
មនុស្សដែលមានលក្ខណៈទាំង ៦ នេះ កុំភ័យខ្លាចក្រ ខិតខំប្រឹងប្រែងបន្ត លុយសំណាង តាមរកអ្នកមិនខាន
មនុស្សដែលមានលក្ខណៈទាំង ៦ ចំណុចនេះ អ្នកកុំភ័យថាជីវិតនេះអ្នកក្រលំបាកឱ្យសោះ ដ្បិតថាអាចនឹងហត់នឿយបន្តិច តែឱ្យតែអ្នករក្សាគុណសម្បត្តិទាំង ៦ នេះ លុយ និងសំណាងតាមរកអ្នកគ្រប់ទីកន្លែង។ ១. ចេះរីករាយនឹងពេលវេលាពេលនៅតែម្នាក់ឯង មនុស្សដែលមានទេពកោសល្យ តែងតែចេះប្រើពេលវេលានៅម្នាក់ឯងបានយ៉ាងល្អ។ នៅពេលដែលពួកគេនៅម្នាក់ឯង ពួកគេនឹងដឹងពីរបៀបធ្វើអ្វីដែលគួរឱ្យចាប់អារម្មណ៍ និងមានប្រយោជន៍។ មនុស្សប្រភេទនេះ នឹងជ្រើសរើសប្រើពេលវេលាគិតយ៉ាងម៉ត់ចត់អំពីគ្រប់រឿង និងគ្រប់បញ្ហា។ នោះហើយជាមូលហេតុដែលពួកគេរស់នៅប្រកបដោយប្រាជ្ញាបំផុត។ ពួកគេមិនដែលចូលរួមក្នុងស្ថានភាពសង្គមច្រើនពេក ឬទាក់ទងជាមួយមនុស្សជាច្រើនទេ ដូច្នេះពួកគេកម្រនឹងបញ្ចេញមតិ ឬនិយាយដើមអ្នកដទៃណាស់។ ២. ពូកែស្តាប់ មនុស្សខ្លះ ពូកែតែនិយាយ តែមិនចេះស្ដាប់ មនុស្សនិយាយច្រើន ច្រើនតែអត់ប្រយោជន៍…




















