
តើអ្នកមានបុគ្គលិកលក្ខណៈពិសេសអ្វី ដែលធ្វើឱ្យអ្នកដទៃចាប់អារម្មណ៍បំផុត?
ជ្រើសរើសសម្បកខ្យងមួយ ក្នុងចំណោមសម្បកខ្យងទាំង៨ខាងក្រោមនេះ ដើម្បីដឹងពីគុណសម្បត្តិ និងលក្ខណៈសម្បត្តិពិសេសរបស់អ្នក ដែលអាចធ្វើឱ្យអ្នកដទៃចាប់អារម្មណ៍លើអ្នកជាងគេ។ 1. សម្បកខ្យងទី 1 អ្នកគឺជាមនុស្សដែលមានចិត្តសប្បុរស ដែលមិនដែលនិយាយថា “ទេ” ចំពោះអ្នកដទៃឡើយ។ នៅពេលអ្នកធ្វើការសម្រេចចិត្ត អ្នកតែងតែគិតអំពីផលវិបាកជាមុន ដើម្បីជាការប្រុងប្រយ័ត្នខ្លួនចំពោះហានិភ័យនៃបញ្ហា។ ជារៀងរាល់ថ្ងៃ អ្នកគិតអំពីអ្វីដែលអ្នកអាចធ្វើ ដើម្បីកែលំអខ្លួនឯង និងរៀនពីអ្វីថ្មីៗ ដើម្បីក្លាយជាមនុស្សគួរឱ្យចាប់អារម្មណ៍ និងប្លែកពីគេ។ លើសពីនេះ អ្នកក៏ជាមនុស្សដែលពោរពេញដោយក្ដីស្រឡាញ់ និងចែករំលែកក្ដីស្រឡាញ់ដល់មនុស្សដែលនៅជុំវិញខ្លួន។ អ្នកថែមទាំងសុខចិត្តតាមស្រលាញ់ អ្នកដែលមិនស្រលាញ់ខ្លួនអ្នកថែមទៀតផង។ 2. សម្បកខ្យងទី 2 អ្នកគឺជាមនុស្សដែលពូកែស្រមើស្រមៃ និងមានភាពសច្នៃប្រតិដ្ឋខ្ពស់។ អ្នកអាចធ្វើកិច្ចការប្រចាំថ្ងៃដែលគួរឱ្យធុញទ្រាន់បាន…




















