Wisdoms

គេហទំព័រ ក្នុងស្រុក (KNONGSROK) ជាគណនីរបស់ក្រុមការងារនិពន្ធ។ យើងផ្សាយព័ត៌មាន ចំណេះដឹងទូទៅ និងគន្លឹះជីវិតប្រចាំថ្ងៃ ជាភាសាខ្មែរងាយអាន ងាយយល់ សម្រាប់អ្នកអានគ្រប់រូប។
Knongsrok
សម្រង់

ធ្លាប់មានអ្នកសួរខ្ញុំថា នៅរង់ចាំគេដល់ពេលណា?

ធ្លាប់មានអ្នកសួរខ្ញុំថា នៅរង់ចាំគេដល់ពេលណា? ប្រឹងធ្វើល្អនឹងគេម៉េះ? គេមិនស្រឡាញ់អ្ហែងទេ គេមិនជ្រើសយកអ្ហែងទេ គេមានមនុស្សដែលគេស្រឡាញ់ហើយ ទោះគេគ្មានអ្នកណា ក៏អ្ហែងមិនមែនជាមនុស្សដែលគេប្រាថ្នាដែរ …។ ខ្ញុំដឹង ខ្ញុំមិនមែនជាមនុស្សដែលគេចង់បានទេ ខ្ញុំមិនមែនជាមនុស្សស្ថិតក្នុងជម្រើសគេទេ ហើយខ្ញុំក៏ដឹងច្បាស់ណាស់ដែរថា ទោះយ៉ាងណា ក៏គេមិនស្រឡាញ់ខ្ញុំ … ប៉ុន្តែការដែលខ្ញុំនៅតែស្រឡាញ់គេ​ ព្រោះខ្ញុំមិនអាចកាត់ចិត្តបានភ្លាមៗនោះឡើយ … ការដែលខ្ញុំនៅតែធ្វើល្អនឹងគេ ព្រោះខ្ញុំជឿថា ថ្ងៃណាមួយដែលគ្មានខ្ញុំ នៅក្បែរគេទៀត គេនឹងនឹកឃើញខ្ញុំគ្រប់ពេលមុនចូលគេង ឬភ្ញាក់ពីគេង គេនឹងនឹកថា ធ្លាប់មានមនុស្សម្នាក់ល្អនឹងគេបំផុត ធ្វើល្អគ្រប់យ៉ាង ផ្ដល់ឱ្យគេគ្រប់យ៉ាង … គេនឹងនឹកឃើញខ្ញុំនៅពេលដែលគេមានទុក្ខ ជួបការលំបាក ឬខូចចិត្ត គេនឹងនឹកដល់ខ្ញុំមុនគេ…

1
សង្គម

ជូនចំពោះអ្នក Single ទាំងអស់គ្នា! សូមអានដោយការយកចិត្តទុកដាក់

សូមរីករាយជាមួយនឹងជីវិតនៅលីវរបស់អ្នក ហើយប្រើឱ្យបានល្អ និងមានតម្លៃបំផុត តាមដែលអ្នកអាចធ្វើទៅបាន។ ព្រោះជីវិតនៅលីវ មិនអាចមានម្ដងទៀតទេ ប្រសិនបើអ្នកសម្រេចចិត្តរៀបការរួច បើទោះជាអ្នកត្រូវប្រឈមនឹងការលែងលះ ត្រឡប់មករស់នៅម្នាក់ឯងវិញ ក៏គេមិនហៅថានៅលីវដែរ គឺគេហៅថា មេម៉ាយ ឬពោះម៉ាយ។ កុំគិតថា ការនៅលីវ ជាជីវិតឯកា គ្មានអ្នកណាកាន់ដៃឱ្យសោះ ព្រោះថា ការពិត ជីវិតដែលនៅលីវ វាគឺជាជីវិតដ៏ពោរពេញទៅដោយសេរីភាព​ ម្ចាស់ការ ជាការរស់នៅជាមួយនឹងការសាកល្បង ផ្សងព្រេងជាមួយនឹងខ្លួនឯង អ្វីដែលពិសេសគឺ យើងនឹងទទួលបានរបៀបរស់នៅជាមួយខ្លួនឯងកាន់តែច្រើន ដូច្នេះ ចូរអ្នកថែរក្សាជីវិតនៅលីវ រស់នៅជាមួយការសាកល្បងនូវអ្វីដែលថ្មីៗ និងមានក្ដីសុខ ធ្វើរឿងដ៏មានប្រយោជន៍ឱ្យបានច្រើន ដើម្បីខ្លួនឯង…

Erre
តេស្តIQ

១៤-១៥ ឧសភា មហា​ឆ្នាំ​ទាំង ៣ ផុត​អស់​ទុក្ខ សម្រុក​មក​វិញ​តែ​លាភ​សំណាង​ចូល​ដូច​ទឹក

ថ្ងៃ​សៅរ៍-អាទិត្យ​ខាង​មុខ​នេះ ជា​ចុងសប្តាហ៍នៃពាក់កណ្តាលខែ ពោល​ចំ​ថ្ងៃ​ទី ១៤-១៥ ឧសភា ​ដែល​តាម​ហោរាសាស្រ្ត​គឺ​ជា​ពេលវេលា​នាំ​លាភ សម្រាប់​អ្នក​កើត​ឆ្នាំ ៣ ដូច​រៀបរាប់​ខាង​ក្រោម៖ អ្នក​កើត​ឆ្នាំកុរ – ជ្រូក ជា​ថ្ងៃ​រីករាយ ​ថ្ងៃ​នាំ​លាភ​សំណាង​ធំ ចូល​ដល់​អ្នក​កើត​ឆ្នាំ​កុរ ហើយ​ក៏​ជា​ពេលវេលា​ល្អ​បំផុត​មួយ​ដែរ ប្រចាំខែឧសភា។ ជោគជតា​រាសី​អ្នក​កើត​ឆ្នាំជ្រូក នឹង​មាន​ទ្រព្យសម្បត្តិ​កើន​ឡើង​ខ្ពស់​នៅ​រយៈ​ពេល​នោះ ហើយ​អាច​ទទួល​បាន​ការ​កោត​សរសើរ និង​គោរព​ពី​អ្នក​ជុំវិញ​ខ្លួន ខ្លាំង​ជាង​ពេល​ដទៃ​ទៀត។ ជា​ពិសេស​សម្រាប់​ម្ចាស់​ឆ្នាំកុរ មួយ​ចំនួន ក៏​អាច​បាន​លាភ​ធំ មាន​លុយ​ទិញ​ផ្ទះ ប្តូរ​ឡាន​ថ្មី ពោល​គឺ​អាច​ឲ្យ​ជីវិត​រស់ស្រួល​ទៅ​កាន់​ថ្មី​នា​ពេល​បន្ទាប់​បាន។ អ្នក​កើត​ឆ្នាំ​មមែ – ពពែ ជា​ពេលវេលា​រុងរឿង​សម្រាប់​ផ្ទះ​អ្នក​ដែល​មាន​សមាជិក​កើត​ឆ្នាំមមែ…

Fddf
ប្លែកៗ

បើកសៀវភៅទិព្វមួយ ដើម្បី​ដឹង​ថា​ តើ​អ្នក​ត្រូវ​ផ្លាស់ប្តូរ​អ្វី​ដើម្បី​ឲ្យ​ជីវិត​ល្អ​ប្រសើរ​ជាង​នេះ?

មិនមាន​នរណា​ម្នាក់​ល្អ​គ្រប់​ដប់​នោះ​ទេ ហើយ​មនុស្ស​ម្នាក់ៗ​សុទ្ធ​តែ​ត្រូវ​ការ ការ​ផ្លាស់ប្តូរ​នូវ​ចំណុច​ណា​មួយ ដើម្បី​អភិវឌ្ឍ​ឲ្យ​ខ្លួន​ឯង​ឆ្ពោះ​ទៅ​រក​ភាព​ល្អ​ប្រសើរ​មួយ។ ក្នុង​ការ​ធ្វើ​តេស្ត​នេះ យើង​តម្រូវ​ឲ្យ​អ្នក​ជ្រើសរើស​សៀវភៅទិព្វមួយ​ក្នុង​ចំណោមសៀវភៅ​ទាំង ៣ ដើម្បី​ដឹង​ថា តើ​អ្នក​ត្រូវ​ការ​ផ្លាស់ប្តូរ​អ្វី ដើម្បី​ទទួល​បាន​ផ្លែផ្កា​ក្នុង​ជីវិត៖ សៀវភៅទិព្វទី ១ អ្នក​ត្រូវ​បន្ថែម​ភាព​ស្មោះត្រង់​ជាង​នេះ​បន្តិច ហើយ​ត្រូវ​ចាំ​ថា នៅ​ជាមួយ​នរណា ធ្វើ​ការ​នៅ​កន្លែង​ណា ទោះ​គេ​យ៉ាង​ម៉េច ក៏​យើង​ត្រូវ​តែ​ស្មោះត្រង់​ជាមួយ​គេ​ជានិច្ច។ មុន​និង​ក្រោយ​គេ​គង់​តែ​បាន​ឃើញ ហើយ​បើ​កន្លែង​ហ្នឹង​មិន​ឃើញ ក៏​មាន​កន្លែង​ផ្សេង​ទៀត​គេ​ចាប់​អារម្មណ៍​ពី​គុណ​តម្លៃ​របស់​យើង​ដែរ។ សៀវភៅទិព្វទី ២ ចំណុច​ដែល​អ្នក​ត្រូវ​ការ​ពេល​នេះ គឺ​ផ្នែក​ហិរញ្ញវត្ថុ។ ហិរញ្ញវត្ថុ​របស់​អ្នក​មិន​ទាន់​ស្ថិត​នៅ​ចំណុច​មួយ​ដែល​ថា​អាច​គ្រប់គ្រាន់ ឬ​អស់​រស់នៅ​ស្រួល​នោះ​ទេ។ អ្នក​ត្រូវ​ខិតខំ​បន្ថែម​ទៀត​លើ​ការ​បំពេញ​កិច្ច​ការងារ ឬ​ការ​រកស៊ី​អ្វី ហើយ​កុំ​បោះបង់​ដោយ​ងាយៗ ព្រោះ​ជោគជ័យ​កាន់​តែ​នៅ​កៀក​បង្កើយ។ សៀវភៅទិព្វទី…

Tds
ប្លែកៗ

ឆុត ៩៧ ភាគរយ! បើក​ទ្វារ​មួយ ដើម្បី​លាតត្រដាង​ថា​អ្នក​ជា​មនុស្ស​ប្រភេទ​ណា?

តាមរយៈការតេស្តបែបវិទ្យាសាស្រ្តមួយនេះ យើងត្រឹមតែតម្រូវឲ្យអ្នកបើកទ្វារ ១ ក្នុងចំណោមទ្វារទាំង ៦ នោះយើងនឹងបង្ហាញច្បាស់ថា អ្នកជាមនុស្សប្រភេទណា? ក្រោយជ្រើសរើសហើយ សូមទៅផ្ទៀងផ្ទាត់ចម្លើយនៅខាងក្រោម៖ ទ្វារទី ១ អ្នកដែលបានបើកទ្វារនេះ មានន័យថាអ្នកជាមនុស្សចិត្តសប្បុរស។ អ្នកដែលមិនដើរថយក្រោយទេ ក្នុងជីវិត ពោលគឺទៅមុខជារៀងរហូត។ នៅលើផ្លូវដែលអ្នកដើរ ពោរពេញទៅដោយចិត្តសប្បុរស ដោយអ្នកមិនទុកចិត្តមនុស្សច្រើនទេក្នុងជីវិតមួយនេះ ហើយអ្នកបើកចិត្តទូលាយក្នុងការជួយអ្នកដទៃ ជាពិសេសមនុស្សជុំវិញខ្លួន ពោលបើអ្នកមានបាន អ្នកមិនចេះនៅមើលពួកគេខ្វះខាតឡើយ នោះនឹងរកគ្រប់វិធីដើម្បីជួយស្រោចស្រង់ពួកគេ។ ទង្វើហ្នឹងហើយជាសុភមង្គលពិតក្នុងជីវិតរបស់អ្នក។ ទ្វារទី ២ ប្រសិនទ្វារទី ២ នេះបានទាក់យកចិត្តរបស់អ្នកឲ្យជ្រើសយក នោះក៏មានន័យថា ភាពសំខាន់បំផុតនៃជីវិត…

New Copy
សង្គម

ពេលដែលអ្នក ឈានដល់វ័យចាស់ទុំគ្រប់គ្រាន់ អ្នកនឹងធ្វើការសម្រេចចិត្តជាដាច់ខាត!

– រវាងការងារ និងការដើរលេងសប្បាយ អ្នកនឹងសុខចិត្តបោះបង់ការដើរលេងសប្បាយ ដោយជ្រើសយកទំនួលខុសត្រូវក្នុងការបំពេញការងារជាដាច់ខាត។ ទោះចង់ ឬមិនចង់ អ្នកក៏ត្រូវបោះបង់ការដើរលេងសប្បាយមួយពេលចោលដែរ! – រវាងស្នេហា និងការរកលុយ អ្នកប្រាកដជាត្រូវសម្រេចចិត្ត ទុកស្នេហាទៅមួយឡែក ដើម្បីស្រវាចាប់យលឱកាសរកលុយជាមុនសិន ព្រោះអ្នកដឹងថា បើមានស្នេហា តែគ្មានលុយ ស្នេហាក៏មិនគង់វង្ស ហើយក៏គ្មានក្ដីសុខ។ តែបើមានលុយហើយ ស្នេហាទៅថ្ងៃមុខ ក៏អាចបានល្អ បើទោះបីជាគេនិយាយថា ស្នេហា មិនខ្វល់រឿងលុយក៏ពិតមែន តែជាក់ស្ដែងស្ថានភាពពិត គ្មានលុយ គឺគ្មានស្នេហាយូរអង្វែងឡើយ! – រវាងការជួបជុំស៊ីផឹក មិត្តភក្តិ បនភឿន…

Picsart_22 05 13_08 43 52 944
មិត្តអ្នកអាន

បើមិនទំនងកុំទុកចិត្តឲ្យសោះ! តោះមកបើកបៀមើលភិនភាគមនុស្សដែលអ្នកគួរប្រុងប្រយ័ត្នឲ្យមែនទែន

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីបើកបៀមួយទៀត មកឲ្យប្រិយមិត្តពិនិត្យមើលចង់ដឹងភិនភាគមនុស្សដែលអ្នកគួរប្រយ័ត្នក្នុងអំឡុងពេលនេះ យាមរយៈការបើកសន្លឹកបៀដែលអ្នកចាប់អារម្មណ៍មួយ ។ របៀបចាប់ផ្តើម 1). ត្រូវមានសមាធិធ្វើចិត្តឲ្យស្ងប់គិតពីអ្វីដែលអ្នកចង់ដឹង ។ 2). រើសសន្លឹកបៀមួយដែលទាក់អារម្មណ៍របស់អ្នក (ហាមលួចមើលចម្លើយមុន) 3). រំកិលទៅអានចម្លើយនៃលេខដែលអ្នកបានរើស ។ សូមជូនពរអោយប្រិយមិត្តជួបតែសំណាងល្អ សន្លឹកបៀឈុតទី1៖ មនុស្ស​ម្នាក់នោះហាក់​ដូច​ជា​មនុស្ស​ម្នាក់​ដែល​ស្រលាញ់​គ្រួសារ​គាត់​ខ្លាំង​ ជាមនុស្សដែលមានចិត្តល្អហើយ​ងាយរំភើបចិត្តដោយសារស្នេហា គេជាមនុស្សមាន​អារម្មណ៍​រសើប​ណាស់ ហើយមូលហេតុដែលអ្នកគួរតែប្រយ័ត្នជាមួយគេគឺ ដោយសារតែគេមាន​ទំនោរ​មក​រក​អ្នក​ក្នុង​ន័យ​ស្នេហា ប៉ុន្តែ​អ្នក​ត្រូវ​ដឹង​ថា​គេ​មាន​គូហើយ ឬអាចថាគេមកបើក​ចំហ​ចំពោះ​ជម្រើស​ស្នេហា​ក្នុង​ជីវិតដល់អ្នក ឬគេអាចនៅតែជាមនុស្សម្នាក់ដែលនៅតែស្រលាញ់សេរីភាពក្នុងជីវិត មិនទាន់ច្បាស់លាស់ក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយអ្នកទេ គេមានទំនោរចូលមកធ្វើឱ្យអ្នកច្របូកច្របល់ និយាយឲ្យងាយយល់គឺប្រុងបោក ។ សន្លឹកបៀឈុតទី2៖ បុគ្គល​នេះ​មាន​មន្ត​ស្នេហ៍…

Love
សម្រង់

7ចំណុចដែលនារីគ្រប់រូបត្រូវតែដឹង ថាបុរសម្នាក់នោះស្រលាញ់អ្នកស្មោះរឺក៏អត់

7ចំណុចដែលនារិគ្រប់រូបត្រូវតែដឹង ថាបុរសម្នាក់នោះស្រលាញ់អ្នកស្មោះរឺក៏អត់ រៀបគំរោងអនាគតជាមួយអ្នក នៅពេលដែលនៅជាមួយគ្នា ឬនិយាយជាមួយគ្នា គេធ្លាប់និយាយរឿង អនាគតជាមួយអ្នករឺអត់ ប្រសិនបើគេធ្លាប់និយាយជាមួយអ្នក បញ្ចាក់អោយឃើញថា គំរោងនៅថ្ងៃអនាគតរបស់គេ ក៏មានវត្តមានអ្នកនៅក្នុងនោះដែរ នោះមានន័យថាគេ​អាចនិង ច្បាស់លាស់ជាមួយអ្នកក៏ថាបាន សាកទាក់ទងគ្នាអោយបានយូរបន្តិច តែប្រសិនបើគេមិនដែលនិយាយរឿងនេះទេ សុំបាយតែម្ដងទៅ ព្រោះគេគ្រាន់តែយកអ្នកមកលេងសើចនោះទេ      2.និយាយរឿងរបស់គេអោយអ្នកស្ដាប់ មនុស្សយើងបើមិនជិតស្និតទេ ក៏មិនអាចមកនិយាយរឿងផ្ទាល់ខ្លួនអោយស្ដាប់នោះទេ ប្រសិនបើគេជ្រើសរើសនិយាយរឿងពីអតីតកាលរបស់គេ រឺរឿងដែលគេកំពុងតែមានការលំបាក បញ្ជាក់អោយឃើញថាគេទុកចិត្តយើងខ្លាំងណាស់ ហើយយើងអាច សន្និដ្ឋានបានថា គេពិតជាមិនមកគ្រាន់តែលេងសើចជាមួយយើងនោះទេ។       3. …

Knongsrok
សេដ្ឋកិច្ច

របៀបសំពះទាំង៥ថ្នាក់ដែលកូនខ្មែរមិនគួរមើលរំលង!!!

សំពះគឺជាការលើកដៃទាំងពីរផ្គុំគ្នា ជារាងផ្កាឈូកក្រពុំ។សំពះជាទំនៀមទម្លាប់របស់ខ្មែរ ធ្វើឡើងដើម្បីបង្ហាញពីការគួរសម និងគារវកិច្ច គោរពគ្នាទៅវិញទៅមក។ជាទូទៅខ្មែរយើងធ្វើការសំពះចំពោះ ឪពុកម្តាយ ព្រះពុទ្ធរូប ព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ គ្រូបាធ្យាយ ញាតិសន្តាន និង អ្នកដែលមានឋានន្តរសក្តិធំជាងខ្លួន។ សំពះជាចំណែកមួយដ៏សំខាន់ នៅក្នុងជីវិតរស់នៅ និងជាសុជីវធម៌ដ៏ប្រពៃរបស់ខ្មែរយើង។ខែ្មរយើងនិយមសំពះជាងចាប់ដៃបែបបស្ចឹមប្រទេសដោយសារមូលហេតុច្រើនយ៉ាង។ទីមួយ គឺធ្វើដើម្បីរក្សាទំនៀមទម្លាប់ខ្មែរ និងគិតពីបញ្ហាអនាម័យ។ ទីពីរ គឺសំពះដើម្បីចៀសវាងការប៉ះពាល់គ្នាដោយដៃ ជាពិសេសរវាងបុរស និងស្រី្ត។ ទីបី គឺធ្វើដើម្បីចៀសវាងការច្របាច់ដៃគ្នាខ្លាំងដែលនាំអោយមានការឈឺចាប់។ ចុងក្រោយគឺសំពះដើម្បីចៀសវាងកុំអោយចំនាយពេលច្រើនដូចជាអ្នក ប្រដាល់សំពះទស្សនិកជនពីលើសៃវៀនប្រដាល់ ឬអ្នកដឹកនាំនយោបាយសំពះប្រជាពលរដ្ឋពីលើវេទិកា។ ប្រជាពលរដ្ឋ ព្រមទាំង​សិស្ស​និស្សិត​មួយចំនួន តែងតែមាន​ការយល់ច្រឡំ​អំពី​របៀប​សំពះ និង​តែងតែ​ធ្វើ​ឆ្គង​ប្រាសចាក​ពី​របៀប​សំពះ​របស់​ខ្មែរ។ ខាងក្រោម​នេះ​ជា​របៀប​នៃ​ការសំពះ​ទាំង…

Sleep Cover
ប្លែកៗ

សុបិន្តដែលបញ្ជាក់ថាអ្នកអាចនិងមានស្នេហា

មិនថាជាមនុស្សប្រុស រឺស្រីនោះទេ សុបិន្តអាចប្រាប់បាន​ពីជំរៅចិត្តរបស់អ្នកបាន សំរាបើអ្នកខ្លះគិតថាការ ដែលគេងលក់ដោយមិនមានយល់សប្តិគឺជារឿងល្អ តែការពិតទៅ ការដែលយល់សប្តិវាអាចមានផលប៉ះពាល់ដ៏ល្អសំរាប់អ្នកដូចគ្នា វាគឺជា REM (Rapid eye moment) តែអ្វីដែលយើងពុងនិយាយគឺ សុបិន្តដែលវាអាចមានផលប៉ះពាល់ដល់ទំនាក់ទំនងស្នេហារបស់អ្នក រឿងដែលយើងដឹងក្នុងចិត្ត​ តែនិយាយមិនបានច្បាស់លាស់ ទាំង៤រូបភាព ប្រសិនបើមានរូបភាពទាំង៤ នេះនៅក្នុងសុបិន្ត យើងត្រូវយកមកពិចារណានៅពេលភ្ញាក់ពីគេង  យល់សប្តិឃើញឆ្កែ: ក្រោមការពិសោធន៍របស់ Lauri Quinn Leowenberg អ្នកជំនាញខាងពិសោធន៍សុបិន្ត ប្រាប់ទៅថាការដែលមានសុបិន្តឃើញឆ្កែមកចូលក្នុងសុបិន្ត​ ប្រាប់បានច្រើនយ៉ាង មិនថាឆ្កែនិងជាសត្វចិញ្ចឹមសព្វថ្ងៃ សត្វដែលធ្លាប់ចិញ្ចិមពីមុនមក រឺក៏ឆ្កែដែលមិនធ្លាប់បានឃើញសោះ​​ សត្វឆ្កែគឺតំណាងនូវភាពស្មោះត្រង់…

Knongsrok 01
ប្លែកៗ

វិធីសាស្រ្តក្នុងការពង្រាយមន្នស្នេហ៍ ៥ចំណុចដែលធ្វើអោយគេ​លង់ស្នេហ៍លើអ្នកងើបមុខមិនរួច

វិធីសាស្រ្តក្នុងការពង្រាយមន្នស្នេហ៍ ៥ចំណុចដែលធ្វើអោយគេ​លង់ស្នេហ៍លើអ្នកងើបមុខមិនរួច  មិនបាច់អង្គុយបន់ទេវតា រឺក៏ប្រើមន្តអាគម​ ងាកមកសាកល្បងវិធីសាស្រ្តទាំង៥ ងាយៗដែលធ្វើអោយមនុស្សដេលអ្នកស្រលាញ់ជាប់ចិត្តដែលមិនអាចដកចិត្តទៅណាទៀតមិនបានណា កុំនិយាយលេងៗជាមួយអ្នកណាផ្សេងទៀត: ចាប់ផ្ដើមទាក់ទងគ្នាដំបូង អ្វីៗគ្រប់យ៉ាងគឺស្រស់ស្រាយ បែបទូទាំងពិភពលោកពណ៌ស៊ីជំពូរតែម្ដង អាចនិងមានការញោះគ្នាខ្លះ រករឿងខ្លះ តែកុំអោយលើសខ្លាំងពេកណា ប្រយ័ត្ននិងក្លាយទៅជាទំនាស់មែនទែន រឺក៏ការដែលធ្វើកាយវិការដែលមើលទៅមានភាពស្និតស្នាលគ្នាអីសូម្បីតែបន្តិច ប្ដូរបរិយាកាសបន្តិចក៏បាន ប្ដូរទៅជាយកចិត្តទុកដាក់គ្នាបន្តិចក៏បាន សួររឿងដេលទាក់ទងទៅជាមួយនិង​សកម្មភាពប្រចាំថ្ងៃ តែកុំអោយវាចូលទៅជ្រៅខ្លាំងពេក ដូចជា​ ថ្ងៃនេះញុំអីហើយនៅ​? ថ្ងៃក្រោយចាំនាំទៅញុំកន្លែងមួយទៀត ធានាថាឆ្ងាញ់ណាស់ណា​ តែប្រសិនបើគេមកពីធ្វើការហត់ ក៏សាកសួរថាមានអីដែលចង់ប្រាប់អត់ ធានាទទួលស្ដាប់ និងជួយរកដំណោះស្រាយជាមួយគ្នា​ តែកុំពិចារណាខ្លាំងពេករហូតដល់ធ្វើអោយគេមានអារម្មណ៍មិនល្អ ប៉ុន្តែព្យាយាមធ្វ់អោយគេដឹងថាយើងកំពុងយកចិត្តទុកដាក់ចំពោះគេខ្លាំង ហើយរកមធ្យោបាយប្រាប់គេថា យើងមិនបានធ្វើបែបនេះគ្រប់គ្នានោះទេ   …

Cover2
ប្លែកៗ

បញ្ឈប់ទំលាប់អាក្រក់ដែលធ្វើអោយដៃគូររបស់អ្នកដើរចេញពីអ្នក

មនុស្សស្រីនៅពេលដែលស្នេហាហើយតែងតែក្លាយជាពូកែរករឿង ប្រកាន់ច្រើន មិនអាចគ្រប់គ្រងខ្លួនឯងបាន ក៏ព្រោះក្លាយទៅជាមនុស្សទន់ជ្រាយ ពូកែអត់ចិត្ត គិតច្រើន រឺអរមូនប្រែប្រួល ដែលអាចអោយមានការប្រើអារម្មណ៍ជាងហេតុផល​​ ហើយធ្វើរឿងជាច្រើនដោយមិនបានគិតថាជារឿងខុស ព្រោះធ្វើដើម្បីតែស្នេហា តែការពិតទៅយើងទេ ដែលយកស្នេហាមិនធ្វើជាហេតុផល​ ដើម្បីធ្វើរឿងមិនល្អជាមួយមនុស្សដែលអ្នកស្រលាញ់ តើមានសកម្មភាពអ្វីខ្លះ ដែលមនុស្សប្រុសត្រូវអត់ធន់ជាមួយនារីជាទីស្រលាញ់របស់អ្នក តោះមកមើលជាមួយគ្នា។ ជាស្ដេច drama ពូកែខាងគិតអវិជ្ជមាន : កំហុសផ្ដើមចេញពីនរណាក៏មិនដឹង តែប្រសិនជាមានឧកាសពេលណា នាងនិងយកវាមកជាមូលហេតុ ដើម្បីអោយខ្លួនមើលទៅគួរអោយស្រណោះភ្លាមៗ គ្រប់គ្នាគឺចិត្តអាក្រក់សំរាប់នាងទាំងអស់ នាងក្លាយទៅជាអ្នកដែលលះបង់ដើម្បីអ្នកទាំងអស់គ្នាគ្រប់ពេលពិសេសបើជាមួយសង្សារនាងនិងទំលាក់ទាំងអស់ទៅលើអ្នកម្ខាងទៀត​ ប្រាកដណាស់ថានិងមិនមានអ្នកណាទទួលបានយកនូវសកម្មភាពបែបនេះនោះទេ គ្មានអ្នកណាចង់ក្លាយទៅជាបិសាចក្នុងក្រសែភ្នែកនាងគ្រប់ពេលនោះទេ ប្រសិនបើបែបនេះប្រាកដណាស់ថានៅជាមួយគ្នាមិនបានយូរនោះទេ      …

2 10 1
សេដ្ឋកិច្ច

ភាពកក់ក្ដៅ និងសុភមង្គលនៃគ្រួសារ

ភាពកក់ក្ដៅ និងសុភមង្គលនៃគ្រួសារ អ្នកណាៗ មិនថាជាប្រុសឬស្រីទេ គឺសុទ្ធតែប្រាថ្នា ក្ដីសុខ សុភមង្គល ភាពកក់ក្ដៅ នៅក្នុងជីវិតគូ តែសួរថា តើមានមនុស្សប៉ុន្មានអ្នក ដែលព្រមនៅតស៊ូ ក្ដៅត្រជាក់ លំបាក វេទនាជាមួយគ្នារហូតដល់ជរាស្លាប់រៀងខ្លួននោះ គឺមិនងាយទេ មនុស្សខ្លះ នៅតស៊ូតែពេលងប់ងល់ ពេលឈាមរាវ ស្រឡាញ់មួយឆាវៗតែប៉ុណ្ណោះ ក៏មានអ្នកខ្លះ តាមស្រឡាញ់គ្នារាប់ឆ្នាំ ជាសង្សារមិនអី តែរៀបការមិនបានប៉ុន្មានថ្ងៃក៏បែកបាក់គ្នា ព្រោះតែរស់នៅមិនចុះសម្រុង ព្រោះរស់នៅ ទទួលយកគ្នាមិនបាន។ ត្រូវចាំថា ជីវិត្ដីប្រពន្ធ វាមិនងាយ ដូចការគិតរបស់យើងទេ រយៈពេលច្រើនឆ្នាំជាសង្សារ មិនប្រាកដថា…

Picsart_22 05 12_16 11 36 463
មិត្តអ្នកអាន

តើអ្នករើសផែនដីមួយណា? វិធីតេស្តចិត្តសាស្ត្រចង់ដឹងថាអ្នកប្រើជីវិតរស់នៅសំខាន់ប៉ុណ្ណាក្នុងពិភពលោកមួយនេះ

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះពិតរបស់អ្នក តាមរយៈការជ្រើសរើសផែនដីមួយដែលអ្នកចូលចិត្ត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។ បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។ ផែនដីទី1៖ អ្នកជាមនុស្សស្រឡាញ់សេរីភាព ហើយស្អប់ការកៀបសង្កត់ខ្លាំងបំផុត អ្នកចង់ដើរចេញពីទម្លាប់ដដែលៗ មិន​ចូលចិត្តធ្វើខ្លួនដូចកង្កែបក្នុងអណ្តូង ហើយអនុញ្ញាតឱ្យការស្រមើលស្រមៃរបស់អ្នកដឹកនាំជីវិត លុះនៅពេលអ្នកត្រូវការបញ្ចូលថាមពលឲ្យខ្លួនឯង អ្នកនឹងចង់ទៅសមុទ្រ ឬព្រៃភ្នំ ។ ផែនដីទី2៖ អ្នកជាមនុស្សចូលចិត្តចូលសង្គមណាស់ អ្នកមិនមែនជាប្រភេទមនុស្សធុញទ្រាន់នឹងជីវិតទេ ព្រោះអ្នកគិតថាកើតមកមួយជាតិនឹងគេដែរគួរណាតែប្រើជីវិតឲ្យមានន័យ ជាពិសេសអ្នកមានចិត្តបុណ្យទៀត ឲ្យតែឃើញនរណាពិបាកចិត្តអ្នកនៅមិនស្ងប់ទេ ។ ផែនដីទី3៖ អ្នកគឺជាមនុស្សអភិរក្សនិយម…

Knongsrok
ប្លែកៗ

មនុស្សខ្ជិល មិនមែនដំឡូងមូលទេណា!

មហាសេដ្ឋីលំដាប់ពិភពលោក Bill Gates បាននិយាយថា៖ “ខ្ញុំតែងតែជ្រើសរើសមនុស្សខ្ជិលមកធ្វើការងារណាដែលពិបាក ពីព្រោះមនុស្សខ្ជិលនឹងអាចរកវិធីងាយៗដើម្បីធ្វើវាឲ្យចេញជាលទ្ធផលលឿន” ។ នៅក្នុងការស្វែងរករូបភាពនៃមនុស្សខ្ជិលបំផុតទាំងនេះ ពួកគេបានរកឃើញវិធីដ៏អស្ចារ្យដើម្បីសម្រេចធ្វើការងារមួយ ដោយជោគជ័យតាមវិធីខ្ជិលរបស់ពួកគេ ដូចរូបភាពខាងក្រោម៖ ប្រភព៖ https://www.sadanduseless.com/perfect-laziness/

Knongsrok
ប្លែកៗ

រូបភាពកំប្លែងៗមានតែមួយគ្មាន២ដែលថតបានចំពេលវេលាល្អបំផុត (Perfectly Timed Photos)

ប្រភព៖ Inspire Today ការថតរូបគឺជាសិល្បៈនៃការកម្សាន្តមួយដែលមនុស្សគ្រប់គ្នាសុទ្ធតែអាចធ្វើបាន ប៉ុន្តែការថតរូបដ៏ល្អមួយមិនគ្រប់គ្នាសុទ្ធតែអាចធ្វើបាននោះទេ។ វាទាមទារការមានជំនាញច្បាស់លាស់ និងពេលវេលាសក្តិសមមួយផងដែរ។ ខាងក្រោមនេះជាកម្រងរូបថត ដែលថតបានចំពេលវេលាល្អបំផុត ដែលធ្វើអោយលោកអ្នកមើលហើយនិងផ្ទុះសំណើច៖ សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

New Copy
ទស្សនៈ

អ្នកមាន គេឆា្លត គេមិនចាយលុយលើរបស់ទាំង ៤ នេះឡើយ

ច្បាស់ណាស់ អ្នកមានលុយច្រើន ដាច់ខាត គេមិនចាយលុយលើរបស់ដែលមិនចាំបាច់ទាំងនេះនោះឡើយ។ ដែលខុសពីអ្នកក្រ សុខចិត្តទៅខ្ចីលុយធនាគារ ឬចងការលុយគេ ដើម្បីចំណាយខ្ជះខ្ជាយលើរបស់ទាំងនេះ។ ១. ឡានថ្មី ថ្លៃៗ តាមពិតឡានថ្មីនឹងបាត់បង់ ១០-២០% ក្នុងឆ្នាំដំបូង។ អ្នក​មាន​គេមិន​ចង់​ទិញ​របស់​ដែល​ធ្លាក់​ថ្លៃ​លឿនបែប​នេះ​ទេ។ យានជំនិះក៏គ្រាន់តែជាមធ្យោបាយដឹកជញ្ជូន ទំនួលខុសត្រូវ មិនមែនជាអ្វីដែលជួយខ្លួនឯងឱ្យចំអកនោះទេ។ អ្នក​មាន​លុយ គេស្រឡាញ់តែ​រថយន្ត​ចាស់ ជាជាង​ប្តូរ​រថយន្ត​ថ្មី​ឥត​ឈប់ឈរ។ ខណៈពេលដែលអ្នកក្រជាច្រើនគ្មានលុយ ប៉ុន្តែដោយសារតែពួកគេចង់បង្អួត និងបង្ហាញពីទ្រព្យសម្បត្តិរបស់ពួកគេ ពួកគេខ្ចីពីធនាគារដើម្បីទិញ។ ទី​បំផុត​វេទនា​ព្រោះ​នៅ​កន្លែង​កើតហេតុ​គ្មាន​លុយ​ធ្វើ​ការ​ក៏​យក​រថយន្ត​ទៅ​ទុក​ចោល​តែ​ម្នាក់​ឯង ។ ២. ផ្ទះប្រណិត ​ដែល​ប្រើ​សម្រាប់​តែ​ការ​រស់​នៅ​នឹង​ក្លាយ​ទៅ​ជា​បំណុល ហើយ​ទំនួល​ខុស​ត្រូវ​តែ​ធ្វើ​ឱ្យ​ម្ចាស់​កាន់​តែ​ក្រ។ ប៉ុន្តែ​អ្នក​មាន​លុយ…

New Copy
តេស្តIQ

ទ្រាំបន្តិចទៅ ! ២០២២ អ្នកកើតឆ្នាំទាំង ៣ នេះ អាចមានឧបសគ្គតិចតួច តែឆ្លងចូលឆ្នាំ ២០២៣ ទុក្ខភ័យ គ្រោះចង្រៃទាំងប៉ុន្មាន នឹងរលាយអស់ហើយ

ក្នុងឆ្នាំ ២០២២ នេះ សម្រាប់អ្នកកើតឆ្នាំទាំង ៣ ខាងក្រោម អាចនឹងមានបញ្ហាតិចតួចៗតាមយាយីរំខានឥតស្រាកស្រាន្ត បើទោះបីជាមានលាភសំណាងច្រើនក៏ដោយ។ តែយ៉ាងណាមិញ មិនថ្វីទេ ឱ្យតែអ្នកទ្រាំអំណត់តែបន្តិច ពេលវេលាឆ្លងចូលឆ្នាំ ២០២៣ ខាងមុខនេះ អ្នកច្បាស់ជាទទួលបានលាភសំណាងកាន់តែធំ ឧបសគ្គ ទុក្ខភ័យ គ្រោះចង្រៃក៏រសាយបាត់ទៅតាមហ្នឹងដែរ។ ១. ឆ្នាំម្សាញ់ ក្នុង​ឆ្នាំ​ ២០២២ នេះ សម្រាប់អ្នក​កើត​ឆ្នាំ​ម្សាញ់​នៅ​មាន​មនុស្ស​តូចតាច​ឈរ​តម្រង់​ផ្លូវ​ធ្វើ​ឱ្យ​ជីវិត​អ្នក​លំបាក។ ប៉ុន្តែ​ចូល​ដល់​ឆ្នាំ ២០២៣ ឆ្នាំ​ម្សាញ់ នឹងមានរាសីល្អ ​មាន​លាភ មាន​ជ័យ ទ្រព្យចូល​ហូរហៀរ​។​ ឆ្នាំ…

New Copy
កីទ្បា

កីឡាករ Kevin de Bruyne ខ្សែបម្រើ Manchester City ស្វាគមន៍ កីឡាករ Erling Haaland ដោយក្តីរីករាយ

ផ្ទាំងប៉ាណូយក្សគឺជារឿងមួយ ប៉ុន្តែ Kevin de Bruyne បានជ្រើសរើសវិធីប្រសើរជាងមុនក្នុងការស្វាគមន៍ កីឡាករ Erling Haaland មកកាន់ក្លឹប Manchester City ។ បន្ទាប់ពីកីឡាករសញ្ជាតិបែលហ្ស៊ិកស៊ុតបញ្ចូលទីបានគ្រាប់ទី ៣ នៃការស៊ុតបាល់បញ្ចូលទី ៤ គ្រាប់ដ៏អស្ចារ្យរបស់គាត់ទល់នឹង Wolves កាលពីយប់ថ្ងៃពុធ គាត់បានប្រារព្ធពិធីដោយចម្លងការប្រារព្ធសមាធិដ៏ល្បីរបស់ Haaland ។ មួយថ្ងៃបន្ទាប់ពី Man City បានប្រកាសថាពួកគេបានយល់ព្រមចុះហត្ថលេខាលើខ្សែប្រយុទ្ធន័រវេសដ៏ឆ្នើមពីក្រុម Borussia Dortmund ពួកគេហាក់ដូចជាខ្វះកម្លាំងប្រយុទ្ធនៅ Molineux ។…

New Copy
ទស្សនៈ

ទស្សនាការផ្សាយផ្ទាល់ ក្រុមតារាវិទូបង្ហាញ លទ្ធផលបឋម នៃប្រហោងខ្មៅរបស់មីលគីវ៉េ (មានវីដេអូ)

យើងប្រហែលជាបានឃើញប្រហោងខ្មៅដ៏ធំសម្បើមរបស់មីលគីវ៉េជាលើកដំបូងនៅថ្ងៃព្រហស្បតិ៍។ នៅខែមេសា ឆ្នាំ ២០១៩ ការសហការ EHT បានបង្ហាញរូបភាពដំបូងនៃប្រហោងខ្មៅផ្សេងគ្នា ដែលជាចំនុចដ៏ធំសម្បើមនៅចំកណ្តាលកាឡាក់ស៊ី Messier 87 ដែលដាក់ឈ្មោះថា M87។ តេឡេស្កុប Event Horizon អាចថតយករូបភាពដោយប្រើតេឡេស្កុបវិទ្យុចំនួនប្រាំបីពីជុំវិញភពផែនដី។ ការធ្វើសមកាលកម្មតេឡេស្កុបទាំងនេះបានជួយបង្កើតរូបភាពនៅផ្នែកខាងលើនៃអត្ថបទនេះ។ ថ្វីត្បិតតែវាមើលទៅដូចជាភ្លើងឆេះនៅក្រៅ បើផ្តោតអារម្មណ៍បន្តិវាគឺជាលទ្ធផលដ៏ពិសេសមួយ៖ ជាលើកដំបូងដែលមនុស្សបានសម្លឹងមើលវាដ៏គួរឱ្យចាប់អារម្មណ៍ និងគួរឱ្យភ្ញាក់ផ្អើលបំផុតរបស់សកលលោក។ ការងារបន្ថែមទៀតបានបង្ហាញពីដែនម៉ាញេទិកខ្លាំងដែលទាក់ទងនឹង M87 ដែលអនុញ្ញាតឱ្យអ្នកវិទ្យាសាស្ត្រយល់បន្ថែមអំពីបរិស្ថានជុំវិញប្រហោងខ្មៅ។ ប៉ុន្តែ EHT មិនបានសិក្សាត្រឹមតែ M៨៧ ទេ។ ឈុតតេឡេស្កុបដែលបង្កើតវាឡើងក៏ត្រូវបានផ្តោតទៅលើប្រហោងខ្មៅដ៏ធំសម្បើមនៅចំកណ្តាលនៃមីលគីវ៉េដែលគេស្គាល់ថា Sagittarius A…

New Copy
តេស្តIQ

២០២៣ មានឆ្នាំ ៣ ដែលត្រូវប្រឈមនឹងទុក្ខលំបាកខ្លាំង តែឆ្នាំ ២​ ទៀត អាចរើខ្លួនរួច

ហោរាសាស្ត្រ​និយាយថា ចូល​ដល់ឆ្នាំ​ទន្សាយ​ឆ្នាំ​២០២៣ ខាងមុខនេះ សម្រាប់អ្នកកើតក្នុងឆ្នាំ​ទាំង ៣ ខាងក្រោម​នេះ​ នឹងត្រូវជួប​រឿង​លំបាក​វេទនា​ណាស់ តែសម្រាប់អ្នកកើតឆ្នាំ ខាល និងឆ្នាំរកា អាចរើបម្រះខ្លួនរួច ជួបទេវតាទ្រព្យ នាំយកលាភសំណាងធំមកឱ្យដល់ផ្ទះ​។ ១. ឆ្នាំ ៣ គួរប្រុងប្រយ័ត្ន បញ្ហា និងទុក្ខ រត់មកទាំងព្រម – ឆ្នាំវក មាន​ការ​ប្រែប្រួល​ច្រើន​ណាស់​ក្នុង​ការងារ​របស់មនុស្សឆ្នាំវក ដែលអាចនឹងត្រូវជួប​ការលំបាក​ច្រើន ជាពិសេស​អ្នក​ដែល​ទើបតែ​ចាប់ផ្តើម​ការងារថ្មីថ្មោង​។ អ្នក​នឹងត្រូវធ្វើ​គ្រប់​យ៉ាង​តែ​ម្នាក់​ឯង ​ពិបាក​សុំ​ជំនួយ​ពី​បង​ប្អូន​ និង​មិត្តភ័ក្ដិខ្លាំងណាស់។ អាជីវកម្ម​របស់​អ្នក​កើត​ឆ្នាំ​វក ក៏ងាយ​នឹង​បាត់បង់​ប្រាក់​ចំណូលផងដែរ​។ អ្នក​កើត​ឆ្នាំ​ស្វា​ត្រូវ​ពិចារណាឱ្យ​បាន​ហ្មត់ចត់​អំពី​ការ​ចាកចេញ​របស់​ខ្លួន។ ក្នុង​ឆ្នាំថ្មីខាងមុខ​នេះ…