
អ្នកដែលសុបិនឃើញរឿងទាំង ៨ នេះ គឺជាប្រផ្នូលល្អ ដាច់ខាតមិនត្រូវទៅរកគេស្រាយផ្តេសផ្តាសទេ!
នៅក្នុងជីវិតរស់នៅ រឿងយល់សប្ដិមិនមែនជារឿងចម្លែកឡើយ តែនៅក្នុងសុបិនមានល្អមានអាក្រក់ មានខ្លះមានប្រផ្នូលឱ្យដឹងមុនថា គឺជាសំណាងល្អ មានខ្លះទៀតជាប្រផ្នូលមិនល្អ ខាងក្រោមនេះគឺជាសុបន្តិទាំង ៨ ដែលបង្ហាញប្រាប់ថាអ្នកជួបនិងសំណាងល្អហើយ។ ១. សុបិនទី១ ៖ សុបិនឃើញពស់ហែងក្នុងទឹក សុបិនឃើញពស់កំពុងហែលក្នុងទឹក កំពុងប្រផ្នូលប្រាប់អ្នកថាថ្មីៗនេះអាចជួបនឹងអ្នកមានបុណ្យ ទោះជាអ្នកធ្វើរឿងអ្វីក៏ដោយសុទ្ធតែរលូន ព្រោះមានអ្នកមានបុណ្យចាំជួយទំនុកបម្រុង។ ក៏ប្រហែលជាអាចទទួលបានការតំឡើងប្រាក់ខែ ឬតំឡើងឋានៈបុណ្យសក្តិ ត្រូវក្តោបក្តាប់ឱកាសនេះឱ្យបានល្អ។ បើមនុស្សប្រុសសុបិនឃើញពស់ហែលក្នុងទឹកវិញ ប្រផ្នូលថាអ្នកអាចជួបនឹងគូព្រេងឆាប់ៗនេះ ។ ក្នុងសុបិន បើឃើញពស់ធំប៉ុនណា នោះទ្រព្យក៏ច្រើនប៉ុណ្ណឹងដែរ ដូច្នេះអ្នកដែលបានសុបិនឃើញបែបនេះមិនបាច់ខ្វល់ខ្វាយច្រើនពេកទេ បណ្តោយតាមដំណើរនឹងទៅចុះ។ ២. សុបិនទី២ ៖ សុបិនឃើញខ្លួនទៅផ្សារទិញស្បែកជើង…




















