ប្រជ្រុយ ​៥​ បើអ្នកមានពិតជាសំណាង ព្រោះប្រៀបដូច​ “រណ្ដៅ​លុយ” នៅថ្ងៃអនាគត ហត់​នឹង​រាប់​លុយ

៣
ការផ្សាយពាណិជ្ជកម្ម

មិន​ថា​បុរស​ឬ​ស្ត្រី​ទេ ការ​មាន​ប្រជ្រុយ​ទាំង​នេះ​ត្រូវ​បាន​កំណត់​ថា​ ជា​អ្នក​មាន​ និង​សម្បូរ​លុយកាក់ ហើយប្រសិនបើមានអាជីព នឹងមានតែទទួលបានជោគជ័យ៖

ប្រជ្រុយនៅក្លៀក
តាម​នរវិទ្យា ប្រជ្រុយ​លាក់​គឺជា​ប្រជ្រុយ​នៅ​ទីតាំង​ដែល​អាច​មើល​ឃើញ​លើ​ដងខ្លួន​ដូច​ជា ក្លៀក កំពូល​ក្បាល កន្លែង​ឯកជន ឬហៅ​ថា​ប្រជ្រុយ​សម្ងាត់។ ប្រជ្រុយ​សម្ងាត់​ទាំងនេះ​ភាគច្រើន​មាន​អត្ថន័យ​ល្អ សំណាងល្អ ហើយ​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ប្រជ្រុយ​ដែល​នាំមក​នូវ​ទ្រព្យសម្បត្តិ​។ មិន​ថា​បុរស​ឬ​ស្ត្រី​ទេ ការ​មាន​ប្រជ្រុយ​នៅ​ក្លៀក​មាន​ទាំង​លាភ​សំណាងល្អ​ខាង​លុយកាក់។

ការផ្សាយពាណិជ្ជកម្ម

ម្ចាស់ប្រជ្រុយនៅក្លៀកមានរបៀបរស់នៅថ្លៃថ្នូរ មានចរិតម៉ឺងម៉ាត់ ធ្វើការដោយយុត្តិធម៌ និងសុចរិតភាព ហើយត្រូវបានសហការី និងមិត្តភ័ក្តិស្រលាញ់ និងគាំទ្រអស់ពីចិត្ត។ ជារឿយៗមនុស្សដែលមានប្រជ្រុយនៅក្លៀកមិនចាំបាច់ព្រួយបារម្ភអំពីប្រាក់នោះទេ បើ​រៀបការ​ឆាប់​ហើយ​ជ្រើសរើស​មនុស្ស​ឲ្យ​បាន​ត្រឹមត្រូវ នោះ​គ្រួសារ​នឹង​ពោរពេញ​ដោយ​សុភមង្គល។

ប្រជ្រុយនៅលើថ្ងាស
បុរស​ឬ​ស្ត្រី​ដែលមានប្រជ្រុយនៅលើ​ថ្ងាស ជាប្រភេទមនុស្សដែលមាន​ចរិត​ល្អ  ធ្វើការ​ដោយ​ប្រយ័ត្នប្រយែង មាន​ចិត្ត​ស្វាហាប់ និង​រហ័សរហួន។ មិនថាតែនៅតាមសាធារណៈ តែងតែ​ត្រូវ​បាន​មនុស្ស​ជាច្រើន​ស្រឡាញ់ និង​រាប់អាន។ លើសពីនេះ ប្រសិនបើស្ត្រីប្រជ្រុយនៅលើថ្ងាស គឺមានភាពក្លាហាន ប៉ិនប្រសប់ មុននិងក្រោយរៀបការ តែងតែនាំលាភសំណាង ទ្រព្យសម្បត្តិ ដល់គូស្នេហ៍ ដៃគូជីវិត។

ការផ្សាយពាណិជ្ជកម្ម

ប្រសិនបើបុរសជាម្ចាស់ប្រជ្រុយនេះ គាត់ប្រហែលជាមិនមានសំណាងក្នុងសេដ្ឋកិច្ចដូចមនុស្សស្រីនោះទេ ប៉ុន្តែផ្លូវ និងកិត្តិនាមតែងតែបើកចំហ មានអនាគតគឺភ្លឺស្វាង។ រំពឹង​ថា​ក្នុង​វ័យ ៤០ ​ឆ្នាំ​ នឹង​អាច​កសាង​អាជីព​និង​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួនបានច្រើន​។

ការផ្សាយពាណិជ្ជកម្ម

ប្រជ្រុយជុំវិញផ្ចិត
ជាទូទៅ អ្នក​ដែល​មាន​ប្រជ្រុយ​នៅ​ជុំវិញ​ផ្ចិត​​មាន​ភាព​ស្វាហាប់ មានរូបរាងគួរឱ្យទាក់ទាញ នាំលាភសំណាងណាស់។ ជាធម្មតាអ្នកដែលមានប្រេជ្រុយនេះ ក៏ជាមនុស្សមានការសន្សំសំចៃ និងឆ្លាត អាចមើលថែគ្រួសារបានយាងល្អ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេក៏មិនសូវចេះខ្វល់ខ្វាយនោះទេ ច្រើនតែងាយនឹងចាញ់បោកគេ។

តាម​ហោរាសាស្ត្រ បុគ្គល​នេះ​មាន​អាយុ​ប្រហែល​៣៥​ឆ្នាំ គ្រួសារ​នឹង​បាន​លាភ​សំណាង ការងារ​ខ្ពង់ខ្ពស់ មាន​លុយកាក់​ហូរហៀរ ។ ប្រសិនបើគ្រួសារមានសុភមង្គល និងសុខសាន្ត ក្រោយអាយុហាសិបឆ្នាំ នឹងទទួលបានចំណុចរបត់ដ៏សំខាន់មួយនៅក្នុងសំណាង ដែលនាំមកនូវជីវិតដ៏ពេញលេញដែលមនុស្សតិចតួចមាន។

ការផ្សាយពាណិជ្ជកម្ម

ប្រជ្រុយនៅលើត្រចៀក
អ្នក​ដែលមាន​ប្រជ្រុយ​នៅ​គល់​ត្រចៀក តែងតែ​នាំមក​នូវ​ទ្រព្យសម្បត្តិ និង​លាភ​សំណាង​។ ក្នុងពេលជាមួយគ្នានេះ ជាធម្មតាគឺជាមនុស្សដែលមានសុខភាពល្អ នឹងមានជំងឺតិចតួច។ មិនថាប្រុសឬស្រីនោះទេ បើមានប្រជ្រុយនៅត្រចៀក ជាមនុស្សមានតែការសប្បាយចិត្ត មានសុទិដ្ឋិនិយម ស្វាហាប់ ចូលចិត្តធ្វើអំពើល្អ និងជួយមនុស្សយ៉ាងសកម្ម។ ដូច្នេះក្រោយអាយុ ៣៥ឆ្នាំ បុគ្គលនេះងាយនឹងមានលាភ មានជ័យ ទទួលបានជំនួយពីថ្នាក់លើផ្ទាល់ ឬមិត្ដជិតស្និទ្ធដោយអស់ពីចិត្ត ដើម្បីឈានទៅមុខក្នុងអាជីព។

ការផ្សាយពាណិជ្ជកម្ម

ប្រជ្រុយនៅលើបាតដៃ
ប្រជ្រុយ​នៅ​បាតដៃ​ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​ជា​លក្ខណៈ​ដ៏ថ្លៃថ្លា បុរស និង​ស្ត្រី​ដែល​មាន​ប្រជ្រុយ​នេះ​ច្រើន​តែ​ជាប់​ពាក់ព័ន្ធ​នឹង​សំណាង។ ជាទូទៅពេលនៅក្មេង មនុស្សទាំងនេះ ត្រូវធ្វើការនឿយហត់ និងប្រឹងប្រែងធ្វើការខ្លាំងបំផុត។ មួយវិញទៀត បុគ្គល​នេះ​ស័ក្តិសម​សម្រាប់​ការ​ធ្វើ​អាជីវកម្ម​ឯករាជ្យ ឬ​ធ្វើ​កិច្ចការ​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​ប្រាក់​ដូចជា គណនេយ្យករ ហិរញ្ញិក ឬ​ជំនួយការ ទីប្រឹក្សា​ហិរញ្ញវត្ថុ ជាដើម។

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ បរទេស

ការផ្សាយពាណិជ្ជកម្ម
↑