
អ្នកកើតឆ្នាំទាំង ៣ នឹងក្លាយជាអ្នកមានក្នុងរយៈពេល ១២០ ថ្ងៃចាប់ពីខែក្រោយនេះទៅ បើអ្នកចេះក្ដោបក្ដាប់ឱកាស
យោងតាមការទស្សន៍ទាយរបស់ហោរាសាស្ត្របានឱ្យដឹងថា សម្រាប់អ្នកដែលកើតក្នុងឆ្នាំទាំង៣ខាងក្រោមនេះ នឹងមានលាភសំណាងបរិបូណ៌ លាភ លុយហូរចូល អ្វីដែលសំខាន់ បើចេះក្ដោបក្ដាប់ឱកាសបានល្អ អ្នកនឹងក្លាយជាអ្នកមានស្ដុកស្ដម្ភក្នុងរយៈពេលត្រឹមតែ១២០ថ្ងៃ ដែលរាប់ចាប់ពីខែក្រោយនេះទៅ។ ១. អ្នកកើតឆ្នាំ ច មនុស្សដែលកើតក្នុងឆ្នាំច បានកើតមកប្រកបដោយភាពវាងវៃ ជាមួយនឹងវាសនានៃទ្រព្យសម្បត្តិ និងសុភមង្គលតាំងពីកំណើត។ មនុស្សដែលកើតក្នុងឆ្ឆ្នាំនេះ គ្រាន់តែត្រូវការ ការប្រឹងប្រែងបន្តិច ដើម្បីទទួលបានជោគជ័យច្រើនក្នុងជីវិត។ ក្នុងរឿងស្នេហា ពួកគេមិនចាំបាច់ខំប្រឹងប្រែងច្រើនទេ ហើយក៏មិនចាំបាច់ចំណាយពេលវេលាគិតច្រើនដែរ ព្រោះមនុស្សនេះ ច្រើនតែទទួលបានសុភមង្គលដ៏ធំធេងក្នុងរឿងជីវិតគូ ជាពិសេស នឹងបានជួបមនុស្សល្អដោយមិនបាច់ព្យាយាមតាមចាប់នោះឡើយ។ យោងតាមការទស្សន៍ទាយរបស់ហោរាសាស្ត្រ ក្នុងរយៈពេល ៤ ខែទៀត លុយនឹងហូរចូលហោប៉ៅរបស់អ្នកកើតឆ្នាំច…




















