
២ យ៉ាង បើស្រីៗហ៊ានលះបង់ឱ្យអ្នកហើយ បានន័យថា នាងស្រឡាញ់អ្នកខ្លាំងណាស់
សម្រាប់មនុស្សស្រីបែបនេះ បុរសៗមិនត្រូវខកចិត្តទេ អ្នកត្រូវតែគោរព និងឱ្យតម្លៃនាង។ នៅពេលមនុស្សស្រីស្រលាញ់បុរសណាម្នាក់ពិតប្រាកដ នាងនឹងផ្តល់របស់ល្អ និងតម្លៃទាំងអស់ទៅដល់បុរសម្នាក់នោះ។ ដឹងទេថាអ្វីដែលមានតម្លៃបំផុតសម្រាប់មនុស្សស្រី? ២ យ៉ាងដែលបានរៀបរាប់នេះ គឺពិតជាសំខាន់ណាស់សម្រាប់មនុស្សស្រី ដូច្នេះ ប្រសិនបើនាងផ្ដល់ឱ្យអ្នកហើយ បានន័យថា នាងស្រឡាញ់អ្នកពិតប្រាកដណាស។ ១. គំនិត និងអាថ៌កំបាំងរបស់នាង មនុស្សគ្រប់រូបសុទ្ធតែមានអាថ៌កំបាំងរៀងៗខ្លួន មិនមែនគ្រប់គ្នាអាចចែករំលែក និងបង្ហាញនោះទេ។ តែបើមនុស្សស្រីពិតជាស្រលាញ់អ្នក នាងមិនលាក់បាំងអ្វីឡើយ។ ពីតូចបំផុតរហូតដល់រឿងអាថ៌កំបាំងធំ ឬរឿងដែលនាងមិនចង់និយាយ នាងនៅតែអាចចែករំលែកជាមួយអ្នកបាន។ ដោយសារតែនាងជឿជាក់លើអ្នក គិតថាអ្នកជាអ្នកគាំទ្រដ៏រឹងមាំបំផុតក្នុងជីវិត ជាមនុស្សជិតស្និទ្ធបំផុត ដូច្នេះគ្មានអ្វីត្រូវលាក់បាំងឡើយ។ ជាងនេះ និយាយអំពីផែនការណ៍ជីវិតទៅថ្ងៃមុខ…




















