មនុស្សប្រុសស្រីណា កើតឆ្នាំទាំង៣នេះ ចាប់ពីឆ្នាំ២០២៣ រហូតដល់ឆ្នាំ ២០២៥ អាចមានមនុស្សច្រណែនឈ្នានីសច្រើន តែសំណាងក៏កើនឡើងតាមហ្នឹងដែរ

មនុស្សប្រុសស្រីណា កើតឆ្នាំទាំង៣នេះ ចាប់ពីឆ្នាំ២០២៣ រហូតដល់ឆ្នាំ ២០២៥ អាចមានមនុស្សច្រណែនឈ្នានីសច្រើន តែសំណាងក៏កើនឡើងតាមហ្នឹងដែរ
ការផ្សាយពាណិជ្ជកម្ម

ចាប់ពីឆ្នាំ ២០២៣ ទៅ រហូតដល់ឆ្នាំ២០២៥ សម្រាប់អ្នកដែលកើតក្នុងឆ្នាំទាំង៣ខាងក្រោមនេះ នឹងទទួលបានលាភសំណាងផ្ទួនៗ៣ឆ្នាំជាប់គ្នា តែយ៉ាងណា ក៏សូមឱ្យមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចំពោះមនុស្សមួយចំនួន ដែលតែងតែមានគំនិតតាមឈ្នានីស និងច្រណែនចំពោះភាពជោគជ័យយ៉ាងខ្លាំងរបស់អ្នក។

១. អ្នកកើតឆ្នាំ ជូត

ការផ្សាយពាណិជ្ជកម្ម

មនុស្សដែលកើតក្នុងឆ្នាំជូត ត្រូវបានគេដឹងថា ជាមនុស្សដែលមានភាពស្មោះត្រង់ មិនចូលចិត្តពឹងផ្អែកលើអ្នកដទៃឡើយ តែងតែខិតខំធ្វើឱ្យប្រសើរឡើងនូវជីវិតរបស់ពួកគេដោយខ្លួនឯងផ្ទាល់ ដើម្បីប្រមូលទ្រព្យសម្បត្តិសម្រាប់ខ្លួនឯង។ នៅពេលសំណាងមកដល់ មនុស្សនេះនឹងមិនខកខានឱកាសដើម្បីទទួលបានជោគជ័យទេ។

ពេលវេលាខាងមុខនេះ ទេវតាសន្យាថានឹងនាំមកនូវទ្រព្យសម្បត្តិជាច្រើនដល់មនុស្សដែលកើតក្នុងឆ្នាំជូត ទាំងស្រីទាំងប្រុស។ សត្វនេះអាចទទួលបានការតំឡើងយសសក្តិ ឬការវិនិយោគជាមួយនឹងប្រាក់ចំណេញដ៏ច្រើនសន្ធឹក។

ការផ្សាយពាណិជ្ជកម្ម

មនុស្សដែលកើតក្នុងឆ្នាំជូត នឹងកាន់តែរឹងមាំ និងខ្ជាប់ខ្ជួនជាមួយនឹងគោលដៅដែលបានកំណត់។ ទោះបីជាពួកគេជួបប្រទះការលំបាក និងការបរាជ័យក៏ដោយ ពួកគេក៏នឹងឈររឹងមាំ ហើយព្យាយាមជម្នះ ដើម្បីយកឈ្នះគ្រប់យ៉ាងឱ្យបានដែរ។

Tu Vi 01 1528

ការផ្សាយពាណិជ្ជកម្ម

២. អ្នកកើតឆ្នាំរោង

បន្ទាប់ពីឆ្នាំ ២០២៣ នេះទៅ សម្រាប់អ្នកដែលកើតក្នុងឆ្នាំរោង នឹងទទួលបានជំនួយសកម្មពីមនុស្សខ្ពង់ខ្ពស់ ដែលនៅជុំវិញខ្លួន។ សំណាងនៃរាសីចក្រនេះកាន់តែប្រសើរឡើង នៅពេលអនាគតជីវិតរបស់អ្នកដែលកើតក្នុងឆ្នាំនេះ នឹងមានការរីកចម្រើនយ៉ាងខ្លាំង សូម្បីតែខ្លួនគេផ្ទាល់ ក៏មិននឹកស្មានដល់ដែរ។

ការផ្សាយពាណិជ្ជកម្ម

ចាប់ពីឆ្នាំ ២០២៣-២០២៥ ថាមពលពេញលេញ គឺជាកត្តាសំខាន់ក្នុងភាពជោគជ័យរបស់មនុស្សទាំងនេះ។ អ្នកកើតក្នុងឆ្នាំនេះមានភាពបត់បែន អាចដោះស្រាយការលំបាកទាំងអស់បានយ៉ាងឆាប់រហ័ស និងមិនត្រូវបានផ្លាស់ប្តូរដោយស្ថានភាពចិត្តសាស្ត្រទេ។

ដូច្នេះឱកាសក្លាយជាអ្នកមានពិតជាមាននៅក្នុងដៃរបស់ពួកគេជានិច្ច។ ដរាបណាអ្នករក្សាឆន្ទៈ និងភាពក្លាហានដើម្បីជម្នះការលំបាក អ្នកនឹងទទួលបាននូវផលតបស្នង ជាពិសេសភាពជោគជ័យ និងទ្រព្យសម្បត្តិជាច្រើន។

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2021 05 24 At 9.19.33 PM

៣. អ្នកកើតឆ្នាំកុរ

ការផ្សាយពាណិជ្ជកម្ម

ឆ្នាំកុរ គឺជាសត្វដែលបានកើតមកដោយមានលេខ “រីករាយ” ជាប់មកជាមួយស្រាប់។ ដូច្នេះ សម្រាប់អ្នកដែលកើតឆ្នាំកុរនេះ គឺជាមនុស្សដែលកើតមកជាមួយនឹងពរជ័យជាច្រើនពីទេវតា។ ពួកគេជាមនុស្សសុភាពរាបសារ និងមានចិត្តសប្បុរស ដូច្នេះគ្រប់ទីកន្លែងដែលពួកគេទៅ ក៏រមែងតែមានមនុស្សដែលស្រឡាញ់រាប់អានពួកគេដោយស្មោះ។

លើសពីនេះ មិនថាជីវិតអ្នកជួបការលំបាក ឬបញ្ហាអ្វណោះឡើយ ច្បាស់ណាស់ថា នឹងមានអ្នកមានបុណ្យតាមជួយអ្នកពីក្រោយជានិច្ច។ ចាប់ពីឆ្នាំ ២០២៣-២០២៥ នេះទៅ ជីវិតអ្នកដែលកើតក្នុងឆ្នាំកុរ នឹងជួបតែរឿងសប្បាយរីករាយ និងសុភមង្គលច្រើនក្នុងជីវិត។ ដូច្នេះ ក្នុងរយៈពេល៣ឆ្នាំខាងមុខនេះ គឺជាឆ្នាំទ្រព្យ និងក្ដីសុខរបស់អ្នកហើយ។

ការផ្សាយពាណិជ្ជកម្ម

ក្នុងអំឡុងពេលនេះ មនុស្សដែលកើតក្នុងឆ្នាំកុរ ក៏នឹងមានឱកាសច្រើនដើម្បីអភិវឌ្ឍទ្រព្យសម្បត្តិរបស់ពួកគេ និងទទួលបានជោគជ័យនៅលើអាជីពការងាររបស់ពួកគេផងដែរ។ ពួកគេមានការគាំទ្រពីមនុស្សខ្ពង់ខ្ពស់ ដូច្នេះការទិញផ្ទះ និងទិញឡានមិនពិបាកទេសម្រាប់ពួកគេ។ ដំបូន្មានសម្រាប់សញ្ញានៃឆ្នាំនេះ គឺផ្តោតលើការអភិវឌ្ឍខ្លួនអ្នក បង្កើនសមត្ថភាពរបស់អ្នក ដើម្បីទទួលបានជោគជ័យល្អឥតខ្ចោះលើសពីការរំពឹងទុក៕

* ព័ត៌មានសម្រាប់ជាឯកសារយោងប៉ុណ្ណោះ!

ប្រភព ៖ Phunutoday/Knongsrok

ការផ្សាយពាណិជ្ជកម្ម