ក្លិបលីគទី២ចិនមួយបានបង្ហាញភាពភ្ញាក់ផ្អើលដល់ពិភពបាល់ទាត់ នៅពេលដែលម្ចាស់ក្លិបបានប្រាប់ទៅគ្រូបង្វឹកឲ្យដាក់កូនប្រុសរបស់ខ្លួនចូលលេងក្នុងការប្រកួតជាក់ស្ដែង។
មហាសេដ្ឋីម្នាក់ឈ្មោះ He Shihua គឺជាសហគ្រិន និងវិនិយោគិនជោគជ័យម្នាក់។ គាត់បានទិញក្លិប Zibo Cuju ដែលជាក្លឹបលេងនៅលីគទីន២ចិន។ តាមរបាយការណ៍បានឱ្យដឹងថា Shihua បានណែនាំគ្រូបង្វឹកឱ្យដាក់កូនប្រុសរបស់គាត់ទម្ងន់ ១២០គីឡូក្រាមចូលលេងក្នុងការប្រកួតដែលមានលក្ខណៈប្រកួតប្រជែងខ្លាំង។
ខណៈពេលនេះពិតជាមិនអាចទៅរួចទេ ហើយមានមនុស្សជាច្រើនជំទាស់ ដោយសារតែរូបរាងកូនប្រុសរបស់គាត់ មិនបានបង្ហាញថាគាត់ជំនាញបាល់ទាត់ហើយលើសទំងន់ខ្លាំង។

Zibo Cuju កំពុងប្រឈមមុខនឹងបញ្ហាហិរញ្ញវត្ថុហើយ Shihua ដែលជាមហាសេដ្ឋីវ័យក្មេងដែលមានអាយុ ៣៥ ឆ្នាំបានមកវិនិយោគនៅក្នុងក្លឹបរបស់ពួកគេ។
បន្ទាប់មកគាត់បានធ្វើអន្តរាគមន៍ក្នុងការគ្រប់គ្រងកីឡាករក្នុងក្លិបទាំងអស់។ លោក He Shihua បានណែនាំគ្រូបង្វឹកឲ្យកូនប្រុសរបស់គាត់ចូលលេងក្នុងជម្រើសដំបូង។អ្វីដែលកាន់តែឆ្កួតថែមទៀតនោះ គាត់បានស្នើសុំឱ្យគ្រូបង្វឹកធ្វើឱ្យកូនប្រុសរបស់គាត់ក្លាយជាអ្នករ៉ាប់រងបាល់ពិន័យទាំងអស់រួមទាំងបាល់ប៉េណាល់ទី បាល់ជ្រុង និងបាល់ហ្វ្រីឃីក។

ក្រុម Zibo Cuju បង្ហាញទម្រង់លេងមិនច្បាស់លាស់សោះ។ក្នុង ៥ ប្រកួតចុងក្រោយរកបាន ១ ពិន្ទុប៉ុណ្ណោះ។ ពួកគេស៊ុតបាល់បញ្ចូលទីបានតែ ២ គ្រាប់និងរបូតវិញ ១០គ្រាប់។ គ្មានអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះទេដែល អ្នករ៉ាប់រងបាល់ឱកាសជាកីឡាករបែបនេះ គ្មានជំនាញបាល់ទាត់ហើយរ៉ាប់រងតួនាទីសំខាន់ទៀតនោះ គឺគ្មានគ្រាប់បាល់នោះទេ។
របាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកក៏បានបញ្ជាក់ដែរថា ម្ចាស់ក្លឹបមានភាពរួសរាយរាក់ទាក់ជាមួយកីឡាករ ហើយតែងតែហ្វឹកហាត់ម្តងម្ដាល់ជាមួយកីឡាករ។គាត តែងតែអញ្ជើញកីឡាករឲ្យចេញទៅក្រៅឱ្យញ៉ាំនិអាហារឆ្ងាញ់ៗ និងបង្ហាញភាពស្និទស្នាល។ បញ្ហាតែមួយគត់ដែលមិនត្រូវ គឺគាត់បានប្រើអំណាចរបស់គាត់ក្នុងការបង្ខំឱ្យគ្រូបង្វឹកយកកូនប្រុសរបស់គាត់ចូលលេង។

តែនេះមិនមែនជារឿងចម្លែកទេនៅក្នុងប្រទេសចិន។ ដោយសារតែពួកគេមានរឿងកើតឡើងបែបនេះមួយចំនួនទៀតរួចទៅហើយ។ ឧទាហរណ៍នៅឆ្នាំ ២០១៩ ម្ចាស់ក្លឹប Jilin Baijia គឺលោក Xu Guangnan បានចុះឈ្មោះឈ្មោះរបស់គាត់នៅក្នុងក្រុម ហើយគាត់បានពាក់អាវលេខ ១០ ដែលជាអាវធំរបស់ក្រុម។
លោក Xu ក៏នឹងសម្រេចចិត្តដោយខ្លួនឯង ពេលគាត់ចេញពីទីលាន និងចូលទីលាន។ សកម្មភាពរបស់លោក Xu បានធ្វើឱ្យកីឡាករវិលមុខហើយចាប់ផ្តើមប្រឆាំងនឹងគាត់។ នៅឆ្នាំ ២០១៩កីឡាកររបស់ក្លិប Biajia បានធ្វើបាតុកម្មប្រឆាំងនឹងលោក Xu មិនឲ្យមិនបើកប្រាក់ខែរបស់គាត់អស់ជាច្រើនខែ។គាត់រវល់លេងបាល់ចាមួយក្លិបសឹងតែរាល់សប្តាហ៍។

ជិតមួយទសវត្សរ៍មុនគឺនៅឆ្នាំ ២០១២ ម្ចាស់ក្លិប Shanghai Shenhua លោក Zhu Jun ធ្លាប់បានប្រាប់គ្រូបង្វឹកឱ្យចុះឈ្មោះគាត់ទៅលេងជាមួយ Nicolas Anelka ដែលពួកគេទើបតែចុះកុងត្រាដើម្បីមិត្តភាព។ គាត់បានលេងជាមួយ Anelka ក្នុងសកម្មភាពជាមួយក្លឹបអាហ្សង់ទីន CN ក្នុងលក្ខណៈមិត្តភាព។
ក្រោយមកនៅពេល Man United រៀបចំការប្រកួតមិត្តភាពមុនបើករដូវកាលនៅប្រទេសចិន លោក Zhu Jun បានស្នើសុំឈ្មោះរបស់គាត់ទៅក្នុងបញ្ជីកីឡាករ។ តែសំណាងល្អពេលនោះ Zhu Jun សម្រេចចិត្តមិនចូលលេង៕

