
ក្នុងស្ថានភាពពេលនេះ តើរឿងអ្វីដែលសំខាន់បំផុត ដែលអ្នកគួរតែធ្វើ?
ទិដ្ឋភាពមួយណា ដែលអ្នកស្រឡាញ់ ពេញចិត្តជាងគេ? ជ្រើសរើសរូបទេសភាពមួយ ដើម្បីដឹងថា ក្នុងស្ថានភាពពេលនេះ តើរឿងអ្វីដែលអ្នកគួរតែធ្វើ? 1. ទេសភាពទី 1 រឿងដែលអ្នកត្រូវធ្វើនៅពេលនេះ គឺសម្រាកឱ្យបានច្រ់ន និងធ្វើឱ្យចិត្តគំនិតបានស្ងប់។ តើវាអាចទៅរួចទេ ដែលថាកាលពីមុនអ្នករវល់ពេក ល្បឿននៃជីវិតគឺលឿនណាស់ ដែលរាងកាយរបស់អ្នកពិតជាមានអារម្មណ៍ថាហត់នឿយ ឬមានសម្ពាធ និងភាពអវិជ្ជមានច្រើនពេកក្នុងពេលតែមួយ ដែលធ្វើឱ្យអ្នកមិនអាចកម្រើកបាន ដោយហេតុនេះ វាក៏បានបង្កើតនូវអារម្មណ៍ខកចិត្តរហូតដល់ពិបាកដកដង្ហើម។ ប៉ុន្តែមិនថាមានអ្វីកើតឡើងទេ អ្នកត្រូវការសម្រាកហើយឥឡូវនេះគឺជាពេលវេលាដ៏ល្អឥតខ្ចោះ។ 2. ទេសភាពទី 2 អ្នកជាប្រភេទមនុស្សដែលពូកែលាក់គំនិត និងអារម្មណ៍ វាហាក់ដូចជាអ្នកទម្លាប់នឹងការនៅម្នាក់ឯង ដូច្នេះអ្នកមិនចាំបាច់ចែករំលែកវាជាមួយអ្នកណាឡើយ។ ប៉ុន្តែកុំប្រកាន់យកគំនិតនោះជារៀងរហូត…




















