ទស្សន៍ទាយ

Dfdf
សង្គម

ងើប​មក​ឃើញ​សញ្ញា ៤ នេះ​ក្នុង​ផ្ទះ គឺ​ជា​ប្រផ្នូល​មិន​ល្អ​ទេ ចុះមាន​វិធី​បន្សាបវិញ្ញាណអាក្រក់ទេ?

តាម​ជំនឿ​ពី​បុរាណ​បាន​ដំណាល​មក​ថា ប្រសិន​នៅ​ពេល​ព្រឹក អ្នក​ងើប​មក​ឃើញ​សញ្ញា​ ៤ ខាង​ក្រោម​កើត​ឡើង​ក្នុង​ផ្ទះ នោះ​គឺ​ជា​ប្រផ្នូល​មិន​ល្អ​នោះ​ទេ ហើយ​ម្ចាស់ផ្ទះ​និង​សមាជិក​គ្រួសារ​ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ក្នុង​ជីវិត៖ ៤) ដើម​ឈើ​ក្រៀម​ស្វិត យោង​តាម​អ្នក​ជំនាញ​ហុងស៊ុយ​ រុក្ខជាតិ​ខាង​ក្នុង​ផ្ទះ​ គឺ​ជា​ចរន្ត​សម្រាប់​លំហូរ​ថាមពល​វិជ្ជមាន​ចូល​មក​ផ្ទះ ទោះ​យ៉ាង​ណា​ បើ​អ្នក​ថែ​រក្សា​ល្អ​ហើយ តែ​សុខៗ​វា​ក្រៀម​ស្វិត​ស្រពោន បែរ​ជា​ខូច នោះ​គឺ​ជា​ប្រផ្នូល​នៃ​សំណាង​មិន​ល្អ​ទេ។ ៣) ផ្ទះ​មាន​របស់របរ​ខូច ងើប​មក​ទាំង​ព្រឹក នៅ​ខាង​ក្នុង​ផ្ទះ​មាន​របស់របរ​ធ្លាក់​បែក​ ខូច ប្រេះ លែង​ប្រើ​ការ​កើត នោះ​គឺ​ជា​ប្រផ្នូល​មិន​ល្អ​ដូច​គ្នា។ ជា​ពិសេស​ប្រសិន​នៅ​ថ្ងៃ​ទី ១ នៃ​ដើម​ឆ្នាំ​ថ្មី វា​គឺ​ពិត​ជា​សំណាង​អាក្រក់​ខ្លាំង​ណាស់។ ២) សុបិន​ឃើញ​ត្រី​ងាប់ មុន​ក្រោក​ពី​គេង…

ដថថដ
សង្គម

ខ្ចី​លុយ​ខ្ចី​អី​បាន តែ​ត្រូវ​ចាំ​របស់ ៥ យ៉ាង​នេះ ហាម​ឲ្យ​អ្នក​ដទៃ​ខ្ចី​ដាច់​ខាត ប្រយ័ត្ន​ស្រុត​លាភ​មិន​ដឹង​ខ្លួន

តាម​ក្បួន​ហុងស៊ុយ​មាន​របស់ ៥ ដែល​ជា​របស់​និយម​ប្រើប្រាស់​ទូទៅ ហើយ​តាម​ក្បួន​គេ​មិន​អនុញ្ញាត​ឲ្យ​មាន​អ្នក​ដទៃ​ខ្ចី​បន្ត​ទៅ​ប្រើប្រាស់​នោះ​ទេ ព្រោះ​អាច​នាំ​ឲ្យ​ម្ចាស់​ដើម​ស្រុត​លាភ ជួប​សំណាង​មិន​ល្អ ​ទៅ​ថ្ងៃ​មុខ៖ ៥) នាឡិកា​ដៃ នាឡិកា​គឺ​ជា​របស់​ដែល​យើង​អាច​មើល​ដឹង​ពី​ពេលវេលា ហើយ​រង្វិល​ ៣៦០ ដឺក្រេ​របស់​វា តំណាង​ឲ្យ Tai Chi ដែល​វា​ក៏​កំណត់​នូវ​ភាព​រុងរឿង និង​ទ្រព្យសម្បត្តិ​របស់​ម្ចាស់​នីមួយៗ​ផង​ដែរ។ យ៉ាង​ណា​តាម​ទ្រឹស្តី​ក្បួន​ហុងស៊ុយ អ្នក​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​អ្នក​ដទៃ​ខ្ចី​នាឡិកា​ដៃ​ពី​អ្នក​ទៅ​ប្រើប្រាស់​នោះ​ទេ បើ​ទោះ​បី​ទំនាក់ទំនង​ជិតស្និទ្ធ​គ្នា​ប៉ុណ្ណា​ក៏​ដោយ ព្រោះ​វា​អាច​នាំ​ឲ្យ​អ្នក​ធ្លាក់​យីអ៊ុន​ទៅ​ពេល​ខាង​មុខ​បាន។ ៤) កាបូប​លុយ កាបូប​ដែល​រហែក ចាស់​លែង​ប្រើ​ហើយ​ក៏​ដោយ ក៏​មិន​ត្រូវ​ផ្ទេរ​ទៅ​ឲ្យ​អ្នក​ដទៃ​ប្រើ​បន្ត​ពី​អ្នក​នោះ​ដែរ ព្រោះ​វា​ជា​របស់​ហុងស៊ុយ ជា​និមិត្ត​សញ្ញា​នៃ​ប្រាក់​ក្នុង​ហោប៉ៅ​របស់​អ្នក។ យក​ល្អ​បើ​ចង់​ឲ្យ​គេ ត្រូវ​ទិញ​របស់​ថ្មី ហើយ​របស់​ខ្លួន​ឯង​ស៊ូ​បោះ​ចោល…

Bvbh
សង្គម

របស់មិនល្អ ៨ ខុសតំណមក្បួនហុងស៊ុយ ហាមដាច់ខាតកុំរក្សាទុកនៅក្នុងផ្ទះឲ្យសោះ

នរណាដែលចេះតែមិនស្រណុកចិត្ត ក្នុងគ្រួសារចេះតែមានរឿងល្អក់កករ ការរកស៊ីដាក់ទៅចេះតែផុង រកចំណេញគ្មាន អ្នកគួរតែមកក្រឡេកមើលក្បួនហុងស៊ុយ ព្រោះទម្លាប់និងការអនុវត្តខ្លះ អ្នកប្រហែលជាដើរខុសក្បួន ជាហេតុនាំឲ្យជីវិតអ្នកធ្លាក់ទៅក្នុងរឿងមិនល្អ។ របស់ទាំង ៨ នេះ ហាមផ្តាច់កុំរក្សាទុកក្នុងផ្ទះ ព្រោះវាអាចនាំឲ្យអ្នកជួបរឿងស៊យបាន៖ ៨) នាឡិកាងាប់ នាឡិកាដែលខូច ម៉ោងងាប់ហើយនោះ ត្រូវតែបោះចោល ឬជួសជុលថ្មី ព្រោះនាឡិកាវាតំណាងឲ្យពេលវេលារបស់អ្នក បើវាលែងដើរ ជីវិតរបស់អ្នកក៏លែងដើរទៅមុខដូចគ្នា។ ៧) ទ្វារពណ៌ខ្មៅ ទ្វារពណ៌ខ្មៅ តាមក្បួនហុងស៊ុយក៏អ្នកមិនគួរប្រើប្រាស់ក្នុងផ្ទះដែរ ព្រោះវារមែងនាំបញ្ហាចូលផ្ទះ នាំរឿងស៊យចូលផ្ទះ។ អ្នកគួរប្រើប្រាស់ទ្វារពណ៌ឈើ ឬពណ៌ស ដែលជាពណ៌ទូទៅ នឹងអាចនាំសំណាងចូលផ្ទះមកវិញ។…

ហហ្ហ្
សង្គម

ស្រីៗ​មាន​ប្រជ្រុយ​ ៦ ទីតាំង​នេះ នឹង​អាច​មាន​បាន​ ៣ ជំនាន់​ អស់​កង្វល់​រឿង​លុយកាក់

ប្រជ្រុយ​លើ​ទីតាំង​សំខាន់​មួយ​ចំនួន នៃ​រាងកាយ​មនុស្ស តាម​ក្បួន​គឺ​គេ​អាច​ព្យាករណ៍​ពី​ជោគវាសនា​ទៅ​ថ្ងៃ​ខាង​មុខ ឬ​ព្រេងវាសនា​របស់​បុគ្គល​ម្នាក់​នោះ​បាន ថា​អាច​មាន​បាន​ឬ​អត់។ សម្រាប់​អត្ថបទ​នេះ Knongsrok សូម​បង្ហាញ​ប្រជ្រុយ​នាំ​លាភ​ទាំង ៦ លើ​ដង​ខ្លួន​ស្រ្តី ហើយ​អ្នក​មាន ១ ក្នុង​ចំណោម​នោះ​ឬ​អត់? ៦) ប្រជ្រុយ​លើ​ខ្នង ស្រ្តី​ដែល​មាន​ប្រជ្រុយ​នៅ​លើ​ខ្នង តែងតែ​រមែង​កើត​មក​ក្នុង​ត្រកូល​គ្រួសារ​ដែល​មាន​ឪពុកម្តាយ​មើល​ថែទុកដាក់​នាង​បាន​ល្អ តាំង​តែ​ពី​បាត​ជើង​ក្រហម ហើយ​ទៅ​ថ្ងៃ​មុខ មាន​ទ្វារ​ទ្រព្យ​បើក​រង់ចាំ​ជា​និច្ច។ ជា​ពិសេស​ក្រោយ​ពេល​រៀបការ​ហើយ ជីវិត​នឹង​កាន់​តែ​រុងរឿង មាន​កូន​ចៅ​ដែល​អាច​មាន​បាន​ត​ជំនាន់​ជា​បន្តបន្ទាប់។ ៥) ប្រជ្រុយ​លើ​ដើម​ទ្រូង ស្រ្តី​ដែល​មាន​ប្រជ្រុយ​លើ​ទ្រូង តែងតែ​មាន​សុភមង្គល​ខ្លាំង​ពេល​មាន​ស្វាមី ហើយ​តាម​ជើង​លេឃ ច្រើន​តែ​សម្រាល​បាន​កូន​ប្រុស ជា​កូន​ដំបូង។ គាប់​ជួន​គ្នា​នោះ បើ​មាន​ប្រជ្រុយ​នៅ​លើ​បបូរមាត់…

Jhhj
សង្គម

លក្ខណៈ​ពិសេស ៣ លើ​ទម្រង់​មុខ ស្រ្តី​ណា​ដែល​មាន នោះ​រាប់​ថា​សំណាង​ អាច​រស់នៅ​ស្រួល

សម្រាប់​ទម្រង់​ទាំង ៣ ដែល​មាន​នៅ​លើ​មុខ​ស្រ្តី ប្រសិន​ស្រ្តី​ណា​ដែល​មាន នោះ​ទៅ​ពេល​អនាគត​ពួក​គេ​នឹង​មាន​ភាព​រីកចម្រើន​ដោយ​ស្វ័យប្រវត្តិ ហើយ​មាន​លុយ​ចាយ​ពេញ​ដៃ ជា​ជីវិត​ពេញលេញ​នរណា​ក៏​ប្រាថ្នា​ចង់​បាន៖ ១) បបូរ​មាត់​ក្រហម​និង​ធ្មេញ​ស ស្រ្តី​ដែល​កើត​មក​មាន​បបូរ​មាត់​ពណ៌​ស៊ី​ជម្ពូ និង​ធ្មេញ​ស ពី​ធម្មជាតិ ត្រូវ​បាន​គេ​កត់សម្គាល់​ថា ជា​មនុស្ស​ស្រី​សុភាព​រាបសា ហើយ​ងាយ​នឹង​ទាក់ទាញ​ភ្នែក​អ្នក​ដទៃ។ ពួក​គេ​រមែង​មាន​ចិត្ត​សប្បុរស ទន់​ភ្លន់ និង​ដឹង​ច្បាស់​ពី​របៀប​ផ្គាប់​ចិត្ត​អ្នក​ដទៃ។ នៅ​ក្នុង​រយៈ​ពេល​ខាង​មុខ​ណា​មួយ ឬ​ច្រើន​តែ​ក្រោយ​អាយុ ៣៥ ឆ្នាំ ស្រ្តី​នេះ រមែង​មាន​ភាព​រីករាយ ហើយ​អាច​ជួយ​ជ្រោមជ្រែង​គ្រួសារ សុភមង្គល​ក៏​មាន​ពេញលេញ​ក្នុង​ជីវិត​របស់​នាង។ អ្វី​គ្រប់​យ៉ាង​គឺ​រមែង​តែង​ល្អ​ឥតខ្ចោហ មិន​ងាយ​មាន​បញ្ហា​ទេ។ ២) ច្រមុះ​ខ្ទង់​ខ្ពស់​និង​ត្រង់ ស្រ្តី​ដែល​មាន​ច្រមុះ​ខ្ទង់​ខ្ពស់ ហើយ​ត្រង់​ពី​ធម្មជាតិ…

Hjhj
សង្គម

គេ​ឲ្យ​ប្រផ្នូល​មុន​ហើយ! បើ​សុខៗ​យល់សប្ដិ​ឃើញ​ ៥ រឿង​នេះ អ្នក​ត្រូវ​តែ​ប្រយ័ត្ន​ឲ្យ​ខ្ពស់

ប្រសិន​កំឡុង​ពេល​គេង អ្នក​សុបិន​ឃើញ​រឿង​ទាំង​ ៥ នេះ​ដោយ​ចៃដន្យ នោះ​វា​ជា​ប្រផ្នូល​មិន​ល្អ​ទេ ហើយ​អ្នក​ត្រូវ​តែ​មាន​ការ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់៖ ៥) សុបិន​ធ្លាក់​ចុះ​ពី​ខ្ពស់ ការ​សុបិន​ឃើញ​ធ្លាក់​ចុះ​ពី​ទី​ខ្ពស់​នៅ​កន្លែង​ណា​មួយ នោះ​ជា​ប្រផ្នូល​មិន​ល្អ ដែល​អាច​ជា​មាន​រឿង​អាក្រក់​ណា​មួយ​កើត​ឡើង​នៅ​ពេល​ខាង​មុខ ទាក់ទិន​នឹង​ការងារ ទំនាក់ទំនង​ស្នេហា​ជា​ដើម។ នៅ​ផ្លូវ​ដែល​ត្រូវ​ដើរ​ខាង​មុខ អ្នក​ត្រូវ​តែ​មាន​ការ​សម្រេច​ចិត្ត​ឲ្យ​បាន​ល្អិតល្អន់ ព្រោះ​អ្នក​អាច​ដើរ​ផ្លូវ​ខុស ពោល​បរាជ័យ​អាច​នឹង​កើត​មាន​ច្រើន​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។ ៤) សុបិន​ឃើញ​ទទួល​ទាន​អាហារ​ហឹរ ប្រសិន​អ្នក​សុបិន​ឃើញ​ខ្លួន​ឯង​កំពុង​ទទួល​ទាន​ម្ទេស ខ្ទឹម​ស ខ្ទឹម​បារាំង ឬ​គ្រឿង​ហឹរ​ផ្សេង​ទៀត នោះ​បង្ហាញ​ថា ជីវិត​អ្នក​នៅ​ពេល​ខាង​មុខ អាច​នឹង​ជួប​រឿង​មិន​ល្អ ដែល​កើត​ចេញ​ពី​សម្តី ពី​ការ​និយាយ​ចេញ​ពី​មាត់​របស់​អ្នក​ផ្ទាល់។ ដូច្នេះ​ត្រូវ​ប្រយ័ត្ន​នូវ​រាល់​ពាក្យ​សម្តី ជាមួយ​មនុស្ស​ក្បែរ​ខ្លួន។ ៣) សុបិន​ឃើញ​គេ​វាយប្រហារ…

8
សង្គម

ប្រមាថ​មិន​បាន​ទេ! តាម​ក្បួន​ហុងស៊ុយ មុខ​ខ្លោងទ្វារ​មេ​នៃ​ផ្ទះ ហាម​មាន​របស់ ៣ នេះ​ដាច់​ខាត

តាម​ក្បួន​ហុងស៊ុយ ការ​ដែល​មាន​របស់​ទាំង ៣ នេះ​នៅ​ខាង​មុខ​ផ្ទះ វា​ជា​របស់​ទម្លាក់​យីអ៊ុន ធ្វើ​ឲ្យ​ម្ចាស់ផ្ទះ​ត្រូវ​ជួប​រឿងរ៉ាវ​មិន​ល្អ ប៉ះពាល់​ដល់​លាភ​សំណាង​នៃ​សមាជិក​ក្រុម​គ្រួសារ​ទាំង​មូល៖ ៣) ដើម​ឈើ​ស្ងួត​ នៅ​មុខ​ខ្លោង​ទ្វារ​ផ្ទះ ឬ​ទ្វារ​មេ​ផ្ទះ មិន​គួរ​មាន​ដើម​ឈើ​ងាប់ ឬ​ស្ងួត​នៅ​ពី​មុខ​នោះ​ទេ ព្រោះ​វា​តំណាង​ឲ្យ​ថាមពល​អាក្រក់ ប៉ះពាល់​ដល់​ខ្យល់​វិជ្ជមាន​ដែល​ត្រូវ​បក់​ចូល​មក​ក្នុង​ផ្ទះ។ បន្ថែម​ពី​នេះ គេ​ប្រដូច​ដើម​ឈើ​ទៅ នឹង​សុខភាព​មនុស្ស វា​កាន់​តែ​ស្វិត​ស្រពោន ស្ងួត​ហួតហែង សុខភាព​អ្នក​ក៏​កាន់​តែ​មិន​ល្អ​ដូច​គ្នា ហើយ​វា​ក៏​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ទ្រព្យ​ម្ចាស់​ផ្ទះ​ទៀត​ផង។ វា​ក្រៅ​ពី​បំផ្លាញ​សោភ័ណភាព​ផ្ទះ វា​ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្មារតី​សមាជិក​គ្រួសារ គិត​អ្វី​មិន​សូវ​ត្រូវ​ធ្វើ​អ្វី​ចេះ​តែ​បរាជ័យ។ ជា​រួម​តាម​អ្នក​ជំនាញ​ហុងស៊ុយ បាន​ណែនាំ​ឲ្យ​ចាំ​បាច់​ត្រូវ​តែ​ប្រញាប់​ដក​ដើម​ឈើ​ងាប់​នោះ​ចេញ​ពី​មុខ​ផ្ទះ។ ២) មិន​គួរ​មាន​របស់​កខ្វក់​នៅ​មុខ​ផ្ទះ អ្នក​ជឿ​លើ​ក្បួន​ហុងស៊ុយ​សុទ្ធសាធ គេ​ប្រកាន់​ណាស់ មិន​ចេះ​តែ​ឲ្យ​មាន​សំរាម​មុខ​ផ្ទះ…

Gfgf
ប្លែកៗ

ប្រយ័ត្ន​មិន​នាំ​លាភ បែរ​ជា​នាំ​ស៊យ បើ​ហ៊ាន​តែ​ដាក់​អាសនៈ​ខុសទីតាំងទាំង ៥ នេះ

តាម​ក្បួន​ហុងស៊ុយ ការ​ជ្រើសរើស​ទីតាំង​តម្កល់​អាសនៈ​ព្រះ​ឬ​របស់​សក្ដិសិទ្ធិ​ណា​មួយ ក៏​ជា​រឿង​សំខាន់​ផង​ដែរ ហើយ​ប្រសិន​អ្នក​ជ្រើសរើស​ខុស ក៏​នឹង​នាំ​រឿង​មិន​ល្អ រឿង​ស៊យ​ចូល​ផ្ទះៗ​ជា​រឿយ ហើយ​ពុំ​បាន​នាំ​សំណាង​ល្អ​នោះ​ទេ។ ៥) ហាម​រៀប​នៅ​មុខ​ទ្វារ​ចេញ​ចូល​ផ្ទះ យោង​ទៅ​តាម​ក្បួន ទ្វារ​គឺ​ជា​តំបន់​ដែល​ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ បែប​នេះ​បើ​ដាក់​នៅ​ទីតាំង​ចាំ​ពី​មុខ​ទ្វារ​គឺ​អាច​នឹង​ប្រឆាំង ហើយ​នាំ​ឲ្យ​ម្ចាស់ផ្ទះ​ជួប​រឿង​មិន​ល្អ​ទៅ​វិញ។ ៤) ហាម​ដាក់​នៅ​ក្បែរ​បង្គន់​ឬ​បន្ទប់​ទឹក វា​ជា​កន្លែង​ស្មោកគ្រោក និង​បណ្ដុំ​ខ្យល់​អាកាស​មិន​ល្អ ហើយ​ការ​ដាក់​អាសនៈ​នៅ​ក្បែរ​នោះ គឺ​ស្មើ​នឹង​នាំ​រឿង​មិន​ល្អ​ចូល​គ្រួសារ។ នៅ​ករណី​ដែល​បន្ទប់​ទឹក​ឬ​បង្គន់ មិន​ប្រើប្រាស់ អ៊ីចឹង​ត្រូវ​បិទ​ទ្វារ​ឲ្យ​ជិត នៅ​ករណី​ដែល​មិន​អាច​ផ្លាស់ប្ដូរ​អាសនៈ​បាន។ ៣) ហាម​ដាក់​អាសនៈ​នៅ​ក្បែរ​ផ្ទះ​បាយ យោង​ទៅ​តាម​ក្បួន​ហុងស៊ុយ អាសនៈ​ដែល​ដាក់​នៅ​ក្បែរ​ផ្ទះ​បាយ គឺ​ជា​រឿង​ប៉ះពាល់​ធ្ងន់​ណាស់ ហើយ​អាច​នាំ​ឲ្យ​មាន​សំណាង​អាក្រក់​ដល់​ក្រុម​គ្រួសារ និង​ស្ថានភាព​ក្នុង​គ្រួសារ​មិន​ស្ថិតស្ថេរ។ ករណី​ដែល​មិន​អាច​ផ្លាស់ប្ដូរ​បាន ​ត្រូវ​ប្រាកដ​ថា​តម្កល់​អាសនៈ​នោះ​ឲ្យ​ឆ្ងាយ​ពី​ផ្នែក​ចង្ក្រាន​បាយ។…

Dffddf
សង្គម

សុខៗ​ឃើញ​របស់ ៣ នេះ វា​ជា​ប្រផ្នូល​ល្អ ប្រៀប​ដូច​ព្រះ​សំណាង​ចូល​មក​លេង​ផ្ទះ

ប្រសិន​ជា​សុខៗ​អ្នក​បាន​ប្រទះ​ឃើញ​របស់ ៣ នេះ យើង​សូម​ចូលរួម​អបអរ​សាទរ ដោយ​វា​សុទ្ធ​តែ​ជា​ប្រផ្នូល​ល្អ ហើយ​អ្នក​នឹង​មាន​សំណាង​ច្រើន​នៅ​ពេល​ខាង​មុខ៖ ៣) ឃើញ​មេអំបៅ​ហោះ​ចូល​ផ្ទះ យោង​តាម​ដំណាល​ចាស់ៗ​ពី​បុរាណ បើ​ឃើញ​មេអំបៅ​ហោះ​ចូល​ផ្ទះ នោះ​មាន​ន័យ​ថា ​ព្រះ​សំណាង​កំពុង​មក​លេង​ផ្ទះ​របស់​អ្នក ពោល​នៅ​ថ្ងៃ​ខាង​មុខ​នេះ អ្នក​នឹង​ទទួល​បាន​ដំណឹង​ល្អ​មក​ក្នុង​ជីវិត ក៏​ដូច​ជា​ក្រុម​គ្រួសារ​ទាំង​មូល។ វា​ក៏​ជា​សញ្ញា​ល្អ​មួយ​ផង​ដែរ សម្រាប់​កិច្ច​សហការ​ផ្សេងៗ​ក៏​ដូច​ជា​ទំនាក់ទំនង​ដែល​មិន​បាន​កំណត់​ទុក​ជា​មុន ហៀប​នឹង​ស្វាគមន៍​ចូល​មក​ក្នុង​ផ្ទះ​របស់​អ្នក។ ប្រសិន​វា​ជា​មេអំបៅ​ប្រផេះ​ឬ​ខ្មៅ នៅ​ពេល​ខាង​មុខ អ្នក​នឹង​ទទួល​បាន​ការ​ផ្លាស់ប្តូរ​វិជ្ជមាន​ច្រើន​នៅ​ផ្នែក​អាជីព​ការងារ​និង​លុយកាក់។ ២) ឃើញ​ឆ្កែ​រត់​ចូល​ផ្ទះ មិន​ដឹង​ឆ្កែ​របស់​នរណា វង្វេង​ម្ចាស់​បាន​រត់​ចូល​មក​ក្នុង​ផ្ទះ​អ្នក សុំ​អ្នក​កុំ​ភិតភ័យ​ឲ្យ​សោះ ព្រោះ​នេះ​ជា​ការ​នាំ​លាភ​ចូល​ផ្ទះ​ទៅ​វិញ​ទេ ពោល​ផ្នែក​ការងារ​និង​ហិរញ្ញវត្ថុ​របស់​អ្នក​នឹង​មាន​ភាព​ល្អ​ប្រសើរ​ឡើង។ ក្នុង​ផ្ទះ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ នឹង​ជួប​តែ​ភាព​រុងរឿង​សុភមង្គល មាន​លុយ​សប្បាយ​ចាយ​ពេញ​ផ្ទះ។ ១)…

Bnbn
សង្គម

ក្រឡាត្រូវមានលាភ ក៏ហូរចេញទៅវិញអស់ដែរ បើបើកទ្វារផ្ទះមកឃើញរបស់ ៥ នេះ

តាមក្បួនហុងស៊ុយបានដំណាលមកថា អ្នកមិនគួរដាក់របស់ ៥ នេះ នៅមាត់ទ្វារចេញចូលផ្ទះនោះទេ ព្រោះវាអាចបញ្ចៀសលាភនិងសំណាងល្អឲ្យចេញទៅវិញ ពោលគឺបំបែកទ្រព្យចេញពីម្ចាស់ផ្ទះ៖ ៥) កញ្ចក់ កញ្ចក់នៅមាត់ទ្វារចេញចូលផ្ទះ មនុស្សមួយចំនួនគិតថា ដាក់វានៅទីនោះដើម្បីងាយស្រួលឆ្លុះមើលមុខមាត់ រូបរាងរបស់ពួកគេមុនចេញដំណើរទៅខាងក្រៅ។ យ៉ាងណាទ្វារចូលផ្ទះ គឺជាកន្លែងសម្រាប់ស្វាគមន៍សំណាង និងវិបុលភាព ហើយបើដាក់កញ្ចក់ដែលជារបស់ឆ្លុះបញ្ចាំងនៅមាត់ទ្វារចូលនោះ ក៏ស្មើនឹងវាចាំងលាភចេញទៅខាងក្រៅអ៊ីចឹងដែរ។ ៤) ធុងសំរាម ដ្បិតវាងាយស្រួលក្នុងការបោះចោលសំរាម ពេលចេញចូល តែវាមិនគួរទុកនៅមាត់ទ្វារចេញចូលនោះទេ។ ដូច្នេះអ្នកគួរតែដាក់វានៅផ្ទះបាយ ឬនៅខាងក្រៅផ្ទះតែម្តង ដើម្បីបញ្ចៀសនូវសំណាងមិនល្អ។ ៣) នាឡិកា បើកទ្វារមកឃើញនាឡិកានៅនឹងមុខក៏មិនត្រូវដែរ ព្រោះនាឡិកាវាតំណាងឲ្យការចាប់ផ្តើមនិងបញ្ចប់ ពេលខ្លះសំណាងមកដល់ផ្ទះ វាក៏នឹងបញ្ចប់ទៅវិញត្រឹមមាត់ទ្វារដែលមាននាឡិកាបំពាក់ក្បែរនោះ។…

Te
សង្គម

ឃើញ​របស់​ទាំង ៦ នេះ​ជ្រុះ​តាម​ផ្លូវ កុំ​ទៅ​រើស​ឲ្យ​សោះ ប្រយ័ត្ន​នាំ​រឿង​អាក្រក់​ចូល​ផ្ទះ​ដោយ​មិន​ដឹង​ខ្លួន

តាម​ក្បួន​បុរាណ​និង​ហុងស៊ុយ ​គេ​ណែនាំ​ឲ្យ​មនុស្ស​រាល់​គ្នា​ជៀស​ឲ្យ​បាន​នៅ​ការ​រើស​របស់​ទាំង ៦ នេះ ដែល​ចៃដន្យ​ប្រទះ​ឃើញ​ជ្រុះ​នៅ​តាម​ផ្លូវ ហើយ​មិនមែន​ជា​របស់​យើង ព្រោះ​វា​អាច​តោង​សំណាង​អាក្រក់​មក​ជាប់​ខ្លួន​អ្នក​និង​ចូល​មក​ក្នុង​ផ្ទះ​របស់​អ្នក៖ ៦) លុយ កាបូប​លុយ និង​ស្រោម​សំបុត្រ ជា​ធម្មតា​ពេល​ឃើញ​លុយ ឬ​កាបូប​លុយ​ធ្លាក់​នៅ​នឹង​មុខ​យើង យើង​ប្រាកដ​ជា​នៅ​មិន​ស្ងៀម​ចង់​រើស​យក​វា​ភ្លាមៗ តែ​ទោះ​ជា​យ៉ាង​ណា​តាម​ក្បួន​ហុងស៊ុយ​របស់​ទាំង​នោះ​គឺ​ជា​របស់​នាំ​សំណាង​មិន​ល្អ​ដល់​យើង។ វា​ស្មើ​នឹង​យើង​ទៅ​ទទួល​សំណាង​អាក្រក់​ពី​គេ ពី​ម្ចាស់​ដើម ហើយ​តាម​ជំនឿ អ្វី​ដែល​មិន​មែន​ជា​របស់​យើង មុន​និង​ក្រោយ​វា​គង់​តែ​បាត់បង់​ទៅ​វិញ​ទេ។ ប្រសិន​ជា​ឃើញ​ហើយ​ចូរ​រើស​វា​យក​ទៅ​តម្កល់​ទុក​នៅ​កន្លែង​ណា​ដែល​អាច​ឲ្យ​ម្ចាស់ដើម​ត្រលប់​មក​យក​វិញ​បាន ដូច​ជា​នៅ​ប៉ុស្តិ៍​ប្រចាំ​តំបន់ ឬ​រាយការណ៍​តាម​ប្រព័ន្ធ​ណា​មួយ​ជា​ដើម។ ៥) ស្លឹក​ឈើ​ជ្រុះ​ពី​ដើម​ឈើ​វ័យ​ចំណាស់ ដើម​ឈើ​ធំៗ ដែល​មាន​អាយុកាល​រាប់​សិប​ឆ្នាំ​មក​ហើយ ក៏​រមែង​ជ្រុះ​នៅ​ស្លឹក​ឈើ​ជា​ច្រើន​រាប់​មិន​អស់។ តាម​ព្រេង​និទាន​ដើម​ឈើ​ធំ​អាយុ​កាន់​ឆ្នាំ រមែង​ស្ថិត​នៅ​ក្បែរ​ទី​បញ្ចុះ​សព ដែល​ស្លឹក​ឈើ​ដែល​ជ្រុះ ស្មើ​នឹង​សំណាង​មិន​ល្អ​ដូច​គ្នា…

Tt4
សង្គម

ម្ចាស់ផ្ទះ​ទាំង​ឡាយ​ត្រូវ​ដឹង បើ​មាន​សត្វ​ទាំង ៤ នេះ​ចូល​ផ្ទះ កុំ​ដេញ​វា ព្រោះ​វា​នាំ​លាភ​ឲ្យ​យើង​ទេ

មាន​តែ​ផ្ទះ​ដែល​មាន​ភាព​ចម្រុងចម្រើន និង​អាច​ទទួល​បាន​លាភ​សំណាង​នោះ​ទេ ទើប​អាច​ប្រទះ​ឃើញ​សត្វ​ទាំង ៤ ប្រភេទ​នេះ​ចូល​មក។ ម្ចាស់ផ្ទះ​ទាំង​ឡាយ បើ​ក្នុង​បរិវេណ​ផ្ទះ​អ្នក ប្រទះ​ឃើញ​សត្វ​ខាង​ក្រោម​ចូល​មក ចូរ​កុំ​ដេញ​វា ព្រោះ​វា​នាំ​លាភ នាំ​សំណាង​មក​ឲ្យ​អ្នក​ទេ៖ ៤) សត្វ​ចាប សត្វ​ចាប​វា​មិន​ចេះ​តែ​ធ្វើ​សំបុក​នៅ​កន្លែង​ណា​ងាយៗ​នោះ​ទេ លុះ​ត្រា​តែ​កន្លែង​នោះ​មាន​ភាព​ស្ងប់ស្ងាត់​និង​មាន​សភាព​ស្ងួត។ បែប​នេះ​ការ​ដែល​វា​មក​ធ្វើ​សំបុក ឬ​ហោះ​មក​ច្រៀង​នៅ​ជុំវិញ​ផ្ទះ​អ្នក តាម​ក្បួន​ហុងស៊ុយ​គឺ​បង្ហាញ​ថា អ្នក​នឹង​ទទួល​បាន​សំណាង​ល្អ​ច្រើន​ក្នុង​ជីវិត ហើយ​ជួប​តែ​រឿង​ល្អ រី​ឯ​សមាជិក​គ្រួសារ​ក៏​រមែង​មាន​សុខភាព​ល្អ​ថែម​ទៀត​ផង។ ៣) ទន្សាយ សត្វ​ទន្សាយ​ជា​សត្វ​ដែល​គួរ​ឲ្យ​ស្រលាញ់ និង​ឈ្លាសវៃ។ សត្វ​នេះ​វា​នឹង​នាំ​ឲ្យ​មាន​ភាព​រីកចម្រើន​នៅ​ក្នុង​ការងារ ឬ ​អាជីវកម្ម​របស់​អ្នក ហើយ​បើ​អ្នក​នៅ​លាវ​វា​ក៏​នឹង​ឲ្យ​តម្រុយ​ថា​អ្នក​នឹង​ឆាប់​ដល់​គូ រី​ឯ​អ្នក​ដែល​មាន​គូ​ហើយ​នឹង​នាំ​ឲ្យ​កាន់​តែ​ស្រលាញ់​គ្នា បន្ថែម​ក្តី​សុខ​ជាង​មុន។ សម្រាប់​សត្វ​ទន្សាយ​រត់​ចូល​ផ្ទះ…

Kk
សង្គម

ធុងសំរាម​ក្នុង​ផ្ទះ​ហាម​ផ្តាច់​ដាក់​បែរ​ទៅ​ទិស ២ នេះ ព្រោះ​នាំ​ឲ្យ​គ្រួសារ​បែក​បាក់ និង​ខ្សត់​ទ្រព្យ

ធុង​សំរាម​ជា​របស់​ដែល​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​ផ្ទះ​របស់​មនុស្ស​ម្នាក់ៗ ប៉ុន្តែ​ការ​កំណត់​ទីតាំង​ដាក់​ធុង​សំរាម​ក៏​ជា​រឿង​សំខាន់​មួយ​ដែរ បើ​ផ្អែក​តាម​ក្បួនច្បាប់​ហុងស៊ុយ។ ដោយឡែក ៤ ទីតាំង​ខាង​ក្រោម​នេះ​អ្នក​ត្រូវ​តែ​ជៀស​ឲ្យ​បាន៖ ៤) ហាម​បែរ​មុខ​ទៅ​ទិស​ពាយព្យ ការ​ដែល​ដាក់​ធុង​សំរាម​បែរ​មុខ​ទៅ​ទិស​ពាយព្យ គឺ​ស្មើ​នឹង​ប្រឆាំង​ទ្រព្យ ប្រឆាំង​កេរ​ឈ្មោះ​របស់​ម្ចាស់​ផ្ទះ។ ធុង​សំរាម​មិន​មែន​ជា​របស់​នាំ​លាភ​នោះ​ទេ បែប​នេះ​បើ​ដាក់​របស់​ស្អុយ របស់​រលួយ​បាញ់​ទៅ​ទិស​ពាយព្យ ដែល​ជា​ទិស​ត្រូវ​នាំ​លាភ​នាំ​លុយ នោះ​ស្មើ​នឹង​អ្នក​បំផ្លាញ​លាភ​សំណាង​ខ្លួន​ឯង​ហើយ។ រាល់​ការ​ធ្វើ​ការងារ​អ្វី​ក៏​ពិបាក​នឹង​ឡើង​តំណែង ហើយ​ការ​ប្រកប​អាជីវកម្ម​ដាក់​ទៅ​រមែង​ខាត និង​មិន​សូវ​បាន​ផល​ចំណេញ​ស្រួល​ឡើយ។ ៣) ហាម​បែរ​មុខ​ទៅ​ទិស​ឦសាន ទិស​នេះ​ជា​ទិស​តំណាង​ឲ្យ​ភាព​សុខដុមរមនា​ក្នុង​គ្រួសារ និង​សេចក្តីស្រលាញ់​នៃ​គ្រួសារ​ទាំង​មូល។ បែរ​ម្ចាស់​ផ្ទះ​ដាក់​ធុង​សំរាម​បែរ​មុខ​ទៅ​ទិស​ឦសាន ស្មើ​នឹង​កំពុង​បំផ្លាញ​ក្តី​សុខ​ក្នុង​គ្រួសារ​ខ្លួន​ឯង​ហើយ។ ជា​ញឹកញយ​អ្នក​នឹង​ឧស្សាហ៍​ជួប​ប្រទះ​បញ្ហា​ទាស់​ពាក្យ​ទាស់​សម្តី ជាមួយ​ភរិយា​ស្វាមី និង​សមាជិក​គ្រួសារ​ផ្សេងៗ ហើយ​អាច​ឈាន​ដល់​ការ​បែក​បាក់ ដោយសារ​មាន​អ្នក​ទី​បី​ចូល​មក​រំខាន​ទៀត​ផង។ ២) ហាម​ដាក់​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ…

Ererer
សង្គម

តាម​ក្បួន៖ វត្ថុសិរីមង្គល ៣ នេះ​គួរ​តែ​មាន​ក្នុង​ផ្ទះ ដើម្បី​លើក​យីអ៊ុន ទាក់ទាញ​ទ្រព្យសម្បត្តិ

យោង​តាម​អ្នក​ជំនាញ​ខាង​ហុងស៊ុយ បាន​ណែនាំ​ឲ្យ​ម្ចាស់ផ្ទះ​ទាំង​ឡាយ​គួរ​លៃលក​ដាក់​របស់ ៣ នេះ​ខាង​ក្នុង​ឬ​ជុំវិញ​បរិវេណ​ផ្ទះ ព្រោះ​វា​អាច​ជួយ​លើក​យីអ៊ុន​ម្ចាស់​ផ្ទះ ជួយ​ទាក់ទាញ​ទ្រព្យ​សម្បត្តិ​ចូល​ដល់​គ្រួសារ និង​មាន​ភាព​តែ​ភាព​រុងរឿង​ជានិច្ច។ ហើយ​វា​ក៏​នឹង​កាត់​បន្ថយ​សំណាង​អាក្រក់ ឬ​បន្សាប​វិញ្ញាណ​មិន​ល្អ​ដែល​បម្រុង​នឹង​ចូល​មក​បៀតបៀន៖ ៣) កូន​ឬស្សី លើ​តុ​ការិយាល័យ ឬ​ក្នុង​ផ្ទះ គួរ​តែ​មាន​ថូ​តូច​មួយ​ដាក់​កូន​ឬស្សី ដោយ​វា​មាន​តម្លៃ​ទាប​ងាយ​ស្រួល​រក ហើយ​ក៏​មិន​ពិបាក​ថែ​ទាំង​ដែរ។ របស់​នេះ​ត្រូវ​បាន​គេ​តំណាង​ឲ្យ​ទ្រព្យសម្បត្តិ ហើយ​អាច​នាំ​ឲ្យ​មក​នូវ​ថាមពល​វិជ្ជមាន​ចូល​មក​ដល់​ម្ចាស់​ផ្ទះ។ ជាង​នេះ​ពណ៌​បៃតង ក៏​មាន​ភាព​រស់រវើក អាច​បន្សុទ្ធ​ខ្យល់ ជួយ​ឲ្យ​សមាជិក​គ្រួសារ​ទទួល​បាន​ធូរស្រាល និង​បន្ធូរ​អារម្មណ៍​បន្ទាប់​ពី​ការ​ហត់នឿយ​ពេញ​មួយ​ថ្ងៃ​ថែម​ទៀត​ផង។ ២) សិង្ហ ឬ​សិង្ហ​ខៀវ ជា​របស់​បង្ហាញ​ពី​អំណាច ដែល​វា​អាច​ទាក់ទាញ​សំណាង និង​លុយ​ចូល​ផ្ទះ។ មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ វា​ក៏​ត្រូវ​បាន​គេ​ស្គាល់​ថា អាច​ការពារ​ទ្រព្យសម្បត្តិ​មិន​ងាយ​ឲ្យ​របូត​ចេញ​ពី​ដៃ​ម្ចាស់ផ្ទះ​ផង​ដែរ…

Kkj
សង្គម

លើក​យីអ៊ុន​ម្ចាស់ផ្ទះ​ត​កូន​ត​ចៅ ប្រសិន​បើក​ទ្វារ​មក​ឃើញ​មាន​របស់ ៣ នេះ​នៅ​​មុខ​ផ្ទះ

ប្រសិន​អ្នក​ចង់​បង្កើន​សំណាង​ចូល​ដល់​ក្រុម​គ្រួសារ តាម​ក្បួន​ហុងស៊ុយ​គឺ​គេ​បាន​ណែនាំ​ឲ្យ​ដាក់​របស់​ ៣ នេះ​មុខ​ផ្ទះ ពេល​បើក​ទ្វារ​មក​ឃើញ​ម្ចាស់ផ្ទះ​នឹង​កាន់​តែ​សំណាង​ត​កូន​ត​ចៅ៖ ៣) ប្រភេទ​គ្រឿង​តុបតែង​ដែល​នាំ​សំណាង ប្រសិន​អ្នក​ជា​ម្ចាស់​ជំនួញ ជា​ម្ចាស់​អាជីវកម្ម​ណា​មួយ តាម​ក្បួន​គួរ​តែ​មាន​របស់​លម្អ​មុខ​ផ្ទះ​ដែល​នាំ​សំណាង។ ដូច​ជា​ឆ្កែ​ថ្ម រូប​សំណាក​ថ្ម​ណា​មួយ ដែល​ជា​របស់​អាច​នាំ​លាភ​ចូល​ផ្ទះ។ ពេល​អ្នក​ដើរ​ចេញ​ចូល​ផ្ទះ វា​ដូច​ជា​ពាំនាំ​ឥទ្ធិពល​មក​ជាមួយ ហើយ​បើ​មាន​រឿង​មិន​ល្អ ក៏​វា​បំបាត់​អបទ្រព្យ​ចង្រៃ​នោះ​ចេញ​ទៅ​វិញ។ របស់​ទាំង​នេះ​តាម​ក្បួន​ហុងស៊ុយ គឺ​អាច​ទាក់ទាញ​ទ្រព្យ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ ២) ប្រភេទ​ថ្ម​ទឹក​ជ្រោះ ប្រភេទ​ថ្ម​ដែល​គេ​រៀប​មាន​ដូច​ជា​ទឹក​ជ្រោះ ក្រៅ​ពី​បង្កើន​ភាព​ត្រជាក់ត្រជំ​ដែល​ចេញ​ពី​ទឹក សារជាតិ​ដើម​ឈើ​នៅ​ជុំវិញ​នោះ ក៏​នាំ​ឲ្យ​អ្នក​មាន​សុខភាព​ល្អ​ផង​ដែរ។ ដុំ​ថ្ម​ទឹក​ជ្រោះ ជា​របស់​តំណាង​ដែល​ប្រមូល​ទ្រព្យ រក្សា​ទ្រព្យ ហើយ​លុយ​ហូរ​ចូល​ដូច​ជា​ទឹក មាន​ភាព​រុងរឿង​ចូល​ដល់​ក្រុម​គ្រួសារ។ ១) ដើម​ឈើ…

Mm
សង្គម

នរណា​ខ្លះ​មាន​ប្រជ្រុយ​នៅ​ទីតាំង​ទាំង​នេះ? ​វា​ជា​ប្រជ្រុយហៅ​ទ្រព្យ ​ជួយ​ឲ្យ​អ្នក​សំណាង​ដល់​ចាស់

អ្នក​ដែល​មាន​ប្រជ្រុយ​នៅ​ទីតាំង​ទាំង​នេះ​លើ​រាងកាយ តាម​ក្បួន​គឺ​រមែង​មាន​លាភ មាន​ទ្រព្យ​សល់​ពី​ជាតិ​មុន ហើយ​នឹង​ជួយ​ឲ្យ​ដំណើរ​ជីវិត​របស់​អ្នក​ជាតិ​នេះ រមែង​តែ​ជួប​រឿង​ល្អ ជោគជ័យ​សឹង​គ្រប់​វិស័យ។ តោះ​ទៅ​មើល​ទីតាំង​ប្រជ្រុយ​របស់​អ្នក ដើម្បី​ទស្សន៍ទាយ​ពី​ជោគវាសនា​ដូច​បង្ហាញ​ខាង​ក្រោម៖ ប្រជ្រុយ​លើ​ចង្កា ជា​មនុស្ស​ដែល​មាន​សំណាង ហើយ​ច្រើន​តែ​កើត​ក្នុង​គ្រួសារ​មាន​គ្រឹះ​រឹងមាំ តែ​គេ​ក៏​ជា​មនុស្ស​ដែល​ពូកែ​ចេះ​គ្រប់គ្រង​ការ​ចំណាយ​ផង​ដែរ។ យោង​តាម​ក្បួន​ហោរាសាស្ត្រ ​ពួក​គេ​មិន​ងាយ​ធ្លាក់​ក្នុង​ជីវិត​ក្រីក្រ​នោះ​ឡើយ ហើយ​មិន​ជា​បុរស​ឬ​ស្រ្តី​នោះ​ទេ ពេល​ចាស់​ទៅ​នឹង​នៅ​តែ​ជួប​សំណាង បន្ត​មាន​បាន​ជាមួយ​កូន​ចៅៗ​ត​ជំនាន់។​ ប្រជ្រុយ​នៅ​លើ​បបូរ​មាត់ ឬ​ក្រោម​ជ្រុង​ចំហៀង​មាត់ អ្នក​ដែល​មាន​ប្រជ្រុយ​នៅ​ទីតាំង​នេះ ច្រើន​តែ​មាន​ចិត្ត​ល្អ ស្មោះត្រង់ និង​ចូល​ចំណោម​គេ​ចុះ ហើយ​ដឹង​ច្បាស់​ពី​វិធី​មើល​ថែ​ជីវិត​ខ្លួន​ឯង ដោយ​មិន​សូវ​ចាំ​បាច់​ពឹងពាក់​អ្នក​ដទៃ​ឡើយ។ ពួក​គេ​ច្រើន​ទទួល​បាន​នូវ​អ្វី​ដែល​ពួក​គេ​ចង់​បាន មិន​ថា​ផ្នែក​ទ្រព្យ​សម្បត្តិ ភាព​រុងរឿង​នៃ​ផ្លូវ​ចិត្ត ហើយ​បើ​និយាយ​ពី​ម្ហូប​អាហារ ការ​ស្លៀកពាក់ គឺ​មិន​ចេះ​ខ្វះ ដោយ​មាន​ហូរហៀរ។…

ថដដថ
សង្គម

ស្តាប់​ទៅ​ចម្លែក! ពេល​មេឃ​ភ្លៀង យក​អំបិល​ដើរ​បាច​ជុំវិញ​ផ្ទះ តែ​បង្កប់​ប្រយោជន៍​ធំ ៣ មិន​នឹក​ស្មាន​ដល់

ការ​ដើរ​យក​អំបិល​មក​បាច​ជុំវិញ​ផ្ទះ នៅ​ពេល​ភ្លៀង​ធ្លាក់ ស្តាប់​ទៅ​ចម្លែក ហើយ​ជា​រឿង​ដែល​មិន​សូវ​មាន​អ្នក​ធ្វើ ប៉ុន្តែ​អ្នក​ប្រហែល​មិន​ដឹង​នោះ​ទេ ថា​វា​បាន​នាំ​ប្រយោជន៍​ធំ ៣ មក​ក្នុង​ផ្ទះ ទាំង​ផ្នែក​វិទ្យាសាស្រ្ត និង​ជំនឿ​លើ​ក្បួន​ហុងស៊ុយ៖ ៣) ការពារ​សត្វ​ល្អិត​នៅ​រដូវ​វស្សា សត្វ​ល្អិត​មិន​ថា​តែ​ស្រមោច និង​សត្វ​ចង្រៃ​មួយ​ចំនួន​ផ្សេង​ទៀត ពេល​វា​ឃើញ​ជាតិ​អំបិល វា​នឹង​ប្តូរ​ទិសដៅ ហើយ​មិន​មក​ពូន​សំបុក ឬ​វា​ចូល​មក​ក្នុង​តំបន់​ជុំវិញ​ផ្ទះ​យើង​ឡើយ។ ដូច្នេះ​ការ​បាច​អំបិល​ជុំវិញ​ផ្ទះ​ ហើយ​ចំ​ពេល​ភ្លៀង​ធ្វើ​ឲ្យ​វា​ឆាប់​រលាយ និង​ហូរ​ទៅ​កាន់​ទីតាំង​ជុំវិញ​ផ្ទះ​បាន​សព្វ​នោះ គឺ​កាន់​តែ​ល្អ​ក្នុង​ការពារ បញ្ចៀស​សត្វ​ល្អិត​ទាំង​ឡាយ។ ២) សម្លាប់​ខ្យង​ស៊ី​រុក្ខជាតិ នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​អ្នក​ផ្ទះ​តាម​វាលស្រែ​ចម្ការ ឬ​មាន​រុក្ខជាតិ​ច្រើន ប្រាកដ​ជា​ងាយ​នឹង​មាន​សត្វ​ខ្យង​រំលេច​ចេញ​មក ហើយ​អាហារ​ដែល​ពួក​វា​ចូលចិត្ត​គឺ​ប្រភេទ​ស្លឹក​ខ្ចី។ ដូច្នេះ​អ្នក​ដែល​ដាំ​បន្លែ​ច្រើន​ជុំវិញ​ផ្ទះ គឺ​ឈឺក្បាល​រឿង​នេះ​ខ្លាំង​ណាស់។ ដើម្បី​កម្ចាត់​ពួក​វា​បាន…

Tt
សង្គម

លុយនឹងមិនចេះអស់ពីកាបូប បើអ្នកអនុវត្តជាប់នៅក្បួនហុងស៊ុយ ៤ នេះ

កាបូបលុយដែលអ្នកប្រើប្រាស់ មិនចេះតែប្រើតាមចិត្តនោះទេ បើតាមក្បួនហុងស៊ុយគឺត្រូវមានការប្រុងប្រយ័ត្នខ្ពស់ណាស់ ហើយត្រូវតែប្រកាន់ខ្ជាប់នៅការអនុវត្ត ៤ ចំណុចខាងក្រោមនេះ បើអ្នកចង់បានលាភហូរចូល៖ ៤) ជ្រើសរើសពណ៌ ការជ្រើសរើសពណ៌គឺជារឿងសំខាន់មួយ នៅក្នុងក្បួនហុងស៊ុយ ដោយពណ៌ ៥ នេះ នឹងនាំផលល្អដល់ជីវិតការងារ និងការរកស៊ី ក្នុងនោះមានដូចជាពណ៌ខ្មៅ ត្នោត ក្រហម ខៀវ និងលឿង ដែលអ្នកអាចជ្រើសរើសយកមកប្រើប្រាស់មួយបាន។ ៣) កុំឲ្យនិងទទួលយកពីគេ កាបូបលុយហាមផ្តាច់កុំឲ្យប្រគល់ឲ្យអ្នកដទៃយកទៅប្រើត ឬអ្នកទទួលយកពីគេមកប្រើប្រាស់។ តាមក្បួនអ្នកនឹងជួបសំណាងមិនល្អ ពោលគ្មានលាភណាដែលឆ្លងពីគេមកតាមកាបូបលុយបានឡើយ។ ទន្ទឹមនេះ បើអ្នកប្រគល់ឲ្យគេ នោះស្មើនឹងអ្នកប្រគល់លាភទៅឲ្យគេដូចគ្នា។ ២)…

Ghghg
សង្គម

មិន​ចេះ​តែ​ដាក់​តាម​ចិត្ត​ទេ! កន្លែង​ដាក់​ស្បែក​ជើង​ក្នុង​ផ្ទះ ត្រូវ​អនុវត្ត​ក្បួន​ហុងស៊ុយ ៤ នេះ

ទូ​ដាក់​ស្បែក​ជើង​ឬ​កន្លែង​ដាក់​ស្បែក​ជើង នៅ​ខាង​ក្នុង​ផ្ទះ តាម​ក្បួន​ហុងស៊ុយ ជា​កន្លែង​ដែល​គេ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ណាស់ ព្រោះ​បើ​អនុវត្ត​ខុស​វា​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ម្ចាស់​ផ្ទះ និង​នាំ​សំណាង​មិន​ល្អ​ចូល​មក​ក្នុង​ផ្ទះ។ ខាង​ក្រោម Knongsrok បង្ហាញ​ក្បួន​ធំៗ​ទាំង ៤ ដែល​អ្នក​គួរ​អនុវត្ត៖ ៤) កុំ​ជ្រើសរើស​ទូ​ដាក់​ស្បែក​ជើង​ដែល​ខ្ពស់​ពេក នៅ​ក្នុង​ក្បួន​ហុងស៊ុយ អ្នក​មិន​ត្រូវ​ជ្រើសរើស​ទូ​ដាក់​ស្បែក​ជើង​ដែល​ខ្ពស់​ពេក​ទេ ពោល​ត្រូវ​យក​នៅ​ប្រភេទ​ទាប​ល្មម ហើយ​មាន​គ្រឹះ​រឹងមាំ ដែល​វា​មិន​ងាយ​បែកបាក់។ ជម្រើស​នៃ​ការ​ទិញ​ល្អ​បំផុត គេ​ណែនាំ​ឲ្យ​ទិញ​ប្រភេទ​មាន​កន្លែង​ដាក់ ៥ ជាន់​ ដែល​អាច​សាបព្រោះ​ផល​ល្អ​មក​គ្រួសារ​ច្រើន។ ៣) កុំ​ដាក់​ក្បាល​ស្បែក​ជើង​ចេញ​មក​ក្រៅ នៅ​ពេល​ដែល​ដាក់​ស្បែក​ជើង​ចូល​ទូ អ្នក​ត្រូវ​ចាំ​ថា កុំ​ដាក់​ក្បាល​វា​ឲ្យ​ចង្អុល​ចេញ​មក​ក្រៅ ជា​ពិសេស​គឺ​ស្បែក​ជើង​កែង​របស់​មនុស្ស​ស្រី។ តាម​ជំនឿ​គេ​ជឿ​ថា បើ​ដាក់​ចេញ​មក​ក្រៅ ទៅ​ពេល​ខាង​មុខ…

Cv
សង្គម

បុរសស្មោះស្នេហ៍ ស្រលាញ់មួយដឹងមួយ ភាគច្រើនមានចំណុច ៤ នេះលើរាងកាយ

តាមក្បួននិងដំណាលតៗគ្នា បាននិយាយថាបើចង់រកបុរសល្អ បុរសស្មោះមួយនឹងមួយ នារីគ្រប់រូបគួរសង្កេតមើលចំណុចទាំង ៤ លើរាងកាយរបស់ពួកគេដូចខាងក្រោម៖ ៤) បុរសដែលមានថ្គាមខ្លា ឬរាងជ្រុង ជាប្រភេទបុរសដែលស្មោះត្រង់ ហើយសាមញ្ញ ពួកគេចិត្តល្អណាស់ ចេះយកចិត្តទុកដាក់នឹងមនុស្សនៅក្បែរខ្លួនជានិច្ច។ ពួកគេមានទេពកោសល្យក្នុងការចេះយកចិត្តមនុស្សចាស់ ដែលនាំឲ្យក្រុមគ្រួសារខាងឪពុកម្ដាយក្មេកស្រលាញ់ដូចកូនបង្កើត។ មនុស្សស្រីដែលបានបុរសប្រភេទនេះជាគូគាប់ គឺពិតជាសំណាងណាស់។ ៣) ចិញ្ចើមក្រាស់ នេះក៏ជាបុរសដែលច្បាស់លាស់ក្នុងទំនាក់ទំនងស្នេហាដែរ ក្រោយពេលរៀបការពួកគេរមែងមានចិត្តតែលើប្រពន្ធ មិនចេះវៀចវេរទៅរកស្រីខាងក្រៅឡើយ។ ពួកគេមានការអត់ធ្មត់ខ្ពស់ មិនចេះតែខឹង ចេះតែស្រែកដាក់ដៃគូងាយៗឡើយ។ ២) ច្រមុះខ្ទង់ខ្ពស់ ជាមនុស្សប្រុសដែលមានទំនួលខុសត្រូវខ្ពស់ គ្រប់រឿងគ្រប់បញ្ហាគេតែងតែចេញមុខដោះស្រាយ មិនឲ្យនារីដែលជាគូស្នេហ៍មានការពិបាកចិត្ត ឬទើសទាល់ចិត្តនោះទេ។ ទោះអ្នកធ្លាប់ធ្វើខុស…

Nbnb
តេស្តIQ

អ្នក​មាន​ប្រជ្រុយ​នៅ​ ៤ ទីតាំង​នេះ​លើ​ត្រចៀក មាន​តែ​ ១ ទីតាំង​គត់​ទទួល​បាន​លាភ​សំណាង​ខ្ពស់

មិន​ថា​បុរស​ឬ​ស្រ្តី បើ​អ្នក​មាន​ប្រជ្រុយ​នៅ​លើ​ត្រចៀក ចូរ​ធ្វើ​ការ​ផ្ទៀងផ្ទាត់​ដោយ​មាន​តែ ១ ទីតាំង​គត់ ដែល​អាច​នាំ​សំណាង នាំ​លាភ​ចូល​ក្នុង​ជីវិត​របស់​អ្នក៖ ៤) ប្រជ្រុយ​នៅ​ខាង​មុខ​ត្រចៀក តាម​ក្បួន​ហុងស៊ុយ​អ្នក​ដែល​មាន​ប្រជ្រុយ​នៅ​ផ្នែក​ខាង​មុខ​ត្រចៀក មិន​ថា​តែ​ជា​បុរស​ឬ​នារី​នោះ​ទេ ពួក​គេ​មាន​ចរិត​បែប​ឯករាជ្យ ហើយ​មិន​សូវ​ឲ្យ​តម្លៃ​លើ​ទំនាក់ទំនង​ស្នេហា​ខ្ពស់​ពេក​នោះ​ទេ ប៉ុន្តែ​គ្រាន់​តែ​ចូលចិត្ត​និយាយ​លេង​សើច និង​ជិតស្និទ្ធ​ជាមួយ​មនុស្ស​ដែល​ពួក​គេ​ចូលចិត្ត។ មនុស្ស​ក្នុង​ប្រភេទ​នេះ ពិបាក​នឹង​ជោគជ័យ​ក្នុង​ការងារ​ឬ​របរ​រកស៊ី​បន្តិច នោះ​ក៏​ដោយសារ​តែ​ពួក​គេ​រស់នៅ​ដោយ​គ្មាន​គោលដៅ​ច្បាស់លាស់​ក្នុង​ជីវិត។ ដូច្នេះ​វា​ពិត​ជា​ពិបាក​និង​ត្រូវ​ការ​ពេល​យូរ ដើម្បី​ជួយ​ឲ្យ​ពួក​គេ​ជោគជ័យ​ក្នុង​អាជីវកម្ម ឬ​ក្លាយ​ទៅ​ជា​អ្នក​មាន​បាន។ ៣) ប្រជ្រុយ​នៅ​ខាង​ក្នុង​ត្រចៀក ខាង​ក្នុង​បរិវេណ​ត្រចៀក​បើ​អ្នក​មាន​ប្រជ្រុយ​ដែរ​នោះ មិន​ថា​តែ​ខាង​ឆ្វេង ឬ​ស្តាំ នោះ​មាន​ន័យ​ថា អ្នក​ជា​មនុស្ស​ដែល​រស់នៅ​ដោយ​គ្មាន​ការ​ប្រកាន់​គោលការណ៍​ឬ​វិន័យ​សម្រាប់​ខ្លួន​ឯង។ ក្នុង​ការ​ធ្វើ​ឬ​អនុវត្ត​កិច្ច​ការងារ​អ្វី​មួយ ពួក​គេ​មិន​សូវ​បាន​គិត​ដិតដល់ ហើយ​តែងតែ​ធ្វើ​ដោយ​តក់ក្រហល់ និង​ពេល​ខ្លះ​រមែង​ជួប​ផលវិបាក​នៅ​ពេល​ក្រោយ។…