
ពុតដែកទាន់នៅក្តៅ! បើកូនតូចរបស់អ្នកមានទម្លាប់ចាយលុយ ៣ របៀបនេះ ត្រូវប្រញាប់កែពួកគេជាបន្ទាន់
ការបង្រៀនឬណែនាំកូនៗរបស់អ្នក អ្នកគួរតែចាប់ផ្តើមធ្វើពីពេលដែលពួកគេស្ថិតនៅវ័យតូចៗ ព្រោះកំឡុងពេលនោះពួកគេឆាប់ស្តាប់និងអនុវត្តតាម ហើយមិនចចេសរឹងរូសច្រើននោះទេ។ យ៉ាងណាពាក់ព័ន្ធនឹងទម្លាប់នៃការចាយវាយ ក៏អ្នកត្រូវតែប្រយ័ត្នដែរ ចំណុចខ្លះពួកគេសន្សំសំចៃត្រឹមត្រូវហើយ តែបើសន្សំសំចៃដល់ថ្នាក់នាំឲ្យខាតប្រយោជន៍មនុស្សជុំវិញខ្លួន ក៏ជារឿងដែលមិនគប្បីនឹងធ្វើដែរ។ ខាងក្រោមយើងបង្ហាញ ៣ ចំណុចដែលអ្នកត្រូវសង្កេតមើលហើយគួរកែតម្រូវពួកគេ៖ ៣) ព្យាយាមសន្សំលុយ ដោយការកេងប្រវ័ញ្ចអ្នកដទៃ ឪពុកម្តាយចង់ឲ្យកូនយល់ពីតម្លៃនៃប្រាក់ ហើយឲ្យពួកគេរៀនសន្សំប្រាក់ទុកមុនចង់បានរបស់អ្វីមួយ។ ប៉ុន្តែរបៀបនៃការសន្សំរបស់ពួកគេ ប្រសិនជាកើតឡើងដោយការកេងប្រវ័ញ្ចបងប្អូនឯងយកមកសន្សំទុក ឬលួចពីយើងជាឪពុកម្តាយយកមកសន្សំ នោះជាទម្លាប់មិនល្អនោះទេ។ បើយើងចេះតែបណ្តោយពួកគេនឹងបន្តទៅមុខបែបហ្នឹងរហូត អ៊ីចឹងទៅថ្ងៃមុខ ចង់ប្រកបរបរអ្វីក៏ពិបាក ព្រោះបើដៃគូរកស៊ីដឹងថាយើងមានចរិតមិនល្អ ពួកគេនឹងមិនសហការការងារធំជាមួយឡើយ។ ២) កុំទាញយកផលចំណេញ ពីចន្លោះប្រហោងរបស់អ្នកដទៃ ឧទាហរណ៍ពេលទៅទិញរបស់ណាមួយ ហើយអ្នកលក់គេភ្លេចគិតលុយ ឬគិតតម្លៃខុសដែលចំណេញដល់អ្នក…




















