Wisdoms

គេហទំព័រ ក្នុងស្រុក (KNONGSROK) ជាគណនីរបស់ក្រុមការងារនិពន្ធ។ យើងផ្សាយព័ត៌មាន ចំណេះដឹងទូទៅ និងគន្លឹះជីវិតប្រចាំថ្ងៃ ជាភាសាខ្មែរងាយអាន ងាយយល់ សម្រាប់អ្នកអានគ្រប់រូប។
Picsart_22 04 12_15 05 27 994
មិត្តអ្នកអាន

រើស​ “ត្បូងមានតម្លៃ” ដែលចូលចិត្ត ដើម្បីដឹងពីចំណុចអាថ៌កំបាំងមួយនៃខ្លួនឯង ដែលអ្នកអាចមើលរំលងរហូតមក

សូមពិនិត្យមើលបុគ្គលិកលក្ខណៈពិតរបស់អ្នក តាមរយៈការជ្រើសរើសត្បូង ដែលអ្នកចូលចិត្តហើយមើលចម្លើយខាងក្រោម ។ ១. គុជខ្យង អ្នករើសគុជខ្យងបង្ហាញថា អ្នកជាមនុស្សដែលមានការគោរពខ្លួនឯងខ្ពស់ អ្នកគឺជាមនុស្សដែលមានចិត្តល្អ ហើយមានចិត្តសប្បុរសចំពោះអ្នកដទៃ អ្នកតែងតែគិតមុននិយាយ មិនចេះតែនិយាយប៉ប្លិចប៉ប្លូចឡើយ ។ គុជខ្យងក៏បង្ហាញដែរថា រយៈពេលនៃការផ្លាស់ប្តូរនៅក្នុងជីវិតរបស់អ្នក កំពុងខិតជិតមកដល់ហើយ។ ២. ត្បូងទទឹម ពណ៌ក្រហម អ្នកគឺជាមនុស្សឧស្សាហ៍ព្យាយាម ជាមនុស្សម្នាក់ដែលតែងតែផ្តល់កំលាំងចិត្តដល់អ្នកនៅជុំវិញខ្លួនជានិច្ច អ្នកមានសមត្ថភាពនិយាយជំរុញកំលាំងចិត្តអ្នកដទៃ ឱ្យឆ្ពោះទៅមុខពោរពេញដោយកម្លាំង ថែមទាំងមានចិត្តនឹងធឹងទៀតផង ។ 3. ត្បូងពេជ្រ អ្នកគឺជាមនុស្សដែលមានភាពក្លាហាន មានការប្តេជ្ញាចិត្ត និងមានផ្លូវចិត្តរឹងមាំ ថែមទាំងតែងតែផ្តល់ភាពក្លាហានដល់អ្នកដទៃទៀតផង ។…

3
សេដ្ឋកិច្ច

ទ្វារ​ធំជាច្រកសំខាន់ បើបើកមកឃើញវត្ថុ ៣ នេះហុងស៊ុយខ្លាំងណាស់ តែបើឃើញវត្ថុ ៤ នេះវិញ ស៊យងើបមុខមិនរួចទេ

យោងតាមក្បួនហុងស៊ុយ ចង្អុលបង្ហាញថា ទ្វារធំចេញចូលត្រូវបានគេចាត់ទុកថា ​ជា​ច្រក​ចូលដ៏វិសេសណាស់ដែលទាក់ទាញទាំងលំហូរ​ខ្យល់​ល្អនិងអាក្រក់ អាស្រ័យ​លើ​របៀប​នៃការរៀបចំផ្ទះ ឲ្យបានត្រឹមត្រូវ។ ខាងក្រោមនេះ ជាចំណុចសំខាន់ៗដែលអ្នកគួរតែដឹងអំឡុងពេលរៀបចំផ្ទះដើម្បីទាក់ទាញសំណាង នឹងលាភ៖ វត្ថុ ៣ យ៉ាង ​ដែល​អ្នក​គួរ​ឃើញ​ពេល​បើក​ទ្វារ​ចូល​ផ្ទះ៖ វត្ថុពណ៍ក្រហម៖ យោងទៅតាមជំនឿបុរាណ ប្រាប់ឲ្យដឹងថា ពណ៌ក្រហមគឺជាពណ៌នៃសេចក្តីល្អ។ ការបើកទ្វារចូលផ្ទះឃើញវត្ថុពណ៌ក្រហមនឹងធ្វើឱ្យអ្នកមានអារម្មណ៍រីករាយ ទទួលបានការលួងលោមចិត្ត។ ហេតុដូច្នោះ ពេល​តុបតែង​គេហដ្ឋាន ​អ្នក​គួរ​យក​ចិត្ត​ទុក​ដាក់​លើ​អ្វី​ដែល​អ្នក​អាចមើលឃើញទទួលបានហុងស៊ុយ ​ពេល​បើក​ទ្វារ​ចូលផ្ទះ។​ វត្ថុពណ៌បៃតង៖ យោងទៅតាមហុងស៊ុយ បង្ហាញថា ពណ៌បៃតងគឺជានិមិត្តសញ្ញានៃភាពរឹងមាំ។ អ្នកអាចតុបតែងផ្ទះដូចជា ពពួកដើមឈើបន្ថែមទៀតនៅច្រកចូលផ្ទះ ដើម្បីទទួលលបានអារម្មណ៍ស្រស់ស្រាយនៃធម្មជាតិភ្លាមៗនៅពេលបើកទ្វារចូលផ្ទះ។ ដោយសារ វាក៏ជាផ្នែកមួយរួមចំណែកនាំសំណាងដល់គ្រួសារទាំងមូល។…

៤
សុខភាព

ទៅជួបពេទ្យបន្ទាន់ ក្រោយរកឃើញសញ្ញា ៤ នេះ មានន័យថា រាង​កាយកំពុង​ព្រមាន​ពី​ជំងឺ ជាពិសេសថ្លើម

ប្រសិនបើអ្នករកឃើញថា រាងកាយរបស់អ្នកមានសញ្ញា​មិន​ប្រក្រតី​ណាមួយ​ក្នុងចំណោមរោគសញ្ញា ៤ ដូចខាងក្រោមនេះ ត្រូវតែប្រយ័ត្នដាច់ខាត បើសិនជាអាចគួរតែទៅជួបគ្រូពេទ្យដើម្បីពិនិត្យឲ្យទាន់ពេលវេលា៖ ១.ឈឺស្មាញឹកញាប់៖ ការឈឺស្មាគឺជាជំងឺដែលមនុស្សជាច្រើនតែងតែជួបប្រទះជាប្រចាំ។ មនុស្សជាច្រើនទៀតជឿថា ការឈឺស្មាគឺបណ្តាលមកពីការរលាក ឬជំងឺឆ្អឹងខ្នង។ បន្ថែមពីលើនេះ  ការឈឺស្មាក៏អាចទាក់ទងនឹងសុខភាពថ្លើមទៀតផង ដោយសារ ថ្លើមស្ថិតនៅត្រង់ពោះខាងស្តាំនៃរាងកាយ ដូច្នោះនៅពេលដែលមុខងារថ្លើមធ្លាក់ចុះ បូកនឹងជំងឺអាចបង្ហាប់សរសៃប្រសាទខាងស្តាំតាមសួត ដែលនាំឱ្យឈឺត្រង់ស្មាស្តាំ។ ដូច្នេះហើយ ប្រសិនបើអ្នកឧស្សាហ៍ឈឺក និងស្មា អ្នកគួរតែទៅជួបគ្រូពេទ្យ ដើម្បីកំចាត់រាល់មូលហេតុដែលអាចកើតមាន រួមទាំងបញ្ហាសន្លាក់ផងដែរ។ ២.តឹងទ្រូង ពិបាកដកដង្ហើម៖ ការ​មាន​អារម្មណ៍​តឹង​ដើមទ្រូង​និង​ដង្ហើម​ខ្លីញឹកញាប់ ​អាចជា​សញ្ញា​នៃ​មុខងារ​បេះដូង​ខ្សោយ​ ដែលជាមូលហេតុសំខាន់មួយ ប៉ះពាល់ដល់អាយុជីវិត។ បេះដូងគឺជាសរីរាង្គដ៏សំខាន់ដែលមានសមត្ថភាពជួយទ្រទ្រង់ជីវិត។ ប្រសិនបើមុខងារបេះដូងចុះខ្សោយ…

Knongsrok 1
សេដ្ឋកិច្ច

ស៊ែរចែកគ្នាដឹង!!! អត្ថន័យនៃពណ៌មង្គលប្រចាំថ្ងៃទាំង៧ របស់សំលៀកបំពាក់!

អត្ថន័យនៃពណ៌មង្គលប្រចាំថ្ងៃទាំង៧ The meaning of 7 color glory of daily happiness អត្ថន័យនៃសំលៀកបំពាក់ ពណ៌មង្គលប្រចាំថ្ងៃ នៃសប្ដាហ៍របស់កម្ពុជា ដែលបានដកស្រង់ចេញពីពណ៌មង្គលរបស់ទេវតាសង្ក្រាន្តទាំង៧ ដែលជាពណ៌តំណាងឱ្យថ្ងៃកំណើតរបស់ពួកគេ បុរាណខ្មែរលោកមានជំនឿយ៉ាងមុតមាំថា ប្រសិនបើពួកគេអនុវត្តដោយស្លៀកពាក់ តាមពណ៌នៃថ្ងៃកំណើតរបស់ពួកគេ នោះពួកគេនិង ជួបនូវភាពជោគជ័យ សុភមង្គល ភាពសុខដុមរមនា សុខភាពល្អ និងសំណាងល្អ, ពណ៌តំណាងថ្ងៃនិមួយៗមានអត្ថន័យដូចតទៅ៖ ថ្ងៃអាទិត្យ (Red) ពណ៌ក្រហម តំណាងអោយថ្ងៃវីរៈភាព ភាពអង់អាចក្លាហាន ។ ថ្ងៃអាទិត្យ…

Cover Exercise
សុខភាព

ភ្ញាក់ខ្លួនព្រើត! ​ពេល លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់ពីវិធីធ្វើលំហាត់ប្រាណឱ្យបានត្រឹមត្រូវ

ការហាត់ប្រាណ ​យើងគ្រប់គ្នាបានដឹងហើយថា ​គឺជាការដែលនាំឱ្យយើងមានសុខភាពល្អទាំងផ្លូវកាយ ផ្លូវចិត្ត និងស្មារតី ​ ​ហើយវាជាសកម្មភាពដែលមនុស្សយើងគ្រប់គ្នាត្រូវតែអនុវត្តឱ្យបានគ្រប់គ្នាផងដែរ។ ​តែការធ្វើលំហាត់ប្រាណមួយចំនួន បែរជាធ្វើឱ្យមនុស្សខ្លះមានបញ្ហាសុខភាព សន្លាក់ ​ជួនកាលបែរជាមិនអាចនាំឱ្យមានរូបរាងល្អ ​ឬមិនស្រកទម្ងន់ជាដើម ​ដោយកត្តាទាំងនេះបណ្តាលមកពីការហាត់ប្រាណខុសបច្ចេកទេស។ តែជាសំណាងល្អ ​ពេលនេះ​ ​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​បានណែនាំ​ពីចំណុចនៃការហាត់ប្រាណឱ្យបានត្រឹមត្រូវមួយចំនួន​ដូច​ខាងក្រោម​៖​ ​ទី​១​ ​ពេលវេលា​ល្អ​បំផុត​សម្រាប់​ការ​ហាត់ប្រាណ​ ​គឺ​នៅ​ពេល​ព្រឹកព្រលឹម​ ​និង​ពេលល្ងាច​ថ្ងៃ​រៀប​លិច​ ​ចន្លោះ​ពី​ម៉ោង​៤​ម៉ោង​៥​ល្ងាច​ ​ព្រោះ​រយៈពេល​នេះ​ពោរពេញ​ដោយ​សារជាតិ​វី​តា​មីឌី​ (​D​) ​ដែល​ខ្លួនមនុស្ស​ត្រូវការ​ស្រូប​យកមក​ប្រើប្រាស់​ដោយ​ប​ម្លែ​ង​ពី​វិ​តា​មីន​ឌី​ (​D​) ​ទៅ​កាល់​ស្យូ​ម​ ​ដើម្បី​ជំនួយ​ដល់​ឆ្អឹង​រឹង​មាំ​។​ ​ទី​២​…

Knongsrok
សម្រង់

ជឿទេថាមនុស្សយើងម្នាក់ៗ គឺសុទ្ធតែបានជួបមនុស្សម្នាក់នេះ!!!

– មនុស្សម្នាក់ដែល តែងនៅក្បែរ មិនថាពេលអ្នកត្រូវការឬមិនត្រូវការក៏ដោយ – មនុស្សម្នាក់ដែល តែងតែចាំយកអាសារ មិនថាអ្នកស្ដីបន្ទោស ឬស្អប់យ៉ាងណា ក៏គេមិនទៅណាដែរ – មនុស្សម្នាក់ដែល ដឹងពីសុខទុក្ខអ្នកគ្រប់យ៉ាង ទោះអ្នកមិននិយាយក៏ដោយ – មនុស្សម្នាក់ដែល គោរពស្រឡាញ់​ និងឱ្យតម្លៃ ម៉ាក់ប៉ា ក្រុមគ្រួសារ បងប្អូនអ្នក ដូចគ្រួសារគេអ៊ីចឹង – មនុស្សម្នាក់ដែល មិនដែលខឹង បន្ទោស ពេលអ្នកធ្វើខុស គឺមានតែ ណែនាំ និងផ្ដល់កម្លាំងចិត្តឱ្យអ្នកសារជាថ្មី – មនុស្សម្នាក់ដែល…

KNONGSROK
សេដ្ឋកិច្ច

មិនមែនលំៗទេ Hacker ជើងខ្លាំងបច្ចុប្បន្ន ភាគច្រើនមានកំណើតមកពីប្រទេសទាំងនេះ!

ក្រុមវាយប្រហារ ឬយើងហៅថា Hacker តែងតែធ្វើសកម្មភាពតាមរយៈអនឡាញ ដោយការលួចយកព័ត៌មាន និងទិន្នន័យសម្ងាត់ទាំងអស់នោះ។ ជាពិសេស ក្រុម Hacker ភាគច្រើនវាយប្រហារទៅកាន់រដ្ឋាភិបាល វិស័យក្រុមហ៊ុនឯកជន និងបុគ្គលផ្សេងៗដើម្បីលួចយកទិន្នន័យសម្ងាត់ កិច្ចការងារសំខាន់ៗ រួមទាំងលួចយកលុយនៅក្នុងធនាគារជាដើម។ ដូច្នេះថ្ងៃនេះយើងនឹងលើកយកប្រទេសទាំង១០ ដែលសម្បូរ Hacker ជាងគេរាប់ពីលេខ ១០ ដល់លេខ១៖ ១០.ប្រទេសហុងគ្រី ប្រទេសហុងគ្រី ប្រមូលផ្តុំទៅដោយក្រុមបណ្តាញ Hacker ផ្សេងៗចម្រុះគ្នាជាច្រើនដែលវាយលុកសំដៅទៅកាន់ប្រទេសអឺរ៉ុបដទៃ។ ជាពិសេសពួកគេសុទ្ធតែឆ្លាតវៃ និងមានកម្រិត IQ ខ្ពស់ ដែលមានភាពច្នៃប្រឌិត ក្នុងការផលិតឧបករណ៍អេឡិចត្រូនិចថ្មីៗជាច្រើនផងដែរ។ ៩.ប្រទេសអ៊ីតាលី…

Kalib9 Recovered 41
សង្គម

តិច​និច​ធ្វើឱ្យ Ex ត្រឡប់​មក​រក​អ្នក​វិញ

នៅពេលដែលអ្នកបែបបាក់ស្នេហា អ្នកតែងតែប្រាថ្នាចង់ឱ្យគេត្រឡប់មករកអ្នកវិញ តើមែនទេ? ដោយសារអ្នកនៅតែស្រលាញ់គេ ដោយសារតែអនុស្សាវរីយ៍ជាច្រើនដែលធ្វើឱ្យអ្នកពិបាកនឹងបំភ្លេច ភាពកម្សត់កម្ររ ភាពរីករាយ ហើយអ្នកពិតជាអាចអភ័យបានគ្រប់រឿងរ៉ាវទាំងអស់ ឲ្យតែគេកែខ្លួន ហើយត្រឡប់មករកអ្នកវិញ? ប្រសិនបើអ្នកពិតជាចង់បានបែបនេះពិតមែន អ្នកគួរតែអនុវត្តនូវវិធីសាស្រ្តខាងក្រោមនេះ៖ រក្សាភាពស្ងប់ស្ងាត់៖ គូស្នេហ៍មួយចំនួននៅពេលដែលបែកបាក់គ្នា ពួកគេតែងបង្ហាញចេញមកតាមរយៈការផុសនៅក្នុងបណ្តាញសង្គម ឫការនិយាយយកត្រូវរៀងខ្លួននៅចំពោះមុខមិត្តភក្តិជាដើម។ ទង្វើបែបនេះ វាមិនបានធ្វើឱ្យដៃគូម្ខាងទៀត មើលឃើញពីចំណុចវិជ្ជមានរបស់អ្នកនោះទេ ផ្ទុយទៅវិញ វាគឺជាការបំផ្លាញកិត្តិយសទាំងសងខាង ហើយរិតតែធ្វើឲ្យអ្នកទាំងពីរកាន់តែឃ្លាតឆ្ងាយពីគ្នាទៀត។ រក្សាសុភាព និងសម្រស់៖ មនុស្សមានលក្ខណៈមិនដូចគ្នានោះទេ អ្នកខ្លះពេលបែកបាក់ស្នេហា គាត់គិតតែពីខូចចិត្ត មិនញាំ មិនគេង មិនចង់ធ្វើអ្វីទាំងអស់ បាក់ទឹកចិត្ត ចង់តែបំផ្លាញខ្លួនឯង…

Knongsrok
ប្លែកៗ

ហាមដាច់ខាត! សញ្ញាចាក់សាក់ទាំង ៨ ត្រូវបានហាមឃាត់នៅតាមបណ្តារប្រទេសលើពិភពលោកជាកំហិត

ឋការចាក់សាក់ជាធម្មតាការភ័យខ្លាចដ៏ធំបំផុតរបស់យើងគឺទទួលបានអ្វីមួយដែលយើងអាចនឹងសោកស្តាយនាពេលអនាគត។ ប៉ុន្តែទោះបីជាយើងមិនរងគ្រោះដោយសារទឹកថ្នាំរបស់វាក៏ដោយក៏នៅតែអាចមានមនុស្សដែលមិនចែករំលែកយោបល់របស់យើងដែរ។ ហើយពេលខ្លះក៏បណ្តាលអោយមានការឈឺចាប់ដោយដំបៅផងដែរ។ បើតាមឯកសារយោងរបស់ Brightside បានអះអាងថាការចាក់សាក់រូបមួយចំនួនត្រៅវបានគេធ្វើការហាមឃាត់ទៅតាមតំបន់និមួយៗតាមបណ្តាប្រទេសលើពិភពលោក។ ដូចនេះមុននឹងអ្នកធ្វើចំណាកស្រុកអ្នកកប្បីដឹងថាអ្នកបានមានរូបសាក់ជាសញ្ញាហាមឃាត់នៅប្រទេសនោះដែររឺទេ? 8. នៅរដ្ឋ Georgia, USA ប្រសិនបើអ្នករស់នៅក្នុងរដ្ឋ​ Georgia សហរដ្ឋអាមេរិកនិងចង់ទទួលបានរឹមត្របកភ្នែកខ្មៅនោះវាជាផលវិបាកព្រោះនៅទីនេះវាពិតជាខុសច្បាប់ក្នុងការចាក់សាក់ត្របកភ្នែកខ្មៅ។ 7. នៅប្រទេសថៃ Thailand ប្រទេសថៃភាគច្រើនជាប្រទេសដែលកាន់ព្រះពុទ្ធសាសនាហើយរូបសំណាកព្រះពុទ្ធត្រូវបានគេចាត់ទុកថាជាវត្ថុសក្ការៈបូជានៅទីនោះ។ ប៉ុន្តែប្រសិនបើអ្នកគិតថានេះជាហេតុផលដ៏ល្អដើម្បីទទួលបានស្នាមសាក់បែបព្រះពុទ្ធដែលអ្នកតែងតែសុបិននោះអ្នកពិតជាខុសហើយ។ ការមានរូបព្រះសិរសានៅលើដៃឬខ្នងរបស់អ្នកត្រូវបានគេចាត់ទុកថាជាការមិនគោរពយ៉ាងជ្រាលជ្រៅមិនសមរម្យខាងវប្បធម៌និងប្រមាថដល់ផ្នែកសាសនារបស់ប្រជាជន។ នោះហើយជាមូលហេតុដែលប្រទេសថៃបានហាមឃាត់ការចាក់សាក់ព្រះពុទ្ធសម្រាប់ទាំងភ្ញៀវទេសចរនិងប្រជាជនក្នុងតំបន់។  6. នៅប្រទេស  Denmark នៅក្នុងប្រទេស Denmark គឺមិនមានការអនុញ្ញាតិអោយចាក់សាក់ដោយដៃឬមុខទេ។ នៅក្នុងប្រទេសនេះការចាក់សាក់ដៃកឬមុខរបស់នរណាម្នាក់គឺខុសច្បាប់ចាប់តាំងពីឆ្នាំ ១៩៦៦។ ទោះយ៉ាងណាវាហាក់ដូចជាច្បាប់នេះមិនត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹងទេពីព្រោះសព្វថ្ងៃនេះមានជនជាតិដាណឺម៉ាកជាច្រើនដែលបានចាក់សាក់នៅក្នុងតំបន់ទាំងនេះ។ ទោះយ៉ាងណាក៏ដោយពួកគេអាចទៅប្រទេសជុំវិញដើម្បីពង្រីកដៃអាវរបស់ពួកគេនិងជៀសវាងការដាក់ទណ្ឌកម្ម។ 5.…

Knongsrok
សេដ្ឋកិច្ច

សៀវភៅកម្រ ជួយស៊ែរឲ្យក្មេងៗបានស្គាល់ផង!! វិធីសាស្ត្រនៃការបង្រៀននាសម័យបុរាណ អានហេីយពិតជាមិនធម្មតាមែន

រូបភាពប៉ុន្មានសន្លឹកខាងក្រោមនេះគឺជារូបភាពនៃសៀវភៅកុមារដ្ឋានដែលកាលពីសង្គមចាស់បានចង់ក្រងក្នុងកម្មវិធីសិក្សា។ ថ្ងៃនេះផងដែលគេហទំព័រ ក្នុងសុ្រក ដាក់រូបភាពដែលមានអត្ថន័យខ្លឹមសារនៃសៀវភៅកុមារដ្ឋានមកចែកជូនពុកម៉ែបងប្អូនបានដឹងបានស្គាល់ទាំងអស់គ្នា។ សៀវភៅ​៖​ កុមារ​ដ្ឋាន​ ម៉ម~សុទ្ធ​.១៩៥២ វិធីសាស្ត្រនៃការបង្រៀននាសម័យបុរាណ អានហេីយពិតជាជក់ចិត្ត មិនខាតពេលមែនៗ សូមអរគុណប្អូនប្រុស Rim Tith Panha ដែលចែករំលែកនូវសៀវភៅល្អៗ ដោយ៖​ រស្មី​ ព្រះ​ធម៌ និង 5000-years.org

We Will Become What We Think
ទស្សនៈ

ការគិតវិជ្ជមាន គឺជាគន្លឹះនៃសុភមង្គល?

មនុស្សជាច្រេីនប្រហែលជាមិនបានដឹង អំពីអត្ថប្រយោជន៏ជាច្រេីន ពីការគិតវិជ្ជមានទេ។ ប្រសិនបេីអ្នកដាក់អារម្មណ៏ទៅតែរឿងល្អៗ នោះអ្នកនឹង ជួបតែរឿងល្អៗ នោះជីវិតអ្នក គឺ ពេញដោយ ក្តីសង្ឃឹម សុខភាព និង មានអាយុវែង។ ព្រះពុទ្ធបាននិយាយថា «យេីងក្លាយជាអ្វីដែរយេីងគិត»។ នេះហេីយជាមូលហេតុដែរ យេីងត្រូវតែប្រុងប្រយ័ត្ន ចំពោះអ្វីដែរយេីងគិត។ ១០ ចំនុចខាងក្រោមនេះ ជាអត្ថប្រយោជន៏ដែរខ្ញុំបាន ស្រាវជ្រៀវ ហេីយវាមានផលប្រយោជន៍ ច្រេីនមែនទែនសំរាប់ខ្ញុំ។ ខ្ញុំសូមចែករំលែកដូចខាងក្រោម៖ ១. គំនិតវិជ្ជមានទាក់ទាញ ព្រឹត្តិការណ៍វិជ្ជមាន មនុស្សវិជ្ជមាន ប្រសិនបេីយេីង សំរេចចិត្តដេីម្បីក្លាយ ជាមនុស្សវិជ្ជមាន…

3
ទស្សនៈ

មេរៀនដ៏មានតម្លៃបំផុតសម្រាប់អ្នកទាំងអស់គ្នាពីរឿងរ៉ាវទាំង “៩” ខាងក្រោម ខ្លះជាជោគជ័យដ៏​ជូរចត់បំផុត៖

I.#វិប្បដិសារីរបស់ក្រុមហ៊ុនយក្ស ៤ ដែលអ្នកត្រូវចង់ចាំ៖ ១​​. Nokia បដិសេធមិនប្រើប្រាស់ប្រព័ន្ធ Android៖ ចុះ Nokia ឥឡូវនេះយ៉ាងម៉េចហើយ? ២. Yahoo បដិសេធមិនទិញ Google ក្នុងតម្លៃ ៤ ពាន់លានដុល្លារ៖ ចុងក្រោយតើ Yahoo ត្រូវបានទិញដោយនរណា? ៣. Kodak មិនទទួលយកគំនិតពីបុគ្គលិកក្នុងការបង្តើត digital cameras៖ ចុងក្រោយប្រកាសក្ស័យធនក្នុងឆ្នាំ ២០១២ ៤. Blockbuster បដិសេធមិនទិញ Netflix ក្នុងតម្លៃ…

Untitled 1
សម្រង់

ខែកំណើតប្រាប់ពីចរិតលក្ខណៈរបស់យើងដល់ទៅ៩៩.៩៩%!!! ធានាថាឆុត!

អ្នកកើតខែ មករា៖ គឺជាមនុស្សរឹងរុសបន្តិចមែន តែមិនឆេវឆាវផ្តេសផ្តាសនោះទេ គាត់ជាមនុស្សមានហេតុផលត្រឹមត្រូវចូលចិត្តភាពស្ងប់ស្ងាត់ និងចូលចិត្តស្តាប់តន្រ្តីបន្ធូរអារម្មណ៍។ អ្នកកើតខែ កុម្ភៈ៖ គឺជាមនុស្សងាយមើលធ្លុះចិត្តអ្នកដទៃ តែមិនងាយយល់ពីចិត្តខ្លួនឯងច្បាស់ ហើយខុសត្រង់ម្យ៉ាងគឺចូលចិត្តយករឿងមកដាក់ខ្លួនណាស់ទាំងដែលខ្លួនពុំបានសាង។ អ្នកកើតខែ មិនា៖ គឺជាមនុស្សចូលចិត្តលេងសើចច្រើន ធ្វើឲ្យគេសើចសប្បាយ តែខ្លួនឯងផ្ទាល់គឺពោរពេញដោយភាពសោកសៅ តែពុំងាយមានអ្នកណាមើលដឹងឡើយ ព្រោះតែខ្លួនគេមិនចង់ឲ្យអ្នកដទៃដឹងទើបព្យាយាមលាក់បាំង។ អ្នកកើតខែ មេសា៖ ភាពក្លាហានរបស់គេ គ្រាន់តែដើម្បីលាក់បាំងចំនុចខ្សោយរបស់គេតែប៉ុណ្ណោះ តែភាពជាក់ស្តែងរូបគេផ្ទាល់ត្រូវការការលើកទឹកចិត្តពីមនុស្សដែលនៅជុំវិញខ្លួនគេ តែគ្មាននរណាយល់ឡើយ ព្រោះពួកគេគិតថា រូបគេអាចធ្វើបានជានិច្ច។ អ្នកកើតខែ ឧសភា៖ ជាមនុស្សដែលមិនងាយមាននរណាមើលធ្លុះចិត្តរបស់គេឡើយ គេជាមនុស្សឯករាជ្យ មិនចូលចិត្តការកៀបសង្កត់ពីនរណាម្នាក់ឡើយ។ ជាមនុស្សចូលចិត្តសេរីភាពហើយជាមនុស្សចូលចិត្តគិតមុនមួយជំហាននិងមានការប្រុងប្រយ័ត្នខ្ពស់បំផុត។…

KNONGSROK
សេដ្ឋកិច្ច

ដែលដឹងអំពីអត្តចរិតលក្ខណៈរបស់ខ្លួនតាមឆ្នាំទាំង១២ឬអត់? បើមានពេលចុចអាន១នាទីទៅ!!!

ចរិតលក្ខណៈអ្នកកើត ឆ្នាំជូត៖ ជាមនុស្សរឹងរូសបន្តិចមែនតែជាមនុស្សមានចិត្តក្លាហាន ចូលចិត្តធ្វើអ្វីដោយឯករាជខ្លួនឯង មិនចូលចិត្តពឹងពាក់អ្នកដទៃ ហ៊ានស៊ីហ៊ានសង ស្មោះត្រង់មិនចូលដើរខ្សែរលើគេអ្វីដែលគេស្រឡាញ់ហើយគេនឹងព្យាយាមយកឲ្យបានមិនខ្វល់ថាមានឧបសគ្គលំបាកយ៉ាងណាក៏ដោយ។ ចរិតលក្ខណៈអ្នកកើត ឆ្នាំឆ្លូវ៖ ជាមនុស្សឧស្សាហ៍ព្យាយាមមានចិត្តទូលាយ ចូលចិត្តដាក់ទានមិនថាតិចក្តី ច្រើនក្តី។ ហើយលេងសើចមិនចូលចិត្តប្រកាន់ច្រើនតែជាមនុស្សមាននឿយខ្លាំងក្នុងជីវិត តែគេមិនងាយបោះបង់ក្តីស្រមៃក្នុងជីវិត ដើរចោលព្រេងវាសនាមួយនេះឡើយ បើទោះជាពេលខ្លះមានបញ្ហាធំយ៉ាងណាក៏ដោយ។ ចរិតលក្ខណៈអ្នកកើត ឆ្នាំខាល៖ ជាមនុស្សមានអត្តចរិតឆេវឆាវខ្លាំងក៏ពិតមែនតែពេលខ្លះទទួលស្គាល់ថាគ្មានហេតុផលបន្តិច មាត់រឹងប៉ុន្តែចិត្តទន់ងាយអន់ចិត្តដោយមិនដឹងខ្លួន ជាមនុស្សដែលមិនងាយស្តាប់នរណាម្នាក់ឡើយតែបើខ្លួនគេដាក់ចិត្តព្រមស្តាប់តាមហើយម្នាក់នោះគឺសំខាន់សម្រាប់គេណាស់។ ចរិតលក្ខណៈអ្នកកើត ឆ្នាំថោះ៖ ជាមនុស្សឆ្លាតវៃប៉ុន្តែតែងតែធ្វើខ្លួនដូចមនុស្សល្ងង់មិនចូលចិត្តតែស្ករតាមគេ ខុសត្រូវស្តាប់ហេតុផលជាមុនទើបហ៊ានអាកាត់ ទទួលបានការរាប់អានស្រឡាញ់ចូលចិត្តច្រើនក៏ព្រោះតែមានចំណុចល្អស្មោះត្រង់ ស្វាហាប់ មាំមួន មិនស៊ីជោរតាមគ្នា។ ចរិតលក្ខណៈអ្នកកើត ឆ្នាំរោង៖ ជាមនុស្សចូលចិត្តលេងសើចច្រើនតែក៏ជាមនុស្សពោរពេញដោយទុក្ខកង្វល់និងបញ្ហាជាច្រើនដែរ…

Untitled 1 Recovered 8
សេដ្ឋកិច្ច

មនុស្ស​ស្រីមាន​ប្រជ្រុយ​លើ​ដើមទ្រូង​!​ ប្រុសៗ​យក​ធ្វើ​ប្រពន្ធ​ទៅ​មិន​ខុស​ទេ ចង់ដឹងថាហេតុអ្វីទេ?

យោង​តាម​ការ​សិក្សា​ មនុស្ស​ស្រី​មាន​ប្រជ្រុយ​លើ​សុដន់​ទាក់ទង​នឹង​ព្រេងវាសនា​។​ តោះ​ទៅ​មើល​អត្ថន័យ​តាម​ទីតាំង​របស់​ប្រជ្រុយ​នីមួយៗ​ទាំងអស់​គ្នា​។ ​នៅ​ពេល​អ្នក​ឃើញ​ប្រជ្រុយ​លើ​ដងខ្លួនរបស់អ្នក​ សូមកុំ​ប្រញាប់​កាត់ ឬលុប​វា​ចេញ​ ព្រោះ​វា​អាច​ជាប្រជ្រុយនាំលាភ​សំណាង​ ទ្រព្យសម្បត្តិ​ បុណ្យសក្តិ ដល់ខ្លួនអ្នក។​ ជា​ពិសេស​ប្រជ្រុយ​នៅលើ​ដើមទ្រូង​។​ មនុស្ស​ស្រី​មាន​ប្រជ្រុយ​លើ​ដើមទ្រូង​ជា​មនុស្ស​នាំ​ព្រេងសំណាង​ខ្ពស់ សម្បូរ​ទ្រព្យ​ហូរហៀ​ នាំសំណាងបុណ្យសក្តិ។​ សូមជួយស៊ែរចែករំលែកឲ្យអ្នកផ្សេងបានដឹងផង! ១.​ ប្រជ្រុយ​នៅលើ​សុដន់​​ (ឆ្វេង ឬស្តាំ) មនុស្ស​ស្រី​ដែល​មាន​ប្រជ្រុយ​សំខាន់​ត្រង់​កន្លែង​នេះ​ទំនាយទាយថានឹង​រស់នៅ​លើ​គំនរ​មាសប្រាក់​ សុភមង្គល​ក្នុង​គ្រួសារ​ ស្នេហា​ស្មោះស្ម័គ្រ​។ ២.​ ប្រជ្រុយ​នៅខាងក្រោម​សុដន់​ បើ​ស្រ្តីទាំងឡាុយណាមានប្រជ្រុយ​នៅ​ផ្នែក​ខាងឆ្វេង​ដើមទ្រូង​ ទំនាយទាយថាជាស្រ្តី​ដែលមាន​ដី​ និងផ្ទះ​ច្រើន​កន្លែង​ ជីវិត​សម្បូរ​សប្បាយ​។​ ម្យ៉ាងទៀតបើសិនជាស្រ្តីទាំងឡាួយណាដែលមាន​ប្រជ្រុយ​នៅ​ក្រោម​សុដន់​ខាងស្តាំ​វិញទំនាយទាយថា​​ ជាមនុស្ស​ស្រី​​ដែលរស់នៅស្រណុកសុខស្រួល​ រកស៊ីអ្វីក៏លុយហូរចូល​ លុយកាន់ពេញៗដៃ​…

Knongsrok 59
សម្រង់

អានវាសិនទៅ វានឹងអប់រំចិត្តរបស់អ្នក!!! ពិចារណាតាមការគួរ

  2018-11-14 មានពេលមួយ បុរសម្នាក់🏃បានដើរលេងកំសាន្តក្នុងព្រៃ ចៃដន្យបានជួបសត្វខ្លា🐆ដែលកំពុងតែឃ្លានខ្លាំង បុរសខំប្រឹងរត់គេចមកដល់មាត់ជ្រោះ គិតថាបើគង់តែខ្លាស៊ីដដែល សុខចិត្តប្រថុយលោតចុះក្រែងអាចមានផ្លូវរស់។ ពេលរៀបលោតចុះស្រាប់ឮសូរសំរែកសត្វនាគ នៅខាងក្រោមរង់ចាំស្វាគមន៍ទៀត។ បុរសបានប្រទះឃើញដើមឈើ🎄🌳នៅក្បែរនោះប្រឹងតោងឡើង ពេលតោងឡើងដល់លើមែកឈើហើយគិតថាបានរួចខ្លួន ដឹងអីមានសត្វកណ្តុរ🐀🐁ស ខ្មៅ2ក្បាលកំពុងករកេរមែកឈើដែលបុរសនោះតោងឡើង។ ពេលនោះបុរស🏃ក៏ឈប់គិតវែងឆ្ងាយច្រើនទៀត ហើយបេះយកផ្លែឈើ🍎🍏🍊🍋មកញ៉ាំឲ្យឆ្អែត ហើយគេង😴ឆ្អែតទៀត មុនពេលត្រូវសត្វកណ្តុរ🐁🐀ករកេរបាក់មែកឈើចុះហើយត្រូវបានសត្វខ្លា🐆នាគខាំស៊ី។ ពេលគេភ្ញាក់ឡើង អ្វីៗប្រែជាធម្មតាទាំងអស់គេក៏ចុះមកហើយត្រឡប់ទៅផ្ទះវិញ។ តាមពិតនៅពេលគេគេងលក់ ខ្លា🐆ដែលឃ្លានខ្លាំងទ្រាំចាំមិនបានក៏លោតចុះទៅក្រោមដើម្បីខាំតោស៊ីកើតជាសង្រ្គាម ប្រយុទ្ធគ្នាធ្វើឲ្យរបួសរាងខ្លួន សំរែកលាន់ឮផ្អើលសត្វកណ្តុរ🐀🐁ស ខ្មៅរត់បាត់។ ជីវិតគឺបែបនេះ យើងខំវាឡើងផុតពីរណ្តៅ1 នៅមានរណ្តៅធំជាងមុន ជ្រៅជាងមុនរាប់រយរាប់ពាន់រង់ចាំនៅផ្លូវខាងមុខ🏄🏊🏃។ សត្វ🐆ប្រៀបដូចជាជីវភាព អត់ឃ្លាក្រលំបាក ដែលពួកទាំងអស់គ្នាខំប្រឹងរត់គេច។…

16 3
ប្លែកៗ

អីវ៉ាន់ អនឡាញទាំង ១៥មុខ ដែលអតិថិជនបានទិញហើយ ស្រាប់តែនិយាយថា #ខ្ញុំចង់បានលុយរបស់ខ្ញុំមកវិញ!

ការបញ្ជាទិញវត្ថុតាមអនឡាញ មួយចំនួនគឺជាអាជីវកម្មដែលមានល្បិចកល។ អ្វីគ្រប់យ៉ាងគួរតែដំណើរការយ៉ាងរលូន … ប្រសិនបើអ្នកមានសំណាង។ អ្នកអាចទទួលបានការបញ្ជាទិញរបស់អ្នកយ៉ាងពិតប្រាកដដូចដែលអ្នកចង់បាន ប៉ុន្តែចំពោះអតិថិជនដែលមានសំណាងមិនល្អមិនទទួលបានតាមអ្វីដែលពួកគេចង់បាននោះទេ ហើយវាគឺជាអ្វីដែលអតិថិជនមិនសូវមានសំណាងទាំងនោះត្រូវដោះស្រាយ។ ពួកគេអាចយករបស់របររបស់ពួកគេក្នុងទំហំខុស ឬក៏ទទួលបានអ្វីមួយខុសគ្នាទាំងស្រុងគ៏មាន ហើយពួកគេតែងតែនិយាយថា  #ខ្ញុំចង់បានលុយរបស់ខ្ញុំមកវិញ ។! បើយោងតាមគេហទំព័រ Bright Side បានរកឃើញការទិញទំនិញអនឡាញមួយចំនួនគួរឱ្យអស់សំណើចយ៉ាងខ្លាំង។ ហើយទោះបីជាវាជាការខកចិត្តយ៉ាងខ្លាំងដែលមិនទទួលបានអ្វីដែលអ្នករំពឹងក៏ដោយអ្នកក៏នៅតែអាចសើចអំពីវាបាន! 1. Online shopping in a nutshell: សូមចុចលើរូបភាពដើម្បីពង្រីករូបភាព 2. “Ordered a Rick Sanchez doll online for a friend…” សូមចុចលើរូបភាពដើម្បីពង្រីករូបភាព…

Knongsrok 7
សេដ្ឋកិច្ច

អត្ថបទអប់រំ!!គួរចូលអានបើមានពេល! ហេតុអ្វីបានគាត់ចោលប្រពន្ធអោយនៅលើកប៉ាល់ ដែលកំពុងលិច?

កប៉ាល់ដឹកអ្នកដំណើរមួយបានជួបគ្រោះថ្នាក់លើមហាសមុទ្រពេលកំពុងធ្វើដំណើរ។ មួយសន្ទុះក្រោយមកមានទូកតូចសំរាប់ជួយសង្គ្រោះក៏បានមកដល់ ហើយគ្រប់គ្នាបាននាំគ្នាជិះបានខ្លះ តែជាអកុសលនៅសល់តែមួយកន្លែងគត់។ មកដល់ពេលនេះបុរសជាប្តីបានលោតឡើងទៅអង្គុយហើយទុកឱ្យប្រពន្ធរបស់គាត់នៅឈរតែឯងនៅលើកប៉ាល់ដែលកំពុងជួបគ្រោះថ្នាក់នោះ។ ស្រ្តីដែលជាប្រពន្ធក៏បានស្រែកទៅបុរសនោះថា… – និយាយដល់ចំណុចនេះ លោកគ្រូដែលកំពុងបង្រៀនសិស្សបានសួរទៅកូនសិស្សខ្លួនឯងថា ”តើប្អូនៗគិតថាស្រ្តីនោះនឹងស្រែកថាយ៉ាងម៉េច?” – សិស្សក្នុងថ្នាក់បានប្រញាប់ឆ្លើយថា ” អូនស្អប់បង អូនបានជ្រើសរើសមនុស្សខុសហើយ” – ខណៈនោះ លោកគ្រូបានចាប់អារម្មណ៍ទៅកូនសិស្សម្នាក់ដែលមិនព្រមនិយាយអ្វីសោះ ហើយគាត់ក៏បានសួរទៅកូនសិស្សនោះ ហើយកូនសិស្សនោះឆ្លើយ ”ជម្រាបប្រសាសន៍លោកគ្រូ ខ្ញុំគិតថា ស្រ្តីនោះនឹងស្រែកថា ត្រូវមើលថែរក្សាកូនរបស់យើងឱ្យបានល្អ! ” -លោកគ្រូក៍បានឆ្ងល់ ហើយសូរទៅកូនសិស្សនោះថា ” ប្អូនធ្លាប់ស្តាប់រឿងនេះមែនទេ? ” – កូនសិស្សនោះគ្រវីក្បាល…

Knongsrok
សម្រង់

#រើសមនុស្សដែលគ្រប់ពេលចង់នៅក្បែរយើងមិនមែនមនុស្សដែលគ្រាន់តែនិយាយថាចង់ក្បែរតែមិនក្បែរ

ជាការពិតណាស់ធម្មតាមនុស្សស្រលាញ់គ្នាតែងតែចង់នៅក្បែរគ្នាទោះមិនបាននៅក្បែរគ្នា​ ក៏តែងតែឆាត​ ឬខលជាមួយគ្នាទោះបីពេលខ្លះមិនមានអ្វីនិយាយក៏ដោយ! ពេលខ្លះសួរថាធុញអត់?​ អត់ធុញទេ​ ធម្មតាមនុស្សស្រលាញ់គ្នា​ ទោះមិននិយាយអ្វីបានតែមើលមុខក៏សប្បាយចិត្ត​ ព្រោះថាមិនមែននិយាយរហូតដល់មិនធ្វើការអីនោះទេ!​ ពេលមានការយើងការនៅតែបន្តកិច្ចការរៀងខ្លួនវិញជាធម្មតា! អ្វីដែលសំខាន់គឺយល់ចិត្តគ្នាមិនប្រកាន់ច្រើនទោះបីខឹងគ្នាក៏ខឹងមិនយូរ។នេះជាការយល់ចិត្តគ្នា ចាប់តាំងពីស្គាល់គ្នាសួរថាដែលអន់ចិត្តនឹងគ្នាអត់?បើថាអត់ក៏គ្មានអ្នកជឿដែរ!​ ធ្លាប់​ ហើយច្រើនដងទៀតតែសួរថាយើងយករឿងអន់ចិត្តនោះជាធំអត់?អត់ទេ តើអ្នកណាមិនធ្លាប់អន់ចិត្ត?​ គ្រាន់តែថាសំខាន់នោះជារឿងអ្វី?​ សំខាន់ខ្លាំងអត់ដែលអាចធ្វើអោយយើងឈ្លោះគ្នាខ្លាំង?​ មិនដឹងចាប់ពីពេលណាមកនោះទេគេបានដើរចូលក្នុងបេះដូងខ្ញុំដោយមិនដឹងខ្លួន។ ស្នេហាមួយវាកើតឡើងដោយសារការយល់ចិត្តការយកចិត្តទុកដាក់ពីភាគីម្ខាងទៀត!​ មិនមែនចេះតែយល់ចិត្តខ្លួនឯង​ ហើយស្រែកថាគេមិនយល់ចិត្តយើងនោះទេ។ ស្រលាញ់គ្នាក៏ត្រូវចេះអត់ឱនឱ្យគ្នាទៅវិញទៅមកកុំចាំតែចាំកំហុសគ្នាកុំចេះតែអន់ចិត្តនឹងគ្នាច្រើនពេក។ ជ្រើសយកអ្នកណាដែលគេចង់មានយើងក្នុងជីវិតគេកុំរើសមនុស្សគ្រាន់តែស្រែកថាចង់នៅក្បែរតែមិនដែលចង់ក្បែរយើងសូម្បីម្តង។ អត្ថបទៈ​ Knongsrok | calvin​ (Sadlife)  

Knongsrok
សម្រង់

ធ្លាប់មានអ្នកសួរខ្ញុំថា នៅរង់ចាំគេដល់ពេលណា?

ធ្លាប់មានអ្នកសួរខ្ញុំថា នៅរង់ចាំគេដល់ពេលណា? ប្រឹងធ្វើល្អនឹងគេម៉េះ? គេមិនស្រឡាញ់អ្ហែងទេ គេមិនជ្រើសយកអ្ហែងទេ គេមានមនុស្សដែលគេស្រឡាញ់ហើយ ទោះគេគ្មានអ្នកណា ក៏អ្ហែងមិនមែនជាមនុស្សដែលគេប្រាថ្នាដែរ …។ ខ្ញុំដឹង ខ្ញុំមិនមែនជាមនុស្សដែលគេចង់បានទេ ខ្ញុំមិនមែនជាមនុស្សស្ថិតក្នុងជម្រើសគេទេ ហើយខ្ញុំក៏ដឹងច្បាស់ណាស់ដែរថា ទោះយ៉ាងណា ក៏គេមិនស្រឡាញ់ខ្ញុំ … ប៉ុន្តែការដែលខ្ញុំនៅតែស្រឡាញ់គេ​ ព្រោះខ្ញុំមិនអាចកាត់ចិត្តបានភ្លាមៗនោះឡើយ … ការដែលខ្ញុំនៅតែធ្វើល្អនឹងគេ ព្រោះខ្ញុំជឿថា ថ្ងៃណាមួយដែលគ្មានខ្ញុំ នៅក្បែរគេទៀត គេនឹងនឹកឃើញខ្ញុំគ្រប់ពេលមុនចូលគេង ឬភ្ញាក់ពីគេង គេនឹងនឹកថា ធ្លាប់មានមនុស្សម្នាក់ល្អនឹងគេបំផុត ធ្វើល្អគ្រប់យ៉ាង ផ្ដល់ឱ្យគេគ្រប់យ៉ាង … គេនឹងនឹកឃើញខ្ញុំនៅពេលដែលគេមានទុក្ខ ជួបការលំបាក ឬខូចចិត្ត គេនឹងនឹកដល់ខ្ញុំមុនគេ…

Unnamed
សង្គម

ស្រីៗ​ណា​កើត​ចំ​ម៉ោង​មាស​ ៣ នេះ ក្រោយ​អាយុ ៣០ ដូច​គេ​ជប់​អាច​មាន​បាន​ដោយ​មិន​ដឹង​ខ្លួន

ម៉ោង​កំណើត តាម​ក្បួន​ហុងស៊ុយ​ក៏​អាច​ទស្សន៍ទាយ​ពី​ជោគវាសនា​មនុស្ស​បាន​ផង​ដែរ។ សម្រាប់​មនុស្ស​ស្រី ជា​ពិសេស​បើ​កើត​ចំ​ម៉ោង​មាស​ទាំង ៣ ខាង​ក្រោម នោះ​តាម​ដំណាល គឺ​ក្រោយ​អាយុ ៣០ ឆ្នាំ នឹង​មាន​ជីវិត​ពេញលេញ​ ពេញ​បរិបូរណ៍​អាច​មាន​បាន​ដឹង​មិន​ដឹង​ខ្លួន៖ ១) មនុស្ស​ស្រី​កើត​ចន្លោះ​ម៉ោង ១១ ព្រឹក ដល់ ១ រសៀល ជា​ម៉ោង​ពេញ​ពន្លឺ​ព្រះ​អាទិត្យ ដែល​គេ​ដំណាល​ថា រមែង​ជា​ស្រ្តី​ដែល​មាន​ភាព​ឈ្លាសវៃ និង​ពូកែ​គិត​ពិចារណា។ នាង​មាន​កម្លាំង​ចេញ​ពី​ខាង​ក្នុង នាង​រមែង​រឹងមាំ ហើយ​មិន​ចុះចាញ់​នឹង​បរាជ័យ​ឡើយ ពោល​បន្ត​ប្រឹងប្រែង​ដល់​បាន​ផ្លែផ្កា។ ទាំង​ក្នុង​អាជីព​ការងារ និង​ជីវិត​អាពាហ៍ពិពាហ៍​សម្រាប់​មនុស្ស​ស្រី ដែល​កើត​ចំ​ម៉ោង​មាស​ដូច​បង្ហាញ​នេះ គឺ​តែងតែ​មាន​ជីវិត​រស់រវើក មិន​អន់​ជាង​បុរស​ឡើយ…