
ភាពផ្ទុយគ្នាពីចិត្ត៖ តំណើរជីវិតតែងតែជួបនូវរឿងរ៉ាវប្រេះឆា ភាពប្រញាប់ប្រញាល់ ខំប្រឹងស្ទុះស្ទាទៅមុខឱ្យបានលឿន ប៉ុន្តែពេលខ្លះវាបែរជាយឺតទៅវិញក៏មាន។
មនុស្សម្នាក់ៗខំប្រកួតប្រជែងស្ទើរតែអារកគ្នាទៅវិញទៅមក ហើយភាគច្រើនគ្មានសុជីវធម៌និងអសីលធម៌ ដោយពេលខ្លះយើងស្ទើរតែគ្មានកន្លែងដកដង្ហើមរៀងៗខ្លួនទៀតផង។ អ្វីៗហាក់បីដូចជាក្លែងក្លាយ មនុស្សមួយចំនួនចេះនិយាយកុហក ភូតភរ ហើយធ្វើអ្វីៗគឺ ដើម្បីតែប្រយោជន៍បុគ្គលខ្លួនឯងតែប៉ុណ្ណោះ ប៉ុន្តែនេះហើយគឺរឿងពិតនៃជីវិត។ អ្នកខ្លះនិយាយថា សង្គមយើងសព្វថ្ងៃពោរពេញដោយអំពើពុករលួយនិងគំនិតពុករលួយ ប៉ុន្តែយើងអាចផ្លាស់ប្តូរវាបាន ហើយវាត្រូវតែចាប់ផ្តើមពីយើងទាំងអស់គ្នា។ ដូច្នេះសូមបញ្ឈប់ និងកុំធ្វើវាតទៅទៀត! អ្វីៗវាហាក់ដូចជាយឺតយ៉ាវ និងមានភាពអូសបន្លាយពេលវេលាកាន់តែយូរទៅៗ ដែលធ្វើឱ្យមានភាពកាន់តែសៅហ្មង ក៏ដូចជាលេចចេញនូវពាក្យពេចន៍មិនសមរម្យមួយចំនួន ជាពិសេសពីបុគ្កលដែលបានដឹងច្បាស់ពីដើមចមនៃសាច់រឿងទាំងនោះ ប៉ុន្តែសូមមានភាពអត់ធ្មត់ទាំងអស់គ្នា អនុវត្តតាមគោលការណ៍ច្បាប់ និងគោរពគ្នាទៅវិញទៅមក។ អ្វីៗអាចនឹងផ្លាស់ប្តូរបានដោយជោគជ័យតែវាត្រូវចាប់ផ្តើមពីអ្នក និងខ្ញុំ។ ផ្លូវធ្វើដំណើរមិនស្អាត ខ្យល់អាកាសក៏ត្រូវបានបំពុល ថាតើយើងទៅត្អូញត្អែរដាក់នរណា បើយើងទាំងអស់គ្នាមិនទាំងបានយកចិត្តទុកដាក់ និងខ្វល់ខ្វាយពីបរិស្ថានរបស់យើងផងនោះ? យើងបោះចោលសំរាមដោយមិនគិត និងបើកបរដោយគ្មានការត្រួតពិនិត្យនូវកម្រិតផ្សែងរថយន្ត…




















