Wisdoms

គេហទំព័រ ក្នុងស្រុក (KNONGSROK) ជាគណនីរបស់ក្រុមការងារនិពន្ធ។ យើងផ្សាយព័ត៌មាន ចំណេះដឹងទូទៅ និងគន្លឹះជីវិតប្រចាំថ្ងៃ ជាភាសាខ្មែរងាយអាន ងាយយល់ សម្រាប់អ្នកអានគ្រប់រូប។
7
សង្គម

ព្រះពុទ្ធចែងថា! អ្នកដែលមានទ្រព្យសម្បត្តិសុភមង្គលច្រើន មិនគួរសម្ដែងចរិតក្រអឺតក្រទមពេកទេ បើមិនចង់ជួបគ្រោះថ្នាក់ធំទាំង ៥ នេះ

នៅក្នុងជីវិតពិតនេះ ខ្លឹមសារនៃប្រាក់ត្រូវបានជះឥទ្ធិពលគ្រោះថ្នាក់ជាច្រើនប្រភេទដល់មនុស្សគ្រប់គ្នា ប៉ុន្តែមនុស្សទាំងនោះបែរជាមិនខ្វាយខ្វល់ពីរឿងទាំងអស់នេះទេ។ ផ្ទុយទៅវិញ ពួកគេមានអារម្មណ៍ថា “មិនគ្រប់គ្រាន់”។ ទោះជាយ៉ាងណា សព្វថ្ងៃនេះប្រសិនបើអ្នកមានប្រើទ្រព្យសម្បត្តិអសន្តិសុខដើម្បីធ្វើទាននិងតង្វាយ នៅពេលអនាគតសំណាងល្អនិងអ្វីៗដែលមានសុភមង្គលនឹងកើតមានតាមលក្ខខណ្ឌដែលបានកំណត់ទុកជាមុន។ ដូច្នេះវិធីដែលល្អបំផុតគឺអ្នកមិនត្រូវបង្ហាញភាពក្រអឺតក្រទមឬបង្កគ្រោះថ្នាក់ដល់អ្នកដទៃឡើយក្រែងគុណធម៌ឆាប់រលាយបាត់។ ខាងក្រោមនេះ ជាប្រភេទគ្រោះថ្នាក់ទាំងប្រាំដែលមើលមិនឃើញ៖ ទី១ គឺមិនដឹងថាភ្លើងនឹងឆេះនៅពេលណាទេ។ ទី២ គឺមិនដឹងថាអាចការពារទឹកជំនន់ទាន់ពេលវេលាទេ។ ទី៣ គឺត្រូវបានអាជ្ញាធររឹបអូសដោយកម្លាំង ប៉ុន្តែមិនអាចទប់ទល់បាន។ ទី៤ គឺផ្ដល់ឲ្យកូនរហូត ហើយខ្ជះខ្ជាយដល់ទីបញ្ចប់នៃទ្រព្យសម្បត្តិ។ ទី៥ គឺចោរចូលមកប្លន់៕ ប្រភព៖ បរទេស

3
គ្រួសារ

មិនបាច់ធ្វើអ្វីច្រើនទេ ស្ត្រីមានតែ៣ចំណុចនេះ ក៏អាចធ្វើឲ្យស្វាមីមោទនភាព សប្បាយចិត្តណាស់ហើយ

ការរស់នៅក្នុងគ្រួសារនីមួយៗមានភាពចាំបាច់ណាស់់ក្នុងការទំនាក់ទនង ជួយជ្រោមជ្រែងគ្នាឲ្យមានការជោគជ័យល្អ។ ក្នុងនាមជាស្វាមីម្នាក់ ប្រាកដណាស់នឹងមានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង ប្រសិនបើបានរៀបការជាមួយប្រពន្ធដែលចេះរៀបចំទុកដាក់គ្រប់យ៉ាងជាមួយស្វាមី មិនថា សុខ ឬទុក្ខ។ ដូច្នេះស្រ្តី គួរតែមានចំណុចខាងក្រោមនេះគឺគ្រប់គ្រាន់ហើយ។ ថែរក្សាកូនឲ្យស្តាប់បង្គាប់និងមានសុខភាពល្អ សព្វថ្ងៃនេះនៅពេលកូននៅក្មេង ក្នុងនាមជាម្តាយត្រូវការមើលថែនិងចិញ្ចឹមបីបាច់ឲ្យបានត្រឹមត្រូវ។ ស្វាមីនៅពេលដែលពួកគេឃើញកូនៗ មានសុខភាពល្អរាងកាយមាំមួន ច្បាស់ជានិយាយថា អរគុណចំពោះដៃដ៏ប៉ិនប្រសប់ការខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃរបស់ភរិយា។ ស្វាមីគ្រប់រូបប្រាកដជាមានអារម្មណ៍ថា “ខ្លួនមានសំណាង” ដែលទទួលបានប្រពន្ធប្រភេទនេះ។ លើកទឹកចិត្តស្វាមីរបស់អ្នកនៅពេលគាត់បរាជ័យ បុរសអាចស្គាល់ចិត្តមនុស្សស្រីពិតប្រាកដក្នុងគ្រាក្រលំបាក។ បើប្រពន្ធមានបេះដូងតែមួយជាមួយស្វាមី មិនថាស្ថានភាពលំបាកប៉ុណ្ណា នាងនឹងមិនបោះបង់ចោលទុកឲ្យស្វាមីនៅម្នាក់ឡើយ។ ទោះបីគាត់មិននិយាយថាអរគុណក៏ដោយ ប៉ុន្តែបុរសនឹងដឹងថា វាជាគុណធម៌ដ៏ថ្លៃថ្នូរបស់ប្រពន្ធ គាត់នឹងស្រឡាញ់ គោរពអ្នកពេញមួយជីវិត។ ដឹងពីរបៀបចាយលុយឱ្យបានច្បាស់លាស់ សន្សំបានសមហេតុផល…

3089
កីទ្បា

Chelsea បង្ខំ​ចិត្ត​ត្រូវ​តែ​លក់ Kante ចេញ​នៅ​រដូវ​ក្តៅ​ខាង​មុខ ក្រោម​ហេតុផល​សំខាន់​មួយ

ក្លឹប​តោ​ខៀវ Chelsea ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​មាន​បំណង​ចង់​លក់​ចេញ N’Golo Kante នៅ​រដូវ​ក្តៅ​ឆ្នាំ ២០២២ ខាង​មុខ បើ​ទោះ​បី​គេ​នា​រយៈ​ពេល​ចុង​ក្រោយ​ហាក់​បង្ហាញ​ទម្រង់​លេង​ល្អ និង​អាច​ជួយ​ក្រុម​លើក​ពាន​រង្វាន់​ UEFA Champions League ក៏​ដោយ។ កីឡាករ​បារាំង​កន្លង​ទៅ​នេះ ទើប​តែ​ខកខាន​ការ​ជួយ​ក្រុម​លេង​ទល់ Juventus ក្រោម​ហេតុផល​មាន​ផ្ទុក​ជំងឺ COVID-19 ហើយ​ទំនង​អាច​ត្រលប់​មក​វិញ​នៅ ២-៣ សប្តាហ៍​បន្ទាប់។ យ៉ាង​ណា​អនាគត​របស់​គេ ហាក់​មិន​ស្ថិតស្ថេរ​នោះ​ទេ ជា​ពិសេស​ក្រោយ​មាន​ដំណឹង​គេ​អាច​នឹង​ត្រូវ​បាន​លក់​ចេញ​នៅ​ទីផ្សារ​ដោះដូរ​នា​បញ្ចប់​រដូវ​កាល។ ហេតុផល​ដែល​ក្លឹប​តោ​ខៀវ Chelsea ប្រញាប់​ចង់​លក់ Kante ចេញ ព្រោះ​អី​ចង់​ប្រមូល​លុយ​ធំ​ចូល​ក្លឹប…

1_JS246583461
កីទ្បា

ចប់​ការ​ប្រកួត​យប់មិញ​ភ្លាម Ronaldo ផ្ញើ​សារ​មួយ​នេះ​ភ្លែត​មក​មិត្ត​ចាស់ Ferdinand

Cristiano Ronaldo បាន​ក្លាយ​ជា​តួ​ឯក​ក្នុង​ការ​ប្រកួត​ឲ្យ Man Utd ទល់ Villarreal បន្ទាប់​ពី​ស៊ុត​បាល់​ចុង​ម៉ោង យក​ឈ្នះ​ទៅ​លើ​ក្រុម​ភ្ញៀវ ក្រោម​លទ្ធផល ២-១ យក​បាន ៣ ពិន្ទុ​នៅ​ជុំ​ទី ២ វគ្គ​ចែក​ពូល UEFA Champions League។ ក្រោយ​ចប់​ការ​ប្រកួត លោក Rio Ferdinand ជា​អតីត​ខ្សែ​ការពារ និង​មិត្ត​រួម​ទ្រនំ​របស់ CR7 ក៏​បាន​ទម្លាយ​ថា ខ្លួន​ទទួល​បាន​សារ​មួយ​ពី​កីឡាករ​ព័រទុយហ្គាល់។ Rio ថា៖ “Ronaldo គេ​បាន​ផ្ញើ​សារ​មក​ខ្ញុំ​ទាំង​យប់…

Maxresdefault
កីទ្បា

អាណិត Georgina ដែរ​ដល់​ចឹង ម្តាយ Ronaldo រារាំង​មិន​ឲ្យ​បាន​រៀបការ​ទេ ដោយសារ​ហេតុផល​នេះ

អ្នក​ស្រី Dolores Aveiro ជា​ម្តាយ​បង្កើត​របស់ Cristiano Ronaldo គឺ​មិន​ឃើញ​កូន​ប្រុស​របស់​ខ្លួន រៀប​អាពាហ៍ពិពាហ៍​ជាមួយ​តារា​ម៉ូដែល​ស្រី Goergina Rodriguez នោះ​ទេ បើ​ទោះ​បី​អ្នក​ទាំង​ពីរ​កំពុង​រស់នៅ​ជាមួយ​គ្នា​យ៉ាង​ល្អូកល្អិន​និង​បង្កើត​បាន​កូន​ស្រី​មួយ​ហើយ​ក៏​ដោយ។ តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា ម្តាយ​បង្កើត Ronaldo ក៏​ដូច​ជា​ខាង​ក្រុម​គ្រួសារ​ខាង​ប្រុស យល់​ឃើញ​ថា តារា​ម៉ូដែល​កូន​កាត់​អេស្ប៉ាញ-អាហ្សង់ទីន អាច​នឹង​ចូល​មក​ដណ្តើម​ទ្រព្យសម្បត្តិ​របស់ CR7 ព្រោះ​ដូច​អ្នក​បាន​ដឹង​ស្រាប់​ហើយ ច្បាប់​ការ​រៀបអាពាហ៍ពិពាហ៍​ ពេល​រស់នៅ​ជាមួយ​គ្នា គឺ​ទ្រព្យ​ជា​រួម លែង​បែងចែក​ទ្រព្យ​នរណា​រក​បាន​អ្វី​ទៀត​ហើយ ដូច្នេះ​ប្រសិន​មាន​ការ​បែកបាក់ ទ្រព្យសម្បត្តិ​ទាំង​អស់​របស់ CR7 នឹង​ត្រូវ​បែងចែក​ពាក់​កណ្តាល​ឬ​ក្នុង​លក្ខខណ្ឌ​ណា​មួយ​ទៅ​ឲ្យ Georgina។…

ហ្្ហ
កីទ្បា

Bonucci ថា​វត្តមាន Ronaldo បាន​ជះ​ផល​អាក្រក់​មួយ​ ដល់​ក្លឹប Juventus

ខ្សែ​ការពារ​របស់​ក្លឹប​ Juventus គឺ​កីឡាករ Leonardo Bonucci បាន​ផ្ញើ​សារ​ព្រមាន​ទៅ​ដល់​កីឡាករ​នៅ​ក្លឹប Man Utd ថា​កុំ​ឲ្យ​មាន​អារម្មណ៍ ដូច​កីឡាករ​ Juventus ​មួយ​ចំនួន ដែល​រង​ឥទ្ធិពល​អវិជ្ជមាន​ពី Cristiano Ronaldo។ នោះ​គឺ ការ​ដែល​ពេល​មាន CR7 កីឡាករ​មួយ​ចំនួន​របស់ Juventus ហាក់​មិន​សូវ​ខិតខំ​ប្រឹងប្រែង ព្រោះ​អី​គិត​ថា វត្តមាន Ronaldo ម្នាក់ គឺ​អាច​គ្រប់គ្រាន់​ជួយ​ឲ្យ​ក្រុម​ទទួល​បាន​ជ័យជម្នះ តែ​លទ្ធផល​លើ​ទីលាន​ស​បង្ហាញ​ចេញ​មក​គឺ​ខុស​ពី​ការ​គិត។ Bonucci និយាយ​ប្រាប់​សារព័ត៌មាន The Athletic កន្លង​ទៅ​ថា៖…

Bruno Fernandes Explains Important Tactical Change Manchester United Made Vs
កីទ្បា

Bruno ថា​បាន ២ នាក់​នេះ​ទេ កុំ​អី Man Utd ​មិន​ស្គាល់​ ៣ ពិន្ទុ​ពី Villarreal ឡើយ

ក្លឹប​បិសាច​ក្រហម Man Utd បាន​យក​ឈ្នះ​ទៅ​លើ​សត្រូវ​ចាស់ Villarreal តាម​រយៈ​លទ្ធផល ២-១ ​នៅ​ឯ​ការ​ប្រកួត​ក្នុង​កីឡដ្ឋាន Old Trafford នា​ជុំ​ទី ២ វគ្គ​ចែក​ពូល UEFA Champions League កាល​ពី​យប់​មិញ។ Cristiano Ronaldo និង Alex Telles ជា​អ្នក​បញ្ចប់​ទី​រក​គ្រាប់​បាល់ តែ​តាម​រយៈ​ការ​យល់​ឃើញ​របស់ Bruno Fernandes គឺ​សរសើរ​ដល់ CR7 និង​កីឡាករ​មួយ​រូប​ផ្សេង​ទៀត។ ខ្សែ​បម្រើ​សញ្ជាតិ​ព័រទុយហ្គាល់ បាន​និយាយ​ប្រាប់ BT…

6155113b88b0ef282fb64b0e_o_U_v2
កីទ្បា

Solskjaer ទទួល​ស្គាល់​ថា កីឡាករ United ម្នាក់​នេះ អត់​សប្បាយ​ចិត្ត​ទេ​យប់មិញ

អ្នកចាត់ការ​លោក Ole Gunnar Solskjaer ដ្បិត​បើ​ក្រុម​អាច​យក​បាន ៣ ពិន្ទុ​នៅ​ជុំ​ទី ២ ទល់ Villarreal នៅ​ប្រកួត​យប់មិញ តែ​លោក​ក៏​នៅ​តែ​ទទួល​ស្គាល់​ថា កូន​ក្រុម​មួយ​រូប​របស់​ខ្លួន​គឺ​ Jesse Lingard លេង​ទាំង​មិន​សប្បាយ​ចិត្ត​ទេ​យប់​មិញ។ នោះ​ក៏​ដោយសារ​តែ Lingard គេ​ចង់​ទទួល​បាន​ពេលវេលា​លេង​ឲ្យ​បាន​ច្រើន​ជាង​នេះ តែ​កាល​ពី​យប់​មិញ គេ​ត្រឹម​អង្គុយ​បម្រុង ហើយ​រង់ចាំ​ដល់​នាទី​ទី ៨៩ ទើប​គេ​បាន​ប្តូរ​ចូល តែ​គេ​គឺ​ជា​អ្នក Assist គ្រាប់​បាល់​ឲ្យ Cristiano Ronaldo នៅ​នាទី ៩០+៥ មុន​បញ្ចប់​ការ​ប្រកួត​…

Untitled 1
កីទ្បា

កាសែត​វៀតណាមចាប់​អារម្មណ៍វត្តមានរបស់ ចាន់ វឌ្ឍនាកាមាន​ឈ្មោះ​ក្នុងជម្រើស​ជាតិកម្ពុជាវិញ

សារព័ត៌មាន​កីឡារបស់វៀតណាម congluan បាន​ចុះផ្សាយ​និង​បងហាញពី​ភាពភ្ញាក់ផ្អើលកីឡាករដែលចាន់ វឌ្ឍាកាភ្លាមៗត្រូវបានគេដាក់ឈ្មោះក្នុងបញ្ជីជម្រើស​ជាតិសម្រាប់ការប្រកួតជម្រុះពានរង្វាន់ AFC Asian Cup ឆ្នាំ ២០២៣ របស់ក្រុមជម្រើសជាតិកម្ពុជា បន្ទាប់ពីអវត្តមានជិត ៣ ឆ្នាំ។ វេបសាយខាងលើ​សរសេរថា៖” កាលពីពេលថ្មីៗនេះសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសជាផ្លូវការនូវបញ្ជីឈ្មោះកីឡាករទាំង ៣៦ នាក់ដើម្បីត្រៀមប្រកួតវគ្គជម្រុះទល់នឹងក្រុមកោះហ្គាំក្នុងវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2023 នៅខែតុលាខាងមុខនេះ”។ “ក្នុង​បញ្ជី​ឈ្មោះ​នេះបានបន្ថែមលើកីឡាករ U23 ស្នូលចំនួន ២២ រូបរបស់ក្រុមជម្រើសជាតិកម្ពុជា ដែលបានចូលរួមការប្រកួតស៊ីហ្គេមលើកទី ៣១ ដែលបានរៀបចំឡើងនៅប្រទេសវៀតណាម និងការប្រកួតជម្រុះអាស៊ី U23…

Dsfasdfas
កីទ្បា

Saunders ថា​រយៈ​ពេល​ចុង​ក្រោយ​ Messi/Ronaldo មិន​ល្អ​ដល់​ខ្សែ​ប្រយុទ្ធ PL រូប​នេះ​ទេ

បើ​តាម​ការ​លើក​ឡើង​របស់​អតីត​ខ្សែ​ប្រយុទ្ធ​នៅ​លីគ​កំពូល​អង់គ្លេស លោក Dean Saunders បាន​បង្ហាញ​ការ​យល់​ឃើញ​ថា កីឡាករ​របស់​ក្លឹប Liverpool គឺ​កំពុង​បង្ហាញ​ទម្រង់​លេង​ល្អ​ដាច់​គេ​ក្នុង​ពិភព​បាល់ទាត់​នា​ពេល​បច្ចុប្បន្ន ពោល​មិនមែន​ជា Lionel Messi ឬ Cristiano Ronaldo ដូច​មុន​ទៀត​នោះ​ទេ។ Salah បាន​បន្ត​ការ​រក​គ្រាប់​បាល់​ជា​បន្តបន្ទាប់​នៅ​រយៈ​ពេល​ចុង​ក្រោយ មិន​ថា​តែ​ការ​ប្រកួត​នៅ​លីគ​កំពូល PL និង​លីគ​អឺរ៉ុប UCL។ កន្លង​ទៅ​នេះ នៅ​ប្រកួត​ទល់​ក្លឹប FC Porto តារា​ឆ្នើម​សញ្ជាតិ​អេហ្សីប​ក៏​ទើប​តែ​រក​បាន ២ គ្រាប់​ផង​ដែរ។ និយាយ​ប្រាប់​លើ​ប៉ុស្តិ៍ talkSPORT លោក Saunders…

ថដថដ
កីទ្បា

មិនមែន Messi តែ Pep ​ថា​ស្រលាញ់​ការ​លេង​របស់​កូន​ក្រុម PSG រូប​នេះ​ខ្លាំង​បំផុត

ដ្បិត​បើ​ក្រុម​ទទួល​រង​បរាជ័យ តែ​ខាង​លោក Pep Guardiola ជា​អ្នកចាត់ការ​ក្លឹប Man City ហាក់​នៅ​តែ​បង្ហាញ​ការ​កោត​សរសើរ​មិន​ដាច់​ពី​មាត់ ដល់​កីឡាករ​របស់​ក្លឹប Paris Saint-Germain មិន​ថា​តែ​ Leo Messi និង​កីឡាករ​ដទៃ​ទៀត។ ក្រោយ​ចប់​ការ​ប្រកួត ដែល City ចាញ់ PSG ២-០ អ្នកចាត់ការ​សញ្ជាតិ​អេស្ប៉ាញ បាន​និយាយ​ពី​ឈ្មោះ​ខ្សែ​បម្រើ Marco Verratti ថា​គេ​ពូកែ​រក​ចន្លោះ​លេង ពោល​ស្រលាញ់​ការ​បង្ហាញ​ទម្រង់​លេង​ប្រកួត​យប់​មិញ​របស់​កីឡាករ​អ៊ីតាលី​ជា​ខ្លាំង។ លោក Guardiola ថា៖ “ខ្ញុំ​ស្រលាញ់​ការ​លេង​របស់ Verratti…

ថដថថ
កីទ្បា

Pep ថា Messi ពិត​ជា​ពិបាក​បញ្ឈប់ ហើយ​ប្រាប់​ឲ្យ​កីឡាករ​ក្រុម​ខ្លួន គួរ​កែប្រែ​រឿង​នេះ

Pep Guardiola មិន​អាច​ដឹកនាំ Man City ឲ្យ​យក​ឈ្នះ​ទៅ​លើ PSG នៅ​ទឹកដី​បារាំង កាល​ពី​យប់​មិញ​បាន​ទេ ពោល​គឺ​ទទួល​បរាជ័យ​ក្រោម​លទ្ធផល ០-២ ដែល​សម្រេច​ទី​ដោយ Idrissa Gueye និង Lionel Messi។ ​ក្រោយ​ចប់​ការ​ប្រកួត អ្នកចាត់ការ​សញ្ជាតិ​អេស្ប៉ាញ​បាន​សរសើរ​ដល់​ការ​លេង​របស់​កីឡាករ​អាហ្សង់ទីន ហើយ​ទទូច​ឲ្យ​កីឡាករ​ក្នុង​ក្រុម​គួរ​ពង្រឹង​ប្រព័ន្ធ​ប្រយុទ្ធ ឲ្យ​ខ្លាំង​ជាង​នេះ​បន្ថែម ហើយ​មាន​ជំនឿជាក់​លើ​ខ្លួន​ឯង​ថា អាច​បញ្ចប់​ទី​ពោរពេញ​ដោយ​គុណភាព​បាន។ លោក Guardiola និយាយ៖ “Messi គេ​ស៊ុត​បាន​ល្អ​ណាស់ យើង​ដឹង​ហើយ​ថា​ពិត​ជា​មិន​អាច​ទៅ​រួច​ទេ ការ​ដែល​អាច​គ្រប់គ្រង Leo ពេញ…

Fdfd
កីទ្បា

Ancelotti ថា Real លេង​ចាញ់​ដោយសារ​ស៊យ មិន​មែន​មក​ពី​កីឡាករ​ម្នាក់​នេះ​ទេ

អ្នកចាត់ការ​លោក Carlo Ancelotti បាន​បង្ហាញ​ការ​យល់​ឃើញ​ក្រោយ​ចប់​ការ​ប្រកួត ពី​ហេតុផល​ដែល​ក្លឹប​មិន​អាច​យក​ ៣ ពិន្ទុ ហើយ​បែរ​ជា​ភ្លាត់​ចាញ់ ២-១ ក្នុង​ដី​ខ្លួន​ឯង ទល់​ក្រុម​ភ្ញៀវ Sheriff កាល​ពី​យប់​មិញ។ ក្លឹប Real Madrid ស៊ុត ៣១ ជើង​ មិន​អាច​រក​បាន​សូម្បី​តែ​មួយ​គ្រាប់ ហើយ​បែរ​ជា​បាន​បាល់​ប៉េណាល់ទី​របស់ Karim Benzema នៅ​នាទី ៦៥ តែ​ខាង Sheriff ពួក​គេ​ស៊ុត​ត្រឹម​ ៤ ជើង អាច​រក​បាន ២…

EBMG2MTZMZIETKH4UCTEXVRBUY
កីទ្បា

Ferdinand ថា​បើ​ខ្លួន​ជា​កីឡាករ PSG ម្ល៉េះ​នឹង​រត់​ទៅ​ធ្វើ​រឿង​នេះ ជំនួស​ Messi ហើយ

លោក Rio Ferdinand បាន​បង្ហាញ​ការ​យល់​ឃើញ ក្រោយ​ចប់​ការ​ប្រកួត​កាល​ពី​យប់​មិញ​ថា សកម្មភាព​ដែល​អ្នកចាត់ការ​បង្គាប់​ឲ្យ Lionel Messi ផ្តេក​ខ្លួន​ធ្វើ​ជា​រនាំង​ការពារ​ខាង​ក្រោម ពេល​ខាង​ក្រុម​គូ​ប្រជែង​ស៊ុត Free-Kick វា​ជា​រឿង​ដែល​មិន​គួរ​កើត​ឡើង​ទាល់​តែ​សោះ។ ជា​ការ​ពិត​កាល​នៅ Barcelona ចាយ​ពេល​ជាង ១ ទសវត្ស​ យើង​មិន​ដែល​ឃើញ Messi ទៅ​ផ្តេក​ខ្លួន​ចាំ​រារាំង​បាល់ Free-Kick អ៊ីចឹង​ទេ ទើប​តែ​មក​ដល់ PSG ក្លឹប​ថ្មី​នេះ ហាក់​ផ្លាស់ប្ដូរ​ទាំង​ស្រុង។ យ៉ាង​ណា​តាម​ការ​យល់​ឃើញ​របស់​អតីត​កីឡាករ​នៅ​ក្លឹប​បិសាច​ក្រហម​លោក Ferdinand បាន​និយាយ​ថា បើ​ជា​ខ្លួន​នៅ​ជា​សមាជិក​ពេល​នោះ ម្ល៉េះ​នឹង​ទៅ​ផ្តេក​ខ្លួន​ជំនួស​កីឡាករ​អាហ្សង់ទីន​ហើយ។ ប្រាប់​ទៅ…

Dfasdf
កីទ្បា

រៀន​ចេះ​ទុក​អបអរ​ជុំ​គ្នា! ប្រទះ​ឃើញ Lingard បង្រៀន Ronaldo ស្ទាយ​អបអរ J-Lingz

Jesse Lingard ហាក់​ស្និទ្ធស្នាល​ជាមួយ Cristiano Ronaldo ខ្លាំង​ណាស់ មិន​ថា​តែ​ក្នុង​និង​ក្រៅ​ទីលាន ដោយ​សង្កេត​ឃើញ​កីឡាករ​ព័រទុយហ្គាល់​ហាក់​ទុក​ចិត្ត​លើ​គុណភាព​របស់​កីឡាករ​អង់គ្លេស​រូប​នេះ​ជា​ខ្លាំង។ កាល​ពី​ជាង ១០ ឆ្នាំ​មុន Lingard គ្រាន់​ជា​ក្មេង​តូច​ម្នាក់ ដែល​នៅ​មើល Ronaldo បង្រៀន​ញាក់​បាល់ តែ​ត្រលប់​មក​ជាង ១០ ឆ្នាំ​ក្រោយ អ្នក​ទាំង​ពីរ​បែរ​ក្លាយ​ជា​មិត្ត​រួម​ទ្រនំ​នឹង​គ្នា ហើយ​កន្លង​ទៅ​នេះ​មាន​ទាំង​ប្រទះ​ឃើញ ខ្សែ​បម្រើ​របស់​ក្លឹប Man Utd បង្រៀន​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ Ronaldo អំពី​ការ​ធ្វើ​ស្ទាយ​អបអរ J-Lingz ទៀត​ផង។ សកម្មភាព​នេះ​គេ​ជឿ​ថា ប្រសិន​ណា Lingard…

Untitled 1
កីទ្បា

ក្លិបបាល់​ទាត់ស្ថិតក្នុងដំណាក់ដង្ហើមចង្រិតតែ ​Guangzhou FC និយាយថាការសាងសង់កីឡដ្ឋានកំពុងដំណើរការតាមការគ្រោងទុក

ក្រុមហ៊ុន China Evergrande Group បានប្រាប់រ៉យទ័រកាលពីថ្ងៃច័ន្ទថា គម្រោងសាងសង់កីឡដ្ឋានបាល់ទាត់ធំបំផុតមួយនៅលើពិភពលោកនៅទីក្រុងក្វាងចូវភាគខាងត្បូងកំពុងដំណើរការជាធម្មតាថ្វីបើក្រុមហ៊ុន​យក្ស​របស់​ចិន​មួយ​នេះ​កំពុងជួបបញ្ហាហិរញ្ញវត្ថុខ្លាំងក៏​ដោយ។ Evergrande ជំពាក់បំណុលចំនួន ៣០៥ ពាន់លានដុល្លារហើយខ្វះសាច់ប្រាក់ធ្វើឱ្យទីផ្សារពិភពលោករអាក់រអួលហើយបែបនេះបាន ខកខានកាលកំណត់នៃការទូទាត់លើមូលបត្របំណុលដុល្លារកាលពីសប្តាហ៍មុន។ ការសាងសង់កីឡដ្ឋាន Guangzhou FC ដែលគ្រោងចំណាយថវិកាប្រមាណ ១២ ពាន់លានយ័ន (១.៨៦ ពាន់លានដុល្លារ) បានចាប់ផ្តើមកាលពីខែមេសាឆ្នាំមុនហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២២ ។ China Evergrande  បាននិយាយនៅក្នុងការឆ្លើយតបទៅនឹងសំណួរមួយពីទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា៖“ ការងារសាងសង់លើកីឡដ្ឋានបាល់ទាត់នៅតែដំណើរការជាធម្មតា និងមានរបៀបរៀបរយ” ។ កីឡដ្ឋាននេះអាចផ្ទុកមនុស្សបានជាង ១០ ម៉ឺននាក់ដែលនឹងធ្វើឱ្យវាក្លាយជាទីលានបាល់ទាត់ដែលបង្កើតឡើងដោយគោលបំណងសម្រាប់បាល់ទាត់ធំបំផុតរបស់ពិភពលោក។ ម្ចាស់ហាងតូចមួយនៅក្បែរដែលមានឈ្មោះត្រកូល Zhao…

1731b4c2 204b 11ec Bc09 02d1dbdc35d1
កីទ្បា

លោកព្រះ Zlatan Ibrahimovic មាន​ឈ្មោះ​ក្នុងជម្រើស​ជាតិស៊ុយអែតត្រៀម​ប្រកួត​ជម្រុះ World Cup

ខ្សែប្រយុទ្ធ Zlatan Ibrahimovic ត្រូវបានគ្រូបង្វឹកដាក់ឈ្មោះក្នុងក្រុមជម្រើសជាតិស៊ុយអែតដើម្បីជួយមិត្តរួម​ក្រុមជាមួយកូសូវ៉ូ និងក្រិកក្នុងវគ្គជម្រុះបាល់ទាត់ពិភពលោក ២០២២ ខែតុលារបស់ពួកគេ បើទោះបីជាមានការព្រួយបារម្ភអំពីរបួសជង្គង់ដែលធ្វើឱ្យរូបគេខកខានការប្រកួតយូរ៉ូ ២០២០ ក៏ដោយ។ គ្រូបង្វឹកក្រុមជម្រើសជាតិស៊ុយអែតលោក Janne Andersson បានបញ្ចូលឈ្មោះ Ibrahimovic ដែលនឹងឈានចូលវ័យ ៤០ ឆ្នាំនៅថ្ងៃទី ៣ ខែតុលាទៅ​ហើយ​នោះបន្ទាប់ពីក្រុមរបស់លោកបានបរាជ័យក្រោមថ្វីជើងក្រិកដោយលទ្ធផល ២-១ បន្ទាប់ពីផ្តួលក្រុមជម្រើសជាតិអេស្ប៉ាញកាល​ពី​ខែមុន។ លោក Andersson បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ខ្ញុំបានសម្រេចចិត្តបញ្ចូលគាត់ ព្រោះខ្ញុំសង្ឃឹមនិងជឿជាក់ថាគាត់អាចនៅទីនោះ និងចូលរួមចំណែកដល់​ក្រុម»។ បច្ចុប្បន្នក្រុមស៊ុយអ៊ែតស្ថិតនៅលេខ ២ ក្នុងពូល B…

2881452 59337048 2560 1440
កីទ្បា

ជម្រើសជាតិអេស្ប៉ាញគ្រោងនឹងកោះហៅ Ansu Fati សម្រាប់ Nations League ក្នុងខែតុលាខាងមុខ

ការវិលត្រឡប់របស់ Ansu Fati ចំពេលដែលអ្នកគាំទ្រជាច្រើនបង្ហាញភាពអបអសាទរនៅឯកីឡដ្ឋាន Camp Nou ប៉ុន្តែគាត់ហាក់មិនទាន់ត្រូវបានក្រុមជម្រើសជាតិអេស្ប៉ាញ​កត់សម្គាល់ឡើយ។ យោងតាមសារព័ត៌មានអេស្ប៉ាញ El Larguero បានឱ្យដឹងថា Fati ទំនងជាត្រូវបានកោះហៅសម្រាប់ការប្រកួតពានរង្វាន់ Nations League របស់​ជម្រើស​ជាតិអេស្ប៉ាញនាខែតុលាខាងមុខនេះ។ នៅថ្ងៃព្រហស្បតិ៍ខាងមុខនេះគឺជាពេលវេលាសម្រេចចិត្តហើយព្រោះអេស្ប៉ាញនឹងបង្ហាញក្រុមរបស់ពួកគេសម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Nations League។ ប្រភពដដែលបន្តថាក្រុមកីឡាករអេស៉្បាញមួយចំនួនរបួស ហើយការធ្វើដំណើរទៅកាន់ការប្រកួតអន្តរជាតិនៅខែតុលា លោក Luis Enrique ត្រូវការជំនួយទាំងអស់ដែលគាត់អាចទទួលបាន។ ចំពោះ Ansu Fati ទើបតែជាពីវិបត្តិរបួស បន្ទាប់​ពី​ចំណាយ​រយៈពេលជាង ១០ ខែហើយគាត់ទើបលេងបានតិចជាង…

2874b7f4 34d7 49f1 Ab58 3be015f108c9
កីទ្បា

Glazers និង Ed Woodward មាន​ជំហរបែបនេះលើ​ករណី​បណ្ដេញ​ចេញលោក Ole Gunnar Solskjaer

អ្នកគាំទ្រមួយក្រុមមានការខកចិត្តចំពោះការចាប់ផ្តើមរដូវកាលយឺតយ៉ាវរបស់ក្រុម Manchester United ។ បន្ទាប់ពីធ្លាក់ចេញពីព្រឹត្តិការណ៍ Carabao Cup ចាញ់ក្រុម Young Boys ក្នុងក្របខ័ណ្ឌ Champions League អមដោយការចាញ់ក្រុម Aston Villa នាពេលថ្មីៗនេះមា ពាក្យ​ថា Ole Out កំពុងតែសាយភាយពេញ​បណ្ដាញ​សង្គម។ ទោះយ៉ាងណាក៏ដោយ! វាហាក់ដូចជា Glazers និង Ed Woodward គ្មានគោលជំហរដូចគ្នានោះ​ទេ។ លោកMark Ogden អ្នក​សារព័ត៌មានរបស់ ESPN…

2df9b00f 9603 4b80 A5a8 38e54e89334a
កីទ្បា

នេះ​ជាមូលហេតុ​ដែល Bruno ទទួល​ភារកិច្ចស៊ុតបាល់​១១ម៉ែត្រ​ទល់​និង​ Aston Villa ហើយ Ronaldo បែរ​ជាឈរមើល​ទៅ​វិញ

នៅពេលដែល Cristiano Ronaldo បានចូលរួមជាមួយក្រុមបិសាចក្រហម Manchester United ម្តងទៀត មានការជជែកវែកញែកជាច្រើនក្នុង​បណ្ដាញ​សង្គម និង​បណ្ដាញ​សារព័ត៌មានថាតើអ្នកណាគួរជាអ្នកស៊ុតប៉េណាល់ទីរបស់ក្លឹប។ ប៉ុន្តែចាប់តាំងពីខែមករាឆ្នាំ ២០២០មក Bruno Fernandes គឺជាជម្រើសមួយ​ដ៏​ល្អបំផុតហើយគាត់មិនធ្វើឱ្យអ្នកគាំទ្រខកចិត្តឡើយ។ វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេ នៅពេលដែលខ្សែបម្រើរូបនេះ កាន់បាល់មកស៊ុតបាល់ប៉េណាល់ទីនៅនាទីទី ៩៣ ទល់នឹងក្រុម Aston Villa ជំនួស Ronaldo បើទោះបីជា Martinez ចង់ឱ្យ Ronaldo ជាអ្នក​ទាត់ក៏ដោយ។ ទោះយ៉ាងណាក៏ដោយ Bruno ស៊ុតមិនចូល ហើយ​នេះ​បាន​ធ្វើឱកយ​មាន​ការ​ជជែកវែកញែកបន្ថែម​ទៀត​ថា…

11
គ្រួសារ

ដាច់ខាតត្រូវប្រកាន់ខ្ជាប់ចំណុចទាំងនេះឲ្យបានល្អ បើចង់ឲ្យជីវិតអ្នករស់នៅប្រកបដោយសេរីភាព សប្បាយរីករាយ

មនុស្សម្នាក់ៗកើតមកតែងតែចង់រស់នៅប្រកបទៅសេចក្ដីសុខ ទាំងផ្លូវចិត្តនិងផ្លូវកាយ ទោះបីជាដឹងថាខ្លួនស្ថិតក្នុងសភាពបែបណាក៏ដោយ។ ដូច្នេះ ដើម្បីឲ្យជីវិតអ្នកមានភាសុខសាន្តជារៀងរហូត ត្រូវមើលគន្លឺះសំខាន់ៗខាងក្រោមនេះ។ ស្ងប់ស្ងាត់ នៅពេលអ្នកឈានចូលដល់វ័យកណ្តាល អ្នកប្រហែលធ្លាប់ឆ្លងកាត់ជីវិតដែលត្រូវបែកបាក់ ការជំពប់ដួលឬសមិទ្ធផលដែលមិនសមប្រកប។នៅពេលដែលមនុស្សបានយល់ពីពិភពលោកកាន់តែច្រើន នោះផ្ទៃខាងក្នុងនឹងកាន់តែស្ងប់ស្ងាត់ ហើយការរក្សាចិត្តឱ្យស្ងប់មិនមែនជាកិច្ចការងាយស្រួលឡើយ។ ប្រឈមមុខនឹងជីវិតដោយសុទិដ្ឋិនិយម ប្រសិនបើមនុស្សម្នាក់មានគំនិតអវិជ្ជមាន នោះនៅជុំវិញរបស់គាត់នឹងក្លាយទៅជាអាក្រក់ សម្បូរទៅដោយជម្លោះជាច្រើនកើតមានឡើង។ ផ្ទុយទៅវិញ បើមនុស្សម្នាក់តែងតែសប្បាយរីករាយពោរពេញដោយគំនិតវិជ្ជមាន នោះនៅជុំវិញគាត់ប្រាកដជាប្រែជាល្អជាមិនខាន។ មនុស្សគ្រប់រូបត្រូវឆ្លងកាត់កំណើតអាយុចាស់ឈឺនិងស្លាប់។ អ្វីក៏ដោយដែលប្រុងកើតឡើងវានឹងកើតភ្លាម។ រៀនបើកបេះដូង មានតែមនុស្សដែលមានចិត្តសប្បុរសទេ ដែលអាចទ្រទ្រង់ពិភពលោកអត់ធ្មត់គ្រប់រឿងសោកសៅនិងរីករាយបាន។ អ្នកអាចអត់ធ្មត់និងអភ័យទោសចំពោះចំណុចខ្វះខាតរបស់អ្នកដទៃ។ ដូច្នេះប្រសិនបើមនុស្សវ័យកណ្តាលអាចអធ្យាស្រ័យនិងទទួលយកបាន នោះចិត្តរបស់អ្នកនឹងមានភាពងាយស្រួលធូរស្រាល។ ត្រូវចងចាំថាលុយគឺជាវត្ថុមួយនៅខាងក្រៅរាងកាយ មនុស្សកើតមកដោយអាក្រាតគ្មានអ្វីជាប់ខ្លួនទេ ហើយនៅពេលមនុស្សស្លាប់ទៅវិញ ពួកគេននឹងនៅម្នាក់ឯងមិនអាចយកអ្វីទៅជាមួយបានឡើយ។ ដូច្នេះកុំឱ្យចិត្តរបស់អ្នកត្រូវហ៊ុំព័ទ្ធដោយទ្រព្យសម្បត្តិ…