ការប្រើប្រាស់កាបូបសម្រាប់ទុកដាក់លុយកាក់របស់អ្នក ដើម្បីរក្សាលុយឱ្យនៅមិនចេះរីងស្ងួត និងមានតែការហូរចូលជាលំដាប់ ក៏អាស្រ័យទៅលើពណ៌នៃកាបូបនោះដែរ។ ប្រសិនបើអ្នកប្រើប្រាស់កាបូបដែលមានពណ៌មិនល្អ វាក៏នឹងធ្វើឱ្យកាបូនរបស់អ្នក ចេះតែហូរលុយចេញក្រៅ មិនអាចរក្សាលុយកាក់ឱ្យអ្នកបានឡើយ។
ដូច្នេះខាងក្រោមនេះ គឺជាប្រភេទពណ៌នៃកាបូបលុយ ក៏តំណាងឱ្យធាតុទាំង៤ និងអត្ថន័យនៃពណ៌នីមួយៗមួយដែរ។
១. កាបូបពណ៌ខ្មៅ (ធាតុទឹក)

ពណ៌ខ្មៅ គឺជាពណ៌ដ៏ពេញនិយម ដែលមនុស្សភាគច្រើនចូលចិត្តប្រើពណ៌នេះផងដែរ។ ពណ៌ខ្មៅតំណាងឱ្យទ្រព្យសម្បត្តិ និងវិបុលភាព។ ប្រសិនបើអ្នកកំពុងស្វែងរកភាពជឿនលឿននៃអាជីព ឬការរីកចម្រើនអាជីវកម្មរបស់អ្នក សូមជ្រើសរើសយកកាបូបពណ៌ខ្មៅសម្រាប់ប្រើប្រាស់ ច្បាស់ណាស់ថា អាជីពរបស់អ្នកនឹងមានតែភាពលូតលាស់ រីកចម្រើនជាលំដាប់ អ្វីដែលសំខាន់ អ្នកនឹងមិនចេះខ្វះលុយចាយនោះឡើយ។
២. ពណ៌ខៀវ (ធាតុឈើ)

ពណ៌ខៀវជានិមិត្តរូបថាលុយនឹងហូរដូចទឹក ដូច្នេះវាពិបាកណាស់សម្រាប់ម្ចាស់ ដើម្បីក្លាយជាអ្នកមាន។ ពណ៌នេះមិនត្រូវបានណែនាំឱ្យប្រើទេ ដូច្នេះអ្នកគួរតែគិតពិចារណាឱ្យមែនទែនក្នុងការជ្រើសរើសកាបូបពណ៌នេះ ប្រសិនបើអ្នកប្រើហើយ កំណត់សម្គាល់ថា មិនមានការរីកចម្រើន ឬមានតែការហូរចេញជាបន្តបន្ទាប់ អ្នកគួរតែឆាប់ប្ដូរចេញទៅ កុំឱ្យកាន់តែលង់ជ្រៅជាងនេះ។
៣. ពណ៌ក្រហម (ធាតុភ្លើង)

ពណ៌ក្រហមតំណាងឱ្យភ្លើង ដូច្នេះវាមិនមែនជាពណ៌ល្អសម្រាប់កាបូបទេ ពីព្រោះភ្លើងនឹងបំផ្លាញទ្រព្យសម្បត្តិ និងសំណាងដែលអ្នកមាន។ ដូច្នេះវាជាការល្អណាស់ បើអ្នកអាចចៀសវាងនូវពណ៌មួយនេះ ដើម្បីកុំឱ្យខ្លួនឯងបាត់បង់លាភសំណាង និងខាតបង់ទ្រព្យជាបន្តបន្ទាប់។
៤. ពណ៌ត្នោត (ធាតុដី)

ប្រសិនបើអ្នកចង់បង្កើនប្រាក់សន្សំ ឬប្រសិនបើអ្នកមានទម្លាប់ចំណាយប្រាក់ច្រើនពេកនោះ ពណ៌នេះនឹងជួយអ្នកឱ្យដឹងពីរបៀបក្នុងការរក្សាទុកដាក់លុយកាក់របស់អ្នក។ ជាការពិតណាស់ ពណ៌ត្នោត ធាតុដី ក៏ជាធាតុដែលត្រជាក់ផងដែរ ដូច្នេះ វាក៏ជាការល្អដើម្បីការរក្សាទុកដាក់ និងសន្សំលុយកាក់របស់អ្នក៕
(*) អត្ថបទនេះគឺសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ!
ប្រភព ៖ Phunutoday/Knongsrok

