
ជ្រើសរើសម៉ូដក្រចកមួយដែលអ្នកពេញចិត្ត ដើម្បីដឹងពីបុគ្គលិកលក្ខណៈដ៏ពិសេសរបស់អ្នក
១. លេខ ១ បុគ្គលិកលក្ខណៈដ៏ពិសេសបំផុតរបស់អ្នកគឺ មានភាពជាអ្នកដឹកនាំនៅក្នុងជីវិតខ្លួនឯង។ ជាការពិតណាស់ អ្នកមិនចូលចិត្តឱ្យអ្នកណាចូលមកបញ្ជាក្នុងជីវិតអ្នកនោះឡើយ ជាពិសេស អ្នកមិនឱ្យភាពជោគជ័យ ឬបរាជ័យរបស់អ្នក បណ្ដោយទៅតាមគំនិត ឬពាក្យសម្ដីរបស់អ្នកដទៃនោះទេ។ ២. លេខ ២ បុគ្គលិកលក្ខណៈល្អបំផុតរបស់អ្នក គឺពូកែលេងសើច។ អ្នកដឹងថាវាសំខាន់ណាស់ដែលមិនត្រូវយកចិត្តទុកដាក់ជាមួយនឹងបញ្ហាខ្លាំងពេក។ ដោយសារតែចរិតនេះ អ្នកបានជួយមនុស្សជាទីស្រលាញ់ឱ្យមានស្នាមញញឹម ហើយឆ្លងកាត់គ្រាលំបាកបានយ៉ាងងាយ។ អ្នកដឹងថា ការសើចគឺជាថ្នាំល្អបំផុត មិនត្រឹមតែសម្រាប់អ្នកដទៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកម្លាំងចិត្តសម្រាប់ខ្លួនឯងផងដែរ។ ៣. លេខ ៣ បុគ្គលិកលក្ខណៈល្អបំផុតរបស់អ្នកគឺ ភាពស្មោះត្រង់។ អ្នកចូលចិត្តដើរទៅមុខ និងមានភាពស្មោះត្រង់ជាមួយអ្នកដែលនៅជុំវិញអ្នក។…




















