ទោះបីអ្នកឆ្លាតប៉ុនណាក៏ដោយ ដាច់ខាតកុំឆ្លាតខ្សែលើអ្នកដទៃឱ្យសោះ

ទោះបីអ្នកឆ្លាតប៉ុនណាក៏ដោយ ដាច់ខាតកុំឆ្លាតខ្សែលើអ្នកដទៃឱ្យសោះ
ការផ្សាយពាណិជ្ជកម្ម

ធ្វើជាមនុស្ស​បើកាលណាយើងល្ងង់ខ្លាំងពេក ជាហេតុធ្វើឱ្យអ្នកដទៃកេងចំណេញ ធ្វើបាបយើងជាមិនខាន តែយ៉ាងណាក៏ដោយ ពេលខ្លះភាពឆ្លាត ក៏អាចឱ្យអ្នកដទៃគេស្អប់ និងគុំកួននឹងយើងវិញបានដូចគ្នា ព្រោះថា បើយើងជ្រើសរើសយកភាពឆ្លាតខុស យើងអាចនឹងនាំគ្រោះ សាងបញ្ហាឱ្យអ្នកជុំវិញខ្លួន សូម្បីតែបងប្អូនខ្លួនឯង ក៏អាចនឹងត្រូវបាត់បង់ផងដែរ នេះដោយសារតែភាពឆ្លាតហួសហេតុរបស់យើង ដូច្នេះ ភាពឆ្លាតខ្លាំងពេក មិនមែនជារឿងដែលល្អនោះឡើយ។

យ៉ាងណាក៏ដោយ ៤ចំណុចខាងក្រោមនេះ ដែលចង់ដាស់តឿនដល់អ្នកគ្រប់គ្នា សូមកុំប្រើភាពឆ្លាត ទៅវាយប្រហារ ឬជាន់ពន្លិចអ្នកដទៃ ព្រោះអ្នកមិនអាចរស់លើផែនដីនេះតែម្នាក់នោះឡើយ។

ការផ្សាយពាណិជ្ជកម្ម

១. កុំទាញយកប្រយោជន៍ពីអ្នកដទៃ

មនុស្សដែលរស់នៅបានល្អ នឹងមិនដែលឆ្លៀតយកប្រយោជន៍ ឬកេងចំណេញពីអ្នកដទៃឡើយ។ មិនថាពួកគេស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ពួកគេនឹងមានជីវិតស្អាតរីករាយ និងធូរស្រាលបំផុត។ ពួកគេយល់ថា ប្រសិនបើពួកគេទាញយកផលប្រយោជន៍ពីការទុកចិត្តពីអ្នកដទៃ មិនយូរមិនឆាប់ពួកគេនឹងធ្វើឱ្យមនុស្សគ្រប់គ្នាវង្វេងស្មារតី ហើយច្បាស់ជាត្រូវបាត់បង់មនុស្សល្អម្ដងមួយៗជាក់ជាមិនខាន។

ការផ្សាយពាណិជ្ជកម្ម

ដូច្នេះហើយ កុំដោយសារតែប្រយោជន៍ខ្លួនឯងបែរជាទៅបំផ្លាញគេ កុំដោយសារតែចង់ចំណេញ បែរជាដើរខ្សែលើអ្នកជុំវិញខ្លួន វាមិនមែនជារឿងដែលល្អនោះទេ គឺវាមិនគប្បីនឹងមនសិការ។

338f58e5588bd454a3592687d5766a52

ការផ្សាយពាណិជ្ជកម្ម

២. ចេះគិតពីអ្នកដទៃ

មនុស្សម្នាក់ៗរស់នៅក្នុងជីវិតល្អ មិនត្រឹមតែចាប់អារម្មណ៍នឹងផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះទេ។ តែផ្ទុយទៅវិញ អ្នកត្រូវតែចេះគិតគូរដល់មនុស្សដែលនៅជុំវិញខ្លួនឯងផង រៀនខ្វល់ខ្វាយពីអ្នកដទៃ ដាច់ខាត កុំធ្វើជាមនុស្សអាត្មានិយម។

ការផ្សាយពាណិជ្ជកម្ម

ប្រភេទមនុស្សដែលរស់នៅ តែងតែគិតគូរដល់អ្នកដទៃ ខ្វាយខ្វល់ និងចេះចែករំលែកដល់មនុស្សជុំវិញខ្លួន គេហៅថា មនុស្សល្អ ហើយមនុស្សបែបនេះ រមែងទទួលបានពរជ័យពីទេវតា និងមានព្រះតាមថែរក្សាផងដែរ។

៣. ដឹងគុណ

ការផ្សាយពាណិជ្ជកម្ម

មនុស្សដែលរស់នៅដោយមិនដឹងពីប្រភពដើមរបស់ខ្លួន គេហៅថាមនុស្សអត់កំណើត ហើយមនុស្សបែបនេះ ច្រើនតែរមិឡគុណ មិនដឹងល្អអាក្រក់នោះឡើយ មិនឱ្យតម្លៃសូម្បីតែអ្នកដែលធ្លាប់ជួយទំនុកបម្រុង និងជ្រោមជ្រែងខ្លួនឯង។ កុំគិតថាអំពើអាក្រក់ដែលអ្នកធ្វើមិនត្រូវបានគេដឹង មិនថាអ្នកធ្វើអ្វីទេ កម្មផលមានពិត គេចវេះមិនបាននោះឡើយ។

ហេតុដូច្នេះក្នុងនាមយើងជាមនុស្សម្នាក់ យើងត្រូវរស់នៅប្រកបដោយការដឹងគុណ ចងចាំពីគុណសម្បត្តិរបស់អ្នកដទៃ ចេះតបស្នងសងគុណដល់មនុស្សដែលបានជួយដល់ខ្លួនយើង។ មានតែពេលនោះជីវិតនឹងកាន់តែប្រសើរឡើង។ ទឹកជ្រៅ និងស្ងប់ស្ងាត់ការដឹងពីរបៀបរស់នៅល្អគឺជាគុណធម៌ដ៏ថ្លៃថ្នូរបំផុតរបស់មនុស្សយើង។

ការផ្សាយពាណិជ្ជកម្ម

0b07fda8b204b31983e5658e26c163a7

៤. ចេះអត់ឱន និងមានចិត្តសប្បុរសធម៌ចំពោះអ្នកដទៃ

ការផ្សាយពាណិជ្ជកម្ម

មនុស្សដែលរស់នៅបានល្អ គឺជាមនុស្សដែលមានហេតុផល ចេះអត់ឱនអធ្យាស្រ័យដល់មនុស្សដែលបានធ្វើខុស មិនស្ដីបន្ទោស ឬគុំកួនចំពោះនរណាម្នាក់ឡើយ។ លើសពីនេះ មនុស្សប្រភេទនេះ គឺមានចិត្តទូលាយ ចិត្តសប្បុរសណាស់ ដូច្នេះ ជីវិតរបស់គេ ក៏មានតែភាពស្ងប់ រីករាយផងដែរ។

ក្នុងការទំនាក់ទំនងជាមួយមនុស្សមិនឆ្លៀតយកប្រយោជន៍អ្នកដទៃ គឺជាមនុស្សដែលមានចំណេះដឹងខ្ពស់។ ដឹងខាងលើ និងខាងក្រោមជាមនុស្សដែលចេះដឹង ចេះគិតដល់អ្នកដទៃ ក៏នឹងចេះគិតដោយខ្លួនឯងដែរ។ ប្រសិនបើអ្នកដឹងពីរបៀបជួយអ្នកដទៃ នោះក៏មានន័យថា អ្នកមិនត្រឹមតែជាមនុស្សខ្លាំងនោះទេ តែអ្នកក៏ជាមនុស្សម្នាក់ដែលល្អផងដែរ៕

ប្រភព ៖ Phunutoday/Knongsrok

ការផ្សាយពាណិជ្ជកម្ម