Wisdoms

គេហទំព័រ ក្នុងស្រុក (KNONGSROK) ជាគណនីរបស់ក្រុមការងារនិពន្ធ។ យើងផ្សាយព័ត៌មាន ចំណេះដឹងទូទៅ និងគន្លឹះជីវិតប្រចាំថ្ងៃ ជាភាសាខ្មែរងាយអាន ងាយយល់ សម្រាប់អ្នកអានគ្រប់រូប។
3
សង្គម

ហេតុអ្វីមនុស្សប្រុស បើទោះជាខ្លួនអស់ចិត្តពីប្រពន្ធហើយ ទៅលួចលាក់ទាក់ទងស្រីថ្មី ឬមានប្រពន្ធចុង តែមិនព្រមលែងលះប្រពន្ធ

គេថា ចិត្តមនុស្សប្រុស ចំពោះតណ្ហា គឺមិនចេះស្កប់ស្កល់នោះឡើយ ទោះរៀបការ មានប្រពន្ធ មានគ្រួសាររួចហើយក៏ដោយ ក៏នៅតែមិនអាចបញ្ឈប់ចិត្តផិតក្បត់សាវា នៅតែមិនចោលចរិតទាក់ទងស្រី លួចមានប្រពន្ធចុង។ យ៉ាងណាមិញ ក៏មានមនុស្សប្រុសខ្លះ តាមពិតទៅគឺ​អស់ចិត្តពីប្រពន្ធ ចាប់តាំងពីខ្លួនទៅមានចិត្តស្រឡាញ់ស្រីផ្សេង ឬចិញ្ចឹមប្រពន្ធចុងមកម្ល៉េះ តែក៏នៅតែតោងទាម បៀមជាប់មិនព្រមដោះលែងឱ្យប្រពន្ធមានសេរីភាព គឺមានន័យថា មិនព្រមផ្ដិតមេដៃលែងលះឱ្យដាច់ស្រេចនោះឡើយ ។ ខាងក្រោមនេះ ជាហេតុផលមួយចំនួនរបស់មនុស្សប្រុស ដែលសុខចិត្តយកថែម តែមិនព្រមលែងប្រពន្ធដាច់ខាត ៖ ១. នៅអាណិតកូនៗ ជាការពិត ចិត្តមនុស្សប្រុស ដ្បិតថាអស់ចិត្តពីប្រពន្ធក៏ពិតមែន តែជាក់ស្ដែងគឺ មនុស្សប្រុសស្រឡាញ់…

៦
សង្គម

ហេតុអី មនុស្សយើង អាយុកាន់តែច្រើន សល់មិត្តភក្តិកាន់តែតិច?

វាមិនមែនជារឿងចម្លែកទេ ដែលមនុស្សយើងអាយុកាន់តែច្រើន មានមិត្តកាន់តែតិច ព្រោះថាការដែលយើងកាន់តែដឹងក្ដី យើងក៏បានជួបប្រទះនូវរឿងរ៉ាវក្នុងជីវិតច្រើនរាប់មិនអស់ ស្គាល់ចរិតពិតរបស់មនុស្សមួយចំនួនកាន់តែច្បាស់ ដឹងថាអ្នកណាជាមិត្តពិតប្រាកដ អ្នកណា​គ្រាន់តែចូលមកព្រោះចង់បានប្រយោជន៍ ហើយមនុស្សខ្លះ គ្រាន់តែចៃដន្យឆ្លងកាត់ជីវិតយើងមួយពេលប៉ុណ្ណោះ ជាពិសេស មនុស្សដែលយើងបានជួប បានស្គាល់ទាំងប៉ុន្មាន គឺសុទ្ធតែជាគ្រូ និងបានផ្ដល់បទពិសោធន៍ឱ្យយើងថែមទៀត។ កាលយើងនៅតូចៗ យើងមានមិត្តភក្តិច្រើន អ្នកណាក៏យើងស្គាល់ អ្នកណាក៏យើងឆាប់ចុះសម្រុងក្នុងការលេងជាមួយ ក៏ព្រោះតែកាលនោះ យើងគ្រាន់តែមិនចង់នៅម្នាក់ឯង យើងគ្រាន់តែចង់មានគ្នាកំដរលេង យើងមិនទាន់ចេះគិត ពេលមានរឿងឈ្លោះទាស់ ក៏ខឹងនឹងគ្នាមិនយូរដែរ មិនប៉ុន្មានក៏ភ្លេចអស់ហើយ។ ប៉ុន្តែនៅពេលដែលយើងធំដឹងក្ដី មានរឿងខ្លះ យើងក៏ដាក់ចិត្តប្រកាន់ មានរឿងខ្លះ យើងក៏មិនអាចបំភ្លេច មានមនុស្សខ្លះ…

២
សង្គម

ស្នេហា ការស្រឡាញ់មួយដ៏ពិតប្រាកដ ធ្វើឱ្យមនុស្សចេះស្រមើស្រមៃ ហើយពេលខ្លះ ការស្រមៃក៏ក្លាយជាការខូចចិត្ត ខកបំណង!

ជឿថា នៅពេលដែលអ្នកដាក់ចិត្តស្រឡាញ់នរណាម្នាក់ពិតប្រាកដ ហើយគិតថាពិតជាច្បាស់លាស់នឹងគេ អ្នកប្រាកដជានឹក គិត ហើយស្រមៃថា ក្ដីស្នេហា និងស្នេហាមួយនេះ វានឹងអាចបានល្អដូចអ្វីដែលអ្នកបានគិត តែចុងក្រោយ អារម្មណ៍ដូចធ្លាក់ចូលទៅក្នុងជ្រោះយ៉ាងជ្រៅ ព្រោះក្ដីស្រឡាញ់ និងការដាក់ចិត្ត វាប្រែទៅជាខកបំណង ខុសការគិតទៅវិញ។ – ធ្លាប់ស្រមៃថា នឹងមានថ្ងៃណាមួយបានធ្វើដំណើរកម្សាន្តយ៉ាងរីករាយ ទៅញ៉ាំអីឆ្ងាញ់ៗជាមួយនឹងគេ តែចុងក្រោយ សូម្បីតែមុខយើងក៏គេមិនទាំងចង់ឃើញផង។ – ធ្លាប់ស្រមៃថា នឹងអាចបណ្ដើរគ្នាទៅណាមកណា ជួបជុំបងប្អូន មិត្តភក្តិក្នុងកម្មវិធីជប់លៀងផ្សេងៗ តែចុងក្រោយបានត្រឹមតែគេទៅដោយគេ យើងទៅដោយយើង ពេលខ្លះ ឃើញគ្នា បែរជាធ្វើមិនស្គាល់គ្នាទៀត។ –…

7
សង្គម

ប្ដីល្អ ប្រពន្ធល្អ គឺប្រៀបដូចជាទ្រព្យកំណប់ ដែលកប់នៅទីអាថ៌កំបាំងអ៊ីចឹង បើយើងមិនមានសំណាង យើងមិនមាននិស្ស័យទេ យើងក៏មិនដឹងថា ទៅគាស់កាយនៅទីណាបានដែរ

ពេលខ្លះ ការដែលព្យាយាមខំតាមរកមនុស្សល្អៗ ដើម្បីយកមកធ្វើជាគូជីវិត មិនមែនជារឿងដែលងាយនោះឡើយ ពេលខ្លះ យើងបានជួបគេហើយ តែបែរជាមើលមិនដឹងថា គេជាមនុស្សល្អទេ តែដល់ពេលដែលគេបានទៅអ្នកផ្សេងបាត់ ទើបយើងដឹងថា តាមពិតទៅម្នាក់ហ្នឹងធ្លាប់តាមស្រឡាញ់យើងដែរ តែហេតុអីកាលមុនមើលមិនដឹងថាគេល្អ មិនផ្ដល់ឱកាសដល់គេ វាក៏អាស្រ័យទៅលើសំណាងរបស់យើងដែរ ពេលខ្លះ មកពីយើងខ្លួនឯង បុណ្យមិនដល់ ទើបមិនអាចផ្សាភ្ជាប់ជាមួយគេបាន ។ មនុស្សល្អៗ ក៏មិនខុសអីពីកំណប់ទ្រព្យ ដែលកប់នៅក្នុងទៅអាថ៌កំបាំងអ៊ីចឹង គឺមិនមានមនុស្សច្រើនទេ ដែលអាចដឹង និងមើលឃើញ លើកលែងតែយើងមាននិស្ស័យ យើងមានផលបុណ្យល្អ ទើបអាចរកបានមនុស្សល្អៗ អាចទទួលបានកំណប់ទ្រព្យនោះ យកមកថែរក្សាទុកជាសម្បត្តិរបស់ខ្លួន … តែអ្នកខ្លះទៀត…

៤
សង្គម

សង្សារចាស់ អ្នកណាខ្លះធ្លាប់មានសង្សារចាស់ ហើយបែកគ្នាដោយសារតែអ្វី?

– កាលនោះ បើយើងថយម្នាក់មួយជំហាន ប្រហែលយើងមិនបែកគ្នាទេ។ – កាលនោះ បើយើងចេះស្ដាប់ហេតុផល និងយោគយល់ដល់គ្នា ប្រហែលយើងមិនបែកគ្នាទេ។ – កាលនោះ បើយើងបើកចិត្តនិយាយការពិតជាមួយគ្នា សួរនាំគ្នា ម្នាក់សួរ ម្នាក់បកស្រាយ ប្រហែលយើងមិនយល់ច្រឡំ ហើយបែកគ្នាទេ។ – កាលនោះ បើយើងស្មោះចំពោះគ្នា យកចិត្តទុកដាក់ ចេះថែរក្សាគ្នា ប្រហែលយើងមិនបែកគ្នាទេ។ – កាលនោះ បើយើងចេះខ្វល់ខ្វាយពីគ្នា កុំព្រងើយកន្តើយដាក់គ្នា មិនអាចឱ្យអ្នកផ្សេងជ្រែកចូលមកបំបែកទំនាក់ទំនងយើងទាំងពីរ ប្រហែលយើងមិនបែកគ្នាទេ។ – កាលនោះ បើយើងចេះជឿជាក់…

៤
សង្គម

មនុស្សប្រុសណាក៏ចេះធ្វើកិច្ចការងារផ្ទះដែរ ណាស់តែគេមិនចង់ធ្វើ ឬមិនព្រមជួយចែករំលែកការងារនេះជាមួយប្រពន្ធតែប៉ុណ្ណោះ!

បុរសពិតប្រាកដ គេមិនដែលប្រកាន់កិច្ចការងារតូចធំនៅក្នុងផ្ទះនោះឡើយ សំខាន់គឺ អាចជួយសម្រាលបន្ទុក ភាពហត់នឿយឱ្យប្រពន្ធកូន នោះហើយ ទើបហៅថាបុរសពិត ស្វាមីពិត មេគ្រួសារពិតប្រាកដ។ មានមនុស្សប្រុសខ្លះ ប្រកាន់ខ្ជាប់នូវពាក្យថា ខ្លួនជាប្រុស មិនអាចធ្វើការងារផ្ទះនោះឡើយ ព្រោះការងារផ្ទះទាំងអម្បាលមាណ គឺជាតួនាទីរបស់មនុស្សស្រី ដូច្នេះ ក្នុងនាមជាប្រពន្ធត្រូវតែបំពេញនូវកាតព្វកិច្ចមួយនេះ ។ ក៏មានមនុស្សប្រុសខ្លះទៀត ប្រកាន់ចិត្តគំនិតថា ខ្លួនជាមនុស្សប្រុស ចូលផ្ទះបាយ ចម្អិនម្ហូបអាហារខ្លាចអាប់រាសី ខូចឈ្មោះជាមនុស្សប្រុស សឹងតែថា ចំណីអាហារ បាយម្ហូប ឱ្យប្រពន្ធលើកប្រគេនដល់កន្លែងហូបថែមទៀតផង។ មនុស្សប្រុសទាំងអស់ កុំនិយាយថា ខ្លួនជាប្ដី ជាមេគ្រួសារ…

៣
សង្គម

ចង់រកមនុស្សល្អជាមួយយើងពិតប្រាកដ ល្អដោយគ្មានលក្ខខណ្ឌ មិនមែនជារឿងងាយនោះឡើយ

– មិនខ្វះទេ មនុស្សដែលនិយាយថា ចូលចិត្តយើង … ។ – មិនខ្វះទេ មនុស្សដែលនិយាយថា ស្រឡាញ់យើង … ។ – មិនខ្វះទេ មនុស្សដែលតែងតែសួរនាំ ហើយបង្ហាញពីការបារម្ភ យកចិត្តទុកដាក់ ខ្វាយខ្វល់ពីយើង … ។ – មិនខ្វះទេ មនុស្សដែលតែងតែញញឹម និងនិយាយថា ធ្វើចិត្តឱ្យសប្បាយៗទៅ មិនអីទេ អ្វីៗនឹងប្រសើរ … ។ ប៉ុន្តែ បើចង់រកមនុស្សម្នាក់ដែល តែងតែធ្វើរឿងទាំងនេះ…

4
សេដ្ឋកិច្ច

ដឹងទេថា ក្បួនធ្វើដំណើររបស់សត្វចចក ក៏បង្កប់នូវខ្លឹមសារដ៏មានន័យមិនធម្មតាទេ តោះ! ទៅមើលការបកស្រាយ ដ៏សមហេតុផលទាំងអស់គ្នា

តាមរយៈរូបភាពមួយសន្លឹក ដែលបង្ហាញពីក្បួនធ្វើដំណើររបស់ហ្វូងសត្វចចក ក៏បានធ្វើឱ្យអ្នកវិភាគ អាចបកស្រាយនូវអត្ថន័យដ៏មានន័យ ដែលបញ្ជាក់ពីការធ្វើដំណើររបស់ហ្វូងចចកទាំងនោះបានដែរ ចង់ដឹងថា អត្ថន័យមានន័យប៉ុនណា តោះ! ទៅអានខ្លឹមសារខាងក្រោមទាំងអស់គ្នា ៖ ● អ្នកទី១ ៖ ចចក៣ក្បាលខាងមុខជាចចកឈឺនិងចាស់ ពួកវាដើរនៅខាងមុខដើម្បីកំណត់ល្បឿនធ្វើដំណើររបស់ហ្វូងទាំងមូល។ ៥ក្បាលបន្ទាប់ជាចចកដែលខ្លាំងបំផុតក្នុងក្រុម វាមាននាទីការពារចចក៣ក្បាលខាងមុខពីការយាយីរបស់សត្រូវ។ ចំណែកកណ្តាលហ្វូងជាចចកធម្មតា ឯ៥ក្បាលបន្ទាប់ក៏ជាចចកខ្លាំងបំផុតដែរ វាមានតួនាទីការពារក្រុមផ្នែកខាងក្រោយ។ ចចកមួយក្បាលដែលដើរចុងក្រោយគេបំផុត ជាមេដឹកនាំគេ វាកំណត់ថាគ្មានចចកណាមួយដើរមិនទាន់ក្រុម ឬត្រូវគេទុកចោល។ បើមានសត្រូវវាផ្លាស់ទីលឿនបំផុតដើម្បីជួយក្រុម។ នេះហើយជាក្បួនធ្វើដំណើររបស់សត្វចចក។ ● អ្នកទី២ ៖ ៣ខាងមុខតំណាងឱ្យ ព្រះពុទ្ធ ព្រះធម៌…

New Copy
តេស្តIQ

ឆ្នាំទាំង ៣ បើកទ្វាឃ្លាំងទ្រព្យ ចាប់ពីឆ្នាំ ២០២៣ ដល់ ២០៣០

ហោរាសាស្ត្រ និយាយថា ក្នុងឆ្នាំ២០២៣ ដល់ឆ្នាំ២០៣០ សម្រាប់អ្នកកើតក្នុងឆ្នាំទាំង ៣ ខាងក្រោមនេះ នឹងប្រសើរឡើងក្នុងទិសដៅវិជ្ជមាន ការលំបាកនឹងថមថយបន្តិចម្តងៗ ធ្វើឱ្យមានលាភសំណាង។ ១. ឆ្នាំរោង « នាគ » ហោរាសាស្ត្រ​ថា​អ្នក​កើត​ឆ្នាំ​រោង មាន​ចរិត​ខ្លាំង​ក្លា បើក​ចិត្ត​ទូលាយ​។ ពួកគេរស់នៅដោយអស់ពីចិត្តសម្រាប់មិត្តភក្តិ និងសាច់ញាតិរបស់ពួកគេ។ ដោយ​ហេតុ​នេះ​ហើយ​ទើប​ឆ្នាំ​នាគ​ត្រូវ​បាន​អ្នក​រាល់​គ្នា​ស្រឡាញ់​រាប់​អាន។ រាសី​របស់​អ្នក​ឆ្នាំ​នាគ​មាន​ភាព​ចម្រុងចម្រើន​ខ្លាំង​ណាស់​ទៅ​ណា​មក​ណា​មាន​មនុស្ស​មក​ជួយ ។ កន្លងមកនេះ អ្នកឆ្នាំរោង ហាក់មានរាសី​ស្រុតចុះ​ខ្លាំង ការងារ​មិន​រលូន​ទេ ធ្វើ​អ្វី​ក៏​លំបាក​ដែរ។ ថ្វីដ្បិតតែមានការងារខ្លះ មានការរៀបចំទុកជាមុនបានល្អក៏ដោយ ប៉ុន្តែឆ្នាំរោងមិនអាចចៀសផុតពីការខកចិត្ត ខកខានឱកាសឡើងតំណែង…

Sniper
សង្គម

មកស្គាល់កាំភ្លើងលប​បាញ់(Sniper Rifles)ទំនើបបំផុតក្នុង​ពិភពលោកកំពុង​ប្រើប្រាស់ដោយ​ទាហានពិសេសបច្ចុប្បន្ន

កាំភ្លើង លបបាញ់ sniper អនុញ្ញាតឱ្យទាហានពិសេសបាញ់ចំគោលដៅពីរយៈចម្ងាយឆ្ងាយនិងអាចត្រូវគោលដៅក្នុងកម្រិតខ្ពស់បំផុត។ វាត្រូវបានប្រើដើម្បីកម្ចាត់សត្រូវ បំផ្លាញឧបករណ៍ងាយរងគ្រោះ និងអនុវត្តការត្រួតពិនិត្យនិង​កម្ទេចគ្រឿងផ្ទុះជាដើម។ ជាមួយនឹងកែវឆ្លុះដ៏មានអានុភាពរបស់វានិងកាណុងវែងរឹងមាំ កាំភ្លើងលបបាញ់ទាំងនេះគឺជាកាំភ្លើងមួយក្នុងចំណោមអាវុធដែលគេស្គាល់បំផុត នៅក្នុងឃ្លាំងអាវុធរបស់កងទ័ពហើយត្រូវបានគេពេញនិយមតាមរយៈព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ការថតខ្សែភាពយន្ត និងប្រព័ន្ធផ្សព្វផ្សាយដទៃទៀត។ កាំភ្លើងលបបាញ់របស់យោធាត្រូវបានគេបង្កើតឡើង ដើម្បីផ្តល់ភាពជាក់លាក់ខ្ពស់ជាងមុន និងអាចប្រើប្រាស់បានយូរ អាចទុកចិត្តបាន និងអាចជួសជុលបានក្នុងលក្ខខណ្ឌណាមួយដែល​មាន​ស្ថានភាពមិនល្អ។ តើកាំភ្លើងលបបាញ់កាំភ្លើងល្អបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្នមានអ្វីខ្លះ? ១-Barrett M82 – US Barrett M82 ដែលត្រូវបានគេស្គាល់ថាគឺជាការ​កាំភ្លើងដែល​បង្កើតឡើងរបស់កងទ័ពអាមេរិក មាន​ឈ្មោះ​ថា M107 ហើយ​វា​ជា​ជាកាំភ្លើងលបបាញ់ដ៏ល្អបំផុតមួយនៅលើទីផ្សារ។ គោល​បំណង​ចម្បង​របស់​ទាហានអាមេរិក​ក្នុង​ការ​បង្កើតកាំភ្លើង​នេះ​គឺ​អាច​បាញ់​ទម្លុះដែកល្មមៗ​និង​ជញ្ជាំងបេតុង ពិសេស​អាច​មាន​តម្លាំង​បាញ់​ជ្រាត​ចូល​ទៅ​ទម្លុះរថពាសដែកនៅ​បាញ់​ក្នុង​រយៈ​ចម្ងាយជិត​ល្មម។ ដើមឡើយវាត្រូវបានរចនាឡើងដោយក្រុមហ៊ុនផលិតអាវុធជាតិផ្ទុះ Barrett(Barrett…

New
ទស្សនៈ

សម្រាលកូនរួច! ម៉ាក់ៗទាំងឡាយ គួរកុំភ្លេចអនុវត្តវិធីថែទាំសម្រស់ឲ្យស្បែកចាំប៉ុន្មានចំណុចនេះ

អំឡុងពេលសម្រាលកូនជាទីស្រឡាញ់រួច អ្នកម្តាយគ្រប់ៗរូបតែងតែមានការព្រួយបារម្ភចំពោះរូបសម្បត្តិរបស់ខ្លួន ព្រោះមិនថាអ្នកមានសម្រស់ស្រស់ស្អាតប៉ុណ្ណានោះទេ ប៉ុន្តែឲ្យតែបានសម្រាលកូនរួច អ្នកនឹងមានទឹកមុខ និងរូបរាងត្រូវបានធ្លាក់ចុះជានិច្ច។ ដោយឡែកយើងក៏សង្កេតឃើញ និងមានការងឿងឆ្ងល់ផងដែរថាចំពោះអ្នកម្តាយ វ័យក្មេងមួយចំនួនក៏នៅតែអាចថែរក្សារូបសម្រស់របស់ខ្លួនឲ្យនូវស្រស់ស្អាតដដែលបើទោះបីជាធ្លាប់សម្រាលកូនពីរ ទៅបីនាក់ហើយក្តី។ ដូច្នេះថ្ងៃនេះគេហទំព័ររបស់យើង នឹងធ្វើការចែករំលែកទាក់ទងពីវិធីថែទាំសម្រស់មួយចំនួនក្រោយពេលសម្រាលកូនហើយ។ ១/ ទទួលទានវីតាមីន បន្ទាប់ពីសម្រាលកូនហើយ អ្នកម្តាយគ្រប់ៗរូបតែងតែបាត់បង់នូវសារធាតុគីមី និងវីតាមីនសំខាន់ៗក្នុងខ្លួន ហេតុដូច្នេះការទទួលទានវីតាមីនជំនួយបន្ថែមទៀតដល់ស្បែក និងភ្នែក ពិតជាមានភាពចាំបាច់យ៉ាងខ្លាំងក្នុងការទប់លំនឹងរបស់សុខភាពអ្នកម្តាយគ្រប់វ័យ។ ២/ ការតមអាហារ ក្រៅពីមានវីតាមីនជំនួយហើយ អ្នកម្តាយគ្រប់ៗរូបក៏មិនត្រូវភ្លេចក្នុងការតមនូវប្រភេទអាហារទាំងឡាយដែលអាចធ្វើឲ្យរូបរាងរបស់អ្នកកាន់តែធាត់ឡើងជាលំដាប់ ព្រោះថា អំឡុងពេលដែលអ្នកទើបតែសម្រាលកូនហើយភ្លាមៗ អ្នកប្រាកដជាឃ្លាន និងចង់ញាុំអាហារជាច្រើនប្រភេទដែលមិនបានហូបនៅពេលកំពុងតែពរពោះកូន។ ប៉ុន្តែចូររំលឹកខ្លួនឯងបន្តិចថា ភាពធាត់អាចធ្វើឲ្យអ្នកធ្លាក់ចុះនូវភាពទាក់ទាញដែលធ្លាប់មានចំពោះស្វាមីនិងមនុស្សជុំវិញខ្លួន។ ដូច្នោះមុនពេលសម្រេចចិត្តចង់ទទួលទានអាហារប្រភេទណាមួយចូលអ្នកគិតឲ្យបានច្រើនដងពីឥទ្ធិពលរបស់វាមកកាន់រូបសម្បត្តិខ្លួន។ ៣/…

1 2
សុខភាព

បច្ចេកទេសសម្រកទម្ងន់របស់តារាស្រី K-POP ល្បីៗ! ធានាថាឃើញប្រសិទ្ធិភាពឆាប់រហ័ស

នៅក្នុងវិស័យសិល្បៈកូរ៉េតារាចម្រៀងស្រីភាគច្រើនបានព្យាយាមដាក់សម្ពាធ និងតាំង ចិត្តយ៉ាងខ្ពស់ក្នុងការថែរក្សារូបរាងរបស់ខ្លួន។ ជាក់ស្តែងខាងក្រោមនេះ ជាការប្រមូលផ្តុំរបបអាហារប្រចាំថ្ងៃរបស់តារាចម្រៀងស្រី K-POP ល្បីៗដែលមានរូបរាងគួរឲ្យស្រឡាញ់និងចង់នៅក្បែរ។ ១. សព្វថ្ងៃនេះតារាចម្រៀង Suzy ជាតារាចម្រៀង និងសម្តែងដ៏ឆ្នើមមួយរូបដែលត្រូវបាន មហាជនភាគច្រើនទទួលស្គាល់ថា ជាតារាស្រីរាងស្រឡូនស្អាត និងគួរឲ្យស្រឡាញ់ យ៉ាងខ្លាំង។ ក្នុងនោះផងដែរនាងក៏មានរូបមន្តថែរក្សារូបរាង និងដងខ្លួនយ៉ាងពិសេសដូចជាពេលព្រឹកនាងត្រូវទទួលទានទ្រូងមាន់ដុត ១ ដំឡូងជ្វាស្ងោរ ១ ទឹកដោះគោមួយកែវ, រីឯពេលថ្ងៃត្រង់នាងត្រូវទទួលទានបាយស.មួយចាន និងសាឡាត់មួយចាន, ចំណែកពេល ល្ងាច នាងទទួលទានតែដំឡូងជ្វាស្ងោរមួយមុខគត់។ ២. តារាចម្រៀង Seol Hyun ត្រូវបានមិត្តនារីៗភាគច្រើនមានការស្រឡាញ់ពេញចិត្ត…

៣
សង្គម

ហេតុអ្វីបានជាមនុស្សប្រុស តែងតែចង់សាកល្បងចិត្តមនុស្សស្រី?

ក្នុងរឿងស្នេហា មនុស្សប្រុសចូលចិត្តសាកល្បងចិត្តមកកាន់គូស្នេហ៍របស់ខ្លួនថា នាងស្រឡាញ់គេពិតមែន ឬក៏យ៉ាងណាដែរ? ហេតុដូច្នេះហើយ ខាងក្រោមនេះជាការបកស្រាយពីល្បិចកលមួយចំនួនរបស់មនុស្សប្រុស ដែលធ្វើមកកាន់ដៃគូដើម្បីស្ទាបស្ទង់ផ្លូវចិត្តរបស់នាង៖ ១/ មនុស្សប្រុសចង់សាកចិត្តមនុស្សស្រីព្រោះបើគាត់ត្រូវរស់នៅរួមគ្នារហូតទៅ គាត់ក៏ចង់ស្គាល់នាងឲ្យបានគ្រប់ជ្រុងជ្រោយ គាត់ចង់ដឹងថា នាងមានអត្តចរិតឆេវឆាវនោះទេឬចូលជាមួយនឹងគាត់ប៉ុណ្ណា? ២/ មនុស្សប្រុសចូលចិត្តសង្កេតមើលអាកប្បកិរិយារបស់សង្សារ ពេលមានមនុស្សស្រីម្នាក់ទៀតដើរចូលមកក្នុងបន្ទប់ បើនាងច្រណែនមនុស្សស្រីម្នាក់នោះ គ្រាន់តែមើលមុខ ក៏ដឹងហើយ គាត់គ្រាន់តែនិយាយបង្ហើរៗឲ្យបានឲ្យនាងដឹងថា មនុស្សស្រីម្នាក់នោះស្លៀកពាក់ឈុតគួរឲ្យស្រឡាញ់ ឬសក់នាងស្អាតដល់ហើយ។ និយាយតែប៉ុណ្ណឹង សង្សាររបស់គាត់នឹងផ្សែងចេញតាមត្រចៀក តាមពិតទៅយើងមិនបានចាប់អារម្មណ៍មនុស្សស្រីម្នាក់នោះទេ ប៉ុន្តែគាត់ចង់ឲ្យសង្សារប្រច័ណ្ឌលេង ដើម្បីបញ្ជាក់ថានាងនៅចាប់អារម្មណ៍ជាមួយគាត់។ ៣/ ប្រសិនបើមិត្តស្រីប្រាប់គាត់ថា នាងមិនចូលចិត្តនរណាមកមិនទៀងទាត់ពេលវេលា មនុស្សប្រុសនឹងចងចាំទិន្នន័យនេះទុកក្នុងចិត្ត ហើយបើគាត់ចង់សាកល្បងចិត្តនាង គាត់គ្រាន់តែធ្វើជាមកយឺតមួយម៉ោងព្រមទាំងប្រាប់ពីមូលហេតុដែលអាចទទួលយកបាន។…

២
សង្គម

ទស្សនៈសំខាន់ៗ ដែលមនុស្សស្រីជប៉ុនគិតក្នុងពេលមានសម្ព័ន្ធភាពស្នេហា

ជនជាតិជប៉ុន ជាជនជាតិមួយនៅក្នុងតំបន់អាសុី ដែលត្រូវបានមនុស្សទូទាំងពិភពលោកទទួលស្គាល់ថា ជាអម្បូរមនុស្សដែលរស់នៅពោរពេញដោយភាពថ្លៃថ្នូរ សុជីវធម៌ និងមានអាយុវែងជាងជនជាតិដទៃផ្សេងទៀត។ យ៉ាងណាមិញក្រៅតែពីរឿងរ៉ាវទាំងអស់នេះ ជនជាតិជប៉ុនដែលជានារីៗក៏មានការយល់ឃើញមួយចំនួនខុសប្លែកពីនារីដទៃ ក្នុងអំឡុងពេលមានទំនាក់ទំនងស្នេហាជាមួយបុរសណាម្នាក់ផងដែរ។ ដូច្នេះខាងក្រោមគឺជាទស្សនៈសំខាន់ៗមួយចំនួន ដែលនារីជប៉ុនគិតក្នុងពេលមានទំនាក់ទំនងស្នេហាជាមួយមនុស្សប្រុស៖ ១/ ការរស់នៅជាមួយដៃគូ មុនពេលរៀបការជារឿងធម្មតា ភាគច្រើននៃសម្ព័ន្ធស្នេហារបស់ជនជាតិជប៉ុន គឺនិយមរួមរស់នៅជាមួយគ្នាមុនពេលរៀបការជាផ្លូវការ ហើយប្រសិនបើអំឡុងពេលរស់នៅជាមួយគ្នា អ្នកទាំងពីរស្រាប់តែ មើលឃើញថាពួកគេម្នាក់ៗមិនអាចរួមរស់នៅជាមួយគ្នាបន្តទៀតបាននោះពួកគេនឹងសម្រេចចិត្តចែកផ្លូវគ្នា។ ដោយហេតុថានារីជប៉ុនភាគច្រើនឲ្យតម្លៃទៅលើការរៀបការខ្លាំងជាងការរក្សានូវព្រាហ្មចារីរបស់ខ្លួនទុក។ ហើយការរៀបការជាមួយនរណាម្នាក់ពិតជាការសម្រេចចិត្តដ៏ធំរបស់ពួកគេក្នុងមួយឆាកជីវិត។ ២/ ការរៀបការ គឺជាបន្ទុកច្រើនជាងការសប្បាយរីករាយ មួយផ្នែកធំនៃការគិតរបស់មនុស្សស្រីជប៉ុនជាទូទៅ គឺការរៀបការជាបន្ទុកសម្រាប់ពួកគេច្រើនជាងការសប្បាយរីករាយ ព្រោះថាក្រោយពេលរៀបការរួចពួកគេត្រូវការបង្កើតកូន និងមើលថែទាំក្រុមគ្រួសារទាំងសងខាង។ ក្នុងនោះផងដែរបន្ទាប់ពីរៀបការហើយពួកគេក៏ត្រូវមានទំនួលខុសត្រូវច្រើនជាងពេលនៅលីវម្នាក់ឯងទៅទៀត។ ដូច្នេះបានជានារីជប៉ុនភាគច្រើនមិនងាយសម្រេចចិត្តរៀបការជាមួយបុរសណាម្នាក់ងាយៗនោះឡើយ។ ៣/ សុខភាពផ្ទាល់ខ្លួន…

4
ប្លែកៗ

តិចនិចសំន្សប្រាក់ប្រកបដោយប្រសិទ្ធភាពពីលោក John C. Maxwell

ការសំន្សសំចៃប្រាក់នរណាម្នាក់ក៏ចង់ធ្វើវានោះដែរ ប៉ុន្តែក៏មានមនុស្សតិចតួចណាស់ដែលអាចទទួលបានជោគជ័យពីការសំន្សប្រាក់ទៅតាមកាលកំណត់ និងការតាំងចិត្តរបស់ខ្លួន។ ជាក់ស្តែងខាងក្រោមនេះជាតិចនិចសំន្សប្រាក់មួយចំនួនរបស់លោក John C. Maxwell ដែលធ្លាប់ទទួលបានជោគជ័យពីការសំន្សប្រាក់ផ្ទាល់ខ្លួនរហូតដល់រាប់លានដុល្លារ។ ១/ មានគោលដៅ និងចក្ខុវិស័យវែងឆ្ងាយ ជាច្រើនលើកដែលអ្នកបានសំន្សប្រាក់ដោយមិនមានគោលដៅ និងចក្ខុវិស័យវែងឆ្ងាយ ក្នុងការចាយវាយប្រាក់ឲ្យបានត្រឹមត្រូវ។ វានឹងធ្វើឲ្យការសំន្សប្រាក់របស់អ្នកមិនទទួលបានជោគជ័យស្របតាមគម្រោងផែនការដែលអ្នកចង់បាននោះឡើយ។ ហេតុដូច្នេះអ្នក ចាំបាច់ត្រូវតែមានយុទ្ធសាស្រ្ត និងផែនការឲ្យបានច្បាស់លាស់ថាអ្នកចង់សំន្សប្រាក់ឲ្យ បានប៉ុន្មានដុល្លារក្នុងរយៈពេល ៥ ឬ ១០ឆ្នាំទៅមុខទៀត? ២/ មានវិន័យ ក្នុងការសំន្សប្រាក់អ្នកគួរតែមានវិន័យ និងមានការតស៊ូឲ្យបានជាក់លាស់ហើយត្រូវតែធ្វើការសំន្សប្រាក់ឲ្យបានទៀងទាត់។ ជាការពិតដើម្បីឲ្យអ្នកអាចសម្រេចបានទៅតាម គោលដៅនៃការសំន្សរបស់ខ្លួន អ្នកចាំបាច់ត្រូវសំន្សវាជាប្រចាំថ្ងៃព្រមទាំងធ្វើវាដោយបញ្ញា។ ៣/ មានសកម្មភាព ការសំន្សប្រាក់ត្រូវការឲ្យអ្នកមានសកម្មភាពធ្វើវាទៅតាមកាលវិភាគផ្ទាល់ខ្លួន។…

5
សង្គម

ទស្សនៈមួយចំនួន ដែលមនុស្សស្រីតែងតែគិតខុសក្នុងរឿងស្នេហា!

កើតមកជាមនុស្សក្នុងលោក មិនថាប្រុស ឬស្រីតែងតែមានដៃគូជីវិតដោយចៀសមិនផុត ប៉ុន្តែក៏មានអ្នកខ្លះអាចស្វែងរកឃើញនូវដៃគូជីវិតដែលស្រឡាញ់ និងយកចិត្តទុកដាក់ ឲ្យគ្នាទៅវិញទៅមកបានយ៉ាងល្អ។ ចំណែកឯអ្នកខ្លះទៀតក៏បានត្រឹមតែរស់នៅក្នុងអាងទឹកភ្នែក និងទទួលរងនូវអំពើហិង្សាអស់រយៈពេលជាច្រើនឆ្នាំពីមនុស្សជាទីស្រឡាញ់របស់ខ្លួនទៅវិញ។ ដោយឡែកនៅក្នុងថ្ងៃនេះពីខាងគេហទំព័រក្នុងស្រុកក៏ចង់បង្ហាញប្រិយមិត្តអ្នកអានពីទស្សនៈមួយចំនួនដែលមនុស្សស្រីតែងតែគិតខុសក្នុងរឿងស្នេហ៍ដូចខាងក្រោមនេះ។ ១/ មនុស្សស្រីតែងតែគិតថា ឲ្យគេឧស្សាហ៍តាមដានការផុស like comment លើរូបភាពរបស់ខ្លួន និងឆាតមកសួរសុខទុក្ខ គឺមានន័យថា “គេកំពុងតែលួចស្រឡាញ់ខ្លួនហើយ” ជាការពិត មនុស្សប្រុសស្រីត្រូវការមានទំនាក់ទំនងរាប់អានគ្នាដោយខានមិនបាន។ ហេតុដូច្នេះ មិនប្រាកដនោះទេថា ឲ្យតែគេ like comment និងឆាតមកកាន់អ្នកជារឿយៗមានន័យថាបុរសម្នាក់នោះកំពុងតែស្រឡាញ់អ្នកអស់ពីចិត្តពីថ្លើមឡើយ។ ២/ មិនថាជាប្តី ឬជាសង្សារឲ្យតែគេហ៊ានដាក់ In Relationship និងផុសរូបថតជាមួយអ្នកមានន័យថា…

២
ទស្សនៈ

កំពូលអាថ៌កំបាំងរបស់មនុស្សប្រុស ដែលមិនធ្លាប់បង្ហាញឲ្យមនុស្សស្រីបានដឹង!

មិនថាមនុស្សប្រុស ឬមនុស្សស្រីតែងតែមានភាពអាថ៌កំបាំងរៀងៗខ្លួន ហើយក៏មិនអាចមាននរណាម្នាក់បានដឹងពីដៃគូរបស់ខ្លួនគ្រប់រឿងរ៉ាវនៃជីវិត និងការគិតរបស់គ្នានោះទេ។ យ៉ាងណាមិញនៅក្នុងថ្ងៃនេះគេហទំព័រក្នុងស្រុករបស់យើង នឹងធ្វើការចែករំលែកប្រិយមិត្តអ្នកអានឲ្យបានដឹងឮ ពីកំពូលអាថ៌កំបាំងមួយចំនួនរបស់មនុស្សប្រុស ដែលតែងតែចូលចិត្តធ្វើដាក់មនុស្សស្រី​ ៖ ១/ មនុស្សប្រុសចូលចិត្តឲ្យមនុស្សស្រីយល់ខុសថាគេគិតស្មោះត្រង់ និងចង់រៀបការជាមួយនឹងនាងដើម្បីនឹងបានគេងជាមួយនឹងនាងបែបក្តៅរោលរាលតែប៉ុណ្ណោះ។ ជាការពិតមនុស្សប្រុសគ្រប់ៗគ្នាតែងតែដឹងច្បាស់ថា សង្សារច្បាស់ជាពុះកព្រ្ជោល ខ្លាំងឡើង បើនាងជឿថា “យើងអាចមានអនាគតរួមគ្នា”។ មនុស្សប្រុសចូលចិត្តប្រើប្រាស់ពាក្យទាំងនេះរហូតជាប់ជាទម្លាប់ “ខ្ញុំជឿថានាងនឹងព្រមមានអីៗជាមួយនឹងខ្ញុំ បើខ្ញុំប្រាប់នាងថា ខ្ញុំគិតចង់រៀបការជាមួយនឹងនាងក្នុងថ្ងៃខាងមុខ”។ ២/ នៅពេលសេពគប់គ្នា មនុស្សស្រីតែងតែនិយាយប្រាប់ពីអ្វីដែលនាងចង់បាន ហើយនៅពេលដែលមនុស្សប្រុសចាប់ផ្តើមធ្វើតាមពាក្យសម្តីរបស់នាង នោះប្រាកដណាស់ថានាងនឹងរៀបចំក្រាលកន្លែងដេកឲ្យជាស្រេចសម្រាប់មនុស្សប្រុស។ តែយ៉ាងណាមិញនៅពេលដែលពេលវេលាចេះតែដើរទៅមុខពីមួយថ្ងៃទៅមួយថ្ងៃ វានឹងបង្ហាញឲ្យនាងឃើញកាន់តែច្បាស់ថា តាមការពិតទៅរឿងចិញ្ចៀនរៀបការដែលនាងធ្លាប់ស្រមៃហាក់បីដូចជាមិនដែលលេចចេញជារូបរាងពិតប្រាកដម្តងណាឡើយ។ ៣/ មនុស្សប្រុសមានស្ទីលច្រើនសឹងអី ផ្ទះធំស្អាត…

New
សង្គម

ទាំងនេះ ជាទង្វើដែលអ្នកគួរធ្វើជាចាំបាច់ ពេលដែលមិត្តប្រុសខឹងនឹងខ្លួន

មិនថាសម្ព័ន្ធភាពល្អប៉ុនណានោះទេ អ្នកតែងតែមានការឈ្លោះប្រកែកគ្នា និងទាស់សម្តីជាមួយនឹងដៃគូជាញឹកញាប់។ ហើយជាទូទៅការឈ្លោះប្រកែកគ្នាតែងតែធ្វើឲ្យទំនាក់ទំនងរបស់អ្នកទាំងពីរកាន់តែមិនល្អរវាងគ្នានឹងគ្នា។ ជាមួយគ្នានោះដែរដើម្បីអាចឲ្យស្ថានភាពនៃការខឹងសម្បារគ្នាទៅវិញទៅមករបស់ភាគីខាងប្រុសមានការថយចុះ តើក្នុងនាមអ្នកជាមិត្តស្រីគួរចាំបាច់ត្រូវធ្វើអ្វីខ្លះអំឡុងពេលនោះ? ១. រក្សាភាពស្ងៀមស្ងាត់ឲ្យគាត់ និស្ស័យរបស់មនុស្សប្រុសគឺមិនសូវចូលចិត្តនិយាយស្តីច្រើន ឬជជែកវេកញែកពីរឿងរ៉ាវដែលខ្លួនបានធ្វើខុសនោះឡើយ។ ហេតុដូច្នោះហើយការទុកពេលវេលាឲ្យគ្នាទៅវិញទៅមកអំឡុងពេលដែលម្នាក់ៗសុទ្ធតែខឹងគ្នាទៅវិញទៅមក គឺជាការល្អដើម្បីឲ្យទាំងសងខាងអាចរំងាប់អារម្មណ៍ និងធ្វើការសម្រេចចិត្តឲ្យបានច្បាស់លាស់ថាគួរធ្វើយ៉ាងណាបន្តទៅទៀតជាមួយនឹងបញ្ហានោះ។ ២. ចំណាយពេលមើលថែខ្លួនឯង ខណៈពេលដែលអ្នក និងមិត្តប្រុសកំពុងតែខឹងព្រមទាំងមិនចង់និយាយរកគ្នា អ្នកគួរតែយកពេលវេលានោះដើម្បីមើលថែទាំខ្លួនឯងឲ្យបានច្រើនដូចជាសុខភាព រូបសម្រស់ និងរូបរាងរបស់ខ្លួនជាដើម។ ដោយហេតុថាពេលវេលានោះ គឺពិតជាសាកសមខ្លាំង ណាស់សម្រាប់អ្នកខ្លួនឯងក្នុងការព្យាបាល ក៏ដូចជាខ្វល់ខ្វាយពីរឿងរ៉ាវរបស់ខ្លួន។ ជាពិសេសទៅទៀតនោះក៏ជាការបង្ហាញឲ្យឃើញពីការចេះស្រឡាញ់ខ្លួនឯងឲ្យមិត្តប្រុសជាទីស្រឡាញ់បានឃើញផងដែរ។ ៣. អានសៀវភៅ ការអានសៀវភៅគឺជារឿងល្អបំផុតដែលអ្នកគួរតែធ្វើក្នុងពេលមានបញ្ហាឈ្លោះប្រកែកគ្នាជាមួយនឹងមិត្តប្រុស ព្រោះថាសៀវភៅនឹងជួយធ្វើឲ្យផ្លូវចិត្តរបស់អ្នកមានសេចក្តីស្ងប់សុខ។ ទន្ទឹមនឹងនេះដែរប្រសិនបើអ្នកមិនចូលចិត្តអានសៀវភៅនោះទេ អ្នកក៏អាចបើកស្តាប់វីដេអូអប់រំផ្សេងៗដែលមាននៅក្នុងបណ្តេញសង្គមផងដែរ។ ៤.…

1
សេដ្ឋកិច្ច

ដើម្បីកាត់ចិត្តពីនរណាម្នាក់បានលឿនបំផុត អ្នកត្រូវតែធ្វើរឿងទាំងនេះ!

ស្នេហាបានដើរចូលមកក្នុងជីវិតរបស់យើងដោយបាននាំយកនូវរូបភាពនៃសេចក្តីសុខ និងសេចក្តីទុក្ខយ៉ាងច្រើនមកកាន់យើង ប៉ុន្តែមនុស្សនៅលើពិភពលោកនៅតែព្យាយាម ស្វែងរកវាគ្រប់ពេលវេលា។ យ៉ាងណាមិញបើទោះបីជាអ្នក និងគេស្រឡាញ់គ្នាប៉ុណ្ណា ក៏ដោយ ប៉ុន្តែដល់ដំណាក់កាលមួយដែលម្នាក់ៗចាប់ផ្តើមនឿយណាយពីគ្នាទៅហើយនោះរឿងមួយដែលយើងម្នាក់ៗអាចធ្វើបានគឺចែកផ្លូវគ្នា។ ចុះក្រោយពេលសម្រេចចិត្តចែកផ្លូវគ្នា អ្នកត្រូវធ្វើយ៉ាងណា ដើម្បីអាចកាត់ចិត្តចេញពីដៃគូបានលឿនបំផុតទៅ? ១. ទទួលយកការពិត ថ្វីបើអ្នកនៅមានអារម្មណ៍ស្រឡាញ់គេដដែល ប៉ុន្តែបើអ្នកបានសម្រេចចិត្តរួចហើយថាដើរចាកចេញពីគេ អ្នកក៏ត្រូវតែគោរព និងទទួលស្គាល់ហេតុផលនៃការធ្វើបែបនោះរបស់ខ្លួន។ ម្យ៉ាងទៀតអ្នកក៏ត្រូវតែទទួលដឹងពីសកម្មភាព និងទង្វើផិតក្បត់បោកប្រាស់ដែលគេធ្លាប់ធ្វើដាក់អ្នកកន្លងមកផងដែរ។ ២. អានសៀវភៅ ការធ្វើខ្លួនឲ្យរវល់ច្រើន វានឹងជួយធ្វើឲ្យអ្នកអាចបំភ្លេចចោលនូវរាល់រឿងរ៉ាវមួយចំនួនដែលអ្នក និងគេធ្លាប់កសាងជាមួយគ្នា។ ក្នុងនោះផងដែរអំឡុងពេលដែលអ្នកកំពុងតែពិបាកចិត្តខ្លាំង អ្នកក៏មិនត្រូវភ្លេចធ្វើការអានសៀវភៅពង្រីកចំណេះដឹង និងរៀនធ្វើសមាធិឲ្យបានត្រឹមត្រូវ ដើម្បីរំងាប់អារម្មណ៍របស់ខ្លួនឲ្យបានល្អឡើង។   ៣. រៀនរស់នៅម្នាក់ឯង មួយរយៈកន្លងមកអ្នកបានរៀនរស់នៅដោយមានគូគ្រង…

New Copy
សង្គម

សម័យនេះហើយ! កុំយកហេតុផលទាំង ៧ នេះ ដើម្បីសម្រេចចិត្តរៀបការទៀតអី

មនុស្សប្រុសស្រីមួយរយទាំងមួយរយ មិនមាននរណាម្នាក់ចង់មានប្រវត្តិធ្លាប់លែងលះគ្នាក្រោយពេលសម្រេចចិត្តរៀបការឡើយ ប៉ុន្តែរឿងរ៉ាវនៃការលែងលះគ្នាគឺតែងតែមាន នៅក្នុងសង្គមមនុស្សជារឿយៗដោយចៀសមិនផុត។ ទន្ទឹមនឹងនេះដែរនាពេលបច្ចុប្បន្ន សម្រាប់ស្នេហាស្មោះស្ម័គ្រគ្នាដោយមួយទល់នឹងមួយគឺពិតជាពិបាកស្វែងរកខ្លាំងណាស់ វាប្រៀបដូចជាការរាវម្ចុលក្នុងបាតសមុទ្រអីចឹង។ ដោយឡែកខាងក្រោមក៏ជាហេតុផល មួយចំនួនដែលមនុស្សប្រុសស្រីតែងតែប្រកាន់យកដើម្បីសម្រេចចិត្តរៀបការទៅនឹងនរណាម្នាក់ បើទោះបីជាពួកគេមិនទាន់ប្រាកដចិត្តរវាងគ្នា ១០០ភាគរយ។ ១. កុំរៀបការព្រោះខ្លាចថា នឹងមិនបានរៀបការ មនុស្សប្រុសស្រីដែលមានអាយុកាន់ច្រើនតែងតែព្យាយាមខ្វល់ខ្វាយ និងព្រួយបារម្ភខ្លាចមិនអាចស្វែងរកឃើញមនុស្សក្នុងក្តីស្រមៃរបស់ខ្លួន។ ជាពិសេសទៅទៀតពួកគេកាន់តែមានការភ័យខ្លាចថា នៅពេលចាស់ឡើង ពួកគេនឹងអាចរស់នៅពោរពេញទៅដោយភាពឯកាតែម្នាក់ឯង។ ដូច្នោះហើយវាក៏ជាមូលហេតុដែលនាំឲ្យពួកគេត្រូវសម្រេចចិត្តរៀបការជាមួយនឹងនរណាម្នាក់ដែលពួកគេគិតថាជាគូព្រេងតែម្តង បើទោះបីជាមិនទាន់ដឹងចិត្តថ្លើមគ្នាច្បាស់ក៏ដោយ។ ២. កុំរៀបការព្រោះចង់បញ្ឈឺរចិត្តសង្សារចាស់របស់ខ្លួន មូលហេតុមួយនេះគឺកំពុងតែពេញនិយមយ៉ាងខ្លាំងនៅក្នុងសម័យថ្មី ព្រោះថាមានមនុស្សប្រុសស្រីច្រើនណាស់ដែលមានការឈឺចាប់ដោយសារសង្សាររបស់ខ្លួនរហូតធ្វើឲ្យពួកគេសម្រេចចិត្តភ្លាមៗពេលកំពុងតែក្តៅក្រហាយចិត្តក្នុងការរៀបការជាមួយអ្នកផ្សេង។ ៣. កុំរៀបការព្រោះលង់លើរូបសម្បត្តិរបស់គេតែម្យ៉ាង នរណាក៏មានការស្រឡាញ់ចូលចិត្តជាមួយភាពស្រស់ស្អាត សង្ហារបស់មនុស្សនៅជុំវិញខ្លួនដែរ ប៉ុន្តែកត្តាបែបនេះតែម្យ៉ាងក៏មិនមានជាមូលហេតុគ្រប់គ្រាន់សម្រាប់យើងក្នុងការសម្រេចចិត្តនោះដែរ។ ដោយហេតុថាការរួមរស់នៅជាមួយគ្នាជាលក្ខណៈស្វាមីភរិយាបានយូរអង្វែង វាត្រូវពឹងផ្អែកទៅលើចរិយាសម្បត្តិ…

២
សង្គម

ចឹងតើបានជាប្រុសៗចូលចិត្តក្បត់មិត្តស្រី ប៉ុន្តែមិនចង់ឲ្យមិត្តស្រីធ្វើទង្វើបែបនោះដាក់ខ្លួនវិញ

នៅក្នុងយុគសម័យទំនើបនេះសម្រាប់ការស្វែងរកស្នេហាស្មោះត្រង់ពិតជារឿងមួយដែលពិបាកខ្លាំងណាស់ វាប្រៀបដូចជាការស្វែងរកម្ចុលក្នុងបាតសមុទ្រដូច្នេះដែរ។ ប៉ុន្តែ យ៉ាងណាមិញក៏មានគូស្នេហ៍ជាច្រើនគូដែលបានជួបជាមួយនឹងដៃគូពិតប្រាកដរបស់ខ្លួន។ ទន្ទឹមនឹងនេះដែរក៏មានប្រិយមិត្តមួយចំនួនតែងតែមានការងឿងឆ្ងល់ថា ហេតុអី្វបានជាមិត្តប្រុសរបស់ខ្លួនចូលចិត្តក្បត់ចិត្តមិត្តស្រីទៅលួចលាក់ពាក់ព័ទ្ធជាមួយនារីផ្សេង ប៉ុន្តែព្យាយាមហាមឃាត់ដាច់ខាតមិនឲ្យមិត្តស្រីរបស់ខ្លួនប្រព្រឹត្តិនូវទង្វើបែបនោះដាក់ខ្លួនវិញឡើយ? ដូច្នេះថ្ងៃនេះខ្ញុំនឹងធ្វើការចែករំលែកទៅកាន់អ្នកទាំងអស់គ្នាពីមូលហេតុខ្លះៗដែលនាំឲ្យមិត្តប្រុសរបស់អ្នកគិតយ៉ាងនោះ។ ១. ព្រោះគាត់ជាមនុស្សប្រុស មិនថាសង្គមខ្មែរ ឬបរទេសនោះទេ មនុស្សប្រុសតែងតែជាភេទដែលត្រូវបានគេលើកតម្កើងជាងមនុស្សស្រី ព្រោះថាមនុស្សប្រុសជាអ្នកដឹកនាំ និងមិនមែនជាអ្នកពរពោះកូន។ ហេតុដូច្នេះបើទោះបីជាគាត់មានសម្ព័ន្ធភាពផ្លូវភេទ ឬទំនាក់ទំនងច្រើនជាមួយនារីផ្សេងៗ គ្នា ប៉ុន្តែវាក៏ហាក់បីដូចជាមិនមែនជារឿងធំដុំសម្រាប់គាត់នោះឡើយ។ ដូចពាក្យស្លោកមួយដែលបានលើកឡើងថា មនុស្សប្រុសជាមាសទឹកដប់ មិនដូចជាមនុស្សស្រីនោះទេ។ ផ្ទុយទៅវិញបើមនុស្សស្រីជាទីស្រឡាញ់របស់គាត់ហ៊ានប្រព្រឹត្តិនូវទង្វើទាំងអស់នោះដាក់គាត់វិញ គាត់នឹងចាប់ផ្តើមគិតថានាងមិនមែនជានារីល្អ ហើយវាអាចប៉ះទង្គិចមកកាន់ ផ្លូវចិត្តរបស់គាត់ធ្ងន់ធ្ងរជាងអ្វីដែលគាត់បានធ្វើដាក់នាង។ ដោយហេតុថាការដែលគាត់ចេះតែទៅចែចង់នារីដទៃផ្សេងទៀតអាចបណ្តាលមកពីការសប្បាយមួយគ្រា និងចំណង់ដែលចង់បានត្រឹមមួយពេលៗតែប៉ុណ្ណោះ។ ២. បាត់បង់សេចក្តីស្រឡាញ់ពិតប្រាកដ មនុស្សស្រីជាប្រភេទមនុស្សដែលស្រឡាញ់មួយដឹងមួយ ហេតុដូច្នេះប្រសិនបើនាងបានសម្រេចចិត្តដើរទាក់ទងជាមួយបុរសផ្សេងទៅហើយ…