
ប្រវត្តិសាស្រ្តភ្នំពេញដែលយើងគួរតែដឹង!!!
ប្រវត្តិភ្នំពេញ ការបង្កើតរាជធានីភ្នំនៃប្រទេសកម្ពុជាគឺជាការនិយាយអំពីប្រវត្តិសាស្រ្តទាក់ទងនិងព្រឹត្តិការណ៍របស់ព្រះបាទពញាយ៉ាត។ រាជធានីភ្នំពេញនេះត្រូវបានសាងសង់ឡើងលើក ដំបូងនៅក្នុងសតវត្សទី ១៥ក្នុងអំឡុងរជ្ជកាលព្រះបាទស្រីសុរិយោព័រ(ពញាយ៉ាត) ដែលព្រះអង្គបានបោះបង់ចោលរាជធានីអង្គរ ហើយបានមកសាងសង់រាជធានីថ្មីមួយ ទៀតនៅទួលបាសានក្នុងខេត្តស្រីសឈរ ដែលសព្វថ្ងៃត្រូវបានគេហៅថាជាស្រុក ស្រីសន្ធរ ខេត្តកំពង់ចាម។ ព្រះអង្គរគង់នៅទីនោះបានតែមួយឆ្នាំគត់ ដោយសារ តែមានទឹកជំនន់រាល់រដូវវស្សាទើបព្រះអង្គរធ្វើការ ប្ដូររាជធានីនេះមកសាងសង់រាជធានីថ្មីមួយទៀតតាមបណ្តោយមាត់ទន្លេចតុមុខ (ទន្លេមុខបួន) នៅក្នុងឆ្នាំ ១៤៣៤ ដែលសព្វថ្ងៃគេហៅថា រាជ ធានីភ្នំពេញ។ ការសាងសង់ព្រះរាជវាំងនៅទីក្រុងភ្នំពេញមានពីរលើកគឺ ៖ • លើកទី១ នៅគ្រិស្តសតវត្សទី១៥ រជ្ជកាលព្រះបាទពញាយ៉ាត តែមិនស្ថិតស្ថេរ ។ • លើកទី២ នៅគ្រិស្តសតវង្សទី១៩…




















