
លក្ខណៈសម្គាល់ទាំង ៦ បើអ្នកមានតែ១ ក៏រាប់ថាសំណាង លុយចូលច្រើនៗដែរ
ប្រសិនបើអ្នកឃើញថា នៅលើមុខរបស់អ្នកស្រាប់តែលេចចេញនូវសញ្ញា ១ ក្នុងចំណោមសញ្ញាទាំង ៦ ខាងក្រោមនេះ ជាប្រផ្នូលល្អដែលអ្នកនឹងមានសំណាងក្នុងអនាគតដ៏ខ្លីខាងមុខនេះ។ ១. ទម្រង់មុខបានផ្លាស់ប្តូរទៅជារាងមូលជាងមុន មុខរាងមូល ត្រចៀកធំ និងក្រាស់ គឺជាសញ្ញានៃសំណាងល្អដែលកំពុងតែមករកអ្នក។ នៅពេលដែលអ្នកឃើញសញ្ញានេះ អ្នកនឹងត្រូវបានគេ comment ពីមនុស្សជាច្រើនថា អ្នកកាន់តែស្រស់ស្អាត និងមានទឹកមុខល្អប្រណិតថែមទៀត។ តាមនរវិទ្យា មុខមូល ត្រចៀកធំ មានន័យថា ក្នុងអនាគតដ៏ខ្លីខាងមុខអ្នកអាចមានប្រផ្នូលល្អទាំងការងារ និងខ្សែស្នេហា។ ២. ស្បែកមុខប្រែជាភ្លឺថ្លា និងរលោង ប្រសិនបើអ្នកឃើញមុខមានពណ៌ផ្កាឈូក ភ្លឺចែងចាំង វាមិនត្រឹមតែជាសញ្ញានៃសុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែក៏អាចជាប្រផ្នូលនៃសំណាងល្អផងដែរ។…




















