
ប្រជ្រុយ ៥ បើអ្នកមានពិតជាសំណាង ព្រោះប្រៀបដូច “រណ្ដៅលុយ” នៅថ្ងៃអនាគត ហត់នឹងរាប់លុយ
មិនថាបុរសឬស្ត្រីទេ ការមានប្រជ្រុយទាំងនេះត្រូវបានកំណត់ថា ជាអ្នកមាន និងសម្បូរលុយកាក់ ហើយប្រសិនបើមានអាជីព នឹងមានតែទទួលបានជោគជ័យ៖ ប្រជ្រុយនៅក្លៀក តាមនរវិទ្យា ប្រជ្រុយលាក់គឺជាប្រជ្រុយនៅទីតាំងដែលអាចមើលឃើញលើដងខ្លួនដូចជា ក្លៀក កំពូលក្បាល កន្លែងឯកជន ឬហៅថាប្រជ្រុយសម្ងាត់។ ប្រជ្រុយសម្ងាត់ទាំងនេះភាគច្រើនមានអត្ថន័យល្អ សំណាងល្អ ហើយត្រូវបានចុះក្នុងបញ្ជីប្រជ្រុយដែលនាំមកនូវទ្រព្យសម្បត្តិ។ មិនថាបុរសឬស្ត្រីទេ ការមានប្រជ្រុយនៅក្លៀកមានទាំងលាភសំណាងល្អខាងលុយកាក់។ ម្ចាស់ប្រជ្រុយនៅក្លៀកមានរបៀបរស់នៅថ្លៃថ្នូរ មានចរិតម៉ឺងម៉ាត់ ធ្វើការដោយយុត្តិធម៌ និងសុចរិតភាព ហើយត្រូវបានសហការី និងមិត្តភ័ក្តិស្រលាញ់ និងគាំទ្រអស់ពីចិត្ត។ ជារឿយៗមនុស្សដែលមានប្រជ្រុយនៅក្លៀកមិនចាំបាច់ព្រួយបារម្ភអំពីប្រាក់នោះទេ បើរៀបការឆាប់ហើយជ្រើសរើសមនុស្សឲ្យបានត្រឹមត្រូវ នោះគ្រួសារនឹងពោរពេញដោយសុភមង្គល។ ប្រជ្រុយនៅលើថ្ងាស បុរសឬស្ត្រីដែលមានប្រជ្រុយនៅលើថ្ងាស ជាប្រភេទមនុស្សដែលមានចរិតល្អ ធ្វើការដោយប្រយ័ត្នប្រយែង…












