
ក្នុងកាលៈទេសៈនេះ តើអ្នកគួរប្រយ័ត្នអំពីអ្វីខ្លះ?
ការសម្រេចចិត្តរបស់អ្នក ក្នុងការជ្រើសរើសរូបមួយ នឹងអាចបង្ហាញនូវរឿងដែលអ្នកគួរតែប្រយ័ត្នប្រយែងក្នុងកាលៈទេសៈនេះ។ 1. រូបទី 1 កាលៈទេសៈនេះ អ្នកត្រូវប្រយ័ត្នព្រោះមានមនុស្សកំពុងតែចង់លេងសើចនឹងអ្នក។ អ្នកជាមនុស្សសុទិដ្ឋិនិយម ស្លូតត្រង់ ងាយជឿទុកចិត្តអ្នកដទៃ។ អ្នកជាមនុស្សចិត្តល្អ ដូច្នេះជាហេតុធ្វើឱ្យអ្នកដទៃលេងសើច និងបោកប្រាស់អ្នកបានយ៉ាងងាយ។ អ្នកមិនអាចស្មានដឹងពីអ្វីដែលមនុស្សផ្សេងទៀតគិតបានឡើយ។ វានឹងមានមនុស្សជាច្រើនដែលមករកអ្នកដោយមានបំណងអាក្រក់។ ដូច្នេះអ្នកត្រូវប្រយ័ត្នឱ្យបានខ្ពស់ ដើម្បីចៀសវាងកុំឱ្យមនុស្សអាក្រក់មកបោកប្រាស់អ្នកបាន។ 2. រូបទី 2 កាលៈទេសៈនេះ អ្នកត្រូវប្រុងប្រយ័ត្ននៅចំពោះមនុស្សប្រុស ដែលមានរូបស្រស់សង្ហា។ នៅក្នុងជីវិតរបស់អ្នក ងាយនឹងត្រូវមនុស្សបុរសសង្ហាបោកប្រាស់ និងធ្វើបានណាស់។ ទោះយ៉ាងណាក៏ដោយ អ្នកត្រូវប្រុងប្រយ័ត្នចំពោះបុរសដែលមានសម្រស់ស្រស់ស្អាត ជាពិសេសគឺ ពូកែនិយាយពាក្យផ្អែមល្ហែម។ ពួកគេអាចបញ្ឆោតបង្វែរអារម្មណ៍…




















