ម្សាញ់ ច កុរ ព្រោះតែអត្តចរិតល្អដល់ថ្នាក់ហ្នឹងហើយ បានជាពួកគេមានសំណាងល្អជានិច្ច ហើយមានអ្នកស្រឡាញ់ចូលចិត្តច្រើនថែមទៀត

៩
ការផ្សាយពាណិជ្ជកម្ម

ជាការពិតណាស់ មនុស្សម្នាក់ៗកើតមក រមែងមានអត្តចរិតខុសប្លែកពីគ្នា ក៏ដូចជាទម្លាប់ និងចំណងចំណូលចិត្ត ជាពិសេសខ្សែជីវិតក៏មិនដូចគ្នាដែរ។ យ៉ាងណាមិញ សម្រាប់មនុស្សដែលកើតក្នុងឆ្នាំទាំង៣ខាងក្រោមនេះ ច្រើនតែមានសំណាងល្អ មានទេវតាតាមថែរក្សាពួកគេគ្រប់ពេល ដោយហេតុព្រោះតែមនុស្សទាំងនេះ ច្រើនតែជាមនុស្សដែលមានចិត្តល្អ បរិសុទ្ធ ស្លូតបូត។

លើសពីនេះ ពួកគេក៏តែងតែទទួលបានជោគជ័យ និងសំណាងល្អជាច្រើននៅក្នុងជីវិត ដែលកើតព្រោះតែការខិតខំប្រឹងប្រែង តស៊ូព្យាយាម គ្មានស្រាកស្រាន្ត ទោះបីជីវិតជួបទុក្ខលំបាក បញ្ហា ឧបសគ្គយ៉ាងណា ក៏ពួកគេនៅតែមិនបោះបង់ការខិតខំចោលដែរ។ ដូច្នេះហើយ ដែលធ្វើឱ្យពួកគេច្រើនតែទទួលបានជោគជ័យធំៗនៅក្នុងជីវិត។

ការផ្សាយពាណិជ្ជកម្ម

១. អ្នកកើតឆ្នាំម្សាញ់

574 5748885_zodiac Gemini Snake

ការផ្សាយពាណិជ្ជកម្ម

សម្រាប់អ្នកកើតឆ្នាំម្សាញ់ ពួកគេច្រើនតែមានបញ្ហា ជួបការលំបាកនៅក្នុងជីវិតកាលពីក្មេង។ តែយ៉ាងណា ទោះបីជាពួកគេមានបញ្ហាក៏ដោយ តែពួកគេនៅតែជាមនុស្សដែលមានឆន្ទៈពុះពារមិនរាថយ ហើយតែងតែធ្វើអ្វីៗដោយខ្លួនឯង មិនពឹងផ្អែកលើអ្នកផ្ទះនោះទេ។

មនុស្សនេះដ្បិតថាជីវិតកាលពីតូច អាចជួបបញ្ហាក្នុងគ្រួសារ ឬការបែកបាក់ តែបន្ទាប់ពីខ្លួនរបស់គេរៀបការ មានគ្រួសារជារបស់ខ្លួនហើយ មនុស្សនេះ ទទួលបានសំណាង និងសុភមង្គលយ៉ាងខ្លាំងក្នុងគ្រួសារពួកគេ។ បើជាស្ត្រី គឺរឹតតែសំណាងទ្វេដង ហើយក៏ជាភរិយាដ៏ល្អ តែងតែមលលថែ យកចិត្តទុកដាក់ចំពោះស្វាមី​ និងកូន ដែលនាងជាភរិយាចម្រុងចម្រើន ជួយលើកតម្កើងស្វាមី ឱ្យជួបតែជោគជ័យធំៗជាច្រើននៅក្នុងអាជីពការងារ។

ការផ្សាយពាណិជ្ជកម្ម

២. អ្នកកើតឆ្នាំ ច

Screen Shot 2021 06 20 At 3.36.59 PM

ការផ្សាយពាណិជ្ជកម្ម

មនុស្សដែលកើតឆ្នាំច ជាមនុស្សដែលមានបញ្ញា ស្មារតីមុះមុតយ៉ាងខ្លាំង ធ្វើអ្វី ក៏ពឹងផ្អែកតែលើកម្លាំងបញ្ញា និងការតស៊ូដោយខ្លួនឯងដែរ។ លើសពីនេះ មនុស្សដែលកើតឆ្នាំនេះ គឺជាមនុស្សដែលមានចិត្តសប្បុរខ្លាំងណាស់ បើជួយអ្នកដទៃ គឺជួយអស់ពីចិត្ត មិនដែលគិតចង់បានអ្វីមកវិញទេ។ តែយ៉ាងណា មនុស្សនេះ តឹងតែង ច្បាប់វិន័យខ្លាំងណាស់ មនុស្សដែលស្គាល់គេមិនច្បាស់ ប្រហែលជាគិតថា ពិបាកចុះសម្រុង ជាមួយនឹងមនុស្សម្នាក់នេះ តែបើអ្នកស្គាល់ច្បាស់ ទើបដឹងថា មនុស្សទាំងនេះ ស្រួលនិយាយគ្នាប៉ុនណា។

ព្រោះតែសេចក្ដីល្អ ការតស៊ូរបស់ពួកគេ ទើបធ្វើឱ្យពួកគេក្លាយជាមនុស្សដែលមានសំណាងច្រើនជាងគេនៅក្នុងជីវិតអាជីព និងការងារ ចំណែកឯរឿងគូស្រករវិញ ក៏ល្អណាស់ដែរ តែងតែបានជួបនឹងដៃគូជីវិតពិតប្រាកដ មានសេចក្ដីសុខ សុភមង្គលធំធេងនៅក្នុងជីវិត។

ការផ្សាយពាណិជ្ជកម្ម

៣. អ្នកកើតឆ្នាំកុរ

9c1939fcfd4b3119c89f7e75663538e8  Pig Chinese Zodiac Pigs

ការផ្សាយពាណិជ្ជកម្ម

រីឯអ្នកកើតឆ្នាំកុរវិញ គឺជាមនុស្សដែលស្លូតបូត សុភាពរាបសារណាស់ តែពេលខ្លះ មនុស្សនេះក៏ចិត្តដាច់ណាស់ដែរ ហើយបើខឹងនឹងនរណាម្នាក់ហើយ គឺគេចងទុកក្នុងចិត្ត មិនងាយនឹងដាក់ចុះឡើយ។ តែមនុស្សនេះកម្រ ខឹង និងស្អប់អ្នកណាណាស់ ព្រោះពួកគេដឹងថា ពួកគេនៅពេលដែលខឹងនឹងអ្នកដទៃ គឺខឹងអាក្រក់ ដូច្នេះហើយ ទើបមិនងាយខឹងនឹងអ្នកណា។

ម្យ៉ាងវិញទៀត មនុស្សដែលកើតឆ្នាំកុរនេះ គឺជាមនុស្សដែលមានចិត្តទូលាយ ចែករំលែក តែច្បាស់លាស់ ព្រោះពួកគេឱ្យតែអ្នកណាដែលត្រូវការ និងចង់បានពីគេតែប៉ុណ្ណោះ។ ក្រៅពីទឹកចិត្តដ៏ល្អហើយនោះ មនុស្សដែលកើតឆ្នាំនេះ ក៏ត្រូវបានគេដឹងថា ជាមនុស្សដែលមានគំនិតឆ្លាតវៃ មានការច្នៃប្រតិដ្ឋខ្ពស់ រស់នៅចុះសម្រុងក្នុងចំណោមមនុស្សក្នុងសង្គមនេះ និងថែមទាំងមានមន្តស្នេហ៍ទៀតផង។

ការផ្សាយពាណិជ្ជកម្ម

លើសពីនេះ មនុស្សទាំងនេះ ច្រើនតែកើតក្នុងគ្រួសារអ្នកមាន ឬបង្គួរ ដែលធ្វើឱ្យពួកគេមិនដែលមានបញ្ហា ការលំបាកនៅក្នុងជីវិតតាំងពីកើតមកម្ល៉េះ។ តែពួកគេមិនដែលពឹងផ្អែកលើឪពុកម្ដាយឡើយ ពួកគេតែងតែព្យាយាមខិតខំដោយខ្លួនឯង ហេតុនេះហើយ ទើបធ្វើឱ្យពួកគេទទួលបានជោគជ័យ និងសោយសុខលើគំនរមាសប្រាក់ពេលចាស់ទៅ៕

ប្រភព ៖ បរទេស ​/ Knongsrok

ការផ្សាយពាណិជ្ជកម្ម