Wisdoms

គេហទំព័រ ក្នុងស្រុក (KNONGSROK) ជាគណនីរបស់ក្រុមការងារនិពន្ធ។ យើងផ្សាយព័ត៌មាន ចំណេះដឹងទូទៅ និងគន្លឹះជីវិតប្រចាំថ្ងៃ ជាភាសាខ្មែរងាយអាន ងាយយល់ សម្រាប់អ្នកអានគ្រប់រូប។
ไทยลีก
កីទ្បា

លីគទី៣ថៃប្រកាសក្លិប ៧៦ ចូលរួមប្រកួតសម្រាប់រដូវកាល ២០២១/២០២២

យោងតាមសេចក្តីថ្លែងការណ៍ ដែលដកស្រង់ចេញពីគេហទំព័រផ្លូវការរបស់លីគកំពូលថៃ មានក្លិប​និងក្រុមបាល់​ទាត់ចំនួន ៧៦ បានដាក់ពាក្យចូលរួមប្រកួត​ក្នុង​លីគ​ទី​៣ថៃ រដូវកាល ២០២១/២០២២។ ក្នុងចំណោមទាំងអស់​នោះមាន ៥ ក្លិបនៅ​តែ​ខ្វះខាត​ឯកសារអាជ្ញាប័ណ្ឌ ហើយ​ចាំបាច់​ត្រូវតែ​បង្គ្រប់ឲ្យ​ពេញលក្ខណៈ។ ក្លិបដែល​ជាបុត្រសម្ព័ន្ធហ្នឹងគ្នា Samut Sakhon និង Krabi FC មិនទាន់បានបំពេញតាមលក្ខណៈវិនិច្ឆ័យផ្នែកហិរញ្ញវត្ថុនៅឡើយទេ ហើយក្លិបទាំងពីរអាចដាក់ពាក្យបណ្តឹងឧទ្ធរណ៍រហូតដល់ថ្ងៃនេះ។ ទន្ទឹមនឹងនេះដែរ​ Satun United, Baan Khai United និងក្លិប Chaiyaphum នឹងត្រូវដាក់ឯកសារគាំទ្រផ្នែកហិរញ្ញវត្ថុមុនថ្ងៃទី ២០ ខែកក្កដា។ ការខកខានមិនបានបំពេញតាមលក្ខខណ្ឌនេះក្លឹបនឹងមិនត្រូវបានផ្តល់សិទ្ធិទៅលេងនៅលីគទី ៣…

Eduardo Camavinga 1200x630
កីទ្បា

Man Utd ចាប់ផ្ដើមបញ្ចុះបញ្ចូល Eduardo Camavinga ស្រប​ពេល​ភ្នាក់ងាររបស់​កីឡាករទៅ​ប្រាប់ក្លិប Rennes អំពី​រឿង​នេះ

ក្នុងនាមជាអ្នកសារព័ត៌មានរបស់ RMC Sport លោក Mohamed Bouhafsi ដែលជាប្រភពមួយដ៏គួរឲ្យ​ទុក​ចិត្តបាន​បង្ហាញថាបិសាចក្រហម Manchester United បានចាប់ផ្តើមពិភាក្សាជាមួយ Eduardo Camavinga របស់​ក្រុមផ្កាយក្រហម Rennes ទាក់ទងនឹងការផ្ទេរដែលអាចកើតមាននៅរដូវក្តៅនេះ។ 🚨 Manchester United has officially expressed interest in #Camavinga 🇫🇷. Man #United will even meet his entourage next…

Fgfh
ប្លែកៗ

កំណត់ត្រា​ពិភពលោក​ទាំង ១០ អ្នក​អាច​សាកល្បង​បំបែក​នៅ​ផ្ទះ​បាន ដោយ​មិន​បាច់​មាន​គ្រូ​បង្ហាត់

កំណត់ត្រា​ពិភពលោក​ជា​ច្រើន​ប្រភេទ ដែល​បាន​ចារ​ទុក​ក្នុង​សៀវភៅ Guinness World Records ក៏​មាន​ខ្លះ​ពុំ​មាន​នរណា​អាច​បំបែក​បាន​នោះ​ទេ ហើយ​រង់ចាំ​ដល់​រាប់​រយ​ឆ្នាំ​ក៏​គ្មាន​អ្នក​ធ្វើ​បាន​ដែរ។ ទាក់ទិន​នឹង​កំណត់ត្រា​ខ្លះ​គឺ​ទាមទារ​ឲ្យ​អ្នក​មាន​កាយសម្បទា​រឹងមាំ ខ្លះ​ទៀត​លុះត្រា​តែ​អ្នក​ជា​អត្តពលិក ឬ​មាន​ជំនាញ​ពិសេស​អ្វី​មួយ​ពី​កំណើត។ យ៉ាង​ណា​កំណត់ត្រា​ពិភពលោក​ចំនួន ១០ នេះ​វិញ គឺ​អ្នក​រាល់​គ្នា​សុទ្ធ​តែ​អាច​សាកល្បង​បាន​នៅ​ផ្ទះ ចាត់​ទុក​ជា​ការ​កម្សាន្ត ហើយ​វា​ក៏​គ្មាន​គ្រោះថ្នាក់​អ្វី​នោះ​ដែរ។ ១០) ផឹក​ទឹក​មួយ​កែវ​ដែល​មាន​ចំណុះ ៥០០ ម.ល ប្រើ​ពេល​ត្រឹម ១,៧៥ វិនាទី ធ្វើ​បាន​នៅ​ខែ​ធ្នូ ឆ្នាំ ២០១៤ ៩) ស្រែក​លឺ​បំផុត​ដល់​កម្រិត 129dBA (dBA ជា​រង្វាស់​សំឡេង) ធ្វើ​បាន​នៅ​ខែ​តុលា…

Hgg
តេស្តIQ

អស់កង្វល់រឿងប្រាក់ អ្នកកើតឆ្នាំទាំង ៣ ដល់ពេលកើបទ្រព្យហើយនៅសប្ដាហ៍នេះ

នេះជាសប្តាហ៍ចុងក្រោយនៃខែមិថុនា ហើយក៏ជាសប្តាហ៍នាំលាភ និងការមានរាសីខ្ពស់ត្រដែតសម្រាប់អ្នកកើតឆ្នាំទាំង ៣ ដូចបង្ហាញខាងក្រោម៖ អ្នកកើតឆ្នាំមមី (សេះ) ជាពេលវេលាផ្លាស់ប្តូរជោគវាសនារបស់អ្នក ដោយក្នុងកំឡុងសប្តាហ៍ចុងក្រោយនៃខែមិថុនានេះ អ្នកនឹងលែងសូវខ្វល់ពីរឿងប្រាក់កាក់ហើយ ពោលគឺអ្នកនឹងឃើញឱកាសថ្មីក្នុងការទទួលបានផលចំណេញ ឬជាប្រភពចំណូលថ្មីសម្រាប់អ្នកលើសពីការរកបាននៅពេលបច្ចុប្បន្ន។ អ្នកកើតឆ្នាំមមី ជាមនុស្សដែលមានទំនុកចិត្តខ្ពស់ ហើយរមែងទទួលបានការស្រលាញ់រាប់អាន និងជឿទុកចិត្តពីដៃគូសហការ ក៏ដូចជាមនុស្សនៅជុំវិញខ្លួន ដែលមួយជីវិតនេះរមែងជួយឲ្យពួកគេមានលាភឡើងច្រើនជាងចុះ។ អ្នកកើតឆ្នាំច (ឆ្កែ) សប្តាហ៍ថ្មីនេះ គឺជាពេលអំណោយផលសម្រាប់អាជីវកម្មនិងការងាររបស់អ្នកកើតឆ្នាំច។ អ្នកអាចនឹងត្រូវបានដំឡើងឋានៈមុខងារ ក៏ដោយសារតែការខិតខំរបស់អ្នកកន្លងមក។ ថ្នាក់លើរបស់អ្នកក៏បានមើលឃើញពីទេពកោសល្យនិងសមត្ថភាពពិតរបស់អ្នក។ ជាងនេះនៅកំឡុងពេល ៧ ថ្ងៃ នៅទំនាក់ទំនងស្នេហាអ្នកអាចមានការទាស់ពាក្យ ទាស់សម្តីនឹងដៃគូបន្តិច តែត្រូវចាំអ្នកត្រូវមានការអត់ធ្មត់ អត់ធន់ឲ្យបានខ្ពស់…

Hghg
សង្គម

ទោះមិនសូវចេះផ្អែម តែបើអ្នកទទួលទានអាហារទាំង ៧ នេះច្រើន ក៏អាចកើតជំងឺទឹកនោមផ្អែមដែរ

មានករណីមួយនៅឯប្រទេសចិន កើតឡើងទៅស្រ្តីម្នាក់មានអាយុ ៣៦ ឆ្នាំ ដែលនាងមិនសូវចេះចូលចិត្តទទួលទានអាហារផ្អែមនោះទេ តែចុងក្រោយនាងបែរជាមកឡើងជាតិស្ករ ហើយពិនិត្យឃើញថាកើតជំងឺទឹកនោមផ្អែម។ តាមការស្រាវជ្រាវរបស់វេជ្ជបណ្ឌិតនៅទិនោះ បាននិយាយថា ទម្លាប់ទទួលទានប្រចាំថ្ងៃរបស់នាងលើអាហារទាំង ៧ មុខនេះ ដ្បិតវាមិនមែនជាផ្អែមខ្លាំង តែក៏អាចបណ្តាលឲ្យប្រឈមនឹងការកើតជំងឺទឹកនោមផ្អែមបានដែរ៖ ៧) បាយ មនុស្សជាច្រើនគិតថាមានតែបង្អែម ឬអាហារផ្អែមខ្លាំងទេ ដែលនាំឲ្យឡើងជាតិស្ករក្នុងឈាម។ ប៉ុន្តែអ្នកយល់ច្រឡំហើយ បាយដែលយើងទទួលទានរាល់ថ្ងៃក៏វាអាចបម្លែងទៅជាស្ករបានដែរ។ ដូច្នេះគួរតែដកឃ្លាពីការទទួលទានបាយច្រើន ជំនួសមកវិញដោយបន្លែទើបល្អចំពោះសុខភាព។ ៦) ដំឡូងបារាំងបំពង អ្នកគិតថាវាជាអាហារមានជាតិខ្លាញ់ និងរាងប្រៃដែលធ្វើឲ្យធាត់ ប៉ុន្តែហេតុអ្វីវាបណ្តាលឲ្យកើតជំងឺទឹកនោមផ្អែមម? នោះក៏ដោយសារតែប្រសិនណាអ្នកទម្លាប់ទទួលទានដំឡូងបារាំងបំពងច្រើន នោះកម្រិតជាតិស្ករក្នុងឈាមក៏នឹងកើនឡើងបានដែរ ព្រោះតែជាតិខ្លាញ់វាបានស្តុកទុករយៈពេលយូរ ដែលពិបាកនឹងរំលាយ។…

Tt
សង្គម

ត្រូវ ៩៥ ភាគរយ! សាកបើកទ្វារមួយ ដើម្បីទម្លាយថាតើអ្នកជាមនុស្សបែបណា?

តាមរយៈការតេស្តបែបវិទ្យាសាស្រ្តមួយនេះ យើងត្រឹមតែតម្រូវឲ្យអ្នកបើកទ្វារ ១ ក្នុងចំណោមទ្វារទាំង ៤ នោះយើងនឹងបង្ហាញច្បាស់ថា អ្នកជាមនុស្សប្រភេទណា? ក្រោយជ្រើសរើសហើយ សូមទៅផ្ទៀងផ្ទាត់ចម្លើយនៅខាងក្រោម៖ ទ្វារទី ១ អ្នកដែលបានបើកទ្វារពណ៌ខៀវ មានន័យថាអ្នកជាមនុស្សចិត្តសប្បុរស។ អ្នកដែលមិនដើរថយក្រោយទេ ក្នុងជីវិត ពោលគឺទៅមុខជារៀងរហូត។ នៅលើផ្លូវដែលអ្នកដើរ ពោរពេញទៅដោយចិត្តសប្បុរស ដោយអ្នកមិនទុកចិត្តមនុស្សច្រើនទេក្នុងជីវិតមួយនេះ ហើយអ្នកបើកចិត្តទូលាយក្នុងការជួយអ្នកដទៃ ជាពិសេសមនុស្សជុំវិញខ្លួន ពោលបើអ្នកមានបាន អ្នកមិនចេះនៅមើលពួកគេខ្វះខាតឡើយ នោះនឹងរកគ្រប់វិធីដើម្បីជួយស្រោចស្រង់ពួកគេ។ ទង្វើហ្នឹងហើយជាសុភមង្គលពិតក្នុងជីវិតរបស់អ្នក។ ទ្វារទី ២ ប្រសិនទ្វារទី ២ នេះបានទាក់យកចិត្តរបស់អ្នកឲ្យជ្រើសយក នោះក៏មានន័យថា ភាពសំខាន់បំផុតនៃជីវិត…

Ghhgh
សង្គម

មិនចាំបាច់តែហៀរទ្រព្យ បុរសៗឲ្យតែមាន ៥ ចំណុចនេះ នារីណាក៏ប្រាថ្នាចង់បានដែរ

ក្តីស្រលាញ់របស់មនុស្សស្រីទៅកាន់មនុស្សប្រុស មិនសុទ្ធតែសម្លឹងឃើញទ្រព្យសម្បត្តិឬសំបកក្រៅរបស់គេនោះទេ។ បច្ចុប្បន្នយើងដឹងហើយមនុស្សស្រីក៏ពូកែរកទ្រព្យមិនចាញ់បុរសនោះដែរ បែបនេះនៅទំនាក់ទំនងដែលពួកគេសម្លឹងទៅមុខយូរអង្វែង គឺប្រាថ្នាចង់បានបុរសដែលមាន ៥ ចំណុចនេះ ជាជាងយកបុរសដែលហៀរទ្រព្យ តែខ្សត់អត្តចរិត៖ ៥) បុរសដែលធ្វើឲ្យអ្នករីករាយ ពាក្យថា ធ្វើឲ្យអ្នករីករាយ មិនមែនយកលុយមកទម្លាក់ចំពោះមុខអាចធ្វើឲ្យអ្នកញញឹមចេញនោះឡើយ។ ផ្ទុយទៅវិញគេជាបុរស ដែលយល់ពីស្ថានភាពគ្រប់បែបយ៉ាងរបស់អ្នក ដែលមើលថែអ្នកបានល្អ ដឹងទុក្ខធុរៈរបស់អ្នកតាំងពីព្រឹកដល់ព្រលប់ ហើយជួបបុរសប្រភេទនេះអ្នកនឹងញញឹមច្រើនជាងទុក្ខ។ ៤) ស្រលាញ់អ្នកជាអ្នក គេក៏ពុំបានសម្លឹងឃើញរូបសម្បត្តិរបស់អ្នកដូចគ្នា តែគេស្រលាញ់ខ្លួនអ្នកជាអ្នក។ មនុស្សប្រុសបែបនេះ នឹងមើលឃើញនារីដែលខ្លួនស្រលាញ់ ស្អាតគ្រប់ពេល មិនចាំបាច់តែពេលនាងតុបតែងខ្លួន ឬប្រើប្រាស់របរលម្អខ្លួនអ្វីឡើយ។ ៣) បុរសដែលនៅក្បែរអ្នក នៅពេលវេលាលំបាក រួមសុខរួមទុក្ខនឹងគ្នា…

13
សង្គម

ខ្ញុំអាចអភ័យឱ្យអ្នកបាន តែមិនអាចត្រឡប់ ឬចាប់ផ្ដើមជាមួយអ្នកម្ដងទៀតបានទេ ខ្ញុំឆ្អែតគ្រប់គ្រាន់ហើយ

ភាពស្មោះត្រង់​ជាកាដូដ៏មានតម្លៃ​ កុំទៅរំពឹងចង់បានពីមនុស្សថោកទាប​ ដែលគ្មានភក្ដីភាពឱ្យសោះ។ នៅពេលដែលយេីងពិតជាស្រឡាញ់នរណាម្នាក់ខ្លាំង​ យេីងក៏ព្រមអត់ទោសឱ្យគេបានគ្រប់រឿង​ ព្រោះថាចិត្តខឹងគេមែន​ ប៉ុន្តែបេះដូងនៅតែស្រឡាញ់គេ​ នេះជាភាពទន់ជ្រាយរបស់មនុស្សស្រី។ ជួនកាលដល់ថ្នាក់ដឹងថាគេលួចក្បត់​ តែក៏ព្រមបិទភ្នែក​ ខ្ទប់ត្រចៀក​ មិននិយាយអ្វីទាំងអស់ ព្រមធ្វេីគធ្វើថ្លង់​ ព្រោះចង់រក្សាស្នេហាមួយនេះទុក​ មិនចង់បាត់បង់គេទៅទេីបទ្រាំឈឺចាប់​ ព្រមខាំមាត់សង្កត់ចិត្ត​ ហេីយក៏បានត្រឹមតែសង្ឃឹមថា ថ្ងៃណាមួយគេនឹងដឹងខ្លួន​ គេនឹងកែប្រែដេីម្បីយេីង​។ ប៉ុន្តែវាបែរជាផ្ទុយស្រឡះ កាន់តែយូរថ្ងៃទៅ​ ក៏កាន់តែមានអារម្មណ៍ថា​ ខ្លួនឯងកំពុងតែខាតពេលវេលាឥតប្រយោជន៍​ ខ្លួនឯងហាក់ដូចជាកំពុងតែរង់ចាំរថភ្លេីងនៅចំណតឡានក្រុងអ៊ីចឹងដែរ​ ចាំទាំងដឹងថាគ្មានថ្ងៃអាចទៅរួច​។ នៅពេលដែលខ្ញុំទ្រាំលែងបាន​ ខ្ញុំនិយាយអ្វីដែលខ្ញុំបានឃេីញ​ បាន​ដឹង​ ខ្ញុំឡូឡាមិនសុខចិត្ត​ គេក៏បានត្រឹមតែលួងលោម​ សុំទោសខ្ញុំ ហេីយសន្យាថាឈប់​…

Jhjh
បច្ចេកវិទ្យា

បច្ចេកវិទ្យាថ្មីស្រឡាងទាំង ៧ នឹងផ្លាស់ប្ដូរការរស់នៅរបស់មនុស្សនៅថ្ងៃអនាគត

បច្ចេកវិទ្យាបានបន្តអភិវឌ្ឍកាន់តែជឿនលឿនពីមួយថ្ងៃទៅមួយថ្ងៃ ហើយឈរលើគោលដៅរួម គឺធ្វើបែបណាអាចផ្តល់ឲ្យការរស់នៅប្រចាំថ្ងៃរបស់មនុស្ស កាន់តែប្រព្រឹត្តិទៅបានដោយងាយស្រួល និងរហ័ស។ បើតាម Brightside យើងធ្វើការបង្ហាញបច្ចេកវិទ្យាទាំង ៧ ពោរពេញដោយភាពច្នៃប្រឌិតថ្មី ដែលវានឹងរំលេចនៅថ្ងៃខាងមុខ៖ ៧) Nailbot បុគ្គលិកបម្រើការជាអ្នកសម្អាតឬលាបក្រចកជូនភ្ញៀវ ទៅថ្ងៃអនាគតនឹងជំនួសដោយការប្រើប្រាស់បច្ចេកវិទ្យា ឬ Robot មកជំនួស។ លែងមានមនុស្សដូចគ្នាលាបក្រចកឲ្យទៀតហើយ ពោលបច្ចេកវិទ្យានឹងដើរតួជំនួស ដោយបច្ចុប្បន្នក្រុមហ៊ុន Nimble កំពុងអភិវឌ្ឍលើ Concept មួយនេះ។ ៦) AR Glass តាមពិតទៅវាមានជាបណ្តើរៗហើយ គ្រាន់ថាការប្រើប្រាស់មិនធំទូលាយ។ វែនតាឆ្លាតវៃនឹងក្លាយជារបស់ដ៏ពេញនិយមនៅកំឡុងពេល ៤-៥…

Dfgg
សង្គម

ទោះស្អាតទោះមានប៉ុណ្ណា ក៏គេនៅតែដើរចេញដែរ បើស្រីៗបន្តប្រកាន់ខ្ជាប់ចរិត ៣ នេះ

អ្នកខ្លះថា ស្នេហាដែលបុរសភាគច្រើនចង់បាន គឺសម្លឹងឃើញតែនារីដែលមានរូបសម្រស់ស្រស់ស្អាត និងមានទ្រព្យហូរហៀរ តែមិនទាំងអស់នោះទេ បុរសដែលគេត្រឹមត្រូវខ្លះ គឺគេមើលអត្តចរិតជាចម្បង។ តាមពិតទៅស្នេហារបៀបហ្នឹង ទើបអាចរស់នៅជាមួយគ្នាបានយូរ ព្រោះអីសម្រស់និងទ្រព្យ មិនបាននៅស្ថិតស្ថេរជាមួយយើងរហូតឡើយ ហើយវាក៏សបង្ហាញមកថា ជាការស្រលាញ់មិនពិតប្រាកដមួយដែរ។ យ៉ាងណានារីៗ ជាទូទៅត្រូវដឹងថា បុរសមិនពេញចិត្ត ៣ ចំណុចនេះឡើយ ហើយត្រូវតែបញ្ចៀសឲ្យបានកុំរំលេចវាចេញមកឲ្យសោះ ឬបញ្ឈប់កុំឲ្យកើតមានតែម្ដង មិនដូច្នោះទេបុរសដែលជាដៃគូគេនឹងរកមើលផ្លូវបែកហើយ៖ ៣) ពាក្យសម្តីគ្រោតគ្រាត ការនិយាយស្តីមិនដឹងចាស់ទុំ និយាយពាក្យគ្រោតគ្រាត ហើយស្រែកលឺៗនៅគ្រប់ទីកន្លែង ប្រៀបដូចជាបំបាក់មុខប្តី ឬដៃគូរបស់ខ្លួនអ៊ីចឹង។ ការបន្តបែបហ្នឹង អ្នកនឹងមិនទទួលបានការគោរពពីខាងបុរសឡើយ។ ស្រ្តីឈ្លាសវៃ គេដឹងច្បាស់ថាពេលណាត្រូវប្រើប្រាស់អារម្មណ៍បែបណា…

T4
សង្គម

បើកមើលកាតមួយ ដើម្បីទទួលបានសារណែនាំដ៏ល្អសម្រាប់ជីវិតនៅពេលនេះ

តាមរយៈកាត ៣ សន្លឹកដូចបង្ហាញក្នុងរូប ចូរអ្នកជ្រើសរើសយកមួយ ហើយយើងនឹងបង្ហាញចេញនូវសារដែលអ្នកគួរតែទទួលបានសម្រាប់ជីវិតមួយនេះ៖ កាតទី ១ ជីវិតអ្នកពេលនេះអាចថា ល្មមនឹងរស់នៅក្នុងកម្រិតដ៏សមល្មមមួយហើយ ប៉ុន្តែមិនទាន់អស់ទេ អ្នកសក្តិសមនឹងទទួលបានច្រើនជាងនេះ។ អ្នកប្រហែលជាមានអារម្មណ៍ថាច្បាស់លាស់ទៅក្នុងរឿងអ្វីមួយហើយ តែមិនទាន់ហ៊ានធ្វើ មិនទាន់ហ៊ានប្រលូកជាមួយវា។ ជាសារណែនាំសូមកុំខ្លាចការផ្លាស់ប្តូរ វាដល់ពេលហើយដែលអ្នកត្រូវទទួលយកភាពវិជ្ជមានថ្មីក្នុងជីវិត។ តើអ្នកមានសុបិន្តមកដែរឬទេ? បើគ្មានទេ ចូរដាក់ផែនការណ៍កំណត់គោលដៅមួយ ហើយចាប់ផ្តើមអនុវត្តវាពីពេលនេះទៅ។ ជាថ្មីម្តងទៀត “ក្លាហានឡើង កុំខ្លាចការផ្លាស់ប្តូរ”។ កាតទី ២ អ្នកមានសមត្ថភាព មានទេពកោសល្យ តែអ្នកមិនទាន់មានពេលវេលាសមស្របក្នុងការបង្ហាញ។ តាមរយៈការជ្រើសរើសកាតសន្លឹកទី ២ នេះ បង្ហាញថា…

KNONGSROK
សម្រង់

#តម្លៃមនុស្សមិនឋិតលើការស្លៀកពាក់និងទ្រព្យសម្បត្ដិទេ!!

ភាពថ្លៃថ្នូររបស់មនុស្ស មិនប្រាកដថាសុទ្ធតែកើតចេញពីមាស ពេជ្រ ប្រាក់កាក់ របស់ប្រើប្រាស់ប្រេនៗ ឬការស្លៀកពាក់ហ៊ឺហាដើម្បីសម្ញែញគេនោះទេ។ ប៉ុន្តែមានមនុស្សជាច្រើនបានឱ្យតម្លៃយ៉ាងខ្លាំងទៅលើរបស់ទាំងនេះ នោះដោយសារពួកគាត់ជាមនុស្សមើលឃើញទ្រព្យសម្បត្ដិជាធំ ឱ្យតម្លៃទៅលើសម្ភារនិយម ដោយភ្លេចគិតថា មនុស្សកើតមកគឺទទេស្អាត ហើយស្លាប់ទៅវិញក៏ទទេស្អាតដូចគ្នា ពុំអាចយកអ្វីទៅជាប់ជាមួយខ្លួនបានឡើយ។ អ្នកខ្លះ ហេតុតែគិតគូរដល់កូនចៅជំនាន់ក្រោយពេកទៅ ពួកគាត់ក៏ខិតខំប្រឹងប្រែងស្វះស្វែងរកប្រាក់ឱ្យបានច្រើនទុកជាមរតកឱ្យកូនចៅជំនាន់ក្រោយរបស់ពួកគាត់ ដោយមិនខ្យល់ថាលុយដែលពួកគាត់រកមកនោះបានតាមវិធីល្អឬអាក្រក់។ គំនិតបែបនេះ គឺផ្ទុយស្រឡះពីគំនិតខ្ញុំ។ ចំពោះខ្ញុំ ទោះបីខ្ញុំអាចមានលទ្ធភាពរកប្រាក់បានច្រើនដើម្បីទុកឱ្យកូនចៅជំនាន់ក្រោយរបស់ខ្ញុំក៏ដោយចុះ ក៏ខ្ញុំមិនឱ្យតម្លៃទៅទ្រព្យសម្បត្ដិពេកដែរ។ អ្វីដែលខ្ញុំឱ្យតម្លៃបំផុតនោះ គឺការសិក្សារៀនសូត្រ។ ហេតុអ្វី? ពីព្រោះការសិក្សារៀនសូត្រ គឺជាទ្រព្យដែលមិនចេះរីងស្ងួតសម្រាប់កូនចៅរបស់ខ្ញុំ ដែលពួកគាត់អាចធ្វើវាបានដោយខ្លួនឯង។ ខ្ញុំគិតថា ទោះខ្ញុំមានទ្រព្យសម្បត្ដិច្រើនយ៉ាងណាក៏ដោយ បើខ្ញុំគ្មានចំណេះដឹងក្នុងខ្លួនដើម្បីប្រើប្រាស់ទ្រព្យទាំងនោះទេ វាអាចនឹងបាត់បង់អស់ទៅវិញ។…

Kk
សង្គម

តើអ្នកមើលឃើញត្រីដូហ្វីនប៉ុន្មានក្បាល? ចម្លើយអាចបង្ហាញថាអ្នកជាមនុស្សសាវាឬអត់!

ចំណាយពេល ៦០ វិនាទីសម្លឹងទៅរូបភាពបំភ័ន្តភ្នែកដូចបង្ហាញ ហើយចូររាប់មើល ថាតើអ្នកឃើញសត្វត្រីដូហ្វីនប៉ុន្មានក្បាល? ចម្លើយរបស់អ្នក យើងអាចទស្សន៍ទាយបានថាអ្នកជាមនុស្សដែលមានចិត្តក្បត់ ឬមិនក្បត់ដល់កម្រិតណា៖ ១) បើអ្នករកមិនឃើញត្រីដូហ្វីនសោះ ក្រោយ ៦០ វិនាទី បើអ្នកមើលឃើញតែរូបភាពមនុស្សពីរនាក់កំពុងឡើងដល់ចំណុចកំពូលជាមួយគ្នា នោះមានន័យថា អ្នកគ្រាន់តែស្រលាញ់ដើម្បីសម្លឹងឃើញចំណង់តណ្ហាតែប៉ុណ្ណោះ។ អ្នកមិនទាន់ច្បាស់លាស់នឹងនរណាម្នាក់ឡើយ ផ្ទុយទៅវិញអ្នកសម្លឹងឃើញតែចង់កំដរអារម្មណ៍តណ្ហាមួយពេល ដែលនេះគឺអ្នកមិនខ្វល់ពីរឿងបោកប្រាស់របស់គេឡើយ ហើយអ្នកក៏មានចិត្តមិនសូវល្អទៅលើគេប៉ុន្មានដែរ។ ២) ឃើញត្រីដូហ្វីន ៣ ក្បាល ប្រសិនបើអ្នកមើលឃើញត្រីដូហ្វីន ៣ ក្បាល នោះអ្នកជាមនុស្សដែលគួរឲ្យទុកចិត្តគួរសមក្នុងទំនាក់ទំនងស្នេហា ដោយដ្បិតអ្នកស្រលាញ់សំបកក្រៅជាងចិត្ត តែអ្នកមិនងាយនឹងក្បត់នរណាម្នាក់ស្រស់ៗពេកនោះទេ។ ៣) ឃើញត្រីដូហ្វីនច្រើនជាង…

T
សង្គម

ជ្រើសរើសស្លាបបក្សីមួយ ដើម្បីលាតត្រដាងនូវអំណោយទានពីធម្មជាតិរបស់អ្នក

តើអ្នកស្គាល់ពីខ្លួនឯងច្បាស់ដល់កម្រិតណា? តាមរយៈការជ្រើសរើសនៅស្លាបបក្សីមួយ ក្នុងចំណោមស្លាបបក្សីទាំងបួន នោះយើងអាចបង្ហាញអ្នកបាននូវអំណោយទានពីធម្មជាតិដែលអ្នកមានក្នុងជីវិត។ ស្លាបបក្សីទី ១ អ្នកជាមនុស្សដែលមានមនសិការខ្ពស់ មានការជឿជាក់លើខ្លួនឯង និងមិនខ្លាចនឹងការប្រឈមបញ្ហានោះទេ។ ចំណុចខ្លាំងនេះហើយ ជាអំណោយទានពីធម្មជាតិរបស់អ្នក ដោយជាទូទៅបញ្ហាខ្លះ មនុស្សជាច្រើន រមែងរារែកចង់ដើរចេញ តែអ្នកមិនខ្លាចនឹងចូលទៅដោះស្រាយវាឡើយ។ អ្នកយកចិត្តទុកដាក់លើគ្រប់រឿងរ៉ាវដែលជួបប្រទះខ្លាំងណាស់ ទោះរឿងធំតូចក្តី ក៏រមែងគិតល្អិតល្អន់ដែរ មុនសម្រេចធ្វើអ្វីមួយ។ ស្លាបបក្សីទី ២ អ្នកជាមនុស្សដែលរឹងមាំ ប៉ុន្តែមិនចូលចិត្តសភាពអ៊ូអរ ហើយចូលចិត្តការរស់នៅបែបស្ងប់ស្ងាត់។ ជាមួយមនុស្សដែលអាចនៅក្បែរអ្នកបាន ស្និទ្ធនឹងអ្នកបាន លុះត្រាតែគេជាមនុស្សរបៀបហ្នឹងដែរ។ ចំណុចខ្លាំងមួយរបស់អ្នកតាំងពីដើមមក គឺអ្នកពូកែយល់ពីមនុស្សជុំវិញខ្លួនបានឆាប់រហ័សបំផុត អ្នកមិនចាំបាច់ប្រើពេលយូរទេក្នុងការស្គាល់ពីនរណាម្នាក់ ហេតុផលហ្នឹងហើយដែលនាំឲ្យអ្នកមិនសូវចូលចិត្តរាប់អានមនុស្សច្រើន ហើយបើច្បាស់ថានរណាល្អ…

9
ប្លែកៗ

តើសម្រស់ដ៏ស្រស់ស្អាត ពិតប្រាកដរបស់អ្នក គឺស្ថិតនៅត្រង់ណា?

ជ្រើសរើសបក្សីដែលអ្នកគិតថាស្រស់ស្អាតជាងគេ ដើម្បីដឹងពីភាពស្រស់ស្អាតពិតប្រាកដរបស់អ្នក តើស្ថិតនៅត្រង់ចំណុចណា? A. លេចធ្លោ សិចស៊ី សម្រស់របស់អ្នកធ្វើឱ្យអ្នកដទៃងប់ងល់យ៉ាងខ្លាំង។ អ្នកមានភាពទាក់ទាញ មានទំនុកចិត្តលើបុគ្គលិកលក្ខណៈ និងរូបរាងរបស់អ្នក ហើយនោះធ្វើឱ្យអ្នកកាន់តែទាក់ទាញថែមទៀត។ វិធីដែលអ្នកនិយាយ និងកាយវិការតូចតាចទាំងអស់បង្ហាញពីភាពរឹងមាំ ភាពស៊ិចស៊ី ពោរពេញដោយមន្តស្នេហ៍។ តាមក្រសែភ្នែកអ្នករាល់គ្នា អ្នកគឺមានភាពស្រស់ស្អាតបែបសិចស៊ី និងទាន់សម័យ។ B. គួរឱ្យស្រឡាញ់ ចិត្តល្អបរិសុទ្ធ អ្នកមានភាពស្រស់ស្អាត និងមានមន្តស្នេហ៍ ក្នុងគំនិតពោរពេញដោយភាពសុទិដ្ឋិនិយម។ អ្នកអាចជាមនុស្សដែលស្ងៀមស្ងាត់ តែគ្មានពុតត្បុតនោះឡើយ។ អ្នកអាចជាមនុស្សស្លូតត្រង់ តែពេលខ្លះ ល្ងង់បន្តិចហើយ ប៉ុន្តែសម្រាប់មនុស្សភាគច្រើន គេមិនគិតថាអ្នកល្ងង់ឆោតទេ តែគេចូលចិត្តចរិតរបស់អ្នកយ៉ាងខ្លាំង។…

Jose
កីទ្បា

Francesco Totti ហៅលោក Mourinho ថាជាគ្រូបង្វឹកខ្លាំងជាងគេនៅលើពិភពលោក ហើយលោក Jose ឆ្លើយតបភ្លាមៗ

វីរបុរស​ក្លិប AS Roma លោក Francesco Totti បានស្វាគមន៍ការតែងតាំងលោក Jose Mourinho ក្នុងនាមជាអ្នកចាត់ការថ្មីរបស់ក្រុមកំពុង​លេង​នៅ​លីគកំពូលអ៊ីតាលី Serie A ។ អតីតម្ចាស់ជើងឯកបាល់ទាត់ពិភពលោកឆ្នាំ ២០០៦ រូបនេះបាននិយាយថា៖“ យើងកំពុងរង់ចាំគាត់មកដល់។ យើងបានជ្រើសរើសគ្រូបង្វឹកខ្លាំងបំផុតនៅលើពិភពលោក”។ “បើ​សួរ​ខ្ញុំថាតើវាល្អទេដែលខ្ញុំត្រូវបានបង្វឹកដោយលោក Mourinho? នៅពេលខ្ញុំនៅក្មេង?បាទ! ពិត​ជាបាន”។ ហើយលោក Jose បានឆ្លើយតបយ៉ាងរហ័សដោយសរសេរនៅលើបណ្តាញសង្គម Instagram ថា៖ “អរគុណចំពោះពាក្យរបស់អ្នក Francesco Totti វា​ពិត​ជាសំណាងមិន​ល្អ​នោះ​ទេពេល​ដែលខ្ញុំមក​ដល់​អ្នកបានឈប់​លេង​បាល់​៤ឆ្នាំទៅ​ហើយ។ ការបង្វឹកអ្នកពិតជាមានអារម្មណ៍រីករាយ”។…

Unnamed
កីទ្បា

លោក Perez ថា Raul នឹងក្លាយជាអ្នកចាត់ការទូទៅរបស់ Real នាពេលអនាគត និងពន្យល់ពីមូលហេតុដែលវាមិនកើតឡើងនៅឆ្នាំនេះ

ប្រធាន​ក្លិប Real Madrid លោក Florentino Perez បាន​និយាយថា​ពេល​នេះ​មិន​ទាន់​ដល់​ពេល​ដែល​អតីតខ្សែប្រយុទ្ធ Real Madrid លោក Raul ឡើង​ជា​គ្រូបង្វឹក​ក្រុមឈុត​ធំរបស់ស្ដេច​សនោះ​ទេ។ លោក Florentino Perez បានសម្រេចចិត្តតែងតាំងលោក Carlo Ancelotti ជាគ្រូបង្វឹក Real Madrid បន្ទាប់ពីលោក Zidane បានលាឈប់ពីតំណែង។ Raul ត្រូវបានគេរាយការណ៍ថាស្ថិតក្នុងចំណោមបេក្ខជនជាច្រើន ដែលត្រូវបានគេពិចារណាសម្រាប់ការងារនេះ។ គាត់នឹងនៅតែជាអ្នកចាត់ការក្រុម Real Madrid Castilla សម្រាប់រដូវកាលខាងមុខនេះ…

Jack123
កីទ្បា

Manchester City នឹង​ទិញ​បាន​ Jack Grealish ក្នុង​តម្លៃបំបែកកំណត់​ត្រា១០០លានផោនក្រោយចប់ Euro2020

ខ្សែបម្រើ​ជម្រើស​ជាតិអង់គ្លេស Jack Grealish ជិតបានសម្រេច​ជោគជ័យក្នុង​ការ​ផ្ទេរទៅ​កីឡដ្ឋាន Etihad Stadium ខណៈដែល Manchester City ចុះកុងត្រា​យក​កីឡាកររូបនេះក្នុងតម្លៃបំបែកកំណត់​ត្រា ដេលមានទឹកប្រាក់ចំនួន ១០០ លានផោន។ យោងតាមប្រភពព័ត៌មានពីគេហទំព័រ talkSPORT បានឱ្យដឹងថាការផ្ទេរបំបែកកំណត់ត្រារបស់ខ្សែបម្រើក្រុមជម្រើសជាតិអង់គ្លេសរូបនេះស្ថិតក្នុងដំណាក់កាល“‘as good as done’,” ។ លោក Pep Guardiola បានកំណត់គោលដៅរបស់គាត់​ដោយចាត់​ទុក Grealish ជាកីឡាករ​នាំ​ចូល​ឲ្យ​ខានតែបាននៅរដូវក្តៅនេះ ខណៈដែលគាត់មានគម្រោងការពារតំណែងជើងឯក Premier League របស់ក្លឹប និងចុងក្រោយគាត់ជំរុញឲ្យក្លិបពានរង្វាន់ Champions…

Tt
សង្គម

មកសាកល្បង! បើកកាតមួយសន្លឹក ហើយទទួលយកសារណែនាំដ៏ល្អបំផុតសម្រាប់ជីវិត

តាមរយៈការទស្សន៍ទាយបែបវិទ្យាសាស្រ្តមួយនេះ យើងតម្រូវឲ្យអ្នកធ្វើការជ្រើសរើសនៅកាតមួយ ក្នុងចំណោមកាតទាំង ៣ សន្លឹក ហើយអ្នកនឹងទទួលបានសារណែនាំដ៏ល្អបំផុតសម្រាប់ជីវិតដូចខាងក្រោម៖ កាតទី ១ ចូរអ្នកបន្តភាពជឿជាក់លើខ្លួនឯង នោះទើបអាចជួយឲ្យអ្នកសម្រេចនូវអ្វីដែលចង់បានក្នុងជីវិត។ កង្វះខាតនៃភាពជឿជាក់ ស្មើនឹងកង្វះខាតនៃផ្នែកសំខាន់ក្នុងការសម្រេចក្តីសុបិន្ត។ ការស្រលាញ់ខ្លួនឯង គោរពខ្លួនឯង ឲ្យតម្លៃខ្លួនឯងកាន់តែច្រើន នោះមនុស្សជុំវិញខ្លួនក៏នឹងកាន់តែមើលឃើញពីតម្លៃរបស់អ្នកដូចគ្នា។ កាតទី ២ អ្នកកំពុងវង្វេងទិសដៅក្នុងជីវិតនៅពេលនេះ អ្នកមិនទាន់ច្បាស់ទេថាខ្លួនឯងចង់បានអ្វីឲ្យពិតប្រាកដ ចង់ដើរផ្លូវណាឲ្យពិតប្រាកដ។ វាដល់ពេលហើយដែលអ្នកត្រូវរៀបចំផែនការណ៍ជីវិតដ៏ជាក់លាក់មួយ ហើយត្រូវតែស្ថិតនៅចំណុចតុល្យភាព ដែលចាំថាផ្លូវក្រោយតែងតែមានសម្រាប់ខ្លួនឯង កុំដើរទៅមុខហើយលក់ផ្លូវខ្លួនឯងឲ្យសោះ។ កាតទី ៣ កាតនេះនិយាយថា អ្នកកំពុងជួបមនុស្សដែលអាចនាំផលល្អដល់ជីវិតអ្នក តែពេលវេលាហាក់មិនសមស្រប។ វាមានន័យថា ជួបមនុស្សត្រូវ…

Untitled 1
កីទ្បា

Ronaldo ឆ្លើយតប​ទៅ​កាន់លោក​ Ali Daei ក្រោយ​វីរបុរស​ជម្រើស​ជាតិ​អ៊ីរ៉ង់ផ្ញើសារអបអរសាទរគាត់​ក្រោយតាម​ទាន់​កំណត់​គ្រាប់បាល់

ខ្សែប្រយុទ្ធនិង​ជាវីរបុរសអ៊ីរ៉ង់ Ali Daei បានអបអរសាទរដល់កីឡាករ Cristiano Ronaldo ដែលបានបង្កើតកំណត់ត្រាក្នុងនាមជាកីឡាករបាល់ទាត់ស៊ុត​បញ្ចូលទីច្រើន​ជាងគេនៅក្នុងពិភពបាល់ទាត់ តាម​ស្មើកំណត់​ត្រាយូរអង្វែងរបស់​គាត់។ Ronaldo រកបានពីរគ្រាប់ពីការស៊ុតបាល់ប៉េណាល់ទីក្នុងការប្រកួតជម្រុះពូល F នៃពានរង្វាន់ Euro2020 ដែលព័រទុយហ្កាល់ស្មើ​ជាមួយបារាំង២-២កាលពីរាត្រីថ្ងៃពុធ ហើយ​២​គ្រាប់​ធ្វើឲ្យ​គាត់​រក​បាន ១០៩ គ្រាប់ឲ្យជម្រើស​ជាតិព័រទុយហ្គាល់ហើយ។ ក្នុងន័យនេះ Ali Daei បានផ្ញើសារទៅអ្នកស្នងតំណែងចុងក្រោយរបស់គាត់ដោយ​មានការ​ជូនពរផង​ដែរ។ Daei បានសរសេរនៅលើបណ្តាញសង្គម Instagram ថា៖“ សូមអបអរសាទរដល់ Cristiano ដែលឥឡូវនេះនៅ​សល់​តែ​មួយ​គ្រាប់​ទៀត​ប៉ុណ្ណោះក្នុង​ការ​បំបែកកំណត់​ត្រា​រកបាន​គ្រាប់​បាល់​ច្រើន​ជាង​គេបំផុត​ក្នុងក្នុង​ជម្រើស​ជាតិផ្នែកបុរស” ។   View this…

Van De Beek
កីទ្បា

អីគេ! Van de Beek ចង់​ទៅ​ចូល​រួម​ជាមួយ Arsenal ?

តាមការរាយការណ៍ពី​កាសែតមួយបានឲ្យដឹងថា Donny van de Beek ចង់នៅ Premier League បន្ត​ទៀត ប្រសិនបើគាត់ចាកចេញពីក្រុម Manchester United នៅរដូវក្តៅនេះ។ យោងតាមប្រភពពី FCInterNews ដែលជាប្រភពលំដាប់ទី ៣ នៃប្រទេសអ៊ីតាលី បានអោយដឹងថា De Beek ពេញចិត្តក្នុងការចូលរួមជាមួយក្រុម Arsenal ទោះបីជាមានការចាប់អារម្មណ៍ពីក្រុមបីនៃក្របខ័ណ្ឌ Serie A ក៏ដោយ។ ក្លិប Inter Milan, AC Milan…