ប្រភេទដៃរបស់មនុស្សប្រុស ក៏អាចទស្សន៍ទាយឆ្លុះបញ្ចាំងដឹងពីជោគជតា និងអនាគតរបស់ម្ចាស់បានដែរ ជាពិសេសក្នុងផ្លូវស្នេហា

ប្រភេទដៃរបស់មនុស្សប្រុស ក៏អាចទស្សន៍ទាយឆ្លុះបញ្ចាំងដឹងពីជោគជតា និងអនាគតរបស់ម្ចាស់បានដែរ ជាពិសេសក្នុងផ្លូវស្នេហា
ការផ្សាយពាណិជ្ជកម្ម

ជាការពិតណាស់ ដៃអាចបង្ហាញពីជោគជតា និងជោគវាសនារបស់មនុស្សម្នាក់ៗ។ យ៉ាងណាមិញ សូម្បីតែមនុស្សប្រុស និងមនុស្សស្រី ក៏មានប្រភេទដៃផ្សេងៗគ្នា និងអាចបង្ហាញពីជោគជតា និងអនាគតខុសគ្នាផងដែរ។

1. ដៃបុរសខ្លីពេក

ការផ្សាយពាណិជ្ជកម្ម

ប្រសិនបើបុរសជាម្ចាស់ដៃដែលខ្លី ឬតូចពេក មិនសមមាត្រនឹងរាងកាយរបស់គាត់ នោះវានឹងនាំឱ្យមានអតុល្យភាព។ ប៉ុន្តែនេះគឺជាសញ្ញាមួយដែលបង្ហាញថា គាត់ពិតជាមានភាពទាក់ទាញ និងគួរឱ្យស្រលាញ់ ហើយក៏ជាមនុស្សពូកែកំប្លែង និងលេងសើច្រើនផងដែរ។ ក្នុងរឿងស្នេហា បុរសនេះត្រៀមខ្លួនលះបង់អ្វីៗគ្រប់យ៉ាងដើម្បីធ្វើឱ្យអ្នកសប្បាយរីករាយ និងមានក្ដីសុខ។ ផ្នែកហិរញ្ញវត្ថុ បុគ្គលនេះគ្រាន់តែជាមនុស្សម្នាក់ដែលមានសមត្ថភាពអភិវឌ្ឍមិនសូវជាអ្នកមានប៉ុន្មានទេ ប៉ុន្តែក៏មិនខ្វះខាតអ្វីដែរ។ ជីវិតរបស់បុរសដែលមានដៃប្រភេទនេះ គឺមានសភាពសាមញ្ញណាស់។

Screen Shot 2021 05 08 At 2.55.39 PM

ការផ្សាយពាណិជ្ជកម្ម

2. ដៃបុរសវែង មានម្រាមដៃធំៗ

ប្រសិនបើបុរសជាម្ចាស់ដៃប្រភេទនេះ បង្ហាញឱ្យឃើញថា គាត់ពូកែខាងទំនាក់ទំនង ចូលចិត្តទទួលបានភាពសុខសាន្ត និងជីវិតពេញលេញ។ នៅក្នុងជីវិតមនុស្សទាំងនេះមានផែនការ និងគោលដៅជាច្រើនសម្រាប់ជីវិតរបស់ពួកគេ ប៉ុន្តែពួកគេមិនប្រាកដថាអាចទ្រាំទ្របានដល់ទីបញ្ចប់ទេ ដូច្នេះជីវិតរបស់ពួកគេគឺហាក់ស្មុគស្មាញបន្តិចហើយ។

ការផ្សាយពាណិជ្ជកម្ម

3. បុរសមានដៃវែង ប៉ុន្តែម្រាមដៃខ្លី

ប្រសិនបើអ្នកមានដៃវែង ប៉ុន្តែម្រាមដៃកូនកាត់ខ្លី នេះគឺជាបុរសដែលមានអារម្មណ៍ស្រពេចស្រពិល។ បុរសទាំងនេះងាយទទួលឥទ្ធិពលពីបរិស្ថាន មិនមានមតិផ្ទាល់ខ្លួនទេ​ ដូច្នេះវាពិបាកនឹងជោគជ័យក្នុងជីវិតណាស់។ នៅក្នុងរឿងរ៉ាវស្នេហាពួកគេតែងតែស្វែងរកអ្វីដែលថ្មី និងគួរឱ្យចាប់អារម្មណ៍ ដូច្នេះពួកគេមិនចង់ភ្ជាប់ជាមួយនរណាម្នាក់អស់រយៈពេលជាយូរមកហើយ។

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2021 05 08 At 2.55.45 PM

4. ដៃសម្បូរសាច់ កាម៉ាប់ៗ

ការផ្សាយពាណិជ្ជកម្ម

ភាគច្រើននៃបុរសដែលមានដៃបែបនេះ ជាមួយខ្សែបាតដៃច្បាស់ ជាមិនត្រឹមតែឆ្លាតនិងពូកែជាងមនុស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានចិត្តរាបសារ និងចិត្តល្អទៀតផង។ នៅក្នុងបេះដូងរបស់បុរសនេះមានភាពវៃឆ្លាត និងភាពក្លាហានគ្រប់គ្រាន់ ដូច្នេះអ្នកណាដែលទទួលបានវានឹងមានសំណាង និងរីករាយបំផុត។ ក្នុងរឿងស្នេហាមនុស្សម្នាក់នេះក៏ស្មោះត្រង់ណាស់ មិនមែនជាប្រភេទមនុស្សដែលចូលចិត្តឈរនៅលើភ្នំ និងមើលលើភ្នំនោះទេ។

5. បុរសមានដៃ និងម្រាមដៃរាងការ៉េ

ការផ្សាយពាណិជ្ជកម្ម

បុរសដែលមានដៃ និងម្រាមដៃរាងការ៉េបន្តិច បង្ហាញថាពួកគេជាមនុស្សឧស្សាហ៍ព្យាយាមធ្វើការ ដូច្នេះជីវិតមិនមានការព្រួយបារម្ភអ្វីឡើយ។ បុរសទាំងនេះពូកែរកលុយ និងចេះចាយវាយសមហេតុផល ដូច្នេះហើយជីវិតរបស់ពួកគេតែងតែមានភាពបរិបូណ៌។ នៅក្នុងបុគ្គលិកលក្ខណៈរបស់ពួកគេ មនុស្សទាំងនេះមានការយកចិត្តទុកដាក់ខ្ពស់ចំពោះមនុស្សគ្រប់គ្នានៅក្នុងគ្រួសារ ដូច្នេះអ្នកណាដែលទទួលពួកគេនឹងមានសុភមង្គល៕

(*) ព័ត៌មានគឺសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ!

ការផ្សាយពាណិជ្ជកម្ម

ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ knongsrok

ការផ្សាយពាណិជ្ជកម្ម