ទស្សន៍ទាយ

កើបលុយមុនឆ្លងចូលឆ្នាំថ្មី! អ្នកឆ្នាំទាំង ៤ យីអ៊ុនឡើងខ្ពស់ត្រដែត ក្ដាប់ឱកាសកើបលុយលាភសំណាងមុនឆ្នាំ ២០២៤
ទស្សន៍ទាយ

កើបលុយមុនឆ្លងចូលឆ្នាំថ្មី! អ្នកឆ្នាំទាំង ៤ យីអ៊ុនឡើងខ្ពស់ត្រដែត ក្ដាប់ឱកាសកើបលុយលាភសំណាងមុនឆ្នាំ ២០២៤

មុននឹងឆ្លងចូលឆ្នាំ ២០២៤ ខាងមុខនេះ សម្រាប់អ្នកកើតក្នុងឆ្នាំទាំង ៤ នឹងទទួលបានលាភសំណាងធំ ក្ដាប់បានឱកាសកើបលុយ ប្រមូលទ្រព្យ យីអ៊ុនឡើងដូចខ្លែងក្នុងខ្យល់។ ១. ឆ្នាំច មនុស្សដែលកើតក្នុងឆ្នាំចតែងតែរស់នៅប្រកបដោយចិត្តសប្បរស និងស្មោះត្រង់។ ពួកគេមិនធ្វើអ្វីដែលផ្ទុយនឹងសីលធម៌ និងសតិសម្បជញ្ញៈ ដើម្បីលុយ និងឋានៈនោះឡើយ។ មិនថាធ្វើអ្វីក៏ដោយ ក៏គេយកផលប្រយោជន៍រួមជាមុនដែរ។ ទោះជាយ៉ាងណាក៏ដោយ គុណវិបត្តិរបស់មនុស្សឆ្នាំនេះ គឺចូលចិត្តនិយាយពាក្យត្រង់ៗពេក ជួនកាលក្លាយទៅសម្ដីដែលពិបាកស្ដាប់ អាចធ្វើឱ្យមនុស្សក្បែរខ្លួនខូចចិត្តថែមទៀតផង។ នៅក្នុងឆ្នាំនេះ អ្នកឆ្នាំចមានសំណាងច្រើនទាំងក្នុងជីវិត និងរឿងការងារ។ ពួកគេត្រូវបានគាំទ្រដោយមនុស្សថ្លៃថ្នូរ ដូច្នេះពួកគេងាយជម្នះបានរាល់ការលំបាក គ្មានអ្វីជាឧបសគ្គធំនោះឡើយ។ ប្រសិនបើអ្នកបន្តការសិក្សាស្រាវជ្រាវ អ្នកនឹងសម្រេចបានសមិទ្ធផលដ៏អស្ចារ្យ។…

ខែថ្មីនេះ! អ្នកឆ្នាំទាំង ៤ ស្បើយទុក្ខផុតគ្រោះ លាភសំណាងចូលមកជំនួស ចាប់ផ្ដើមប្រមូលលុយចូលផ្ទះ
ទស្សន៍ទាយ

ខែថ្មីនេះ! អ្នកឆ្នាំទាំង ៤ ស្បើយទុក្ខផុតគ្រោះ លាភសំណាងចូលមកជំនួស ចាប់ផ្ដើមប្រមូលលុយចូលផ្ទះ

ផុតពីខែនេះទៅ ចូលដល់ខែថ្មីភ្លាម មានឆ្នាំ ៤ ដែលត្រូវដកចេញពីបញ្ជីខ្មៅ ស្បើយអស់ទុក្ខ ផុតគ្រោះភ័យ ជួបតែអ្វីដែលល្អ លាភសំណាង និងចាប់ផ្ដើមប្រមូលលុយចូលផ្ទះបានកាន់តែច្រើន។ ១. ឆ្នាំឆ្លូវ ហោរាសាស្ត្រ​បាននិយាយថា ឆ្លងចូល​ថ្ងៃទី​១ខែថ្មីនេះភ្លាម អ្នកឆ្នាំ​ឆ្លូវ មានយីអ៊ុនឡើងភ្លែត ដែលជួយឱ្យអ្នកទទួលបាន​លាភ​សំណាង​ច្រើន​។ ការងារ​របស់​អ្នកមានភាពរីកចម្រើន​យ៉ាង​រលូន​។ ​អ្នក​កើត​ឆ្នាំ​ឆ្លូវ ឡើងកូដរកស៊ី​មានបាន និង​រីកចម្រើន​ល្អ​ផ្នែក​ហិរញ្ញវត្ថុ​។ ក្នុង​អំឡុង​ពេល​នេះដែរ រាសី​របស់​​លោក​អ្នកក្នុង​ឆ្នាំ​នេះ​មានការ​រីកចម្រើន​ទៅមុខ​យ៉ាង​រលូន​ដូច​ការ​ចង់បាន សម្បូរ​លុយកាក់ មិន​ខ្វល់ខ្វាយ​រឿង​អាហារ និង​សម្លៀកបំពាក់​ឡើយ ។ ២. ឆ្នាំម្សាញ់ អ្នកដែលកើតឆ្នាំម្សាញ់ មានទំនួលខុសត្រូវខ្ពស់ ក៏មានតម្រូវការខ្ពស់សម្រាប់ខ្លួនឯង…

របើកក្រ! ក្នុងឆ្នាំនេះ សម្រាប់អ្នកឆ្នាំទាំង ៤ ជោគជ័យលុយធំ តែមានឆ្នាំមួយមានរឿង និងបញ្ហាច្រើន គួរប្រុងប្រយ័ត្ន
ទស្សន៍ទាយ

របើកក្រ! ក្នុងឆ្នាំនេះ សម្រាប់អ្នកឆ្នាំទាំង ៤ ជោគជ័យលុយធំ តែមានឆ្នាំមួយមានរឿង និងបញ្ហាច្រើន គួរប្រុងប្រយ័ត្ន

នៅក្នុងឆ្នាំនេះ គឺជាឆ្នាំដែលរុងរឿងខ្លាំងសម្រាប់អ្នកកើតក្នុងឆ្នាំទាំង ៤ នេះ ពិសេសលាភធំក្នុងរឿងជំនួញជួញដូរ រកស៊ីកាក់កប រកលុយបានច្រើនសន្ធឹក។ តែយ៉ាងណាមិញ មានឆ្នាំមួយ ដែលជួបរឿងរ៉ាវបញ្ហាមិនចេះចប់ ស្ទើរតែពេញមួយឆ្នាំនេះ។ ១. ឆ្នាំកុរ នៅកំពូលតារាងអ្នកមានស្ដុកស្ដម្ភក្នុងឆ្នាំនេះ គឺជាឆ្នាំជ្រូក។ នៅក្នុងឆ្នាំនេះដែរ អ្នកដែលកើតឆ្នាំជ្រូកនឹងមានអារម្មណ៍ថា ជីវិត និងអាជីពកំពុងដើរក្នុងទិសដៅថ្មី។ ដោយមានទេវតាទ្រព្យ តាមឃុំគ្រងថែរក្សា នាំឱ្យអ្នកជួបតែលាភសំណាង សម្បូរសប្បាយ រីក​រាយ​ខ្លាំង​ មិនខ្វះអ្នកមាបុណ្យខ្ពង់ខ្ពស់តាមជ្រោមជ្រែងនោះឡើយ មិនថាទៅទីណា កន្លែងណាក៏ដោយ រមែងបានសុខសប្បាយ ជួបតែរឿងល្អៗ។ ជាពិសេសនៅក្នុងឆមាសទីពីរនៃឆ្នាំ ២០២៣ នេះ…

ឆ្នាំទាំង ៣ ត្រៀមខ្លួនកើបលុយ ទិញឡានទិញផ្ទះ ក្នុងឆ្នាំ ២០២៤
ទស្សន៍ទាយ

ឆ្នាំទាំង ៣ ត្រៀមខ្លួនកើបលុយ ទិញឡានទិញផ្ទះ ក្នុងឆ្នាំ ២០២៤

ហោរាសាស្រ្តបានឱ្យដឹងថា ចាប់ពីពេលនេះរហូតដល់ដាច់ឆ្នាំ ២០២៤ អ្នកកើតក្នុងឆ្នាំទាំង ៣ នេះ នឹងមានសំណាងខ្លាំងជាងឆ្នាំណាៗទាំងអស់ ដោយការខិតខំប្រឹងប្រែងទាំងថ្ងៃទាំងយប់ មិនខ្លាចហត់នឿយ ជួយឱ្យអ្នករកលុយបានកាន់តែច្រើន សន្សំទ្រព្យទុក ថ្ងៃមុខអាចទិញឡានទិញផ្ទះបានដោយងាយ។ ១. ឆ្នាំច ក្នុង​ហោរាសាស្ត្រ​នៃឆ្នាំទាំង ១២ បានឱ្យដឹងថា អ្នក​កើត​ឆ្នាំ​ច ជាមនុស្សមានចិត្តខិតខំ ​ឧស្សាហ៍​ព្យាយាម​។ ពួកគេ​ធ្វើ​ការ​ដោយ​ភាព​ក្លៀវក្លា និងខិត​ខំ​អស់​ពី​សមត្ថភាព។ ក្នុង​ជីវិត​ ទោះ​ជួប​ការ​លំបាក​យ៉ាងណា​ក៏​គេ​មិន​ខ្លាច​នឹង​គិត​រក​ដំណោះស្រាយ និង​មិន​ព្រម​ចុះចាញ់​នឹង​វាសនា​ឡើយ។ ការខិតខំប្រឹងប្រែងរបស់អ្នកឆ្នាំច ត្រូវបានទទួលស្គាល់ដោយមនុស្សគ្រប់គ្នា។ ក្រោយមក ការងារកាន់តែសំខាន់ដែលអ្នកនឹងទទួលបាន នាំមកនូវប្រាក់ចំណេញខ្ពស់ លើសពីការរំពឹងទុក។ អ្នកដែលធ្វើការក្នុងមុខតំណែងជាអ្នកដឹកនាំមានទស្សនៈវិស័យ…

ជាប់ឈ្មោះក្នុងបញ្ជីទេវតា! ឆ្នាំទាំង ៣ រាសីកាក់កបប្រសើរ រកស៊ីអីក៏ឡើងដែរ ចុងឆ្នាំ ២០២៣ នេះ
ទស្សន៍ទាយ

ជាប់ឈ្មោះក្នុងបញ្ជីទេវតា! ឆ្នាំទាំង ៣ រាសីកាក់កបប្រសើរ រកស៊ីអីក៏ឡើងដែរ ចុងឆ្នាំ ២០២៣ នេះ

អាជីវកម្ម​អ្នកកើតក្នុងឆ្នាំ​ទាំង ៣ នេះ​ កាន់តែ​មាន​ភាព​អំណោយផល​។ ដោយហេតុសំណាងច្រើន ដែលធ្វើឱ្យអ្នកអាចក្លាយជាអ្នកមាន ស្ដុកស្ដម្ភរកលុយបានយ៉ាងងាយ ក្នុងរយៈពេលប៉ុន្មានខែមុនដាច់ឆ្នាំ​ ២០២៣ នេះ។ ១. ឆ្នាំឆ្លូវ អ្នកកើតឆ្នាំឆ្លូវ ជាមនុស្សស្រលាញ់ឯករាជ្យ ប៉ុន្តែនៅពេលនេះ ដោយសារជំនួយពីអ្នកទេវតាទាំង ៣ ទើបអ្នកដឹងថា នៅក្នុងសង្គម ទំនាក់ទំនង គឺមកពីភាគីទាំងសងខាង ហើយការគាំទ្រនេះ គឺល្អសម្រាប់ភាគីទាំងពីរ។ អ្នកឆ្នាំអាចទាញយកអត្ថប្រយោជន៍ពីធនធាននៃទំនាក់ទំនង ដែលពួកគេដឹងនៅក្នុងរឿងសំខាន់ៗដូចជាការដាក់ពាក្យសុំការងារការទាក់ទងអាជ្ញាធរឬការខ្ចីប្រាក់។ មិន​ថា​ប្រកប​របរ​រកស៊ី ឬ​វិនិយោគ​ខ្លួនឯង ទទួលបាន​ប្រាក់ខែ​ទេ អ្នក​កើត​ឆ្នាំ​ឆ្លូវ នៅតែ​ទទួលបាន​ផល​ចំណេញ​ច្រើន​។ ក្រៅ​ពី​នេះ អ្នកក៏​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​សុខភាព​របស់​ខ្លួន​ផង​ដែរ…

អ្នកឆ្នាំទាំង ៤ សមត្ថភាពពេញខ្លួន ពូកែខាងរកលុយ ជីវិតគ្មានថ្ងៃខ្វះខាតនោះឡើយ
ទស្សន៍ទាយ

អ្នកឆ្នាំទាំង ៤ សមត្ថភាពពេញខ្លួន ពូកែខាងរកលុយ ជីវិតគ្មានថ្ងៃខ្វះខាតនោះឡើយ

មនុស្សម្នាក់ៗកើតមកមានវាសនារៀងៗខ្លួន ប៉ុន្តែជាទូទៅ មនុស្សដែលកើតក្នុងឆ្នាំទាំង ៤ នេះ មិនចាំបាច់បារម្ភអ្វីច្រើនទេ ព្រោះកើតមកមានលាភសំណាងតាមមកជាប់ខ្លួន វ័យជំទង់រុងរឿង និងវ័យកណ្តាលជោគជ័យ វ័យចំណាស់ សោយសុខទ្រព្យសំណាង។ ដោយសារតែមនុស្សដែលកើតក្នុងឆ្នាំទាំង ៤ នេះ គឺជាមនុស្សដែលមានសមត្ថភាពពេញខ្លួន ពូកែរកលុយ ដូច្នេះ ពួកគេអាចបង្កើតប្រាក់ចំណូលបានដោយងាយ មិនភ័យរឿងខ្វះខាតលុយកាក់ ការហូបចុកនោះឡើយ។ ១. ឆ្នាំថោះ អ្នកដែលកើតក្នុងឆ្នាំទន្សាយ ច្រើនតែមានរូបសម្បត្តិលេចធ្លោ ហើយប្រយ័ត្នរាល់ពាក្យសម្តី ទើបធ្វើឱ្យមនុស្សគ្រប់គ្នាស្រឡាញ់ ពេញចិត្តតាំងពីជួបគ្នាលើកដំបូង។ នេះមិនត្រឹមតែជួយឱ្យមានទំនាក់ទំនងជាច្រើនកាន់តែល្អនោះទេ ពួកគេក៏ចេះចែករំលែកសេចក្តីអំណរ និងទុក្ខព្រួយទាំងអស់នៅក្នុងជីវិត ដល់មនុស្សជុំវិញខ្លួនផងដែរ។ ដូច្នេះក្នុងវ័យ…

ឆ្នាំលាភទាំង ៣ រាសីល្អក្រៃលែង រយៈពេល ២ ឆ្នាំក្រោយនេះ
ទស្សន៍ទាយ

ឆ្នាំលាភទាំង ៣ រាសីល្អក្រៃលែង រយៈពេល ២ ឆ្នាំក្រោយនេះ

យោងតាមហោរាសាស្ត្របានឱ្យដឹងថា​ ក្នុងរយៈពេល ២ ឆ្នាំខាងមុខនេះ អ្នកឆ្នាំទាំង ៣ នឹងមានរាសីល្អប្រសើរ ជោគជ័យ មានក្ដីសុខ ជួបទេវតានាំទ្រព្យសំណាង ទ្រព្យត្រជាក់មកឱ្យ មិនថាទៅទីណា ចេញផ្លូវឆ្ងាយផ្លូវជិត អាចរកលុយបានគ្រប់ទិសទី។ ១. ឆ្នាំរកា ហោរាសាស្ត្របានឱ្យដឹងថា ចាប់ពីឆ្នាំ ២០២៣ តទៅ គឺជាឆ្នាំលាភសំណាងសម្រាប់អ្នកឆ្នាំមាន់ ដូច្នេះហើយ អ្នកទទួលបានជោគជ័យដ៏អស្ចារ្យ នឹកស្មានមិនដល់។ រាសីឡើងល្អ ទទួលបានលាភពីផ្កាយសំណាង។ សម្រាប់​អ្នក​កើត​ឆ្នាំ​រកា ឆ្នាំនេះ​ជា​ឆ្នាំ​ដែល​អ្នកមាន​រាសី​ល្អ ងាយ​ទទួល​បាន​តំណែង​ឡើង​ប្រាក់ខែ ការងារ​ឡើង​ខ្ពស់​ដូច​ខ្លែង​ក្នុង​ខ្យល់​។ ខំប្រឹងប្រឹងឱ្យអស់ពីសមត្ថភាព បើទោះជាជួបបញ្ហាតូចក្ដីធំក្ដី…

ឆ្នាំទាំង ៤ ជុំវិញខ្លួនស្រោបដោយលាភសំណាងខ្លាំង នៅក្នុងឆ្នាំ ២០២៤ ខាងមុខនេះ
ទស្សន៍ទាយ

ឆ្នាំទាំង ៤ ជុំវិញខ្លួនស្រោបដោយលាភសំណាងខ្លាំង នៅក្នុងឆ្នាំ ២០២៤ ខាងមុខនេះ

តាម​ហោរាសាស្ត្រ​ឆ្នាំ ​២០២៤ នឹងមាន​ផ្កាយ​សំណាងតាមជួយ​ជ្រោមជ្រែង ដល់អ្នកកើតក្នុងឆ្នាំទាំង ៤ នេះ។ ដូច្នេះ​ការងារ ហិរញ្ញវត្ថុ និង​ស្នេហារបស់អ្នក នឹង​អាច​ប្រព្រឹត្តទៅ​ដោយ​រលូន​ជាង​មុន​។ ទោះជាយ៉ាងណាក៏ដោយ អ្នកនឹងកាន់តែមានសំណាង ប្រសិនបើអ្នកចេះចាប់យកឱកាសដោយភាពឈ្លាសវៃ។ ១. ឆ្នាំរោង ឆ្នាំ ២០២៤ ខាងមុខនេះ ការងាររបស់អ្នក​ឆ្នាំ​រោង មាន​សំណាង​ជាង​ឆ្នាំណាទាំងអស់។ អ្នក​ត្រូវ​មាន​ជំនឿ​ចិត្ត​សមប្រកប ដោយមិន​ខ្វល់ខ្វាយ​អ្វី​ទាំងអស់​។ ត្រូវហ៊ានដើរចេញពីតំបន់សុខស្រួល ដើម្បីបើកទ្វារទៅរកភាពជោគជ័យ។ ៣ខែដំបូងនៃដើមឆ្នាំ ២០២៤ នឹងក្លាយជារបត់ដ៏សំខាន់បំផុត ទាក់ទងនឹងទ្រព្យសម្បត្តិ សុភមង្គល វិបុលភាព ប្រាក់ចំណូលច្រើន មិនថាអ្នកប្រកបការងារអ្វី…

ឆ្នាំទាំង ៣ រាសីឡើងដល់កំពូល ក្នុងរយៈពេល ១០ ថ្ងៃមុនដាច់ខែ
ទស្សន៍ទាយ

ឆ្នាំទាំង ៣ រាសីឡើងដល់កំពូល ក្នុងរយៈពេល ១០ ថ្ងៃមុនដាច់ខែ

មនុស្សដែលកើតក្នុងឆ្នាំទាំង ៣ នេះ ជាមនុស្សដែលមានសមត្ថភាព និងទេពកោសល្យខ្ពស់ ម្ល៉ោះហើយ គុណសម្បត្តិរបស់អ្នកនឹងជួយឱ្យអ្នកទទួលបាននូវលាភសំណាង ក្លាយជាឆ្នាំឈរក្នុងលំដាប់កំពូលនៃតារាងរាសីឡើង។ ១. ឆ្នាំថោះ អ្នក​កើត​ឆ្នាំ​ទន្សាយ​មាន​ចិត្ត​ក្លាហាន ​ធ្វើ​អ្វី​ៗ​ដោយ​ម៉ត់ចត់ និង​ប្រយ័ត្នប្រយែងបំផុត។ ក្នុង​ជីវិត អ្នកឆ្នាំនេះជា​មនុស្ស​មាន​ចិត្ត​ទូលាយ ចេះ​រាប់អាន​មិត្ត​រួម​ការងារ។ ឆ្នាំទន្សាយត្រៀមខ្លួនប្រឈមមុខនឹងជីវិត ជាមួយនឹងអាកប្បកិរិយាដ៏ម៉ឹងម៉ាត់ និងប្រុងប្រយ័ត្នគ្រប់កាលៈទេសៈ។ នោះ​ហើយ​ជា​កត្តា​សំខាន់​សម្រាប់​មនុស្សឆ្នាំនេះ ​ប្រមូល​បទពិសោធន៍ និង​ឈាន​ទៅ​រក​ភាព​ជោគជ័យ។ ក្នុងរយៈពេល ១០ ថ្ងៃចុងក្រោយនៃខែនេះ ជីវិតរបស់អ្នកឆ្នាំទន្សាយនឹងមិននឿយហត់ពេកទេ ព្រោះមានអ្នកមានបុណ្យច្រើនចូលមកជួយ។ អ្នក​កើត​ឆ្នាំ​ទន្សាយ​ក៏​អាច​ពង្រឹង​សមត្ថភាព​ខ្លួនឯង​បាន​ដែរ ដូច្នេះ​ការងារ​ដំណើរការ​ទៅ​ដោយ​រលូន ហើយ​ការ​ច្រូតកាត់​ទ្រព្យសម្បត្តិ​ក៏​កាន់តែ​ងាយស្រួល​ដែរ​។ អ្នក​អាចចៀស​ឆ្ងាយ​ពី​មនុស្ស​អាក្រក់ និង​បញ្ហា…

តស់! មកស្គាល់ ទេវត្តាផ្កាយ ៣ អង្គដ៏ល្បីរបស់ចិន ដែលតំណាងឱ្យទ្រព្យសំណាង យសសក្តិ និងអាយុយ៉ឺនយូរ
ប្លែកៗ

តស់! មកស្គាល់ ទេវត្តាផ្កាយ ៣ អង្គដ៏ល្បីរបស់ចិន ដែលតំណាងឱ្យទ្រព្យសំណាង យសសក្តិ និងអាយុយ៉ឺនយូរ

Sanxing (三星) គឺជាឈ្មោះទេវត្តាផ្កាយ៣ ដ៏ល្បីរបស់ចិន ដែលមានទេវត្តាតារា Fu, ទេវត្តាតារា Lu, និងទេវត្តាតារា Shou ដែលតំណាងឱ្យគុណសម្បតិ្តទាំងបីគឺ វិបុលភាព ឬសំណាង (ហ្វូ) ស្ថានភាព (លូ) និង អាយុយឺនយូរ នៅក្នុងជំនឿរបស់សាសនាប្រទេសចិន។ រូបតំណាងនៃទេវត្តាទាំង៣អង្គ ទាំងនេះត្រូវបានគេរកឃើញថាមានតាំងពីសម័យរាជវង្ស Ming ចិន ដែលជារូបសំណាកដែលលេចចេញជា ទម្រង់មនុស្សជាលើកដំបូងបង្អស់។ #ការតាំងសម្រាប់គោរពបូជា រូបសំណាកទេវត្តាទាំងបីអង្គនេះ ភាគច្រើនត្រូវបានគេឃើញមានការដាក់ទាំងជាទីសក្ការៈនៅលើមុខព្រះវិហារ ទីសក្ការបូជាបុព្វបុរស ស្ទើរតែគ្រប់ផ្ទះរបស់ជនជាតិចិន និងតាមហាងរកស៊ីជាច្រើនរបស់ជនជាតិចិន ដោយមានការរៀបចំនៅលើអាសនៈតូចៗ…

ហាមធ្វើរឿង ៣ យ៉ាងនេះ ប្រសិនជាមិនចង់ឱ្យការងាររកស៊ី និងជីវិតជួបបញ្ហា
ប្លែកៗ

ហាមធ្វើរឿង ៣ យ៉ាងនេះ ប្រសិនជាមិនចង់ឱ្យការងាររកស៊ី និងជីវិតជួបបញ្ហា

សម្រាប់អ្នកដែលមានអារម្មណ៍​ថា​ខ្លួន​ជួបតែរឿងសំណាងមិនល្អ ​ការងារ និងការរកស៊ី​ជាប់​គាំងមិនរីកចម្រើនសោះ អ្នកត្រូវសង្កេតខ្លួនឯងមើលមានបានធ្វើរឿងណាខុសឆ្គងដែរឬក៏អត់។ ព្រោះបើតាមជំនឿ មានរឿង៣យ៉ាង ប្រសិនជាអ្នកធញវើឱ្យចេតនាក្តី មិនចេតនាក្តី អាចនាំឱ្យអ្នកជួបរឿងមិនល្អក្នុងជីវិតបាន។ ដូច្នេះមកមើលរឿងទាំង ៣ ដែលធ្វើឱ្យរាសីអ្នកស្រុតចុះ និងរបៀបកែខៃវាដូចខាងក្រោម ៖ ១. ជេរប្រមាថ បង្កាច់បង្ខូច កេងប្រវ័ញ្ជ និងរមិលគុណឪពុកម្តាយ ឬអ្នកមានគុណ អ្នក​ធ្លាប់​ធ្វើ​ខុស ចេតនាក្តី ឬមិនមានចេតនាក្តី នៅក្នុងការស្តីបន្ទោស ឬធ្វើមិនល្អជាមួយឪពុកម្តាយ ឬអ្នកមានគុណណាមួយ។ អ្វីដែលអ្នកអាចកែសម្រួលបាននោះ គឺការសុំការអភ័យទោស។ ក្រៅពីការសុំទោស ត្រូវឱ្យអ្នកដែលអ្នកធ្វើខុសគេ គេអភ័យទោសឱ្យអ្នកផងទើបបាន។ ២.…

ប្រវត្តិ និងជំនឿទៅលើត្រីនាគ ដែលល្បីថាជាសត្វនាំលាភសំណាង
សេដ្ឋកិច្ច

ប្រវត្តិ និងជំនឿទៅលើត្រីនាគ ដែលល្បីថាជាសត្វនាំលាភសំណាង

បើទោះបីជាសព្វថ្ងៃវិទ្យាសាស្ត្រមានការជឿនលឿនយ៉ាងណាក៏ដោយ ប៉ុន្តែជំនឿដែលមានតាំងពីបុរាណកាលមក គឺនៅតែបន្តរហូតមកដល់បច្ចុប្បន្ននេះ។ ហើយបើតាមក្បួនបុរាណចិនមានជំនឿថា ត្រីនាគគឺជាសត្វរស់នៅក្នុងទឹកមួយប្រភេទ ដែលនាំមកនូវភាពត្រជាក់ត្រជុំ និងនាំសំណាងដល់ម្ចាស់ខ្លួន។ ហេតុនេះហើយទើបជនជាតិចិនតែងតែដាក់តាំងរូបត្រីនាគ ឬចិញ្ចឹមត្រីនាគនៅក្នុងផ្ទះ និងកន្លែងរកស៉ីជាដើម ដើម្បីទទួលបាននូវលាភជ័យ និងលុយកាក់ហូរចូល។ តាមរឿងព្រេងចិនបុរាណបានដំណាលតៗគ្នាមកថា កាលពីសម័យបុរាណ នៅត្រង់ចំណុចទន្លេលឿង ជាច្រកទ្វារនាគនៃប្រទេសចិននោះ គឺតែងតែមានការប្រកួតរបស់ត្រីគ្រប់ប្រភេទជារៀងរាល់ឆ្នាំ។ ការប្រកួតនោះត្រូវកំណត់ថា ត្រីណាដែលអាចលោតផ្លោះបានខ្ពស់ និងហែលទឹកបានល្អជាងគេនោះនឹងទទួលជោគជ័យ ហើយត្រីដែលបានទទួលបានជ័យជម្នះនោះគឺត្រូវមានភារកិច្ចតាមថែរក្សាប្រជាជន ការពារគ្រោះធម្មជាតិ និងជួយឱ្យរជ្ជកាលនីមួយៗមានការរីកចម្រើនជាដើម។ ហើយចំពោះប្រជាជនបុរាណចិនវិញ គឺមានការគោរពបូជាត្រីនាគជាខ្លាំង ព្រោះវាគឺជាត្រីដែលទទួលបានជ័យជំនះ។ យ៉ាងណាមិញ រឿងនេះគ្រាន់តែជារឿងដំណាលតៗគ្នាមក ដែលធ្វើឱ្យមានជំនឿជាខ្លាំងនៅក្នុងប្រទេសចិនបុរាណកាលពីសម័យនោះ។ តាំងពីពេលនោះមក ត្រីនាគត្រូវបានចាត់ទុកជានិមិត្តរូបនាំលាភសំណាង និងសេចក្ដីចម្រុងចម្រើនចំពោះពលរដ្ឋអាស៊ី…

ទាយចរិតលក្ខណៈពីកំណើត តាមរយៈម៉ោងដែលអ្នកកើត
ទស្សន៍ទាយ

ទាយចរិតលក្ខណៈពីកំណើត តាមរយៈម៉ោងដែលអ្នកកើត

ជឿទេថាយើងអាចទាយបុគ្គលិកលក្ខណៈមនុស្សយើងតាំងពីកំណើតបាន ដោយការដឹងពី​ថ្ងៃ​ខែឆ្នាំកំណើត។ តែក្នុងនោះសូម្បីតែម៉ោងដែលយើងកើត​ឬហៅថាម៉ោងកំនើតក៏អាចទាយពី។បុគ្គលិកលក្ខណៈរបស់អ្នកបានដូចគ្នា។ តោះ តើអ្នកកើតនៅម៉ោងណា មកទាយទាំងអស់គ្នា​ ៖ ១. ម៉ោងទន្សាយ 05.00-06.59 មនុស្សកើតម៉ោងនេះ មានសុជីវធម៌ល្អ ចេះគិតពិចារណា មានពិភពលោកផ្ទាល់ខ្លួនខ្ពស់ តែជាមនុស្សងាយឆាប់ខឹង។ ២. ម៉ោងនាគ 7:00 ព្រឹក – 8:59 ព្រឹក មនុស្សកើតម៉ោងនេះមានភាពជាអ្នកដឹកនាំខ្ពស់ ជាមនុស្សមានទំនុកចិត្ត និងចូលចិត្តប្រឈមនឹងបញ្ហានានា។ ៣. ម៉ោងពស់ 09.00-10.59 មនុស្សកើតម៉ោងនេះជាមនុស្សពូកែខាងភ្លក់រសជាតិ ជាមនុស្សមានមន្តស្នេហ៍ និងជាមនុស្សដែលងាយនឹងចូលចំណោមមនុស្ស។ ៤.…

កំសត់ម្ល៉េះ! ឆ្នាំទាំង ៣ ជាប់និស្ស័យ «ស្រឡាញ់តែម្ខាង» ពេញមួយជីវិត
ប្លែកៗ

កំសត់ម្ល៉េះ! ឆ្នាំទាំង ៣ ជាប់និស្ស័យ «ស្រឡាញ់តែម្ខាង» ពេញមួយជីវិត

មិនមែនស្នេហាទាំងអស់នឹងកើតផ្លែផ្កាទេ មានស្នេហាខ្លះដែលនឹងក្លាយជាស្នេហាស្ងៀមស្ងាត់ជារៀងរហូត។ តោះមកមើលតារារាសីទាំង៣ ដែលអាចស្រឡាញ់គេអស់មួយជីវិត ដោយបានត្រឹមស្រមើស្រមៃ ឬ មិនហ៊ានសារភាព! ១. អ្នកកើតឆ្នាំជូត អ្នកកើតឆ្នាំជូតជាមនុស្សដែលមានការប្រុងប្រយ័ត្នខ្លាំង។ ពួកគេខ្លាចគេការបដិសេធ ខ្លាចស្នេហាមិនដូចការគិត ខ្លាចគេក្បត់ មនុស្សទាំងនេះ មិនងាយនឹងដាក់ចិត្ត ដាក់មនោសញ្ចេតនាទៅលើនរណាម្នាក់ដោយងាយឡើយ ហេតុនេះហើយ ទើបពួកគេពិបាកនឹងមានស្នេហាខ្លាំងណាស់…។ យ៉ាងណាមិញ ប្រសិនបើគេដាក់ចិត្តស្រឡាញ់នរណាម្នាក់ហើយនោះ ច្រើនតែមិនហ៊ាននឹងសារភាព ព្រោះពួកគេខ្លាចការខកចិត្ត ខ្លាចនឹងត្រូវគេបដិសេធ ដូច្នេះ មនុស្សឆ្នាំនេះ អាចនឹងត្រូវប្រើជីវិត ស្រឡាញ់គេម្នាក់ឯងបែបនេះ រហូតដល់ចាស់។ ២. អ្នកកើតឆ្នាំចរ អ្នកកើតឆ្នាំចរ ជាមនុស្សមានចិត្តគំនិតមិនចេះប្រាស្រ័យទាក់ទងគ្នាទេ…

បុកចំកំណប់ហើយ! ឆ្នាំទាំង ៣ ជីវិតងាកចូលទំព័រថ្មី អ្វីៗនឹងប្រែមកជាល្អប្រសើរ
ទស្សន៍ទាយ

បុកចំកំណប់ហើយ! ឆ្នាំទាំង ៣ ជីវិតងាកចូលទំព័រថ្មី អ្វីៗនឹងប្រែមកជាល្អប្រសើរ

ហោរាសាស្ត្រ​ក្នុង​ខែ​ថ្មី អ្នកឆ្នាំទាំង ៣ នឹងមាន​សំណាង​ជាង​អ្នក​ដែល​មាន​ទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ សម្ងំកើបលុយបានកាន់តែច្រើន។ ១. ឆ្នាំចរ អ្នក​កើត​ឆ្នាំ​ចរ​នឹង​មាន​អារម្មណ៍​ថា​ជីវិត​វិល​ទៅ​ទិស​ដៅ​ថ្មី ខណៈ​ឆ្នាំ​ថោះ ២០២៤ នឹង​ខិត​ចូល​មក​ដល់។ ក្រោមការជួយជ្រោមជ្រែងពីទេវតាទ្រព្យ អ្នកឆ្នាំចរ នឹងទទួលបានមហាសំណាង សប្បាយចិត្តខ្លាំង អ្វីៗគ្រប់យ៉ាងត្រូវបានធ្វើដោយជំនួយពីមនុស្សខ្ពង់ខ្ពស់ ជួយឱ្យអ្នកសម្រេចគ្រប់កិច្ចការងារ។ យ៉ាងណាមិញ អ្នកឆ្នាំចរ នឹងទទួលបានសំណាងខ្លាំងប៉ុន្មានខែចុងក្រោយនេះ អ្នកអាចបំពេញផែនការវិនិយោគ ហើយទទួលបានលទ្ធផលដ៏អស្ចារ្យជាងការរំពឹង។ នេះគឺជាឱកាសមួយសម្រាប់អ្នក្នុងការអនុវត្តផែនការអាជីវកម្ម ដែលនឹងទទួលបានផលចំណេញ។ ប្រសិនបើអ្នកស្ទាក់ស្ទើរ អ្នកនឹងបាត់បង់ឱកាសល្អៗមិនខា។ ​អ្នក​កើត​ឆ្នាំ​ចរជាមនុស្សឆ្លាត រហ័សរហួន និង​តែងមាន​ដំណោះស្រាយ​គ្រប់​កាលៈទេសៈ​។ ជាមួយនឹងវិចារណញាណដ៏មុតស្រួច នឹងជួយឱ្យអ្នកកាន់តែងាយស្រួលដើម្បីទទួលបានជោគជ័យក្នុងអាជីវកម្ម។ ២.…

ចូលខែថ្មី ឆ្នាំទាំង ៣ រាសីល្អ អំណោយផល យីអ៊ុនឡើងខ្លាំង
ប្លែកៗ

ចូលខែថ្មី ឆ្នាំទាំង ៣ រាសីល្អ អំណោយផល យីអ៊ុនឡើងខ្លាំង

ហោរាសាស្ត្រ​ទស្សន៍ទាយ​ថា ចូល​ដល់​ខែ​ថ្មីភ្លាម អ្នកឆ្នាំទាំង ៣ នេះ យីអ៊ុនឡើងខ្លាំង ​រីក​ចម្រើន ហើយ​អ្វីៗ​ក៏​អំណោយផលល្អជាទីគាប់ចិត្ត។ ១. ឆ្នាំខាល ហោរាសាស្ត្រ​បានឱ្យដឹងថា​ ការ​រីក​ចម្រើន​នៃ​ការងារ​របស់​អ្នកឆ្នាំ​ខ្លា​ក្នុង​ខែ​ថ្មី​នេះ​បង្ហាញ​ពី​ការ​រីក​ចម្រើន​ល្អ​ប្រសើរ។ ​អ្នកនឹងមានឱកាស​ខ្ពស់​ក្នុងការ​មាន​សំណាង​រឿង​ការងារ​។ នៅកន្លែងធ្វើការ អ្នកមានឱកាសដើម្បីបង្ហាញសមត្ថភាពរបស់អ្នកយ៉ាងសកម្ម ដូច្នេះអ្នកត្រូវបានការកោតសរសើរពីថ្នាក់លើ និងមិត្តរួមការងារ។ ទន្ទឹម​នឹង​នេះ អ្នកឆ្នាំខ្លាក៏​ត្រូវ​បាន​ផ្តល់​ឱកាស​បន្ថែម​ទៀត​សម្រាប់​ការ​អភិវឌ្ឍសមត្ថភាពផងដែរ។ អ្នក​ត្រូវចេះ​ឆក់​យក​ឱកាស កុំ​ស្ទាក់​ស្ទើរ​ឱ្យ​សោះ​ កុំឱ្យបាត់បង់ឱកាស។ រាសី​របស់​អ្នក​កើត​ឆ្នាំ​ខ្លា ជាទូទៅ​ល្អ​ប្រសើរ។ ជាមួយនឹងកម្រិតប្រាក់ចំណូលបច្ចុប្បន្ន អ្នកមិនចាយវាយ ខ្ជះខ្ជាយលើការកម្សាន្ត និងការដើរទិញឥវ៉ាន់មិនចាំបាច់នោះឡើយ។ ផ្ទុយទៅវិញ អ្នកគួរតែពិចារណាលើផែនការសន្សំ ការវិនិយោគលើគម្រោងសំខាន់ៗបន្ថែមទៀតនាពេលអនាគត។ យ៉ាងណាមិញ…

អនាគតមាន ឬក្រ ក៏អាស្រ័យលើកត្តាទាំង ៨ ចំណុចនេះ
ប្លែកៗ

អនាគតមាន ឬក្រ ក៏អាស្រ័យលើកត្តាទាំង ៨ ចំណុចនេះ

មនុស្សខ្លះតស៊ូពេញមួយជីវិត ប៉ុន្តែអ្វីៗបែរជាមិនដូចដែលខ្លួនខំប្រឹង មិនសមនឹងកម្លាំងដែលបានលះបង់។ ហេតុអ្វីវាសនាមនុស្សម្នាក់ៗខុសគ្នា? យ៉ាងណាមិញ ជោគវាសនាមនុស្សល្អ ឬអត់ មាន ឬក្រ ក៏អាស្រ័យលើកត្តាទាំង ៨ ចំណុចខាងក្រោមនេះហើយ។ ១. វាសនា មនុស្សបុរាណជឿថា ជោគវាសនារបស់មនុស្សត្រូវបានកំណត់មករួចជាស្រេច ហើយមិនអាចផ្លាស់ប្តូរបានទេ។ ពោល​គឺ​ កាល​ណា​មនុស្ស​កើត​មក វាសនា​បាន​រៀប​ចំ​រួច​ហើយ។ ទាំង​នេះ​ជា​រឿង​ធំ​ៗ​ក្នុង​ជីវិត​ដូច​ជា​ឪពុក​ម្តាយ អាពាហ៍ពិពាហ៍ រឿង​ធំ​គួរ​សម។ ២. សំណាង សំណាង​ក៏​ត្រូវ​បាន​គេជឿថា ជាអ្នកកំណត់ជោគវាសនា​ដែរ ដែលមិន​អាច​ផ្លាស់ប្តូរ​បាន។ បើជីវិតមនុស្សប្រៀបដូចជាផ្លូវដែលមានចំណុចចាប់ផ្តើម និងចំណុចបញ្ចប់ តើរថយន្តប្រភេទណា ដែលមនុស្សជិះ…

កុំ​ទៅ​កែកុន! ទាំង​ស្រី/ប្រុស ដែល​មាន​ទម្រង់​ច្រមុះ​បែប​នេះ ជា​មនុស្ស​សំណាង​ទៅ​វិញ​ទេ
សង្គម

កុំ​ទៅ​កែកុន! ទាំង​ស្រី/ប្រុស ដែល​មាន​ទម្រង់​ច្រមុះ​បែប​នេះ ជា​មនុស្ស​សំណាង​ទៅ​វិញ​ទេ

ទម្រង់​ច្រមុះ​រាង​ខ្ទឹម មើល​ទៅ​រាង​ធំ មិន​សូវ​ស្អាត តែ​ការ​ពិត​តាម​ក្បួន​វា​ជា​ទម្រង់​ច្រមុះ មនុស្ស​ដែល​មាន​សំណាង​ទៅ​វិញ​ទេ។ ដូច្នេះ​បើ​អ្នក​មាន​ហើយ ចូរ​ថែ​រក្សា​វា​ទៅ មិន​ចាំ​បាច់​ទៅ​កែកុន​អ្វី​នោះ​ទេ៖ ១) មនុស្ស​ប្រុស​មាន​ទម្រង់​ច្រមុះ​រាង​ខ្ទឹម បុរស​ដែល​មាន​ទម្រង់​ច្រមុះ​រាង​ខ្ទឹម ច្រើន​តែ​មាន​បុគ្គលិកលក្ខណៈ​ជា​មនុស្ស​មាន​ភាព​ស្ងប់ស្ងាត់ មិន​សូវ​ចេះ​ខ្វល់ខ្វាយ​នៃ​រឿង​ជុំវិញ​ខ្លួន ហើយ​មើល​ឃើញ​ពី​ភាព​វិជ្ជមាន​ក្នុង​ជីវិត​ជានិច្ច។ ពួក​គេ​ក៏​ឆាប់​ចុះ​សម្រុង​នឹង​មនុស្ស​ជុំវិញ​ខ្លួន​ផង​ដែរ ហើយ​មាន​ភាព​ឈ្លាសវៃ រហ័សរហួន​ខ្លាំង​ណាស់។ បើ​តាម​ក្បួន​ចាស់​ពី​បុរាណ មនុស្ស​នេះ​ខិតខំ​ណាស់ ស៊ូ​សស្រាក់សស្រាំ​ឲ្យ​តែ​បាន​លុយ ​បាន​ចំណូល​ចូល​គ្រួសារ ហើយ​ក៏​យល់​ដឹង​ពី​វិធី​ចាយវាយ​សន្សំសំចៃ​បាន​យ៉ាង​ល្អ​ផ​ដែរ។ យ៉ាង​ណា​សំណាង​របស់​ពួក​គេ លុះត្រា​តែ​ឈាន​ចូល​អាយុ​រាង​ចំណាស់​បន្តិច តែ​គង់​តែ​រក​ឃើញ​ក្តីសុខ​ក្នុង​ជីវិត គ្រាន់​ត្រូវ​ការ​ពេលវេលា​ប៉ុណ្ណោះ។ ២) មនុស្ស​ស្រី​មាន​ទម្រង់​ច្រមុះ​រាង​ខ្ទឹម សម្រាប់​ប្រភេទ​មនុស្ស​ស្រី​វិញ ពួក​នាង​ច្រើន​តែ​ជា​មនុស្ស​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ ឧស្សាហ៍​ព្យាយាម ប៉ុន្តែ​នៅ​ខាង​ក្រៅ​ជា​មនុស្ស​ស្ងប់ស្ងាត់​មិន​សូវ​ចេះ​និយាយ​មាត់​ក​ច្រើន​ឡើយ។…

ឆ្នាំកំពូលទាំង ៤ ផ្កាយសំណាងរះឡើង ត្រឹមរយៈពេល ២ សប្ដាហ៍ចុងខែនេះ
ទស្សន៍ទាយ

ឆ្នាំកំពូលទាំង ៤ ផ្កាយសំណាងរះឡើង ត្រឹមរយៈពេល ២ សប្ដាហ៍ចុងខែនេះ

ក្នុងរយៈពេល ២ សប្ដាហ៍ចុងក្រោយនេះ សម្រាប់អ្នកឆ្នាំទាំង ៤ នឹងជួបផ្កាយសំណាងរះឡើង ជួយឱ្យអ្នកទទួលបានជោគជ័យ និងសម្រេចគ្រប់កិច្ចការតូចធំ ពុំមានអ្វីជាបញ្ហាគួរឱ្យព្រួយបារម្ភនោះឡើយ។ ១. ឆ្នាំឆ្លូវ ថ្វីបើមានការចាប់ផ្តើមមិនល្អក៏ដោយ ក៏មនុស្សឆ្នាំឆ្លូវ កម្រនឹងបាក់ទឹកចិត្តណាស់។ នៅពេលចាប់ផ្តើមធ្វើការ អ្នកឆ្នាំគោតែងតែព្យាយាមអស់ពីសមត្ថភាព ដើម្បីផ្លាស់ប្តូរជោគវាសនា និងធ្វើឱ្យជីវិតរបស់គាត់កាន់តែប្រសើរឡើង។ បន្ទាប់ពីអាយុ ២៥ ឆ្នាំ ការខិតខំប្រឹងប្រែងរបស់អ្នកឆ្នាំគោនឹងទទួលបានរង្វាន់ នៅពេលដែលអាជីវកម្មការងារនិងប្រាក់ចំណូលក៏រីកចម្រើន។ ជាពិសេស​ត្រូវ​បាន​ថ្នាក់លើ​ឃើញ​ហើយ​ប្រគល់​លាភ​សំណាង និង​ការងាររកលុយបានកាន់តែធំច្រើនរាប់មិនអស់​។ ជាពិសេស ក្នុងរយៈពេល ២អាទិត្យក្រោយនេះ អ្នក​ឆ្នាំ​ឆ្លូវ​នឹង​ក្លាយជា​ឆ្នាំរដែលមាន​លាភ​ក្រហម​ភ្លឺ​ចែងចាំង​ ទៅណា​មកណា​ធ្វើ​អ្វី​ក៏​រលូន​ល្អ​។ ដោយសារ​សំណាង​ល្អ​ អ្នកឆ្នាំ​ឆ្លូវ​នឹង​ស័ក្តិសម​ក្នុង​ការ​ចូលរួម​ក្នុង​គម្រោង​វិនិយោគ​ដែល​មាន​ផល​ចំណេញធំ។…

លាភធំនៅចំពោះមុខ! ឆ្នាំទាំង ៣ រាសីអណ្ដែតឡើងក្នុងរយៈពេល ៦ ខែបន្ទាប់
ទស្សន៍ទាយ

លាភធំនៅចំពោះមុខ! ឆ្នាំទាំង ៣ រាសីអណ្ដែតឡើងក្នុងរយៈពេល ៦ ខែបន្ទាប់

ហោរាសាស្ត្រ​ក្នុង​រយៈពេល ៦ ខែចុងឆ្នាំ ២០២៣ ​សម្រាប់អ្នកឆ្នាំទាំង ៣ នឹង​មានលាភមានជ័យ​សំណាងអណ្ដែតឡើង​ អាចវិវឌ្ឍន៍ខ្លួនក្លាយជាអ្នកមានស្ដុកស្ដម្ភ រកលុយបានច្រើនសន្ធឹក។ ១. ឆ្នាំឆ្លូវ យោងតាមហោរាសាស្ត្រឆ្នាំទាំង ១២ សម្រាប់អ្នកឆ្នាំឆ្លូវអាចមើលឃើញយ៉ាងងាយស្រួលនូវភាពស្ងប់ស្ងាត់ និងស្ថិរភាព។ មនុស្សឆ្នាំនេះពូកែប្រមូលឱកាស និងបង្កើតទំនាក់ទំនងនៅកន្លែងធ្វើការ។ ដូច្នេះហើយ អ្នកឆ្នាំគោអាចឈរក្នុងជួរមនុស្សដែលពូកែរកលុយ។ ពួកគេអាចទាញយកអត្ថប្រយោជន៍ពីគ្រប់ឱកាស ហើយនៅឆ្នាំ ២០២៣ ពួកគេកាន់តែគ្រប់គ្រងជីវិត និងអាជីពរបស់ពួកគេបានកាន់តែប្រសើរ។ មនុស្សឆ្នាំគោតែងតែមានភាពទន់ភ្លន់ ក្នុងការចាប់យកព័ត៌មានលម្អិតតូចៗ ដែលមានប្រយោជន៍ខ្លាំងណាស់សម្រាប់ការអភិវឌ្ឍន៍របស់ពួកគេ។ អ្នកនឹងដំណើរការអាជីវកម្មដោយជោគជ័យក្នុងឆមាសទីមួយនៃឆ្នាំនេះ ហើយរីករាយនឹងជីវិតគ្រួសារដ៏សុខសាន្តក្នុងឆមាសទីពីរនៃឆ្នាំនេះ។ មិនត្រឹមតែដោយសារតែពួកគេរកលុយបានច្រើនប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារតែអ្នកឆ្នាំគោទាក់ទាញចិត្តមនុស្សផងដែរ ដូច្នេះរាល់ថ្ងៃរបស់ពួកគេគឺអស្ចារ្យ…

លាភធំចុងខែ! សំណាងលុយចូលហូរហែ សម្រាប់អ្នកឆ្នាំទាំង ៣
ទស្សន៍ទាយ

លាភធំចុងខែ! សំណាងលុយចូលហូរហែ សម្រាប់អ្នកឆ្នាំទាំង ៣

ចាប់ពីចុងខែនេះតទៅ សម្រាប់អ្នកឆ្នាំទាំង ៣ នេះ នឹងទទួលបានលាភសំណាង ទាំងការងារ និងទ្រព្យសម្បត្តិ លុយហូរចូលជាហូរហែ លែងព្រួយបារម្ភរឿងខ្វះខាតទៀតហើយ។ ១. ឆ្នាំមមែ អ្នក​កើត​ឆ្នាំ​ពពែ កើត​មក​មាន​ភាព​ស្វាហាប់ និង​រហ័សរហួនពី​ការ​គិត​ដល់​សកម្មភាព។ ពេលខ្លះមនុស្សឆ្នាំនេះរៀងឆេវឆាវ មិនចេះអត់ធ្មត់ឡើយ ប៉ុន្តែផ្ទុយទៅវិញនាងមានចរិតសប្បុរស និងម៉ឺងម៉ាត់។ ដូច្នេះហើយ ពេលឈរនៅមុខការងារ អ្នកដែលកើតឆ្នាំ ពពែ មានអាកប្បកិរិយាស្ងប់ស្ងាត់ ធ្វើអ្វីតាមចិត្ត ហើយតែងតែគិតមុន និងក្រោយ។ អ្នកឆ្នាំ​នេះ​ ទោះ​ជួប​ព្យុះ​ ឬបញ្ហាធំប៉ុនណា ក៏មិនបន្ទោសទេវតា ឬអ្នកដទៃដែរ អ្នកឆ្នាំនេះចាត់ទុកសកម្មភាពនេះជាការខ្ជះខ្ជាយពេលវេលា…