ឆុត ៩៧ ភាគរយ! បើក​ទ្វារ​មួយ ដើម្បី​លាតត្រដាង​ថា​អ្នក​ជា​មនុស្ស​ប្រភេទ​ណា?

Tds
ការផ្សាយពាណិជ្ជកម្ម

តាមរយៈការតេស្តបែបវិទ្យាសាស្រ្តមួយនេះ យើងត្រឹមតែតម្រូវឲ្យអ្នកបើកទ្វារ ១ ក្នុងចំណោមទ្វារទាំង ៦ នោះយើងនឹងបង្ហាញច្បាស់ថា អ្នកជាមនុស្សប្រភេទណា? ក្រោយជ្រើសរើសហើយ សូមទៅផ្ទៀងផ្ទាត់ចម្លើយនៅខាងក្រោម៖

ទ្វារទី ១

ការផ្សាយពាណិជ្ជកម្ម

អ្នកដែលបានបើកទ្វារនេះ មានន័យថាអ្នកជាមនុស្សចិត្តសប្បុរស។ អ្នកដែលមិនដើរថយក្រោយទេ ក្នុងជីវិត ពោលគឺទៅមុខជារៀងរហូត។

នៅលើផ្លូវដែលអ្នកដើរ ពោរពេញទៅដោយចិត្តសប្បុរស ដោយអ្នកមិនទុកចិត្តមនុស្សច្រើនទេក្នុងជីវិតមួយនេះ ហើយអ្នកបើកចិត្តទូលាយក្នុងការជួយអ្នកដទៃ ជាពិសេសមនុស្សជុំវិញខ្លួន ពោលបើអ្នកមានបាន អ្នកមិនចេះនៅមើលពួកគេខ្វះខាតឡើយ នោះនឹងរកគ្រប់វិធីដើម្បីជួយស្រោចស្រង់ពួកគេ។ ទង្វើហ្នឹងហើយជាសុភមង្គលពិតក្នុងជីវិតរបស់អ្នក។

ការផ្សាយពាណិជ្ជកម្ម

ទ្វារទី ២

ប្រសិនទ្វារទី ២ នេះបានទាក់យកចិត្តរបស់អ្នកឲ្យជ្រើសយក នោះក៏មានន័យថា ភាពសំខាន់បំផុតនៃជីវិត គឺថាមពលដែលអ្នកកំពុងមាន។ អ្នកជាមនុស្សដែលមានថាមពលដ៏អស្ចារ្យពីកំណើត ដែលអាចដោះស្រាយនៅបញ្ហាជាច្រើន ដែលមនុស្សទូទៅពិបាកនឹងធ្វើ ហើយអ្នកខ្លួនឯងគឺជាអ្នកត្រួសត្រាយផ្លូវដើរសម្រាប់ខ្លួនឯង ពោលមិនចូលចិត្តការពឹងផ្អែកអ្នកដទៃឡើយ។

ការផ្សាយពាណិជ្ជកម្ម

ទ្វារទី ៣

អ្នកដែលបានជ្រើសរើសទ្វារនេះ បង្ហាញថាអ្នកជាមនុស្សដែលស្វាហាប់និងគួរឲ្យគោរពបំផុត។ មនុស្សរាល់គ្នានៅជុំវិញអ្នក គេហាក់ទទួលបានឥទ្ធិពលវិជ្ជមាន និងរីករាយជាទីបំផុត។

ការផ្សាយពាណិជ្ជកម្ម

អ្នកមានចរិតល្អ ខិតខំព្យាយាម ហើយជាមនុស្សចិត្តត្រជាក់មិនឆេវឆាវនោះទេ ដែលនាំឲ្យផែនការណ៍ជីវិតនានារមែងសម្រេចទៅបានតាមការគ្រោងទុក។

ទ្វារទី ៤

ការផ្សាយពាណិជ្ជកម្ម

អ្នកដែលសម្លឹងឃើញទ្វារពណ៌រាងប្លែកពីគេ ជាមនុស្សដែលមានគំនិតច្នៃប្រឌិតខ្ពស់ ហើយរមែងចង់ដឹងចង់ឃើញរឿងថ្មីជានិច្ច។ អ្នកជាមនុស្សដែលឯករាជ្យ មិនសូវចូលចិត្តមានដៃជើងច្រើនមកជួយជ្រោមជ្រែង ធ្វើអ្វីស៊ូមានទំនួលខុសត្រូវដោយខ្លួនឯង ប៉ុន្តែបញ្ហាត្រង់ថាអ្នកទូលរែកសម្ពាធគ្រួសាររាងធ្ងន់បន្តិច។

ទ្វារ​ទី ៥

ការផ្សាយពាណិជ្ជកម្ម

ជា​មនុស្ស​ដែល​មាន​មនោសញ្ចេតនា​ខ្ពស់ ហើយ​បុគ្គលិក​លក្ខណៈ​របស់​ពួក​គេ​គឺ​អំណោយទាន​ពី​ធម្មជាតិ ដែល​ធ្វើ​ឲ្យ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​រីករាយ​នឹង​នៅ​ក្បែរ​ជា​និច្ច។ ការ​ឲ្យ​តម្លៃ​អ្នក​ដទៃ ការ​ផ្តល់​ភាព​កក់ក្តៅ​សម្រាប់​អ្នក​ដទៃ និង​ភាព​រួសរាយ​គឺ​ជា​ចំណុច​ខ្លាំង​របស់​អ្នក។

ទ្វារទី ៦

ការផ្សាយពាណិជ្ជកម្ម

អ្នក​ដែល​ជ្រើសរើស​ទ្វារ​ចុង​ក្រោយ​នេះ គឺ​ជា​មនុស្ស​ចិត្ត​ត្រជាក់ មាន​ភាព​ស្ងប់ស្ងាត់​ច្រើន ហើយ​ចូលចិត្ត​ធ្វើ​អ្វី​ដោយ​ឯករាជ្យ និង​មិន​សូវ​ចូលចិត្ត​មាន​ភាព​អ៊ូអរ​ច្រើន​ឡើយ។ ពួក​គេ​ស្រលាញ់​ធម្មជាតិ​ខ្លាំង​ណាស់ ហើយ​តែងតែ​ចង់​បាន​សន្តិភាព​ខាង​ក្នុង​ផ្លូវ​ចិត្ត​ជា​និច្ច ដោយ​មិន​សូវ​គិត​អំពី​ចំណុច​អវិជ្ជមាន​ញឹកញាប់​ពេក​នោះ​ទេ។

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម