ស៊ីហ្គេម

New Copy
កីទ្បា

សម្ដេចតេជោ ហ៊ុន សែន ឧបត្ថម្ភកីឡាការនី ប៊ូ សំណាង នូវទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារ

កីឡាការិនីអត្តពលកម្ម ប៊ូ សំណាង ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងអំឡុងពេលប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ លើវិញ្ញាសារត់ចម្ងាយ ៥ ០០០ ម៉ែត្រ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ក្រោមដំណក់ទឹកភ្លៀងយ៉ាងជោគជាំ បើទោះបីជាកីឡាការិនីរូបនេះមិនទទួលបានលទ្ធផលល្អ ប៉ុន្តែទទួលនាងបានតស៊ូពុះពាររត់ដល់ទីដោយមិនបោះបង់ការប្រកួត។ កីឡាការិនីរូបនេះក៏បានចូលរួមហ្វឹកហាត់ក្នុងអត្តពលកម្ម និងបានក្លាយជាកីឡាការិនីជម្រើសជាតិ អស់រយៈពេល៦ឆ្នាំ ហើយនេះជាលើកទីមួយដែលកីឡាការិនីរូបនេះបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ ក្នុងវិញ្ញាសាចំនួនពីរគឺ ចម្ងាយ ១ ៥០០ ម៉ែត្រ និង ៥ ០០០…

New Copy
កីទ្បា

មកហើយ! អ្នកប្រដាល់ ប៊ូខាវ នឹងរួមដំណើរជាមួយក្រុមកីឡាឃីក​បុកស៊ីង​ ធ្វើ​ដំណើរ​មកកម្ពុជានាថ្ងៃនេះ (មានវីដេអូ)

នារសៀលថ្ងៃទី ១០ ឧសភា ២០២៣ នេះដែរ ប៊ួខាវ បានដឹកនាំក្រុមកីឡាករ កីឡាការិនី ប្រទេសថៃវិញ្ញាសារ Kickboxing មកចូលរួមប្រកួតស៊ីហ្គេនលើកទី៣២ នៅប្រទេសកម្ពុជា ដោយ ប៊ូខាវ បាននិយាយថា “ក្រុមកីឡាករ កីឡាការិនី ប្រទេសថៃទាំងអស់បានតាំងចិត្ដដណ្តើមមេដាយត្រឡប់មកប្រទេសវិញ 🤔” ។ គួររំឭកផងដែរថា វិញ្ញាសា Kickboxing និងចាប់ផ្តើមប្រកួតនៅថ្ងៃទី ១២ ដល់១៧ ខែ ឧសភា នៅពហុកីឡដ្ឋានមរតតេជោ។ យ៉ាងណាមិញ សង្ឃឹមថាបងប្អូនកម្ពុជាយើងទាំងអស់គ្នារក្សាសេចក្ដីថ្លៃថ្នូរ ក្នុងនាមជាម្ចាស់ផ្ទះ…

Thumbnail_350px X 200px
កីទ្បា

ប៊ូ សំណាង៖ ខ្ញុំព្យាយាមរត់ឱ្យដល់ទីព្រោះថានេះជាភារកិច្ចរបស់ខ្ញុំ ដែលខ្ញុំជាតំណាងជាតិ ទោះបីជាចាញ់ក្ដី ឬឈ្នះក្ដី ក៏ខ្ញុំមិនត្រូវបោះបង់ដែរ

“ខ្ញុំព្យាយាមរត់ឱ្យដល់ទី ព្រោះថានេះជាភារកិច្ចរបស់ខ្ញុំ ដែលខ្ញុំជាតំណាងជាតិ ទោះបីជាចាញ់ក្ដី ឬឈ្នះក្ដី ក៏ខ្ញុំមិនត្រូវបោះបង់ដែរ។ ខ្ញុំត្រូវរត់ឱ្យដល់ទីដើម្បីប្រទេសជាតិរបស់ខ្ញុំ ទោះបីជាខ្ញុំមិនបានជ័យលាភី ក៏ខ្ញុំត្រូវធ្វើឱ្យដល់ទីដើម្បីប្រទេសជាតិខ្ញុំដែរ”។ នេះគឺជាការលើកឡើងរបស់ កីឡាការិនីអត្តពលកម្មកម្ពុជារត់ចម្ងាយ ៥ ០០០ម៉ែត្រ ប៊ូ សំណាង ក្នុងឱកាសចូលជួបជាមួយឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន ដើម្បីទទួលថវិកាឧបត្ថម្ភលើកទឹកចិត្តពីរឯកឧត្ដមរដ្ឋមន្រ្ដី នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងព័ត៌មាន។ កីឡាការិនីអត្តពលកម្មកម្ពុជារត់ចម្ងាយ ប៊ូ សំណាង កីឡាការិនីរូបនេះបានបង្ហាញអារម្មណ៍សប្បាយចិត្តដែលទទួលបានការលើកទឹកចិត្តដ៏ធំធេង ពីប្រជាពលរដ្ឋខ្មែរ អ្នកគាំទ្រ រួមទាំងសារព័ត៌មានជាតិ និងអន្តរជាតិ។…

New Copy
កីទ្បា

ស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣ លើទឹកដីកម្ពុជាមានអត្ថន័យធំធេងជាអនេក៖

ដូចដែលបានឃើញជាក់ស្ដែងមកនេះ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ជាមួយនឹងការរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យដែលរៀបចំឡើងដោយប្រមុខរាជរដ្ឋាភិបាល បានធ្វើឱ្យកម្ពុជាមានមុខមាត់ និងទទួលបានការស្ញើចសរសើរពីប្រទេសដែលចូលរួមប្រកួត ក៏ដូចជាសាយភាយនូវព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះទៅកាន់ពិភពលោកផងដែរ។ យ៉ាងណាមិញ ការរៀបចំឡើងនូវព្រឹត្តិការណ៍ដ៏មហាអស្ចារ្យមួយនេះ បានធ្វើឱ្យកូនខ្មែរជំនាន់ក្រោយមានមោទកភាពយ៉ាងខ្លាំងដែលបានកើតមកជាខ្មែរ ក៏ដូចជាអាចមានឱកាសកើតទាន់ក្នុងព្រឹត្តិការណ៍មួយនេះ ដែលគួររំឭកផងដែរថា កម្ពុជាយើងបានខកខានមិនបានធ្វើជាម្ចាស់ផ្ទះ អស់រយៈពេលជាង ៦០ ឆ្នាំមកហើយ។ ដូច្នេះ ព្រឹត្តិការណ៍លើកនេះ គឺពិតជាបណ្ដុះនូវឆន្ទៈ និងស្មារតីកូនខ្មែរយ៉ាងខ្លាំង តាមរយៈខ្លឹមសារដែលបានរៀបរាប់ដូចខាងក្រោម ៖ – បណ្តុះស្មារតីកូនខ្មែរឲ្យស្រឡាញ់កីឡាកាន់តែខ្លាំងថែមទៀតស្របតាមគោលការណ៍ «មនុស្សម្នាក់លេងកីឡាមួយមុខយ៉ាងតិច»។ វិស័យកីឡាខ្មែរនឹងកាន់តែរីកចម្រើន, ពលរដ្ឋ ខ្មែរកាន់តែមានសុខភាពល្អ និងកាន់តែយល់អធ្យាស្រ័យគ្នាច្រើនជាងមុន។ –…

Knongsrok Thumbnail (1)
កីទ្បា

នេះជាអត្ថបទដែលចុះផ្សាយដោយកាសែត ថៃរដ្ឋ ដែលជាកាសែតភាសាថៃធំជាងគេបំផុតនៅក្នុងប្រទេសថៃ

ថ្វីត្បិតតែនៅក្នុងការប្រកួតកីឡាស៊ីហ្កេម ២០២៣ ទីក្រុងភ្នំពេញនៃកម្ពុជា មានសីតុណ្ហភាពរដូវក្តៅដូចគ្នាទៅនឹងប្រទេសថៃយ៉ាងណាក្តី នៅក្នុងការប្រកួតអុកខ្មែរ ក្រុមអ្នកគាំទ្រកីឡាខ្មែរបាននាំគ្នាមកមើលការប្រកួតរួមទាំងក្រុមជំរើសជាតិថៃផងដែរ ។ ម្ចាស់ផ្ទះបានស្វាគមន៍ និង យកចិត្តទុកដាក់ថែទាំពួកកីឡាករថៃយ៉ាងអស់ពីចិត្ត ។ ចាប់តាំងពីដើរចូលក្នុងកីឡដ្ឋានភ្លាម ។ ក្រុមអ្នកស្ម័គ្រចិត្តបានបង្ហាញការគោរពចំពោះសារព័ត៌មានបរទេស ។ នៅក្នុងកីឡដ្ឋាន ក្រុមអ្នកស្ម័គ្រចិត្តដើរចែកទឹកដល់អ្នកគាំទ្រកីឡាទាំងឡាយដែលមកមើលការប្រកួតរួមទាំងអោយទឹកដល់ក្រុមយកព័ត៌មានកីឡារបស់កាសែត ថៃរដ្ឋ ផងដែរ ។ នៅកីឡដ្ឋាននានាក៏មានអាហារសម្រន់ និង ទឹកត្រជាក់សម្រាប់រាល់តម្រូវការផងដែរ ។ ប្រជាជនកម្ពុជាមានភាពរាក់ទាក់ស្និទ្ធស្នាលជាមួយប្រជាជនថៃ មិនដូចអ្នកខ្លះដែលជះកំហឹងតាមប្រព័ន្ធផ្សព្វផ្សាយសង្គមនោះឡើយ ។ ជាក់ស្តែងទៅ ប្រជាជនកម្ពុជាសុទ្ធតែមានសន្តានចិត្តល្អ និង ទូលាយណាស់ ។…