កើបលុយមុនឆ្លងចូលឆ្នាំថ្មី! អ្នកឆ្នាំទាំង ៤ យីអ៊ុនឡើងខ្ពស់ត្រដែត ក្ដាប់ឱកាសកើបលុយលាភសំណាងមុនឆ្នាំ ២០២៤

កើបលុយមុនឆ្លងចូលឆ្នាំថ្មី! អ្នកឆ្នាំទាំង ៤ យីអ៊ុនឡើងខ្ពស់ត្រដែត ក្ដាប់ឱកាសកើបលុយលាភសំណាងមុនឆ្នាំ ២០២៤
ការផ្សាយពាណិជ្ជកម្ម

មុននឹងឆ្លងចូលឆ្នាំ ២០២៤ ខាងមុខនេះ សម្រាប់អ្នកកើតក្នុងឆ្នាំទាំង ៤ នឹងទទួលបានលាភសំណាងធំ ក្ដាប់បានឱកាសកើបលុយ ប្រមូលទ្រព្យ យីអ៊ុនឡើងដូចខ្លែងក្នុងខ្យល់។

១. ឆ្នាំច

ការផ្សាយពាណិជ្ជកម្ម
14e252c7ed54ced9a27c6e5b31c397fc
រូបភាពដំណាង

មនុស្សដែលកើតក្នុងឆ្នាំចតែងតែរស់នៅប្រកបដោយចិត្តសប្បរស និងស្មោះត្រង់។ ពួកគេមិនធ្វើអ្វីដែលផ្ទុយនឹងសីលធម៌ និងសតិសម្បជញ្ញៈ ដើម្បីលុយ និងឋានៈនោះឡើយ។ មិនថាធ្វើអ្វីក៏ដោយ ក៏គេយកផលប្រយោជន៍រួមជាមុនដែរ។

ទោះជាយ៉ាងណាក៏ដោយ គុណវិបត្តិរបស់មនុស្សឆ្នាំនេះ គឺចូលចិត្តនិយាយពាក្យត្រង់ៗពេក ជួនកាលក្លាយទៅសម្ដីដែលពិបាកស្ដាប់ អាចធ្វើឱ្យមនុស្សក្បែរខ្លួនខូចចិត្តថែមទៀតផង។

ការផ្សាយពាណិជ្ជកម្ម

នៅក្នុងឆ្នាំនេះ អ្នកឆ្នាំចមានសំណាងច្រើនទាំងក្នុងជីវិត និងរឿងការងារ។ ពួកគេត្រូវបានគាំទ្រដោយមនុស្សថ្លៃថ្នូរ ដូច្នេះពួកគេងាយជម្នះបានរាល់ការលំបាក គ្មានអ្វីជាឧបសគ្គធំនោះឡើយ។ ប្រសិនបើអ្នកបន្តការសិក្សាស្រាវជ្រាវ អ្នកនឹងសម្រេចបានសមិទ្ធផលដ៏អស្ចារ្យ។ ខណៈពេលដែលអ្នកជំនួញក៏បានចុះកិច្ចសន្យា ប្រាក់ចំណូលក៏បានកើនឡើងដែរ។

យ៉ាងណាមិញ វឌ្ឍនភាព និងភាពក្លៀវក្លា ជួយឱ្យបុគ្គលនេះសម្រេចបានជោគជ័យក្នុងអាជីព។ ពួក​គេ​ត្រូវ​បាន​គេ​ទុក​ចិត្ត​ និង​ឱ្យ​តម្លៃ​ពី​សហសេវិក និង​ថ្នាក់​លើ​របស់​ពួក​គេ។ ផ្កាយសំណាងចម្រុង​ចម្រើន​ជួយ​ឱ្យ​អ្នក​រក​លុយ​បាន​ច្រើន​ដូច​ទឹកបាក់ទំនប់ ជាពិសេសចាប់ពីពាក់កណ្ដាលឆ្នាំនេះ រហូតដល់ដាច់ឆ្នាំ។

ការផ្សាយពាណិជ្ជកម្ម

អ្នក​កើត​ឆ្នាំ​ច​នេះ​ក៏​មាន​សំណាង​ក្នុង​រឿង​ស្នេហា​ដែរ។ អ្នក​នៅ​លីវ​នឹង​រកបាន​គូ​គាប់ជាទីពេញចិត្ត ដូច្នេះ​កុំ​ឱ្យ​ឱកាស​កន្លង​ផុត​ទៅ ជាពិសេស​សម្រាប់មនុស្សស្រី។ ចំណែកអ្នករៀបការរួច ក៏មានទំនាក់ទំនងស្ថិរភាព។ កុំ​ភ្លេច​ចំណាយ​ពេល​ជាមួយ​គ្រួសារ និង​មើល​ថែ​ដៃ​គូ​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅបាន។

២. ឆ្នាំវក

ការផ្សាយពាណិជ្ជកម្ម
C8504d1729ba2319aafbf4a7c281aaea
រូបភាពដំណាង

អ្នក​កើត​ឆ្នាំ​វក រាសី​ឡើង​ខ្ពស់ត្រដែត​។​ ពួកគេមានការសង្កេតយ៉ាងហ្មត់ចត់អំពីអាជីព និងជីវិត បុគ្គលិកលក្ខណៈល្អណាស់។ មនុស្សឆ្នាំនេះមានគំនិតជាច្រើនសម្រាប់ការអភិវឌ្ឍន៍អាជីព និងអត្ថប្រយោជន៍សម្រាប់ទាំងខ្លួនឯង និងអ្នកដទៃ។ អ្នកឆ្នាំស្វាក៏មានសមត្ថភាពដោះស្រាយបញ្ហាជាច្រើននៅកន្លែងធ្វើការផងដែរ។

នៅពាក់កណ្តាលឆ្នាំ 2023 ឆ្នាំស្វានឹងមានដំណើរដ៏រលូន ដែលត្រូវបានគាំទ្រដោយមនុស្សខ្ពង់ខ្ពស់។ អ្នកនឹងបានទទួលការភ្ញាក់ផ្អើលជាច្រើននៅក្នុងខែថ្មីនេះ។ នៅពេលអនាគត ជីវិតរបស់អ្នកមានពណ៌ស្រស់ឆើតឆាយ ស្មារតីពោរពេញដោយសុទិដ្ឋិនិយម ហើយអាជីពរបស់អ្នកពោរពេញដោយសមិទ្ធផលល្អៗជាច្រើន។

ការផ្សាយពាណិជ្ជកម្ម

៣. ឆ្នាំរោង

0b9bb388fdaa532bcca0456412e6be2e
រូបភាពដំណាង

ចាប់ពីឆមាសទី២នេះទៅ អ្នកដែលកើតក្នុងឆ្នាំរោង មានលាភ មានទ្រព្យច្រើន អាចនិយាយបានថា ជាឆ្នាំមួយក្នុងចំណោម រាសីល្អទាំង ១២។ អ្នកនឹងបើកឱកាសអភិវឌ្ឍន៍អាជីពដ៏ល្អ ជាពិសេសក្នុងវិស័យច្នៃប្រឌិត និងការរចនា ហើយការងាររបស់អ្នកនឹងត្រូវបានកោតសរសើរ។

ការផ្សាយពាណិជ្ជកម្ម

ទន្ទឹមនឹងនេះ ទ្រព្យសម្បត្តិ និងប្រាក់ចំណូលរបស់អ្នកក៏នឹងកើនឡើងគួរឱ្យកត់សម្គាល់ ប្រាក់ចំណូលគ្រប់ជ្រុង ក៏នឹងកើនឡើងផងដែរ។ ដូច្នេះហើយ អ្នកដែលកើតក្នុងឆ្នាំរោង ត្រូវបានគេទស្សន៍ទាយថា នឹងក្លាយជាអ្នកមានក្នុងឆមាសទីពីរ ក្លាយជាឆ្នាំដែលមានសំណាងជាងគេ។

៤. ឆ្នាំជូត

ការផ្សាយពាណិជ្ជកម្ម
9ced3bfb7f4edc438ef1ac8e0ae66502
រូបភាពដំណាង

នៅលើកំពូលនៃឆ្នាំទាំង 12 មនុស្សដែលកើតក្នុងឆ្នាំជូត តែងតែត្រូវបានគេនិយាយថា ជាមនុស្សដែលមានភាពវៃឆ្លាត និងមានឆន្ទៈក្នុងការចាប់យកឱកាស។ តាំងពីក្មេងមក ពួកគេមានឯករាជ្យ រឹងមាំ និងចិត្តធ្ងន់ ធន់នឹងជីវិត។ ពួកគេទទួលយកការលំបាក និងបញ្ហាប្រឈម ហើយព្យាយាមជម្នះ មិនចេះតែខ្ជះខ្ជាយពេលវេលា ត្អូញត្អែរ ធ្វើខ្លួនកម្សត់នោះឡើយ។ ប្រហែលជានោះហើយជាមូលហេតុដែលឆ្នាំបន្ទាប់ គឺជាពេលវេលាដ៏ត្រឹមត្រូវសម្រាប់ពួកគេក្នុងការប្រមូលលុយ កសាងជីវិត។

អ្នកដែលកើតក្នុងឆ្នាំជូត ភាគច្រើនតែងតែធ្វើការជាអ្នកដឹកនាំក្នុងវ័យពេញវ័យ ឬវ័យកណ្តាល ជីវិតរបស់ពួកគេមានភាពរីកចម្រើន ក្លាយជាអ្នកមាន និងកាន់តែសម្បូរសប្បាយ។ តាមការទស្សន៍ទាយហោរាសាស្រ្ត ចាប់ពីថ្ងៃនេះ ដល់ឆ្នាំថ្មី ២០២៤ អ្នកដែលកើតឆ្នាំជូត តែងតែមានសំណាង ឈ្នះគ្រប់ទីកន្លែង ប្រាថ្នាអ្វីបានដូចចិត្ត ដូច្នេះហើយ នេះជាពេលវេលាដ៏ល្អសម្រាប់អ្នកឆ្នាំជូត ឆ្លៀតឱកាសដើម្បីក្លាយជាអ្នកមាន។

សម្រាប់អ្នកកើតឆ្នាំជូត ទោះបីមានលុយច្រើនក៏មិនខ្ជះខ្ជាយដែរ ជាមនុស្សចេះសន្សំសំចៃ ទុកដាក់ ការសម្រេចចិត្តណាមួយ តែងគិតគូរបានល្អ ក៏មានឆន្ទៈទទួលយកហានិភ័យជាមួយនឹងការសម្រេចចិត្តប្រថុយប្រថានផងដែរ៕

*អត្ថបទនេះគឺសម្រាប់តែឯកសារយោងប៉ុណ្ណោះ!

ការផ្សាយពាណិជ្ជកម្ម