៦ផ្នែកនៃរាងកាយបុរសស្ត្រី កាន់តែរីកធំ បង្ហាញពីលាភសំណាងក្នុងជីវិតរបស់ពួកគេ ក៏កាន់តែដុះដាល រីកធំដូចគ្នាដែរ មានតែ១ផ្នែក ក៏មានសំណាងគ្រប់គ្រាន់ដែរ

៦
ការផ្សាយពាណិជ្ជកម្ម

ប្រសិនបើអ្នកមានសំណាងគ្រប់គ្រាន់ ក្នុងការដែលមានផ្នែកទាំង៦នេះនៃរាងកាយ ដែលមានទំហំធំៗ វាបង្ហាញពីហុងស៊ុយក្នុងជីវិត និងលាភសំណាងជាច្រើន ដែលអ្នកនឹថទទួលបាន ទោះអ្នកមានត្រឹមតែ១ចំណុច ក៏មានសំណាងគ្រប់គ្រាន់ដែរ។

១. គូទធំ

ការផ្សាយពាណិជ្ជកម្ម

បើយោងទៅតាមផ្នែកនរវិទ្យា ប្រសិនបើស្ត្រី ឬបុរសដែលមានគូទធំ ឬគូទសុទ្ធតែសាច់ នេះបញ្ជាក់ថា គាត់ជាមនុស្សដែលមានចិត្តសប្បុរសល្អជាមួយមនុស្សដែលនៅជុំវិញខ្លួន។ លើសពីនេះ នៅក្នុងជីវិតរបស់បុគ្គលនេះ ពិតជាមានស្ថិរភាពខាងសម្ភារ និងផែនការក្នុងការធ្វើអ្វីៗគ្រប់យ៉ាងដោយរលូន។

នៅក្នុងបុគ្គលិកលក្ខណៈពួកគេ ក៏ជាមនុស្សដែលមានសមត្ថភាព អាចរកលុយបានច្រើនផងដែរ។ ប្រសិនបើបុរសណា បានភរិយាដែលមានលក្ខណៈនេះ ជីវិតនឹងរុងរឿងខ្លាំង ព្រោះស្ត្រីប្រភេទនេះ នាងដឹងពីរបៀបធ្វើឱ្យប្តីរបស់នាងមានភាពកក់ក្តៅហើយងាយនឹងផ្តល់កំណើតឱ្យកូនឆ្លាត និងស្រស់ស្អាតថែមទៀតផង។

ការផ្សាយពាណិជ្ជកម្ម

២. ជើងធំ

5bad6a992400005000962226

ការផ្សាយពាណិជ្ជកម្ម

មិនថាប្រុស ឬស្រីទេ បើអ្នកមានជើងធំៗ យកល្អអ្នកកុំសូវនិយាយរឿងអ្នកដទៃ ឬនិយាយដើមគេ ដែលជារឿងអត់ប្រយោជន៍ខ្លាំងពេក។ ក្នុងជីវិតមនុស្សទាំងនេះ សុខចិត្តជួយអ្នកដែលស្ថិតក្នុងស្ថានភាពលំបាក ដូច្នេះពួកគេតែងតែត្រូវបានមនុស្សគ្រប់គ្នាស្រលាញ់។ ពេលនៅក្មេងបុគ្គលនេះអាចប្រឈមនឹងបញ្ហាជាច្រើន។ លើសពីនេះ មនុស្សនេះក៏មានភាពក្លាហាន និងភាពរឹងមាំរបស់ពួកគេចាប់ពីអាយុ ៣០ ឆ្នាំតទៅពួកគេបានកសាងអាជីពរឹងមាំ ជោគជ័យយ៉ាងឆាប់រហ័ស មានលុយ និងខ្សែជីវិតពេញលេញល្អខ្លាំងណាស់។

៣. ភ្លៅធំ

ការផ្សាយពាណិជ្ជកម្ម

ផ្នែកនរវិទ្យាបានបង្ហាញថា មិនថាបុរស ឬនារីដែលមានលក្ខណៈភ្លៅធំ ច្រើនតែជាមនុស្សឆ្លាតវាង រហ័សរហួន និងខ្លាំងពូកែក្នុងការមើលថែគ្រួសារ អាចជួយប្តីក្នុងការអភិវឌ្ឍអាជីពបានយ៉ាងរលូន។ ប្រសិនបើស្ត្រីមានភ្លៅធំ ដែលមានត្រគាកពេញ ហើយនាងត្រូវបានគេចាត់ទុកថាជាមនុស្សម្នាក់ដែលមានសំណាងល្អ ដឹងពីរបៀបរកលុយ និងវិនិយោគថែមទៀតផង។ មនុស្សទាំងនេះ ភាគច្រើនមានសេចក្តីសុខសាន្តតាំងពីពួកគេនៅក្មេង។ ប្រសិនបើពួកគេជាបុរស ពួកគេនឹងមានជីវិតរឹតតែល្អប្រសើរ ចាប់ពីពាក់កណ្ដាលវ័យ និងក្រោយជីវិតរៀបការពួកគេនឹងសប្បាយចិត្តជាងមុន ដោយមានអាហារបរិភោគ។

៤. ចង្កាមូលពេញ

ការផ្សាយពាណិជ្ជកម្ម

Ginnifer Goodwin Round Face

មិនថាប្រុស ឬស្រីទេ ប្រសិនបើអ្នកមានសំណាង មានចង្ការាងមូលធំ វាបង្ហាញពីការមានតុល្យភាព និងមានភាពចុះសម្រុងគ្នា អមជាមួយនឹងទម្រង់មុខដែលពោរពេញទៅដោយភាពថ្លៃថ្នូរ។ នៅក្នុងបុគ្គលិកលក្ខណៈរបស់ពួកគេ ពួកគេតែងតែមានការអត់ឱន និងជីវិតដ៏សម្បូរបែប ដូច្នេះពួកគេតែងតែត្រូវបានគ្រប់គ្នាស្រឡាញ់ដោយអ្នកដែលនៅជុំវិញពួកគេ។ ឈានចូលវ័យកណ្តាល មនុស្សនេះទំនងជាទទួលបានឋានៈខ្ពស់នៅក្នុងសង្គមទៀតផង។ ជាពិសេសមនុស្សវ័យចំណាស់រូបនេះ កាន់តែមានភាពលេចធ្លោ និងអភិវឌ្ឍអាជីពរបស់ខ្លួន។

ការផ្សាយពាណិជ្ជកម្ម

៥. ច្រមុះធំ

នៅក្នុងផ្នែកនរវិទ្យា ច្រមុះតំណាងឱ្យទ្រព្យសម្បត្តិ និងសំណាង។ មិនថាអ្នកជាបុរស ឬស្ត្រីទេ ប្រសិនបើអ្នកមានច្រមុះធំ និងច្រមុះពេញ អ្នកនឹងត្រូវបានប្រទានពរដោយទ្រព្យសម្បត្តិ មិនថាអ្នកទៅណាទេ អ្នកនឹងត្រូវបានជួយជ្រោមជ្រែងយ៉ាងខ្លាំង។ មនុស្សនេះឆ្លាតណាស់ មានជំនាញដឹកនាំ ដូច្នេះអាជីពរបស់គាត់មានការរីកចម្រើន។ នៅក្នុងជីវិតក្រោយពួកគេរៀបការ ពួកគេនឹងមានជីវិតរីករាយ និងទទួលបានការគោរពពីសំណាក់មនុស្សជាច្រើន។

ការផ្សាយពាណិជ្ជកម្ម

៦. ទងត្រចៀកធំ

Screen Shot 2021 06 16 At 3.36.56 PM

ការផ្សាយពាណិជ្ជកម្ម

មនុស្សម្នាក់ដែលមានទងត្រចៀកធំត្រូវបានគេចាត់ទុកថាមានសុខភាពល្អ និងមានអាយុវែង។ មនុស្សនេះមានចរិត មិនសូវចេះនិយាយស្ដីពាក្យពីរោះទេ ព្រោះពួកគេជាមនុស្សដែលចូលចិត្តនិយាយត្រង់ៗ ជីវិតកម្រប្រឈមនឹងគ្រោះថ្នាក់ណាស់។ មិនត្រឹមតែប៉ុណ្ណឹងទេ ពួកគេក៏មានចក្ខុវិស័យពូកែរកលុយ និងសន្សំប្រាក់ផងដែរ៕

ប្រភព ៖ Phunutoday/Knongsrok

ការផ្សាយពាណិជ្ជកម្ម