត្ថុ
កីទ្បា

siamsport ផ្សាយ​ថា​ Trat FC អាចនឹងរំលាយក្លិបចោលដោយសារ​បញ្ហាហិរញ្ញវត្ថុ

ក្លិបបាល់​ទាត់​ Trat FC ដែល​ធ្លាក់ពី​លីគកំពូល​ថៃ​ទៅ​លេង​នៅលីគ​ទី​២​ក្នុង​រដូវ​កាល​នេះ ត្រូវ​បាន​គេ​បង្ហើប​ថា​នឹង​បញ្ជូនក្រុម​បន្ត​ប្រកួតប្រជែងតទៅ​ទៀត​សម្រាប់​រដូវ​២០២១/២០២២​នោះ​ទេ។ បន្ថែម​ពី​នេះ! ទំព័រហ្វេសបុករបស់​ក្លិប​ផ្ទាល់​ក៏​ត្រូវ​បាន​គេ​ដឹង​បាន​បិទ​ហើយ​ព័ត៌មាន​បន្ដែម​ទៀ​នោះ​គឺ​ពួក​គេ​បាន​ដោះលែង​កីឡាកររបស់​ខ្លួនឲ្យ​ទៅ​រក​ក្លិប​ថ្មី​សឹង​តែ​ទាំងអស់​ទៅ​ហើយ។ ក្នុង​ករណី​នេះ! ភាគពាក់ព័ន្ធបាន​ទាក់​ទងទៅ​កាន់​ក្លិប​ដែរ​ប៉ុន្តែ​គ្មាន​ការ​ឆ្លើយ​តប។ Trat FC បាន​តំឡើង​ពី​ Thai League 2 ទៅ​កាន់​ Thai League 1 ជា​លើក​ដំបូង​កាល​ពី​ឆ្នាំ២០១៨ ហើយ​ពួក​គេ​បាន​តែ​២រដូវ​កាល​ប៉ុណ្ណោះ​នៅ​លីគ​កំពូល​ដោយ​រដូវ​កាល​២០១៩​ពួគ​គេ​ឈរ​ចំណាត់​ថ្នាក់ទី​១០ រដូវ​កាល​២០២០​ឈរលេខ១៥​ហើយ​ត្រូវ​ធ្លាក់​ទៅ​លីគ​ទី​២​ថៃ​វិញ​ក្នុង​រដូវ​កាល​២០២១​នេះ។ ព័ត៌មានផ្លូវការ​មិន​ទាន់​បាន​បង្ហាញឲ្យ​ដឹង​នៅ​ឡើយ​ទេ តែ​យ៉ាងណាក្ដី! ក្លិប​មួយ​នេះ​អាច​នឹង​បាត់​មុខ​ពិភពបាល់​ទាត់​ថៃ​ដោយ​សារ​ហិរញ្ញវត្ថុ៕

Chanathip Songkrasin ប្រហែលគ្មានវត្តមាន​ជួយ​ជម្រើស​ជាតិ​ជម្រុះ World Cup នៅ​សល់នោះ​ទេ
កីទ្បា

Chanathip Songkrasin ប្រហែលគ្មានវត្តមាន​ជួយ​ជម្រើស​ជាតិ​ជម្រុះ World Cup នៅ​សល់នោះ​ទេ

ក្រុមជម្រើសជាតិថៃបានទទួលដំណឹងមិនល្អ មុន​ពេល​ចាប់​ផ្ដើមប្រកួតវគ្គជម្រុះជុំទី ២ នៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោកអាស៊ីឆ្នាំ ២០២២ / ២០២៣ ដែល​នៅ​សល់ នៅពេលដែលកីឡាករឆ្នើមរបស់ខ្លួនគឺ Chanathip Songkrasin ប្រហែលជាមិនមានវត្តមានដោយសារតែរបួស​។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងថា Chanathip បានរងរបួសជង្គង់ពេលលេងឱ្យក្លឹបរបស់គាត់គឺ Hokkaido Consadole Sapporo ។ ខ្សែបម្រើប្រយុទ្ធរូបនេះបាន​និយាយ​ថា៖ “ខ្ញុំមិន​ច្បាស់​តើ​អាចជួយជម្រើស​ជាតិក្នុង​វគ្គ​ជម្រុះ​ពេល​នេះ​បាន​ដែ​រ​ឬ​ក៏​អត់​នោះ​ទេ”។ ដំបូងឡើយ Chanathip ត្រូវបានគេរំពឹងថានឹងទទួលការវះកាត់ ប៉ុន្តែគ្រូពេទ្យបានពន្យល់ថារបួសជង្គង់របស់អតីតកីឡាករ Muangthong United មិនធ្ងន់ធ្ងរដូចការរំពឹងទុកនោះទេ។ “គ្រូពេទ្យបានប្រាប់ខ្ញុំថា…

កំពូលភ្នាក់ងារកីឡាករលំដាប់ផ្កាយ៥លោក Jorge Mendes​​ បដិសេធការវិលត្រឡប់​ទៅ​ព័រទុយហ្គាល់របស់ Cristiano Ronaldo
កីទ្បា

កំពូលភ្នាក់ងារកីឡាករលំដាប់ផ្កាយ៥លោក Jorge Mendes​​ បដិសេធការវិលត្រឡប់​ទៅ​ព័រទុយហ្គាល់របស់ Cristiano Ronaldo

ភ្នាក់ងាកីឡាករដ៏ល្បីលោក Jorge Mendes បានឱ្យដឹងថាកីឡាករ Cristiano Ronaldo មិនមានគម្រោងនឹងវិលត្រឡប់មកកាន់ Sporting CP ក្នុង​ប្រទេស​ព័រទុយហ្គាល់នៅរដូវក្តៅនេះទេ។ អនាគតរបស់កីឡាករវ័យ ៣៦ ឆ្នាំរូបនេះនៅក្លឹប Juventus មិនច្បាស់ក្នុងចិត្តទេ ជាមួយនឹងការរំពឹងទុកថាការផ្លាស់ប្តូររដូវក្តៅនឹងឈានដល់ពេលចាប់ផ្តើម ខណៈដែលគាត់នៅ​សល់​កុងត្រា​១២ខែ​ទៀត​ក្នុង​ទឹក​ដី​ Turin ។ ការរំពឹងទុកមួយចំនួនបានលើកឡើងថា ខ្សែប្រយុទ្ធរូបនេះអាចនឹង​ត្រឡប់​ទៅ​ចូល​រួម​ជាមួយ Sporting ដែល​ជាក្លិប​លេង​កាល​ពី​កុមារភាព តែ​យ៉ាងណា! លោក Mendes បាន​ច្រានចោលការ​លើកឡើង​និង​ការ​រំពឹង​ទុក​ទាំងនេះចេញទាំងអស់។​ដំបូង​ឡើយ​គឺ​បែបនេះ! ម្តាយរបស់ Ronaldo គឺលោកស្រី Dolores Aveiro ដែលបានជួយជំរុញឱ្យមានពាក្យចចាមអារាមអំពីការវិលត្រឡប់មកកាន់…

Fabrizio Romano: ព័ត៌មាន​ទាក់​ទងនឹងការ​ចាកចេញរបស់ De Gea គឺ​ Fake News ទាំងអស់
កីទ្បា

Fabrizio Romano: ព័ត៌មាន​ទាក់​ទងនឹងការ​ចាកចេញរបស់ De Gea គឺ​ Fake News ទាំងអស់

កាល​ពី​ថ្មី​ៗ​នេះកាសែតអេស្ប៉ាញ​បានភ្ជាប់​ទំនាក់ទំនង David De Gea ជាមួយនិង​ការ​ផ្ទេរ​ទៅ​លេង​នៅ​ AS Roma ក្រោមការ​ដឹកនាំរបស់​លោក Jose Mourinho  តែ​យ៉ាងណា! អ្នក​កាសែត​ល្បី​លោក Fabrizio Romano ថា​ក្លិប​នៅ​អ៊ីតាលី​មិន​ចាប់​អារម្មណ៍​អ្នក​ចាំ​ទី​អេស្ប៉ាញ​រូបនេះ​ទេ។ លោក Jose Mourinho នឹងចូលកាន់តំណែងនៅក្លិប AS Roma នៅរដូវកាលក្រោយ ហើយប្រព័ន្ធផ្សព្វផ្សាយនៅអេស្ប៉ាញបាន​ផ្សាយទាក់ទងនឹងគ្រូបង្វឹកព័រទុយហ្កាល់ចង់​បានអតីតកីឡាកររបស់គាត់។ ថ្មីៗនេះមានសេចក្ដីរាយការណ៍ដោយកាសែត Todo Fichajes ថាអតីតអ្នកចាត់ការក្រុម Manchester United រូបនេះចង់នាំ David De…

Ronaldo នឹង​យល់​ព្រមកាត់​ប្រាក់ឈ្នួលរបស់​ខ្លួនទៅ​ចូល​រួមជាមួយ Sporting Lisbon
កីទ្បា

Ronaldo នឹង​យល់​ព្រមកាត់​ប្រាក់ឈ្នួលរបស់​ខ្លួនទៅ​ចូល​រួមជាមួយ Sporting Lisbon

តាមប្រភពព័ត៌មាន Cuatro បានឱ្យដឹងថាតារាឆ្នើមរបស់ក្លឹបសេះបង្កង់ Juventus គឺកីឡាករ Cristiano Ronaldo បានត្រៀមខ្លួនរួចជាស្រេចក្នុងការកាត់បន្ថយប្រាក់ឈ្នួលយ៉ាងច្រើនដើម្បីចូលរួមជាមួយក្លិប Sporting ដែល​ជាក្លិបរបស់ខ្លួនកាលពីនៅក្មេង។ ការចរចាបានចាប់ផ្តើមរួចហើយអំពីការត្រលប់មកវិញ ដែលអាចធ្វើទៅបាន ហើយម្ដាយរបស់ខ្សែប្រយុទ្ធរូបនេះបានសន្យាអ្នកគាំទ្រកាលពីថ្ងៃពុធថានាងនឹងធ្វើឱ្យអស់ពីសមត្ថភាពដើម្បីបញ្ចុះបញ្ចូល Cristiano ឱ្យមកលេង​នៅ Lisbon វិញ។ បច្ចុប្បន្ន! ក្លិប​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង Lisbon បាន​ក្លាយ​ជា​ជើងឯកលីគ​កំពូលព័រទុយហ្គាល់ក្នុង​រដូវ​កាល​២០២០/២០២១នេះ​បន្ទាប់​ពី​ប្រកួត​សឹង​មួយរដូវ​កាល​មុន​ទាន់​ចាញ់ផង​នោះ។ ចំណែក Juventus វិញក្នុង​រដូវ​កាល​នេះ​ឈរ​លេខ​៥ក្នុង​តារាង Serie A អស់ឱកាស​ក្នុងការ​លេង​ Champions League រដូវ​កាល​ក្រោយ​ទៀត​ផង។ ចង់​មិនចង់! នេះ​គឺ​ជា​ករណី​មួយ​ដែល​…

Solskjaer: ‘Liverpool សមតែឈ្នះហ្នឹង​ហើយ
កីទ្បា

Solskjaer: ‘Liverpool សមតែឈ្នះហ្នឹង​ហើយ

លោក Ole Gunnar Soslkjaer បាននិយាយថា United បានបណ្តោយឱ្យរបូតគ្រាប់បាល់នៅក្នុងគ្រាសំខាន់នៃការប្រកួតនេះ។ បិសាចក្រហមគួរតែតស៊ូឲ្យខ្លាំងជាងមុនបន្ទាប់ពីចាប់ផ្តើមការ​ប្រកួតបាន​ល្អ។ នៅក្នុងបទសម្ភាសន៍ក្រោយការប្រកួតលោក Ole Gunnar Solskjaer បាននិយាយថា៖“ ពួកគេ [Liverpool] សមនឹងទទួលបានជ័យជម្នះ។យើងបានបណ្តោយឲ្យមានគ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងពេលដ៏សំខាន់នៃការប្រកួត”។ “យើងបានផ្តល់ឱ្យពួកគេយ៉ាងហោចណាស់ ២ គ្រាប់។ បន្ទាប់មកយើងរកគ្រាប់បាល់បានម្តងទៀត និងមានឱកាសដ៏ធំមួយគ្រាសំខាន់ៗ ប៉ុន្តែ​មិនអាច​សម្រេច​បាន”។ គ្រូបង្វឹករបស់ក្រុមបិសាចក្រហមរូបនេះបានបន្តទៀតថា៖“ ភាពមុតស្រួច និងការដាក់សម្ពាធរបស់ពួកគេគឺខ្លាំងក្លាណាស់។ យើង​លេង​មិនល្អ​ដោយ​ខ្លួនឯង ។ នៅ​វគ្គ​ទី​២​យើង​ឲ្យ​ពួក​គេ​រក​បាន​គ្រាប់បាល់​ស្រួលៗ​ពេក ហើយចូល​ចុង​បញ្ចប់​នៃ​ការ​ប្រកួត​ក៏​មិន​គួរប្រហែស​បែប​នេះ​ដែរ”។ នេះ​គឺ​ជាបរាជ័យ​ទី​២​ក្នុង​សប្ដាហ៍​នេះ បន្ទាប់​ពី​លើក​ទី​មួយ​ចាញ់​ក្រុម Leicester…

Chelsea បង្ហាញឈុតរដូវកាលថ្មីហើយ ចុះប្រិយមិត្តយល់​យ៉ាងណាដែរ?
កីទ្បា

Chelsea បង្ហាញឈុតរដូវកាលថ្មីហើយ ចុះប្រិយមិត្តយល់​យ៉ាងណាដែរ?

ក្រុមតោខៀវ Chelsea បានបង្ហាញឈុតថ្មីក្នុងដីរដូវកាល២០២១/២០២២របស់ពួកគេជាផ្លូវការសម្រាប់យុទ្ធនាការនាពេលខាងមុខ បន្ទាប់​ពី​មាន​ការ​រំពឹង​ទុក​ជា​ច្រើនខែកន្លងមក។ យោងតាមសេចក្តីប្រកាសព័ត៌មានចុងក្រោយរបស់ក្លឹបបានបង្ហាញថាការរចនាស្រដៀងឈុត​របស់​ខ្លួនដោយបំផុសគំនិតវប្បធម៌របស់ក្លិបនៅទសវត្សឆ្នាំ ១៩៦០។ ឈុតថ្មីដែលត្រូវបានរចនាឡើងដោយក្រុមហ៊ុន Nike នឹងត្រូវពាក់ជាលើកដំបូងនៅថ្ងៃសៅរ៍ នៅពេលដែលក្រុមតោខៀវត្រូវជួបក្រុម Leicester City ក្នុងវគ្គផ្តាច់ព្រ័ត្រ FA Cup ។ តោះ​ទស្សនាឈុត​នេះ​ទាំងអស់​គ្នាហើយកមភ្លេចបញ្ចេញមតិយោបល់ផង។

អតីតប្រធាន​ក្រុម បិសាចក្រហម Antonio Valencia ប្រកាសចូលនិវត្តន៍​ពី​បាល់ទាត់​ហើយ
កីទ្បា

អតីតប្រធាន​ក្រុម បិសាចក្រហម Antonio Valencia ប្រកាសចូលនិវត្តន៍​ពី​បាល់ទាត់​ហើយ

អតីតប្រធាន​ក្រុមជម្រើស​ជាតិ​អេក្វាឌ័រ​និង​ Manchester United លោក Antonio Valencia បាន​ប្រកាស​ចូលនិវត្តន៍​ពី​បាល់​ទាត់​អាជីព​ហើយ កាល​ពី​ថ្ងៃពុធម្សិលមិញ។ អតីតកីឡាករវ័យ៣៥ឆ្នាំ​រូបនេះ​ប្រកបអាជីពបាល់​ទាត់​ចុង​ក្រោយ​នៅ​ក្លិប Queretaro នៃ​លីគ​កំពូលមិកស៊ិកហើយ​គាត់​មិន​សូវ​បាន​លេង​នោះ​ទេ​ដោយ​សារ​បញ្ហារបួស​ជើងរ៉ាំរ៉ៃអស់​ពេល​ដ៏យូរ​មក​ហើយ។ គាត់​បាន​សរសេរក្នុងគណនី Twitter របស់​គាត់​ថា៖ “ទៅ​កាន់​អ្នក​គាំទ្រ Manchester United! “ នៅពេលខ្ញុំមានអាយុ ១៤ ឆ្នាំខ្ញុំបានចាកចេញពីក្រុមគ្រួសារ ភូមិខ្ញុំ និងក្រុមបាល់​ទាត់ដំបូង ដើម្បីធ្វើដំណើរទៅរដ្ឋធានីនៃប្រទេសរបស់ខ្ញុំ។ ខ្ញុំបានធ្វើដំណើរជាមួយអារម្មណ៍ស្រងាកចិត្តជាច្រើន ប៉ុន្តែពោរពេញដោយក្តីសង្ឃឹម”។ To Manchester United fans 🔴👇🏽 pic.twitter.com/0HKWscZO9F…

លោក Ole ទទួលស្គាល់ថា​ក្រុមកីឡាកររបស់​បច្ចុប្បន្នប្រជែងមិនឈ្នះក្រុមកីឡាកររបស់លោក Pep ទេ
កីទ្បា

លោក Ole ទទួលស្គាល់ថា​ក្រុមកីឡាកររបស់​បច្ចុប្បន្នប្រជែងមិនឈ្នះក្រុមកីឡាកររបស់លោក Pep ទេ

Man City ជាក្រុមជើងឯក Premier League រដូវកាល ២០២០/២១ ។ Solskjaer សារភាពថាក្រុមកីឡាករបច្ចុប្បន្នរបស់​លោក មិនអាចប្រកួតប្រជែងជាមួយក្រុមកីឡាករលោក Guardiola បានទេ។ ថ្លែងទៅកាន់ទូរទស្សន៍ BT Sport បន្ទាប់ពីបរាជ័យ ២-១ លើក្រុម Leicester City លោក Ole Gunnar Solskjaer បាននិយាយថា៖ “ ប្រសិន​បើអ្នកចង់ប្រជែងជាមួយក្រុម Manchester City យើងចាំបាច់ត្រូវពង្រឹងក្រុមរបស់យើង”។ “សូមអបអរសាទរដល់ពួកគេ។…

អតីតកីឡាករ Arsenal ម្នាក់​ថា យុវជននៅ Man Utd នឹង​រៀនសូត្រពី Cavani បាន​ច្រើន”
កីទ្បា

អតីតកីឡាករ Arsenal ម្នាក់​ថា យុវជននៅ Man Utd នឹង​រៀនសូត្រពី Cavani បាន​ច្រើន”

កីឡាករសញ្ជាតិអ៊ុយរូហ្គាយរូបនេះនឹងស្នាក់នៅ Old Trafford យ៉ាងហោចណាស់មួយរដូវទៀត អ៊ីចឹង​ហើយ លោក Paul Merson ទទូចថាកីឡាករដូចជា Rashford និង Greenwood នឹងរៀនសូត្របានច្រើនពី Cavani ។ ថ្លែងប្រាប់ Sky Sports លោក Paul Merson បាននិយាយថា៖“ នៅពេលដែល Edinson Cavani មកដល់អង់គ្លេស គាត់ធ្លាប់លេងឱ្យ Paris Saint-Germain និងលេងនៅកម្រិតកំពូលអស់រយៈពេលជាច្រើនឆ្នាំ ហើយគាត់ក៏ជាកីឡាករលំដាប់កំពូលអ៊ុយរូហ្គាយដែលធ្វើបានល្អសំរាប់ ប្រទេសរបស់គាត់នៅ…

United ចង់​ចុះកុងត្រាយក Sancho ឱ្យបាន​មុន​ Euro 2020 ក្នុង​តម្លៃ៧៧លានផោន
កីទ្បា

United ចង់​ចុះកុងត្រាយក Sancho ឱ្យបាន​មុន​ Euro 2020 ក្នុង​តម្លៃ៧៧លានផោន

Man United ប្តេជ្ញាថានឹងចុះកុងត្រាយក Jadon Sancho ពី Borussia Dortmund មុនពេលចាប់ផ្តើម Euro ឆ្នាំ ២០២០ នេះបើតាមការផ្សាយពី​កាសែត Bild របស់អាឡឺម៉ង់។ ប្រភពដដែលបន្ត​ថាបិសាចក្រហមសុខចិត្តដាក់សំណើ ៩០ លានអឺរ៉ូ (៧៧ លានផោន) ដើម្បីផ្សាភ្ជាប់កិច្ចព្រមព្រៀងនេះ។នៅពេលនេះបន្ទាប់​ពីខកខានមិនបានទិញគាត់ឲ្យបានកាលពីឆ្នាំមុន។ កាសែត Bild ជាប្រភពច្បាស់ៗដឹង​រឿង​ច្រើនរបស់ក្លឹបធំ ៗ របស់អាឡឺម៉ង់ក៏ព្យាករណ៍ថាការផ្ទេរនឹងកើតឡើង។ តាមរបាយការណ៍ដដែលរបស់ Dortmund ទម្លាក់តម្លៃរបស់​ខ្លួន​មក​ត្រឹម​៧៧លានផោន ខណៈ​ដែល​ពួក​គេ​ពី​មុនន​ដាច់ខាតយក​ដល់​ទៅ​១២០ផោនឯណោះ។ កីឡាករសញ្ជាតិអង់គ្លេសរូបនេះនៅ​តែ​មាន​រដូវ​កាល​មួយដ៏​អស្ចារ្យ​ទោះ​បី​ជា​របួសញឹកញាប់​ដ៏ដោយ ដោយរកបាន…

ចិន​បង្ហាញបញ្ជី​ឈ្មោះកីឡាករ២៦នាក់ត្រៀមជម្រុះ World Cup កីឡាករ​ចូលសញ្ជាតិមាន​ដល់​ទៅ​៥នាក់
កីទ្បា

ចិន​បង្ហាញបញ្ជី​ឈ្មោះកីឡាករ២៦នាក់ត្រៀមជម្រុះ World Cup កីឡាករ​ចូលសញ្ជាតិមាន​ដល់​ទៅ​៥នាក់

សហព័ន្ធកីឡាបាល់​ទាត់​ចិន បាន​បង្ហាញបញ្ជី​ឆ្មោះ​កីឡាករ​ជម្រើស​ជាតិ​ចំនួន​២៦​នាក់​ត្រៀម​ហ្វឹកហាត់​ក៏​ជា​បន្ត​យុទ្ធនាការការ​ប្រកួត​វគ្គ​ជម្រុះពាន​រង្វាន់ FIFA World Cup 2022 & AFC Asian Cup 2023 ខណៈ​ដែល​ក្នុង​ចំណោម​កីឡាករ​ទាំង​អស់​មាន​កីឡាករចូលសញ្ជាតិ​ដល់​ទៅ​៥​នាក់។ តារាបាល់​ទាត់​ចិន We Lei នឹង​ត្រឡប់​មក​ក្រុម​ជម្រើស​ជាតិ​វិញ​បន្ទាប់​ពី​គាត់​បាន​ជ័យក្លិប Espanyol ឡើង​មក​លីគកំពូល​អេស្ប៉ាញ La Liga កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍មុន។ កីឡាករវ័យ២៩ឆ្នាំអវត្តមាន​ពី​ក្រុមជម្រើស​ជាតិ​ចិន​តាំង​ពី​ឆ្នាំ២០១៩​ហើយ​ការ​មាន​ឈ្មោះ​ក្នុង​បញ្ជី​របស់​សហព័ន្ធបាល់​ទាត់​ចិន ក្លិប​​ Espanyol បាននិយាយថា​ We Lei នឹង​ចាកចេញ​ពី​ក្លិប​មក​ស្រុក​កំណត់​ក្រោយ​ពេល​លេង​ជាមួយក្លិប ​FC Cartagena នៅ​ថ្ងៃ​សុក្រ​នេះ។ យោងទៅតាមបញ្ជី​ឈ្មោះរបស់…

Solskjaerថា​៖ Cavani តែងចេញ​ពី​ហ្វឹកហាត់ក្រោយគេ​ហើយជាគំរូដល់កីឡាករក្មេងៗ
កីទ្បា

Solskjaerថា​៖ Cavani តែងចេញ​ពី​ហ្វឹកហាត់ក្រោយគេ​ហើយជាគំរូដល់កីឡាករក្មេងៗ

អូលបាន​ទទួលស្គាល់ថាថាបុគ្គលិកលក្ខណៈនិងចិត្តគំនិតនៃការឈ្នះរបស់ Cavani មានឥទ្ធិពលវិជ្ជមានទៅលើក្រុម ហើយបិសាចក្រហមមានមោទនភាពដែល​គាត់​បន្ត​កុងត្រាមួយឆ្នាំ​ទៀត​ហើយ ណាមួយគាត់​ជា​កីឡាករម្នាក់​ដែល​ធ្វើ​ឲ្យ​មនុស្សរាល់​គ្នាគិត​ខុស​ពីដំបូង។ ថ្លែងលើការសម្រេចចិត្តរបស់ Edinson Cavani ក្នុងការបន្តកុងត្រារបស់ Man United លោក Ole Gunnar Solskjaer បាននិយាយថា៖“ ខ្ញុំបាននិយាយនៅពេលដែល Edinson បានចុះហត្ថលេខាថា គាត់នឹងនាំមកនូវថាមពល អំណាច និងភាពជាអ្នកដឹកនាំដល់ក្រុមនេះ ហើយខ្ញុំមិនមិនចង់​ឲ្យ​គេគិតខុសទេ គាត់គឺជាអ្វីគ្រប់យ៉ាងដែលខ្ញុំ គិតថាគាត់នឹងមានច្រើនរួចមកហើយ”។ “ក្នុងនាមជាគ្រូបង្វឹក! យើងបានដឹងអំពីកំណត់ត្រារបស់គាត់។ ទោះយ៉ាងណាក៏ដោយ! វាជាបុគ្គលិកលក្ខណៈរបស់គាត់ ដែលបាននាំមកឲ្យយ៉ាងច្រើនដល់ក្រុមនេះ គាត់មានស្មារតីក្នុងការឈ្នះ ហើយមានអាកប្បកិរិយា…

មូលនិធិ Manchester United គ្រោងចែកសៀវភៅ៥ពាន់ក្បាល​និងបាល់ជាច្រើន​គ្រាប់ដល់កុមារ
កីទ្បា

មូលនិធិ Manchester United គ្រោងចែកសៀវភៅ៥ពាន់ក្បាល​និងបាល់ជាច្រើន​គ្រាប់ដល់កុមារ

ដូចដែលបានរាយការណ៍ដោយសារព័ត៌មាន Sky Sport មូលនិធិបិសាចក្រហម Manchester United នឹងបរិច្ចាគសៀវភៅចំនួន ៥,០០០ ក្បាលនិងបាល់ជាច្រើន​គ្រាប់ដល់កុមារដែលរស់នៅក្នុងតំបន់ដែលកំពុងខ្វះខាតនៅសង្កាត់ក្រីក្រ Greater Manchester។ គំនិតផ្តួចផ្តើមនេះគឺសម្រាប់ការផ្សព្វផ្សាយប្រចាំសប្តាហ៍នៃការយល់ដឹងអំពីសុខភាពផ្លូវចិត្តជាមួយនឹងសារនៃភាពវិជ្ជមានដែលត្រូវបានបោះពុម្ពជាអក្សរនៅលើបាល់ទាត់។ ក្លឹបនេះក៏កំពុងចាប់ដៃគូជាមួយអ្នកបោះពុម្ពផ្សាយសៀវភៅនៅចក្រភពអង់គ្លេស ដើម្បីចេញផ្សាយសៀវភៅដែលមាន ៤៨ ទំព័រដែលមានចំណងជើងថា ‘United Minds: Be positive. Be curious. Be united’ សម្រាប់ក្មេងអាយុ ៨-១២ ឆ្នាំ។ ប្រធានក្រុម Harry Maguire និង Katie Zelem(ប្រធានក្រុមឈុតនារី)…

កីឡាករជោគជ័យបំផុតរបស់សិង្ហបុរី Hariss Harun​ត្រឡប់មក​លេង​នៅ​ក្លិបស្រុកកំណើត​វិញក្រោយចាកចេញពី JDT
កីទ្បា

កីឡាករជោគជ័យបំផុតរបស់សិង្ហបុរី Hariss Harun​ត្រឡប់មក​លេង​នៅ​ក្លិបស្រុកកំណើត​វិញក្រោយចាកចេញពី JDT

ប្រធានក្រុមជម្រើស​ជាតិ​សិង្ហបុរី​ Hariss Harun បានវិលត្រឡប់ទៅលេងនៅប្រទេសសឹង្ហបុរីវិញហើយ បន្ទាប់ពីគាត់បានផ្សាភ្ជាប់នឹងការផ្លាស់ទៅលេងនៅក្លិប Lion City Sailors នៅ​ថ្ងៃនេះ។ ខ្សែបម្រើវ័យ ៣០ ឆ្នាំរូបនេះបានបញ្ចប់កិច្ចសន្យារបស់ខ្លួនដោយ​មាន​ការ​យល់ព្រមទាំងភាគីទាំងសងខាងក្រោយ​ចំណាយ​រយៈពេល៧ ឆ្នាំកន្លះ​ជាមួយក្លិប​ជើងខ្លាំងម៉ាឡេស៊ី Johor Darul Ta’zim (JDT) ។ ចូលរួមជាមួយ Sailors រូបគេបានចុះកុងត្រា ៣ឆ្នាំកន្លះយោងតាមសេចក្តីថ្លែងការណ៍របស់ក្លិបបានឲ្យដឹងថានិងកិច្ចព្រមព្រៀងបីឆ្នាំកន្លះឆ្នាំ “ ថ្លៃឈ្នួលបិទជិតមួយ “undisclosed fee” ។ បច្ចុប្បន្នក្រុមនេះស្ថិតនៅចំណាត់ថ្នាក់លេខ ២ ក្នុងពានរង្វាន់ AIA Singapore…

ជំនួបវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League គ្រោងប្ដូរទីតាំងពីក្រុង Istanbul មកកាន់កីឡដ្ឋាន Wembley
កីទ្បា

ជំនួបវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League គ្រោងប្ដូរទីតាំងពីក្រុង Istanbul មកកាន់កីឡដ្ឋាន Wembley

យោងតាមកាសែត The Times, UEFA បានគិតឡើងវិញនូវការសម្រេចចិត្តរបស់ពួកគេ ហើយបានត្រៀមផ្លាស់ប្តូរទីតាំងការ​ប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ទៅកីឡដ្ឋាន Wembley ក្នុងនប្រទេសអង់គ្លេសវិញ។ ដំបូងឡើយ! វាត្រូវបានគេរៀបចំឡើងនៅទីក្រុងអ៊ីស្តង់ប៊ុល ប៉ុន្តែប្រទេសទួរគីកំពុងបន្តដោះស្រាយជាមួយនឹងវិបត្តិជំងឺកូវីដ១៩។ ម្យ៉ាងវិញទៀត! ចំពេលរដ្ឋាភិបាលអង់គ្លេស បានដាក់កម្រិតលើការធ្វើដំណើរសម្រាប់ អ្នកដែលធ្វើដំណើរទៅប្រទេសតួកគី។ ការឈានដល់វគ្គផ្តាច់ ព្រ័ត្រ​​នៅទីនោះ មិនត្រឹមតែតម្រូវឱ្យមានកីឡាករប៉ុណ្ណោះទេ ប៉ុន្តែក៏មានអ្នកគាំទ្រផងដែរហើយ​មុន​មក​វិញ​ត្រូវ​ធ្វើ​ចត្តាឡីស័ក១៤ថ្ងៃទើបរដ្ឋភិបាលអង់គ្លេសឲ្យចូលប្រទេស។ ការ​ប្រកួតវគ្គផ្តាច់ព្រ័ត្រនៅ Wembley មានន័យថា Chelsea នឹងលេងនៅទីនោះ ២ ដងហើយ ពោលគឺម្តងសម្រាប់វគ្គផ្តាច់ព្រ័ត្រ FA Cup…

មក​ដឹង​លម្អិតអំពី​កុងត្រាថ្មីរបស់ Neymar Jr. ជាមួយ PSG! Mbappe ចង់​ក៏ចង់បាន​ដូចគ្នាដែរ
កីទ្បា

មក​ដឹង​លម្អិតអំពី​កុងត្រាថ្មីរបស់ Neymar Jr. ជាមួយ PSG! Mbappe ចង់​ក៏ចង់បាន​ដូចគ្នាដែរ

Neymar បានចុះកុងត្រាថ្មីជាមួយ PSG រហូតដល់ឆ្នាំ ២០២៥។ យោងតាម L’Equipe (បញ្ជាក់ដោយ Fabrizio Romano ដែលអាចទុកចិត្តបាន) កុងត្រានេះមានរយៈពេលមួយឆ្នាំបន្ថែមទៀត ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងលើ​កិច្ចសន្យាថ្មី ដូច្នេះកីឡាករប្រេស៊ីលអាចស្នាក់នៅក្លឹបរហូតដល់ឆ្នាំ ២០២៦ ។ នេះគឺជាព័ត៌មានលម្អិតសំខាន់ៗអំពីកិច្ចសន្យាថ្មីរបស់បុរសអាយុ ២៩ ឆ្នាំ។ Neymar has signed a new contract with Paris Saint-Germain, committing to the Ligue…