
ពិតជាអស្ចារ្យ! អ្នកវិទ្យាសាស្ត្រអះអាងថា ការមើលប្រុសស្អាតៗ សង្ហា នឹងជួយបង្កើនការចងចាំដល់ស្ត្រី
តាមរយៈការស្រាវជ្រាវ អ្នកជំនាញមកពីប្រទេសកូរ៉េបានរកឃើញបញ្ហាគួរឱ្យចាប់អារម្មណ៍មួយ ដែលបង្ហាញថា ការមើលបុរសសង្ហា ក៏អាចជួយបង្កើនការចងចាំដល់មនុស្សស្រី និងបង្កើនលទ្ធផលនៃការសិក្សាផងដែរ។ ថ្មីៗនេះ តាមរយៈកម្មវិធី Koreaboo និងកម្មវិធី “ របកគំហើញក្នុងជីវិត” អ្នកជំនាញបានចេញផ្សាយលទ្ធផលស្រាវជ្រាវ ដែលធ្វើឱ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ដែលនោះគឺការមើលបុរសសង្ហារពេលកំពុងសិក្សា អាចជួយបង្កើនមុខងារនៃការចងចាំដល់ស្ត្រី។ ដូច្នោះហើយ តាមរយៈការស្ទង់មតិ និងការស្រាវជ្រាវ អ្នកវិទ្យាសាស្ត្របានរកឃើញថាការក្រឡេកមើលបុរសសង្ហាអាចជួយឱ្យនាងកាន់តែឆ្លាត និងការសិក្សាកាន់តែល្អប្រសើរ។ ជាពិសេសអ្នកវិទ្យាសាស្ត្របានស្ទាបស្ទង់ និងសិក្សាលើស្ត្រីវ័យកណ្តាល ដោយមានជំហានជាក់លាក់ដូចតទៅ ៖ ដំបូងស្ត្រីទាំងនេះត្រូវបានអ្នកជំនាញស្នើសុំឱ្យទន្ទេញចាំឈ្មោះរបស់តួអង្គទាំងនោះ (តាមដែលអាចធ្វើទៅបាន) ក្នុងរយៈពេលប្រហែល ១ នាទី។ ស្ត្រីដែលត្រូវបានស្ទង់មតិ បន្ទាប់មកបានចូលទៅក្នុងជុំសាកល្បងទីពីរ។…




















