
ច្បាស់ៗ! ខែកំណើត បញ្ជាក់ពីចរិតលក្ខណៈរបស់អ្នក
តើអ្នកកើតក្នុងខែណាដែរ? ខែកំណើតរបស់អ្នក ពិតជាអាចបញ្ជាក់ពីចរិតលក្ខនៈរបស់មនុស្សម្នាក់បានយ៉ាងច្បាស់។ ១. ខែមករា មនុស្សដែលកើតក្នុងខែមករា គឺជាមនុស្សដែលបុគ្គលិកលក្ខណៈកក់ក្តៅ ប្រៀបដូចព្រះអាទិត្យរះពេលព្រឹកព្រលឹមអ៊ីចឹង។ អ្នកមានភាពរួសរាយរាក់ទាក់ ស្វាហាប់ តែងតែស្ថិតក្នុងស្ថានភាពនឹងន មត់ចត់ ប្រុងប្រយ័ត្នជានិច្ច។ អ្នកក៏ជាមនុស្សដែលឆាប់ខឹង ហើយជារឿយៗធ្វើសកម្មភាពដោយឯកឯង។ យ៉ាងណាមិញ ដើម្បីកាត់បន្ថយអារម្មណ៍មិនល្អ អ្នកគួរតែហាត់ប្រាណ ឬធ្វើសមាធិដើម្បីធ្វើឱ្យបុគ្គលិកលក្ខណៈរបស់អ្នកត្រជាក់។ ២. ខែកុម្ភៈ អ្នកចូលចិត្តបញ្ហាប្រឈម ហើយចូលចិត្តភាពឯករាជ្យ។ មនុស្សមួយចំនួនដែលមិនយល់ នឹងគិតថាអ្នកពិតជាស្ងប់ស្ងាត់ និងគ្មានភាពស្មោះត្រង់ ប៉ុន្តែតាមពិត អ្នកគ្រាន់តែត្រូវការពេលវេលា និងកន្លែងទំនេរសម្រាប់ខ្លួនឯងជារៀងរាល់ថ្ងៃ អ្នកចូលចិត្តនៅម្នាក់ឯង ច្រើនជាងការជួបជុំមនុស្សច្រើន ព្រោះអ្នកត្រូវការពេលដើម្បីគិតពីខ្លួនឯងឱ្យកាន់តែច្រើនជាងនេះ។…



















