សេដ្ឋកិច្ចធ្វើការងារមួយថ្ងៃតើពេលណាទៅទើបចាត់ទុកថាចប់សព្វគ្រប់?និយាយចំពោះក្រុមហ៊ុនខ្នាតតូចវិញ ចម្លើយគឺ “ធ្វើមិនចប់ជារៀងរហូត”។ ដល់ថ្នាក់សូម្បីតែនៅក្នុងដៃថ្នាក់អ្នកគ្រប់គ្រងក៏នៅមានការងារមួយគំនរមិនទាន់ធ្វើផងដែរ។ ដើម្បីរក្សារតុល្យភាពសុខភាពរវាងជីវភាពផ្ទាល់ខ្លួននិងការងារ បុគ្គលិកត្រូវរៀនចេះអំពីការរក្សារប្រសិទ្ធភាពខ្ពស់នៅក្នុងអំឡុងពេលធ្វើការ ហើយអាចចាកចេញពីតុធ្វើការនៅក្នុងពេលវេលាសមស្រប។ បើធ្វើមិនដល់ចំនុចនេះទេ បណ្តាលឲ្យកម្លាំងស្មារតីរបស់អ្នកមិនល្អ ការច្នៃប្រឌិតក៏ធ្លាក់ចុះដូចគ្នា ទីបំផុតមានគ្រោះថ្នាក់ដល់សុខភាពថែមទៀតផង។ សាកប្រើប្រាស់វិធីទាំង១០ដូចខាងក្រោម អ្នកអាចស្គាល់ការងារដែលត្រូវតែបំពេញរាល់ថ្ងៃកាន់តែច្បាស់និងរកបានយុទ្ធសាស្ត្រដើម្បីបំពេញភារកិច្ចឲ្យចប់សព្វគ្រប់កាន់តែមានប្រសិទ្ធភាព។ ១.ចាប់ផ្តើមជាមួយផែនការជារៀងរាល់ថ្ងៃ មុនពេលឆែកអ៊ីមែលឬអ៊ីមែលសារសំលេងនោះ ជារៀងរាល់១៥ នាទីដំបូងនៃថ្ងៃធ្វើការ ត្រូវសរសេររាយបញ្ជីស្តីពីកិច្ចការរបស់ខ្លួនក្នុងថ្ងៃនេះ។ បន្ទាប់ពីសរសេរបានបញ្ជីចេញហើយ អ្នកនឹងដឹងដោយច្បាស់ថា តើការងារណាមួយដែលចាំបាច់ត្រូវបំពេញនៅក្នុងថ្ងៃនេះ និងការងារណាខ្លះដែលអ្នកត្រូវបំពេញនៅក្នុងថ្ងៃបន្ទាប់ តើគោលដៅដែលមានរយៈពេលវែងមានអ្វីខ្លះ? វិធីនេះអ្នកនឹងរកឃើញកាន់តែច្បាស់អំពីបញ្ហាដែលចាំបាច់ត្រូវផ្តល់អាទិភាពដោះស្រាយមុនគេ ដើម្បីចៀសវាងត្រូវបានរឿងដែលមិនសំខាន់ធ្វើឲ្យបែកអារម្មណ៍។ ដូច្នេះ ទោះបីជាអ្នកសំរេចចិត្តបញ្ឈប់ការងារនៅពេលវេលាសមរម្យណាមួយក៏ដោយ វឌ្ឍនភាពការងារស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នកហើយនឹងមិនរងផលប៉ះពាល់អ្វីឡើយ។ ២.ការបែងចែកការងារ បន្ទាប់ពីសរសេរបញ្ជីការងារហើយ ត្រូវយកចិត្តទុកដាក់ពិចារណាបន្តិចថា តើកិច្ចការណាខ្លះគឺអាចបែងចែងឲ្យសមាជិកនៅក្នុងក្រុមបាន។…