មនុស្សស្រី! នៅពេលនាងឆ្អែតចិត្តខ្លាំង នាងនឹងដើរចេញយ៉ាងស្ងៀមស្ងាត់បំផុត

1
ការផ្សាយពាណិជ្ជកម្ម

ចិត្តមនុស្សស្រី នាងមិនងាយនឹងស្រឡាញ់អ្នកណាផ្ដេសផ្ដាសទេ តែបើនាងស្រឡាញ់ នាងប្រាកដជាស្រឡាញ់គេខ្លាំង ខ្លាំងរហូតដល់ហ៊ានធ្វើបាបខ្លួនឯងក៏មានដែរ។ ប៉ុន្តែក្ដីស្រឡាញ់របស់មនុស្សស្រី ហាក់បីដូចជាសាំញាំ និងមានបញ្ហាច្រើនខ្លាំងណាស់។

មនុស្សស្រី នៅពេលដែលនាងស្រឡាញ់ខ្លាំង នាងក៏តែងតែបញ្ចេញនូវអារម្មណ៍ច្រើន តែងតែរករឿង ឈ្លោះប្រកែក ប្រចណ្ឌ ហួងហែង រហូតដល់ដៃគូ ធុញទ្រាន់ ធ្វើឱ្យដៃគូមានអារម្មណ៍ថា នៅជាមួយនាង គ្មានក្ដីសុខ ឬគ្មានសេរីភាព។

ការផ្សាយពាណិជ្ជកម្ម

នេះក៏មកពីនាងស្រឡាញ់ខ្លាំង ហួងហែង និងខ្វាយខ្វល់ ប៉ុន្តែប្រសិនបើនាងចាប់ផ្ដើមស្ងៀមស្ងាត់ លែងខ្វល់ លែងរវីរវល់ លែងយកចិត្តទុកដាក់ លែងនិយាយ លែងហួងហែងអ្នក នោះមានន័យថា នាងកំពុងតែចាប់ផ្ដើមអស់ចិត្ត ចាប់ផ្ដើមឆ្អែតចិត្តខ្លាំងហើយ ហើយប្រសិនបើនាងឆ្អែតចិត្តខ្លាំង ហត់នឿយខ្លាំងហើយ នាងប្រាកដជា ដើរចេញយ៉ាងស្ងៀមស្ងាត់ មិននិយាយ ឬប្រាប់អ្នកពីកំហុសរបស់អ្នកនោះឡើយ អាចនិយាយបានថា នាងគ្មានហេតុអ្វី ក្រៅពី ដើរចេញឱ្យឆ្ងាយពីជីវិតរបស់អ្នក លែងចង់ពាក់ព័ន្ធ៕

90234136_924106264734520_950288688498081792_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម